ភ័យ​ព្រួយ​រឿង​ប្ដី​មាន​ស្រីថ្មី​លួចលាក់​ក្រោយ​ខ្នងមែនទេ? កុំ​បារម្ភ ​អនុវត្ត​តែ ៧ ក្បាច់​នេះ​ធានា​ថា​ប្ដី​គ្មាន​ថ្ងៃមាន​ស្រីថ្មី​លួចលាក់​ក្រោយ​ខ្នងទេ!

ជីវិត និង ស្នេហា

ពេល​រៀបការ​រួច​ស្រី​ៗ​មួយ​ចំនួន​តែង​ភ័យ​ព្រួយ​រឿង​ប្ដី​មាន​ថ្មី​លួចលាក់​ក្រោយ​ខ្នង។ តែ​កុំ​បារម្ភ​ប្រសិន​បើ​អ្នក​អនុវត្ត​តែ ៧ ក្បាច់​នេះ​ធានា​ថា​ប្ដី​គ្មាន​ថ្ងៃ​ប្រែ​ចិត្ត​ពី​អ្នក​បាន​ឡើយ៖

១.ចិត្ត​ទូលាយ
ជា​ភរិយា អ្នក​ត្រូវ​មាន​ចិត្ត​ទូលាយ​ចំពោះ​សាច់ញាតិ​ខាង​ស្វាមី ឲ្យ​ដូច​សាច់ញាតិ​ខ្លួន។ ដូចនេះ​បើ​ទោះ​ជា​ប្ដី​ចង​ក្បត់​ចិត្ត​អ្នក គេ​នឹង​នឹក​ឃើញ​ចំណុច​វិជ្ជមាន​នេះ​ជា​មិន​ខាន។

២.ខ្មាស​អៀន
ត្រូវ​ចាំ​ថា​បើ​ទោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ក៏​ពិត​មែន ពេល​ខ្លះ​យើង​គួរ​តែ​បង្ហាញ​ពី​ភាព​ខ្មាសអៀន​នៅ​ចំពោះ​មុខ​ប្ដី​ខ្លះ ដើម្បី​កុំ​ឲ្យ​គេ​មាន​អារម្មណ៍​នឿយណាយ។ ដូចជា​ពេល​ស្វាមី​សុំ​ថើប អ្នក​គួរ​តែ​បង្ហាញ​​ឬកពារ​មិន​ព្រម​ឲ្យ​គេ​ថើប​ដោយ​ងាយ​ៗ ទើប​ស្វាមី​នៅតែ​ក្នាញ់ និង​ស្រលាញ់​គ្រប់​ពេល។

៣.ធ្វើ​ចរិតស្រី​ស្អាត
ភរិយា​ទាំងអស់​គួរតែ​ធ្វើ​ឭ​ពារ​ដូច​ពេល​នៅ​ក្រមុំ និង​មិន​គួរ​បង្ហាញ​កាយវិការ​មួយ​ចំនួន​ដូចជា​ស្លៀកពាក់ ឬ​ស្លៀក​កន្សែង​នៅ​មុខ​ស្វាមី​ឡើយ។ ត្រូវ​ចេះ​បិទបាំង​រូបរាង​កាយ ដើម្បី​ឲ្យ​ប្ដី​កាន់តែ​មាន​អារម្មណ៍​ចង់​នៅ​ក្បែរ​​​គ្រប់​ពេល។

៤.យក​ចិត្ត​ប្ដី
ក្នុង​នាម​ជា​ភរិយា​ត្រូវ​ចេះ​យកចិត្ត​ទុកដាក់​ចំពោះ​ស្វាមី​ថា​គេ​ចូលចិត្ត​ញ៉ាំ​អ្វី ស្លៀក​សម្លៀកបំពាក់​ប្រភេទ​ណា ពណ៌​អ្វី។ ជាពិសេស​រឿង​លើ​គ្រែ​តែម្ដង ត្រូវ​ស្វែងយល់​ថា​ស្វាមី​របស់​អ្នក​ចូលចិត្ត​បែប​ណា​ដើម្បី​ផ្គាប់​ចិត្ត​គេ​កុំ​ឲ្យ​គិត​ទៅ​ដល់​ស្រី​ក្រៅ​ផ្ទះ។

៥.រក្សា​ក្លិន​ខ្លួន​ក្រអូប
ស្រី​ៗ​ត្រូវ​ដឹង​ថា​វិធី​ចង​ចិត្ត​ប្ដី​មិន​ឲ្យ​មាន​ថ្មី​បាន គឺ​រក្សា​ក្លិន​ខ្លួន​ឲ្យ​នៅ​តែ​ក្រអូប ២៤ ម៉ោង​ពេញ។ ត្រូវ​ចាំ​ថា​មិន​គួរ​ប្រើ​ទឹកអប់​ឆួល​ទេ តែ​គួរ​ជ្រើសរើស​ទឹកអប់​ដែល​មាន​ក្លិន​ក្រអូប​ស្រាល​ជាប់​បាន​យូរ។

៦.សម្ដី​ផ្អែមល្ហែម
មនុស្ស​កាច​ឆ្នាសឆ្នើម​ប៉ុណ្ណា​ក៏​ដោយ ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​អ្នក​មិន​គួរ​ប្រើ​ពាក្យ​គំរោះគំរើយ​ដាក់​ប្ដី​ដាច់ខាត។ តែ​ត្រូវ​រក្សា​ពាក្យ​សម្ដី​ផ្អែមល្ហែម​ នោះ​ទើប​ប្ដី​អាណិត​ស្រលាញ់​លើស​ដើម។

៧.ថែរក្សា​សម្រស់
ក្លិន​ក្រអូប​តែ​ម្យ៉ាង​មិន​ទាន់​គ្រប់គ្រាន់​ឡើយ។ ត្រូវ​ចាំ​ថា​ទោះ​ជា​មាន​កូន ឬ​អាយុ​ច្រើន​ក៏​ដោយ​ត្រូវ​ថែរក្សា​សម្រស់​ឲ្យ​នៅ​តែ​ស្អាត​ទើប​ស្វាមី​មាន​មោទនភាព​ចំពោះ​ខ្លួន ពេល​មាន​បុរស​ដទៃ​សរសើរ​​ប្រពន្ធ​ខ្លួន​ថា​ស្អាត។

Comments

comments