តារាចម្រៀងលោក ខេមរៈ សិរីមន្ត នាំគ្រួសារ ដើរកម្សាន្ត ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៨ នេះ

តារា

នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៨ នេះមនុស្សជាច្រើន បាននាំគ្នាដើរលេងកំសាន្តនៅតាមបណ្ដាខេត្តក្រុងនាៗ នៅទូទាំងប្រទេសកម្ពុជា។
រីឯអ្នកខ្លះទៀត បានធ្វើដំណើរកំសាន្តរហូតដល់ក្រៅប្រទេសទៀតផង ដើម្បីផ្លាស់ប្ដូរបរិយាកាស និងជម្រះចោលនូវរឿងមិនល្អទាំងអស់ កាលពីឆ្នាំចាស់ ហើយត្រៀមទទួលយកនូវរឿងថ្មីៗ ល្អៗ នៅឆ្នាំថ្មី ២០១៨ នេះ។

បើងាកទៅមើល កំពូលតារាចម្រៀង លោក ខេមរៈ សិរីមន្តវិញ ក៏មិនខុសពីមនុស្សជាច្រើនដែរ ដោយនៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំថ្មី ២០១៨ នេះ លោកបាននាំ ក្រុមគ្រួសារ និងបងប្អូន ដើរលេងកំសាន្ត យ៉ាងសប្បាយក្រៃលែង ដោយរូបលោក និង ក្រុមគ្រួសារ បានជិះទូកកំសាន្ត មើលទេសភាពដ៏ស្រស់ស្អាតនៅតាមដងព្រៃ ហើយរូបលោកបានបង្ហោះរូបភាពដ៏ស្រស់ស្អាតបង្ហាញដល់អ្នកគាំទ្រនៅលើបណ្ដាញសង្គម Facebook ថា៖

«ថ្ងៃឆ្លងឆ្នាំរវល់ មិនបានជូនបងប្អូន និងក្រុមគ្រួសារដើរលេងទេ ថ្ងៃនេះសុំសប្បាយម្ដងហើយណា ជូនពរឆ្នាំថ្មីបងប្អូនទាំងអស់គ្នា»

Comments

comments