មិន​នឹក​ស្មាន James Jirayu ស៊ី​ថ្លៃ​ច្រើន​ជាង Nadech ដល់​ថ្នាក់​ហ្នឹង!

0
110
views

តារា​សម្ដែង​ថៃ James Jirayu ជាមួយ​មិត្ត​រួម​ទ្រនំ Nadech Kugimiya ដែលមាន​កេរ្តិ៍​ឈ្មោះ និង​រូប​សម្បត្តិ​ស្រស់​សង្ហា​មិន​ចាញ់​គ្នា​មែន ប៉ុន្តែតម្លៃ​ខ្លួនរបស់អ្នកទាំងពីរត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​ខ្លួន​ខុស​គ្នា​គួរ​ឲ្យ​កត់​សម្គាល់។

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sanook តម្លៃ​ខ្លួន​របស់​តារា​សម្ដែង James Jirayu សម្រាប់​ការ​តំណាង​ផ្សព្វផ្សាយ​ផលិតផល​ណា​មួយ​គឺ​ចន្លោះ ១០ទៅ១៥លាន​បាត (២៨ទៅ៤២ម៉ឺន​ដុល្លារ) ខណៈ​ Nadech ស៊ី​ថ្លៃ​ជា​មធ្យម​ពី​ចន្លោះ ៨ទៅ​១០​លាន​បាត​ (២២ទៅ២៨ម៉ឺន​ដុល្លារ) ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា​ដោយ​សារ​តម្លៃ​ខ្លួន​ខ្ពស់​បែប​នេះ James មិន​សូវ​បាន​ចេញ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ញឹកញាប់​ឡើយ តែ​បើ​ក្រឡេក​មើល​ការងារ​របស់ មិត្ត​ប្រុស​ Yaya ដែល​មាន​តម្លៃ​ខ្លួន​ថ្នាក់​កណ្ដាល​គឺ​មាន​ហូរហែ​តែ​ម្ដង ដែល​អាច​និយាយ​បាន​ថា​ចំណូល​របស់​តារា​ប្រុស​ទាំង​ពីរ​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ឡើយ៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here