មិននឹកស្មានថា ស្លឹក និងផ្លែត្របែក​ មាន​អត្ថប្រយោជន៍​អស្ចារ្យដល់​ម្លឹង​សោះ

ឱសថ​បុរាណ​ធម្មជាតិ

ផ្លែត្របែក​ត្រូវបា​នគេរកឃើញ​នៅក្នុង​ប្រទេសប៉ែក​ខាងលិច តែ​ភាគច្រើន​នៅប្រទេសអាស៊ី។ ផ្លែឈើប្រភេទនេះ​មាន​រាងដូច​ផ្លែព័រ ឬរាង​មូល សំបក​មាន​ពណ៌បៃតង, លឿង និង​ត្នោត​ចាស់ ហើយ​ផ្លែត្របែក​ដែលមាន​សាច់ពណ៌ត្នោត​ចាស់​អាចទទួលទាន​ទាំង​គ្រាប់បាន។ អ្នកវិទ្យាសាស្ត្រ​ជាច្រើន​រក​ឃើញថា ផ្លែត្របែក​ផ្តល់​​អត្ថប្រយោជន៍​ដ៏អស្ចារ្យ​បំផុតចំពោះ​សុខភាព ១០យ៉ាង។

១. ស្លឹក​ត្របែក ជួយ​ដល់សុខភាពមាត់
ដោយ​សារស្លឹកត្របែក​មានផ្ទុកនូវសារធាតុ​ប្រឆាំង​នឹងជំងឺ វាត្រូវបាន​គេយកទៅប្រើដើម្បី​ព្យាបាល និង​ការ​ពារ​បញ្ហាមាត់។ ស្លឹក​ត្របែក​ក៏មាន​ផ្ទុកនូវ​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ផង​ដែរ។ សារធាតុទាំងអស់នេះ​អាចជួយកាត់បន្ថយ​ការរលាក​អញ្ចាញ​ធ្មេញ និងជួយឲ្យ​ខ្យល់ដង្ហើម​ស្រស់ស្រាយ។

២. ផ្លែត្របែក ជួយដល់​ការផលិត​ទឹក​កាមឲ្យ​បានល្អ
ប្រសិនរយៈ​ពេលជាច្រើន​ឆ្នាំមកនេះ អ្នកមាន​បញ្ហាចេញ​ទឹកកាមតិច ផ្លែឈើនេះ​អាចជួយ​ដល់អ្នក​បាន។ វាជួយ​ដល់ការ​ផលិត​ទឹកកាម​បាន​កាន់តែច្រើន។

៣. ព្យាបាល​ជំងឺទឹកនោមផ្អែម
តាំង​ពីបុរាណកាលមក ជនជាតិចិន​បាន​ប្រើប្រាស់​ផ្លែត្របែក និងស្លឹក​ត្របែក​ដើម្បីព្យាបាល​ជំងឺទឹក​នោមផ្អែម។ ជាការ​ពិតណាស់ យោងតាម​ការសិក្សា​កាលពីឆ្នាំ ១៩៨៣ បាន​ចេញផ្សាយ​នៅ​ក្នុងទស្សនាវដ្តី ឱសថចិន បានឲ្យ​ដឹងថា សារធាតុ​ (hypoglycemic) ដែលមានក្នុងផ្លែឈើ​នេះអាច​ប្រយុទ្ធប្រឆាំង​នឹងជំងឺ​ទឹកនោមផ្អែម​បានកម្រិតបំផុត។

៤. ប្រឆាំងនឹង​ភាពចាស់
យោងតាមការ​ស្រាវជ្រាវ និងសិ​ក្សាជាច្រើន​កន្លងមក​បានបង្ហាញឲ្យ​ឃើញថា ផ្លែត្របែក និង​ស្លឹកត្របែក​សម្បូរ​ទៅដោយសារ​ធាតុប្រឆាំង​នឹងអុកស៊ីតកម្ម។ រឿង​ដែល​សំខាន់​បំផុតនោះ​គឺ សមាសធាតុ​នៅក្នុង​ផ្លែត្របែក និងស្លឹកត្របែក​មិនត្រឹមតែ​អាចជួយប្រឆាំង​នឹងធាតុវិទ្យុសកម្ម​ដែលអាច​បំផ្លាញ​ស្បែក​របស់​អ្នក​ប៉ុណ្ណោះ​ទេ វាថែម​ទាំង​អាចជួយ​ឲ្យ​សាច់​របស់អ្នក​ម៉ដ្ឋ​រលោង និង​ការពារ​ស្បែក​ពី​ភាពចាស់ជ្រីវជ្រួញ​ទៀត។

