អាថ៌កំបាំងទាំង២១យ៉ាង ដើម្បីក្លាយខ្លួន ជាមហាសេដ្ឋី

យល់ដឹង

មនុស្ស​គ្រប់គ្នា​តែង​ស្រ​ម៉ៃ​ចង់​ក្លាយជា​អ្នកមាន ចង់​ក្លាយជា​មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​។
ដើម្បី​ក្លាយ​ជា​សេដ្ឋី​បាន​អ្នក​ត្រូវ​ឆ្លង​កាត់​ការ​តស៊ូ​និង​ការ​លំបាក​នានា​ជា​ច្រើន​ក្នុង​ជីវិត។ វា​ទាមទារ​អោយ​អ្នក​មាន​ភាព​អំណត់​​អត់ធន់​និង​ហ៊ាន​ជម្នះ​គ្រប់​ឧបសគ្គ។ នេះ​ជា​អាថ៌កំបាំង​ក្នុង​ការ​ដឹង​នាំ​អ្នក​អោយ​ទទួល​បាន​​ជោគជ័យ​ក្នុង​ជំនួញ​ហើយ​ក្លាយ​ជា​សេដ្ឋី​អោយ​បាន​ឆាប់
ខាងក្រោម​នេះ គឺជា​អាថ៌កំបាំង​ទាំង​២១​យ៉ាង ដើម្បី​ក្លាយខ្លួន ជា​មហាសេដ្ឋី​៖

១. មាន​ក្តី​ប្រាថ្នា​ខ្ពស់​

២. កំណត់​ទិសដៅ​ច្បាស់លាស់​

៣. ធ្វើការ​ឲ្យ​ខ្លួនឯង​

៤. ធ្វើ​នូវ​អ្វីដែល​អ្នក​ចូលចិត្ត​ធ្វើ​

៥. ប្រឹងប្រែង​ឲ្យ​ដល់​កម្រិត​ល្អឥតខ្ចោះ​

៦. ធ្វើការ​ច្រើនជាង​មុន​និង​រយៈពេល​យូរ​ជាង​មុន​

៧. ជ្រមុជ​ខ្លួន​រៀនសូត្រ​ពេញ​មួយជីវិត​

៨. ដក​ប្រាក់​សម្រាប់​សន្សំ​/​វិនិយោគ​មុនពេល​ទូរ​ទាត់​ឲ្យ​អ្នកដទៃ​

៩. សិក្សា​គ្រប់​ជ្រុងជ្រោយ​នៃ​អាជីវកម្ម​របស់​អ្នក​

១០. ពលិកម្ម​ខ្លួន​ដើម្បី​ជួយ​ដល់​អ្នកដទៃ​

១១. ស្មោះត្រង់​ដាច់ខាត​ចំពោះ​ខ្លួនឯង​និង​អ្នកដទៃ​

១២. កំណត់​អាទិភាព​ខ្ពស់បំផុត​របស់​អ្នក ហើយ​ធ្វើ​ម្តង​មួយ​

១៣. សាង​កេរ្តិ៍ឈ្មោះ​ខាង​ល្បឿន និង​ទំនុកចិត្ត​

១៤. ត្រៀមលក្ខណៈ​ឡើង​ពី​កំពូល​មួយ​ទៅ​កំពូល​មួយទៀត​

១៥. មាន​វិន័យ​ចំពោះ​គ្រប់​កិច្ច​ការដែល​ខ្លួន​ធ្វើ​

១៦. បំផុសគំនិត​ច្នៃប្រឌិត​ពី​កំណើត​របស់​អ្នក​

១៧. សេពគប់​ត្រូវ​មនុស្ស​

១៨. យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ខ្ពស់បំផុត​

១៩. ធ្វើ​សកម្មភាព​លឿន មិន​ស្ទាក់ស្ទើរ​

២០. មិន​ខ្លាច​បរាជ័យ​

២១. តស៊ូ​មិន​បោះបង់​សេចក្តី​ព្យាយាម​

ស្រង់​ចេញ​ពីសៀវភៅ The 21 Success Secrets of Self-Made Millionaires, by Brian Tracy

Comments

comments