ចូរកុំនិយាយថា”ប្រពន្ធខ្ញុំមិនធ្វើការអី”

ជីវិត និង ស្នេហា

ការសន្ទនារវាងបុរសជាស្វាមីម្នាក់និងអ្នកឯកទេស

ឯកទេសៈ លោកធ្វើការអី?

ស្វាមីៈ ខ្ញុំធ្វើការក្រុមហ៊ុន

ឯកទេសៈ ចុះភរិយាលោក?

ស្វាមីៈ នាងអត់ធ្វើការអីទេ នាងជាមេផ្ទះ

ឯកទេសៈ អ្នកណាជាអ្នកធ្វើម្ហូបអោយអ្នកញាំុ?

ស្វាមីៈ ភរិយាខ្ញុំនាងជាអ្នកធ្វើ ព្រោះនាងអត់ធ្វើការ

ឯកទេសៈ ភរិយាលោកក្រោកពីដំណេកនៅម៉ោងប៉ុន្មាន?

ស្វាមីៈ នាងក្រោកពីព្រឹកព្រលឹម ព្រោះនាងត្រូវជូតសម្អាតផ្ទះនិងរៀបចំបាយទឹកអោយកូនៗ បន្ទាប់មកនាងជូនកូនៗទៅសាលា ព្រោះនាងអត់ធ្វើការ

ឯកទេសៈ ក្រោយពីជូនកូនទៅសាលាហើយតើនាងធ្វើអីទៀត?

ស្វាមីៈ នាងទៅផ្សារទិញម្ហូប ហើយមកផ្ទះចូលចង្រ្កានដាំបាយធ្វើម្ហូប ក្រែងលោកដឹងហើយថានាងអត់ធ្វើការអី
ឯកទេសៈពេលល្ងាចត្រឡប់មកពីធ្វើការវិញតើលោកធ្វើអីដែរ?

ស្វាមីៈ ខ្ញុំសំរាក ព្រោះខ្ញុំហត់ពីការងារពេញមួយថ្ងៃ

ឯកទេសៈ ចុះភរិយាលោកធ្វើអី?

ស្វាមីៈ នាងចូលចង្រ្កានធ្វើម្ហូប រៀបចំបាយទឹក លាងចាន បោសជូតផ្ទះ អុតខោអាវ មុជទឹកអោយកូន ហើយរៀបចំអោយកូនគេង

ឯកទេសៈ ចុះហេតុអីទើបលោកថាភរិយាលោកមិនធ្វើការអី?
ស្វាមីៈ!!!!!

ពីសាច់រឿងខាងលើនេះ អ្នកគិតថាតើអ្នកណាធ្វើការច្រើនជាង???

ការងារប្រចាំថ្ងៃរបស់ភរិយាអ្នក ចាប់ផ្តើមតាំងពីព្រលឹម រហូតដល់យប់ នេះឬដែលហៅថា’មិនធ្វើការអី?

ដើម្បីបង្កើតស្នាមញញឹមដល់ពួកគាត់ ហើយផ្ញើរជូនមនុស្សប្រុសគ្រប់គ្នា ដើម្បីអោយគេបាន យល់ដឹងពីតម្លៃរបស់មនុស្សស្រី

Comments

comments