ត្រូវគិតអោយច្បាស់សិនមុននឹងសំរេចរៀបការ ព្រោះជីវិតនូវលិវគឺមិនដូចជីវិតមានគ្រួសារនោះទេ!

ជីវិត និង ស្នេហា

ចាំសំដីខ្ញុំទុក បេីយេីងសំរេចចិត្តរៀបការនឹងអ្នកណាម្នាក់ ត្រូវរៀបការដោយការស្រលាញ់ចេញពីបេះដូងយេីងតែម្ដង! ហេីយបេីយេីងសំរេចចិត្តថានឹងរៀបការជាមួយនារីណាម្នាក់ យេីងត្រូវមានតួននាទីសំខាន់បំផុតគឺអាចធ្វេីជាបង្គោលដ៏រឹងមាំសំរាប់ក្រុមគ្រួសារ ត្រូវខំប្រឹងរកសុីឫក៏ធ្វេីការរកលុយ ដេីម្បីប្រពន្ធនឹងកូនអោយបានល្អ!

កុំយកប្រពន្ធមកហេីយអោយគេលំបាកដោយសារតែយេីងមិនអាចធ្វេីជាមេគ្រួសារបាន! ត្រូវគិតអោយច្បាស់សិនមុននឹងសំរេចរៀបការ ព្រោះជីវិតនូវលិវគឺមិនដូចជីវិតមានគ្រួសារនោះទេ!

1. សូមកុំរៀបការព្រោះតែស្រលាញ់មួយភ្លេតឬមួយឆាវ!

2. សូមកុំរៀបការព្រោះតែគិតថាខ្លួនឯងមានអាយុច្រេីនហេីយ!

3. សូមកុំរៀបការព្រោះតែប៉ាម៉ាក់បង្ខំទាំងខ្លួនឯងមិនស្រលាញ់ទាល់តែសោះ!

4. សូមកុំរៀបការព្រោះតែមិត្តភក្រ្ដ័ចំអន់លេងថាអោយរៀបការក៏រៀបការតាមគេ!

5. សូមកុំរៀបការដោយសារចង់បញ្ឈឺអ្នកណាម្នាក់អោយសោះ!

6. សូមកុំរៀបការដោយមិនបានស្វែងយល់ពីចិត្តគ្នាទាល់តែសោះ!

7. សូមកុំរៀបការដោយគ្រាន់តែគិតថាចង់សប្បាយ!ចង់សាក!ចង់ដឹង!

8. សូមកុំយករឿងរៀបការមកលេងសេីចអោយសោះ!

9. សូមកុំរៀបកាព្រោះគិតថាគេជាអ្នកមានបានទៅសំណាង!

10. សូមកុំរៀបការដេីម្បីចង់បំភ្លេចនូវអតីតកាលដែលធ្លាប់មានចំពោះមនុស្សដែលយេីងបានស្រលាញ់គេខ្លាំងបំផុត!

Comments

comments