កសិករ​ម្នាក់ ដាំ​ផ្លែ​ឃ្លោក ឲ្យ​ចេញ​ជា​រូបរាង​ព្រះពុទ្ធ និង​វត្ថុ​ប្លែកៗ​

កសិកម្ម

កសិករ​ចិន​មួយរូប ដាំ​ផ្លែ​ឃ្លោក​ឲ្យ​ចេញ ជា​រូបរាង ប្លែកៗ គួរ​ឲ្យ​ទាក់ទាញ មែនទែន និង​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ ដែល​មិន​ធ្លាប់មាន នរណាម្នាក់​រក​នឹក ឃើញ​នៅឡើយ​ទេពី​មុន​បើ​ត្រឹម​មើល​មួយ​ភ្លែត​អ្នក​អាច ច្រ​លំ​ថា​រូប​ទាំងនោះ​គឺ​ធ្វើ​ពី​ក្រមួន តែ​តាម ពិត វា​មិន​ដូច្នោះ​ទេ រូប​ទាំងនោះ​គឺជា​ផ្លែ​ឃ្លោក ដែល​ដាំ​ដាក់​ពុ​ម្ភ ឲ្យ​ចេញ​ជា​រូបរាង​ផ្សេងៗ ដែល​គេ​ឃើញ មានដូចជា ព្រះពុទ្ធ ព្រះ​យេស៊ូ រូប​តា​ណូអែល កូនក្មេង ចាស់​ព្រឹទ្ធ​ចា​រ្យ ព្រះសង្ឃ និង​សត្វ​នាគ​ជាដើម ដែល​ផ្លែ​ឃ្លោក ទាំងនោះ កំពុងតែ​ទាក់ទាញ​ចំណាប់ អារម្មណ៍ ជាខ្លាំង ពី​សំណាក់​មហាជន ក៏ដូចជា សារព័ត៌មាន​។​

​មនុស្ស​មួយចំនួន​បាន គិតថា​ទំរាំ​អាចធ្វើ​ផ្លែ​ឃ្លោក​ទាំងនោះ ឲ្យ​ចេញ​ជា​រូបរាង​ប្លែកៗ បែប​នោះបាន ប្រហែលជា ត្រូវ​ចេះ​ចំណេះដឹង ដែល ស្មុគស្មាញ ខ្លាំង​ដូចជា ជីវវិស្វកម្ម​(bioengineering) ឬក៏​វិទ្យាសាស្ត្រ​កសិកម្ម (Agricultural science) ជាដើម ក៏ប៉ុន្តែ​របកគំហើញ​នេះ គឺជា​ការរកឃើញ របស់​កសិករ​ដ៏​សាមញ្ញ ម្នាក់ ឈ្មោះ Xie Lyu Zhi តែប៉ុណ្ណោះ​។ លោក Xie Lyu Zhi បាន និយាយថា គាត់​រក​នឹក ធ្វើបែបនេះ នៅ ក្រោយ​ពេលដែល​គាត់ ទៅលេង​ព្រះវិហារ​ដ៏​ចំណាស់​មួយ ក្នុង​ខេត្ត Sichuan ហើយ​ព្រះសង្ឃ​នៅ ទី​នោះបាន​ប្រាប់ថា ពួកគាត់ ស្រមៃ ចង់ឃើញ ផ្លែ​ឃ្លោក​ដែល ដុះ​ចេញមក​មាន រាង​ជា​រូប​ព្រះ ឬក៏​ជា​អាទិទេព​។​

បន្ទាប់ពី​ត្រលប់មក​ផ្ទះ​វិញ លោក Xie នឹកឃើញ​វិធី​ដែល​ធ្វើ​ឲ្យ​ក្តី ស្រមៃ​របស់​ព្រះសង្ឃ ក្នុង​អារាម ព្រះពុទ្ធសាសនា​នោះ​ក្លាយជា​ការពិត ដោយ​លោក បានដាក់​ពុម្ព​ដែល​ធ្វើ​ពី​ប្លា​ស្ទិ​ក ស្រោម​ពីលើ ផ្លែ​ឃ្លោក ដើម្បី​ផ្លាស់ប្តូរ​រូបរាង​ពី​ធម្មជាតិ​របស់​វា​។ ជា​លទ្ធផល​ការច្នៃប្រឌិត របស់គាត់ គឺ​ជោគជ័យ ហើយ​ផ្លែ​ឃ្លោក​របស់គាត់ កំពុងតែ​លក់ដាច់​ខ្លាំង ណាស់​នៅលើ​ទីផ្សារ​៕

Comments

comments