ស្ត្រីម្នាក់បើកឡានសុខៗឈប់ង៉ក់ៗ គេបើកបុកគូទពីក្រោយ ព្រោះច្រឡំគូទស្វាពណ៌ក្រហម ស្មានតែភ្លើងសញ្ញាពណ៌ក្រហម

បរទេស

ឧបទ្ទវហេតុមួយបានកើតឡើងនៅខេត្ត Guizhou ប្រទេសចិន។ រថយន្តស្ដ្រីម្នាក់បានបុកកន្ទុយរថយន្តមួយផ្សេងទៀត បន្ទាប់ពីនាងចាប់ហ្វ្រាំង ខណៈដែលនាងច្រឡំគូទស្វាក្រហមថាជាភ្លើងសញ្ញាចរាចរណ៍។

យោងតាមរបាយការណ៍ ស្ដ្រីនោះកំពុងបើកបរនៅផ្លូវ Wuhan នៅព្រឹកកើតហេតុ។ ខណៈដែលជិះជិតទៅដល់ភ្លើងសញ្ញាចរាចរណ៍ នាងមើលឃើញភ្លើងក្រហម។ ដើម្បីជៀសវាងខុសច្បាប់ នាងក៏បានចាប់ហ្វ្រាំងភ្លាមៗ។

ភ្លាមៗនោះការឈប់របស់នាង បង្កឱ្យរថយន្តពណ៌ខ្មៅនៅខាងក្រោយបុក។ អ្នកបើកបរបានចេញមកក្រៅនិងសួរស្ដ្រី ខណៈដែលផ្លូវទូលាយគ្មានមនុស្សជិះ។

ស្ដ្រីនោះក៏បានមើលទៅភ្លើងសញ្ញាចរាចរណ៍ និងជឿថាវាមិនមែនជាភ្លើងសញ្ញចរាចរណ៍ទេ ផ្ទុយទៅវិញវាគឺជាគូទស្វាក្រហម៕

Comments

comments