រឿង ៥យ៉ាង ដែល​មនុស្សស្រី​តែងតែ​គិតក្នុង​ពេល​រួមភេទ

ជីវិត និង ស្នេហា

នៅពេល​រួមភេទ ធ្វើឱ្យ​មនុស្សស្រី​មាន​ក្តីសុខ និង​សប្បាយ​រីករាយ​ជាមួយ​នឹង​គូស្នេហ៍​របស់​នាង ហើយ​ជាធម្មតា​ទេ ដែល​មនុស្ស​ស្រី​​គិត​ដល់​អ្វីផ្សេង​ក្នុង​ពេល​កំពុង​រួមភេទ។ ប្រសិន​បើ​អ្នក​មិនបាន​ដឹង​ពីអ្វី​ដែល​​មនុស្សស្រី​កំពុង​តែ​គិត​ក្នុង​ពេល​អ្វីៗគ្រប់​យ៉ាង​ពុះកញ្ជ្រោល​ឡើង សូម​អាន​អត្ថបទ​ខាង​ក្រោម​នេះ ដើម្បី​បង្កើត​បទពិសោធន៍​ឲ្យ​មាន​ក្តីសុខ​កាន់​តែខ្លាំង និង​ផ្តល់​សុវត្ថិភាព​សម្រាប់​នាង។

គួរតែហាត់​ប្រាណ​ខ្លះ មុន​ពេល​ទៅជួប​គាត់
នេះជា​គំនិតទី ១ដែល​ស្ថិត​នៅក្នុង​ចិត្ត​របស់​មនុស្សស្រី​គ្រប់រូប នៅពេល​នាង​កំពុង​ស្រាត​ខោ​អាវ​ចេញ​ពីខ្លួន ឬពេល​ដែល​គូស្នេហ៍​នាង​កំពុងតែ​ស្រាត​ខោអាវ​នាង​ចេញ លុះត្រាតែ​នាង​ជាមនុស្ស​ស្រីមាន​រូបរាង​ល្អ​ឥតខ្ចោះ។ ហើយ​នាងនឹង​មាន​អារម្មណ៍​សោក​ស្តាយ​ ​ដែល​​មិនបាន​ធ្វើលំហាត់​ប្រាណ​ដើម្បី​ឱ្យមាន​រាងស្អាត​បំផុត។

នាងបន់​ឱ្យ​អ្នក​បិទភ្លើង
ពន្លឺ​ជាផ្នែក​មួយ​យ៉ាង​សំខាន់ ដើម្បី​បង្កើត​អារម្មណ៍ និង​បង្កើត​ទីកន្លែង​ដ៏ត្រឹមត្រូវ​សម្រាប់​គូស្នេហ៍​ទាំងពីរ​ក្នុង​ពេល​រួមភេទ។ នៅ​ពេល​រួមភេទ​ប្រុសៗ​តែងតែ​ចង់​បើក​ភ្លើង ដើម្បី​បាន​មើល​ឃើញ​ខ្លួនប្រាណ​របស់​នាង​ឱ្យ​ច្បាស់ តែយល់​ល្អគួរ​បិទភ្លើង​ជាជម្រើស​ដ៏ប្រសើរ។

ហេតុអ្វីបាន​ជាមិន​ថើប និង​ស្ទាប​អង្អែល​ឱ្យ​បាន​យូរទៅ?
ក្នុងពេល​ដែល​បុរស​ចង់​ប្រញាប់​ដើម្បី​ឈាន​ទៅដល់​សកម្មភាព​ចុងក្រោយ ធ្វើឱ្យ​មនុស្សស្រី​តែងតែ​នឹកឆ្ងល់​ថា ហេតុអ្វី​មិន​លេង និង​ស្ទាប​អង្អែល​ឱ្យបាន​យូរទៅ។ មនុស្សស្រី​ជាច្រើន​គិត​ថា ការ​លេង និង​ស្ទាប​អង្អែល​នឹងកាន់តែ​ធ្វើឱ្យ​នាង​មាន​សម្រើប​កាន់តែ​ខ្លាំង​ឡើង និង​មាន​ក្តីសុខ​ជាង​ការ​សម្រុក​ចូល។

នាងឆ្ងល់ថា តើគាត់​រៀន​ក្បាច់​នេះមក​ពីណា
ក្នុង​ករណី​មួយ​ចំនួន នាង​សរសើរ​ចំពោះ​តិចនិច​របស់​អ្នក និង​ចង់​ដឹងថា តើ​អ្នករៀន​វាតាម​វិធីណា ហើយក៏​មាន​ពេលខ្លះ ធ្វើឱ្យ​នាង​ភ្ញាក់​ផ្អើល តែមិន​មែន​ជាចំណុច​ល្អទេ ប្រសិន​បើ​អ្នក​ព្យាយាម​អនុវត្ត​ក្បាច់​ណាមួយ​ដែល​អ្នក​មើល​នៅក្នុង​រឿងសិច ហើយ​គិតថា វាធ្វើឱ្យ​មានក្តីសុខ។

តើគាត់​អាច​រួមភេទ​យូរប៉ុណ្ណា
នេះជា​គំនិត​ទូទៅ​មួយ ដែល​ស្ថិត​នៅក្នុង​ខួរក្បាល​មនុស្សស្រី។ មិន​ចាំបាច់​ត្រូវ​សម្រុក​ចូល​ញាប់​ពេក​ទេ ព្រោះវា​នឹងធ្វើ​ឱ្យ​ហត់​នឿយ និង​ធ្វើឱ្យ​នាង​មាន​ការ​ឈឺចាប់។ ផ្ទុយ​ទៅវិញ ពេល​វេលា​កំណត់​ការ​រួមភេទ​ត្រឹមតែ​ពី ១០-១២ នាទី ហើយ​បើ​លើសពី​នេះ យល់ល្អ​ត្រូវ​ឈប់​សម្រាក​សិន៕

Comments

comments