និទានរឿងប្តីប្រពន្ធមួយគូរ

ជីវិត និង ស្នេហា

ថ្ងៃមួយប្តីមកពីធ្វើការសួរទៅប្រពន្ធថា : អូនដឹងទេថាហតុអីបានជាបុរសតែងតែដើមានស្រីក្រៅ? ប្រពន្ធសំលឹងមើលមុខប្តីទឹកភ្នែករលីងរលោង មិនបានឆ្លើយសំនួរប្តី ….តែតបទៅវិញថាចុះបងដឹងទេថាហេតុអីបានជាប្រព្ធខុសពីស្រីដែលបងមានខាងក្រៅ ? ប្តីលឺដូចនេះខឹងប្រពន្ធខ្លាំងណាស់គិតថាប្រពន្ធមិនយល់ចិត្តហើយសួរបញ្ចើច ក៏ស្ទុះឡើងឡានបើកចេញយ៉ាងលឿនតំរង់ទៅរកកំណាន់ចិត្ត បើកចេញទាំងកំហឹងមិនបានប្រយត្ន័ទៅបុកបង្គោខ្សែភ្លើងគ្រោះថ្នាក់ពិការជើងទាំងសងខាង
ពេលគេដឹងខ្លួនស្រវាទូរសព្ទ័តេរកកំណាន់ចិត្តប្រាប់ពីស្ថានភាពរបស់ខ្លួនតែពាក្យដែលទទួលបានពីនាងកំណាន់ : ចុះបងតេមកខ្ញុំធ្វើអី ?ម៉េច មិនតេទៅប្រពន្ធបងទៅ? បងពិការជើងទៅហើយមានមុខអីិតេមកខ្ញុំទៀត? បុរសនោះធ្លាក់ទូរសព្ទ័ពីដៃ ងាកមកឃើងប្រពន្ធគេងលក់លើកៅអីដៃម្ខាងកាន់ដៃប្តីយ៉ាងជាប់……ទឹកភ្នែកស្រក់ចុះនឹកឃើញរាល់ទង្វើខ្លួនធ្វើដាក់ស្ត្រីម្នាក់នេះអាក្រក់លើសលប់តែនាងមិនដែលប្រកាន់ទោសពៃ នៅតែទទួលយកប្តីគ្រប់កាលៈទេសៈ …….ដូចនេះតើបុរសអាចជ្រើសរើសបានរឺនៅ រវាងសុភមង្គលមួយជីវិត និង អារម្មណ៍ត្រេកត្រអាលមួយពេល តើយកមួយណា????!!!

Comments

comments