ធាត់​លើស​ទម្ងន់​ខ្លួន​ខ្លាំង​អាច​នាំ​ឱ្យ​អាយុកាល​មធ្យម​ថយ​ចុះ​ច្រើនឆ្នាំ

0
35
views

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​កា​ណា​ដា បាន​បង្ហាញ​ថា លោក​អ្នក​ដែល​មាន​សភាព​ធាត់​លើស​ទម្ងន់​ខ្លួន​ខ្លាំង​អាច​នាំ​ឱ្យ​អាយុកាល​មធ្យម​ថយ​ចុះ​ដល់​ទៅ​៨​ឆ្នាំ ខណៈ​ពេលវេលា​លក្ខខណ្ឌ​សុខភាព​របស់​រាង​កាយ​កាត់​បន្ថយ​អស់​១៩​ឆ្នាំ ។

ការ​ស្រាវជ្រាវ​ដែល​ផ្អែក​លើ​មូលដ្ឋាន​ទិន្នន័យ​សុខភាព​របស់​សហរដ្ឋអាមេរិក​នេះ​អាច​ជា​ភស្តុ​តាង​ដ៏​មាន​ប្រយោជន៍​មួយ​សម្រាប់​បណ្តា​វេជ្ជបណ្ឌិត​យក​ទៅ​ទូន្មាន​ក៏​ដូច​ជា​ផ្តល់​អនុសាសន៍​ដល់​អ្នក​ធាត់​ៗ​ដុះពោះ​កំប៉ោង ។

សាស្ត្រាចារ្យ Steven Grover ជា​អ្នកដឹកនាំ​ការ​សិក្សា​មក​ពី​សាកលវិទ្យាល័យ McGill University ទីក្រុង​ម៉ុង​រេ​អាល់ ប្រទេស​កា​ណា​ដា​ថ្លែង​ថា​៖«​ការ​បារម្ភ​ខ្លាំង​ជាងគេ​គឺ​បណ្តា​បុគ្គល​ដែល​ធាត់​ខ្លាំង​ចាប់ពី​វ័យក្មេង ។ អាយុ​នៅ​ក្មេង ប៉ុន្តែ​ទម្ងន់​ខ្លួន​ចេះ​តែ​ឡើងជា​លំដាប់ នោះ​ផល​ប៉ះពាល់​លើ​សុខភាព​គឺ​រឹតតែ​ធំធេង​ផង​ដែរ ។ ច្រើន​ឆ្នាំទៅ​មុខ​ហានិភ័យ​សុខភាព​ផ្សេង​ៗ​បណ្តាល​មក​ពី​រាង​កាយ​ធាត់​ខ្លាំង​នឹង​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​ការ​រស់នៅ​របស់​ពួក​គេ​» ។
ការ​ពិសោធ​រយៈពេល​ច្រើន​ឆ្នាំ​លើ​មនុស្ស​រាប់​ពាន់​នាក់​បាន​រក​ឃើញ​ថា បុគ្គល​ដែល​មាន​លេខ​ស​ន្ទ​ស្សន៍​សមាមាត្រ​រវាង​ទម្ងន់​និង​កម្ពស់​-BMI- ២៥​ទៅ​២៩.៩​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ពី​ការ​ថយ​ចុះ​អាយុកាល​មធ្យម​ចន្លោះ​ពី​០-៣​ឆ្នាំ ។ ចំណែក BMI​ពី​៣០​ទៅ​៣៤.៩ អាយុកាល​មធ្យម​ថយ​ចុះ​ចន្លោះ​ពី​០.៨-៥.៩​ឆ្នាំ ។ ដោយឡែក បុគ្គល​ធាត់​ខ្លាំង​ដោយ​លេខ​BMI ចាប់ពី​៣៥​ឡើង​ទៅ បាត់បង់​អាយុកាល​មធ្យម​ចន្លោះ​ពី​០.៩-៨.៤​ឆ្នាំ ។

Girl measuring her waist

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here