សត្វ និង​រុក្ខ​ជាតិ​តំណាង​ឲ្យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

យល់ដឹង

កម្ពុជា​ជា​​ប្រទេស​​ដែល​មាន​អរិយ​ធម៌​ដ៏​ចំនាស់​មួយ​នៅ​អាស៊ី​ដែល​ត្រូវ​បា​ន​គេ​ស្គាល់​តាមរ​យៈប្រា​ង្គ​ប្រា​សាទ និង​ក្បួន​សាស្ត្រា​នានា​។ ក្រៅ​ពី​អត្ត​សញ្ញា​ណ​ជាតិ​ខ្មែររួម​មានទង់​ជាតិ ភ្លេង​ជាតិ និង​សញ្ញា​ជាតិ រួម​ទាំង​ទំនៀម​ទម្លាប់​ការ​រស់​នៅ​ គេនៅ​​អាច​សម្គាល់​បាន​ទៅលើ​សត្វ​ និង​រុក្ខ​ជាតិ ទាំង​៧ ដែល​តំនាង​ឲ្យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ។

បើ​យោ​ងតាម​ព្រះ​រាជា​ក្រិត្យ​របស់​ព្រះ​មហាក្សត្រ​ ព្រះ​បាទ​នរោត្តម​សីហ​មុនី ចុះថ្ងៃ​ទី ២១ ខែ​មិនា ឆ្នាំ ២០០៥ សត្វ​ និង​រុក្ខ​ជាតិ​ដែល​តំនាង​ឲ្យ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​មាន ៧ ប្រភេទគឺ​ ៖

១. ប្រភេទថនិកសត្វ៖ សត្វ​គោ​ព្រៃ ( Kouprey)

២.ប្រភេទបក្សី ៖ សត្វ​ត្រ​យ៉ង ( Giant Ibis)

៣.សត្វ​ល្មូន៖ អណ្តើក​ហ្លួង ( Royal turtle)

៤. ប្រភេទសត្វ​ត្រី៖ ត្រីគល់​រាំង ​( Giant Mekong Barb)

៥. ប្រភេទដើមឈើរ៖ ដើម​ត្នោត ( Sugar Palm)

៦. ប្រ​ភេទ​ផ្កា៖ ផ្ការំដួល ( Rumdul)

៧.ប្រ​ភេទ​ផ្លែ​ឈើរ៖ ចេក​ពង​មាន់ ​( Chicken Egg Banana)

ដូច្នេះ​សត្វ និង​រុក្ខជាតិទាំង​អម្បាល​មាណ​នេះ​​គឺ​ជា​ផ្នែក​មួយ​ដែល​យុវជន​កម្ពុជា​ ជា​ពិសេស​ សិស្ស​និស្សិត​គួ​ស្វែង​យល់​ ដើម្បី​ពង្រីក​ចំនេះ​ដឹង​បន្ថែម​​ទៀត​ ក្រែង​មាន​កា​ធ្វេស​ប្រហែស​អត់​ដឹង​អ្វី​តំណាង​ឲ្យ​ជាតិ​ខ្មែរ ។ វា​មាន​អត្ថ​ប្រ​យោជន៍​ច្រើន​សម្រាប់​ការ​សិក្សា​ និង​​​ជា​ប្រធាន​បទ​ដែល​គេ​អាច​នឹង​សួ​រ​ដែល​ពេល​ប្រឡង​នានាផង​ដែរ​ ។

Comments

comments