ពិតជាអស្ចារ្យ ! ប្រទះឃើញវត្តបុរាណកប់នៅក្នុងព្រៃព្រឹក្សានៃខ្នងភ្នំគូលែន

យល់ដឹង

ខេត្តសៀមរាប៖ អ្នកទេសចរថ្នើរជើងនៅភ្នំគូលែន អ្នកឡើងភ្នំផ្សងព្រេងនឹងមានឱកាសបានឃើញសត្វស្វាព្រាមឥណ្ឌូចិននៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រខាងជើងក្រុងសៀមរាប។ វត្ដមានរបស់ពពួកស្វាទាំងនេះ ក្រុមអ្នកធ្វើដំណើរផ្សងព្រេងឡើងភ្នំគូលែននាំគ្នារុលទៅគយគន់សត្វផ្សេងៗនៅក្នុងព្រៃនោះ បានប្រទះឃើញវត្តចាសស់មួយមានអាយុកាលជាង១០០ឆ្នាំមុន កប់នៅក្នុងព្រៃព្រឹក្សានៃខ្នងភ្នំគូលែន។ (ទីតាំងវត្តចាស់នោះ មានចម្ងាយតែជាង៣០០មែត្រពីវត្តព្រះអង្គធំ)។

គួររំឭកថា ដំបូង ភ្ញៀវទេសចរ ចេញដំណើរពីភូមិមួយក្បែរព្រះអង្គធំ និងបន្ដដំណើរជារង្វង់តាមជើងភ្នំពី៣ទៅ៥គីឡូម៉ែត្រ ពួកគេនឹងប្រទះឃើញថ្មភក់ រូងសត្វប្រចៀវ ហើយទៅឆ្ងាយបន្ដិច ឆ្ពោះទៅកាន់ថ្មរាងដូចផ្សិតជាសម្បុកសត្វស្វាព្រាមរស់នៅ។

ក្រៅពីសត្វបក្សី សត្វល្មូន និងរុក្ខជាតិមានជីវិត វត្ដមានពូជសត្វប្រចៀវបំបៅកូនដោយទឹកដោះ២៤ប្រភេទដែលក្នុងចំណោម៨ប្រភេទត្រូវបានចុះបញ្ជីដោយសហគមន៍អន្ដរជាតិសម្រាប់ការអភិរក្សធម្មជាតិជាពូជដ៏កម្រ រួមទាំងសត្វស្វាព្រាមផងដែរ។

បើយោងតាមសង្ឃដីការបស់លោក តាឌី ប្រទះឃើញវត្តចាស់ មានអាយុកាលជាង១០០ឆ្នាំមុន កប់នៅក្នុងព្រៃព្រឹក្សាខ្នងភ្នំគូលែននេះ គឺកំពុងតែហុចផ្លែផ្កា
ហើយ បានឲ្យយើងមើលឃើញថា អ្នកភូមិកំពុងតែយល់ពីអត្ថប្រយោជន៍ ពីបុរាណដ្ឋាន និងព្រៃឈើ ប្រសិនបើពួកគេរស់នៅ និងចេះការពារតំបន់ព្រៃឈើនោះ៕

កូនខ្មែរគួរតែអាន៖

អាថ៌កំបាំងប្រវត្តិសាស្រ្តភ្នំគូលែន ដែលអ្នកទេសចរគួរយល់ដឹង

Comments

comments