ប្រើ៣វិធីនេះ ទោះស្បែកក្រិនខ្មៅត្រង់កន្លែងណាក៏អាចកម្ចាត់អស់ដែរ!

សុខភាព ឱសថ​បុរាណ​ធម្មជាតិ

ស្បែកក្រិនខ្មៅភាគច្រើនតែងតែកើតមាននៅកន្លែងកែងដៃ កែងជើង ជង្គង់ និងនៅតាមក្រញរដៃជាដើម ហើយមិនថាតែមនុស្សស្រីនោះទេដែលកើតមាន សូម្បីតែមនុស្សប្រុសក៏អាចកើតបានដែរ។ តើបញ្ហាមួយនេះធ្វើអោយអ្នកមានអារម្មណ៍ថាទើសទាល់ខ្លាំងណាស់មែនទេ? ដើម្បីដោះស្រាយបញ្ហានេះបាន អ្នកអាចប្រើប្រាស់តាមវិធីធម្មជាតិ។

ខាងក្រោមនេះជាវិធីធម្មជាតិយ៉ាងសាមញ្ញៗ៣យ៉ាងដែលជួយកម្ចាត់ស្បែកក្រិនខ្មៅយ៉ាងមានប្រសិទ្ធភាព
ហើយថែមទាំងជួយអោយស្បែករបស់អ្នកមានសំណើមល្អថែមទៀតផង។

ក្រូចឆ្មារ
១.យកក្រូចឆ្មារស្រស់មួយផ្លែ ពុះវាជាពីរ។
២.ត្រដុសត្រង់កន្លែងដែលមានបញ្ហារយ:ពេល៣នាទី ទើបលាងសម្អាតវាចេញ។
៣.សូមព្យាយាមអនុវត្តអោយបានរាល់ថ្ងៃ ជាតិអាស៊ីតនៃក្រូចឆ្មារនឹងកម្ចាត់កោសិកាចាស់ៗ ហើយជំរុញឲ្យកោសិកាស្បែកថ្មីដុះឡើងវិញ។

អម្ពិល និងទឹកឃ្មុំ
១.លាយទឹកអម្ពិលទុំ១ស្លាបព្រា ជាមួយនឹងទឹកឃ្មុំក្នុងកន្លះស្លាបព្រា។
២.យកសរសៃននោងទុំ ត្រាំក្នុងល្បាយនេះឲ្យយូរ ហើយត្រដុសត្រង់កន្លែងមានបញ្ហាថ្នមៗ។
៣.សូមអនុវត្ត ៣ទៅ៤ដងក្នុងមួយសប្តាហ៍ បញ្ហាស្បែកក្រិនខ្មៅនឹងកាត់បន្ថយបន្តិចម្តងៗ។

ស្ករត្នោត និងទឹកដោះគោស្រស់
១.សូមលាយស្ករត្នោត១ស្លាបព្រា ជាមួយនឹងទឹកដោះគោកន្លះស្លាបព្រា។
២.កូរឲ្យរលាយ ទើបយកទៅជូតត្រដុសថ្នមៗប្រហែលជា ៥នាទី។
៣.បន្ទាប់មក អ្នកត្រូវលាងសម្អាតចេញឲ្យបានស្អាត។
៤.សូមអនុវត្តមួយសប្តាហ៍៣ដង ស្បែកក្រិនខ្មៅនឹងជ្រះបណ្តើរៗ ហើយមានសភាពទន់រលោងឡើងវិញ៕

Comments

comments