៥. ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺគ្រុនឈាម
តាមវិជ្ជសាស្ត្រ​បានឲ្យ​ដឹងថា ស្លឹកត្របែក​ត្រូវបាន​គេចាត់ទុក​ថាជាឱសថធម្មជាតិ​ដ៏សក្តិសិទ្ធិបំផុត​សម្រាប់ព្យាបាល​ជំងឺគ្រុនឈាម។ ស្លឹកត្របែក​មិនត្រឹម​តែ​អាច​ជួយ​កម្ចាត់​ជាតិពុល​ពី​ក្នុងខ្លួន​ប៉ុណ្ណោះ​ទេ តែថែម​ទាំងអាចជួយ​បង្កើន​កោសិកាឈាម​របស់អ្នក​ផងដែរ។

៦. ផ្លែត្របែក​អាចព្យាបាល​ជំងឺលើសឈាម
ផ្លែត្របែក​អាចជួយព្យាបាល​ជំងឺលើសឈាម និង​ជំងឺបេះដូង។ ផ្លែត្របែក​មានផ្ទុកនូវ​បរិមាណ​ជាតិសរសៃ​ច្រើន ដែល​អាចជួយគ្រប់គ្រង​កម្រិតជាតិខ្លាញ់​ក្នុងប្រម៉ាត់​របស់អ្នក និង​បញ្ហាលើស​ឈាម​ផងដែរ។ ទីបំផុត ប្រសិនបើ​អ្នកឧស្សាហ៏​ទទួលទាន​ផ្លែត្របែក​ឲ្យបាន​ច្រើន អ្នក​នឹង​មានសុខភាព​ល្អ។

៧. ជួយ​ដល់ការ​រំលាយអាហារ
ទឹកស្លឹកត្របែក​មានផ្ទុកនូវសារធាតុ​ជួយជម្រុញ​ដល់ការ​ផលិតអង់ស៊ីម​រំលាយអាហារ។ វាជាភ្នាក់ងារ​ប្រឆាំង​នឹងបាក់តេរី ដែល​អាចសម្លាប់​បាក់តេរី​មាននៅ​ក្នុងពោះវៀន និង​ការពារ​ការ​បង្កើតឡើង​នូវអង់ស៊ីម​ជាតិពុល​ដោយ​បាក់តេរី។

៨. កាត់បន្ថយ​ជំងឺមហារីក
បើទោះបីជា​ជំងឺមហារីក​នៅតែបន្ត​ជាបញ្ហា​ដល់មនុស្សលើ​ពិភពលោក៏ដោយ តើអ្នក​ដឹងទេ​ថា ផ្លែត្របែក​អាចជួយអ្នកឲ្យ​គេចផុតពី​បញ្ហាអាក្រក់មួយនេះ​បាន? ផ្លែត្របែក​មាន​ផ្ទុកនូវ​សមាសធាតុ​ដ៏អស្ចារ្យ​ដូចជា៖ quercetin, lycopene ដោយគ្រាន់តែ​ទទួលទាន​ផ្លែត្របែក នោះអ្នក​នឹងអាច​កាត់បន្ថយភាព​គ្រោះថ្នាក់​នៃជំងឺមហារីកបាន។

៩. ផ្លែត្របែក​ជំនួយ​ដល់ខួរក្បាល
នេះជា​អត្ថប្រយោជន៏​ដ៏អស្ចារ្យ​មួយផ្សេងទៀត​របស់​ផ្លែត្របែក វាអាច​ជំនួយដល់​សុខភាព​ខួរក្បាល​បាន​ល្អ។ ដោយសារ​ផ្លែត្របែក​មានផ្ទុកនូវ​វីតាមីន B6 និង​វីតាមីន B3 វាអាច​ជួយ​សម្រួល​ដល់​លំ​ហូរឈាម ក៏ដូចជា​ជំនួយ​ដល់មុខងារ​ការគិត​ផងដែរ។ ការ​បានទទួលទាន​ផ្លែត្របែក​យូរៗម្តង អាច​ជួយបង្កើន​មុខងារ​របស់ខួរក្បាល និង​ជួយពង្រឹង​ដល់​ការ​ផ្តោតអារម្មណ៍​របស់​អ្នក។

១០. ផ្លែត្របែក​ជំនួយដល់​ប្រព័ន្ធភាពស៊ាំ
ដោយសារផ្លែត្របែក​សម្បូរទៅ​ដោយវីតាមីន C ដែលដើរតួនាទី​យ៉ាងសំខាន់​ក្នុងការជួយ​ពង្រឹងប្រព័ន្ធភាពស៊ាំ។ មិនត្រឹម​តែប៉ុណ្ណោះទេ ផ្លែត្របែក​ក៏អាចជួយ​ប្រឆាំង​នឹងការ​រលាក ហើយជួយរារាំង​ម៉ូលេគុល​ដែលធ្វើឲ្យ​រលាកផងដែរ​៕

Comments

comments