នារី ត្រូវតែចងចាំពាក្យមួយចំនួន នោះវាអាចធ្វើឱ្យជីវិតអ្នកកាន់តែប្រសើរឡើង

ជីវិត និង ស្នេហា

ក្នុងនាមជានារីម្នាក់ មិនខ្វល់ថាអ្នករៀបការរួច ឬមិនទាន់ ឬលែងលះគ្នារួច ឬក៏នៅក្រមុំនោះទេ អ្នកត្រូវតែចងចាំពាក្យមួយចំនួន នោះវាអាចធ្វើឱ្យជីវិតអ្នកកាន់តែប្រសើរឡើង ។ តើមានពាក្យអ្វីខ្លះទៅ?

នារីត្រូវតែចងចាំថានៅពេលដែលជ្រើសរើសមនុស្សប្រុស អ្នកត្រូវតែជ្រើសរើសអ្នកដែលចេះស្រលាញ់ និងថ្នាក់ថ្នមអ្នក ហើយទោះបីជាគេជាមនុស្សដែលមានសម្ថភាពខ្ពស់ មានប្រាជ្ញាឆ្លាតវៃ មានភាពកត្តញ្ញូ មានភាពអាណិតអាសូរអ្នកដទៃ ប៉ុន្តែគេមិនចេះថ្នាក់ថ្នម និងមិនស្រលាញ់អ្នក វាគ្មានបានការឡើយចំនុចទាំងនោះ។

អ្នកចិត្តវិទ្យាបានផ្តល់ដំបូន្មានដល់នារីថា ទោះបីជាអ្នកស្រលាញ់បុរសម្នាក់យ៉ាងណាក៏ដោយ ក៏អ្នកមិនត្រូវផ្តួចផ្តើមមុនដែរ អ្នកត្រូវតែឱ្យគេមកបញ្ចេញប្រាប់អ្នកមុន បើគេមិនបញ្ចេញ សុខចិត្តអត់ប្រសើរជាងដើម្បីកុំឱ្យគេមើលងាយ។

គ្មានអ្នកដែលស្រលាញ់អ្នកក៏បានដែរ អ្នកអាចមានសេរីភាពដើរលេងគ្រប់ទីកន្លែង ស្គាល់មិត្តភក្តិដែលថ្មី ស្គាល់អ្វីដែលថ្មី។

នៅក្នុងស្នេហា អ្នកមិនត្រូវយកត្រចៀសស្តាប់ពាក្យផ្អែមល្ហែមទាំងនោះទេ អ្នកត្រូវតែយកភ្នែកមើល មើលថាគេលះបង់ប៉ុណ្ណា ទើបអាចដឹងថាអ្នកគួរតែអាចជ្រើសរើសគេជាអនាគតរបស់អ្នកឬទេ។

អ្នកគួរតែជ្រើសរើសមនុស្សប្រុសដែលដាក់រូបថតអ្នកក្នុង កាបូបគេ ហើយហ៊ានដាក់រូបថតអ្នកក្នុងFacebook ឬកម្មវិធីផ្សេងៗដែលគេលេង ថែមទាំងមានទំនួលខុសត្រូវចំពោះអ្នកគ្រប់បែបយ៉ាង នោះបញ្ជាក់ថាគេជាមនុស្សដែលល្អសម្រាប់អ្នក។

មានមនុស្សខ្លះចង់បានតែអ្នកមួយរយៈមកលេងទេ ដូចនេះគេនឹងធ្វើជាស្រលាញ់អ្នកខ្លាំងណាស់ដើម្បីទទួលបានខ្លួន អ្នករួច គេនឹងបោះអ្នកចោលហើយ រីឯមនុស្សប្រុសដែលស្រលាញ់អ្នកពិត គេនឹងមិនធ្វើបែបនេះឡើយ គេនឹងបណ្តុះបណ្តាលមនោសញ្ចេតនាអ្នកតាមសម្រួល។

អ្នកត្រូវតែចាំថា សុខចិត្តយកបុរសដែលពុំសូវមានលុយ ប៉ុន្តែសុខចិត្តឱ្យអ្នកចាយ ដោយមិនត្រូវរើសបុរសដែលមានលុយ ប៉ុន្តែនៅពេលដែលចេញក្រៅបរិភោគជាមួយគ្នាម្តងៗ គេតែងតែយកលុយពីអ្នក សូម្បីតែមិនអស់ច្រើនក៏គេយកដែរនៅពេលដែលអ្នកឱ្យ មនុស្សបែបនេះអ្នកមិនគួរពិចារណាទទួលយកឡើយ។

អ្នកត្រូវតែចាំថា ត្រូវតែល្អចំពោះខ្លួនឯងច្រើនជាងអ្នកដទៃ មិនត្រូវលះបង់ចំពោះអ្នកដទៃច្រើនឡើយព្រោះបើអ្នកលះបង់កាន់តែច្រើន អ្នកនឹងបាត់បង់កាន់តែច្រើន។

Comments

comments