ពូជ​ស្ទាំង​ហោះ​លឿន​បំផុត​ ល្បឿន​ជិត ៤០០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង ដែលជាសត្វដែលហោះលឿន​ជាង​គេ​លើ​លោក

យល់ដឹង

ក្នុង​ចំណោម​សត្វ​ទាំង​អស់​លើ​លោក សត្វ​ស្ទាំង​ពូជ Peregrine គឺ​ជា​សត្វ​ដែល​ហោះ​លឿន​ជាង​គេ​បំផុត។ សត្វ​ស្លាប​មួយ​ប្រភេទ​នេះ អាច​បង្កើន​ល្បឿនហោះ​ដល់​ចំណុច​កំពូល ៣៩០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

សត្វស្ទាំង Peregrine ភាគច្រើន​មាន​ដើម​កំណើត​នៅ​អាមេរិក​ខាង​ជើង ហើយ​អាច​រស់​នៅ​បាន​គ្រប់​តំបន់​ទាំង​អស់ លើក​លែង​តែ​ទ្វីប​អង់តាកទិច​ដែលអាកាសធាតុ​ត្រជាក់​ខ្លាំងតែប៉ុណ្ណោះ។ សត្វ​ស្លាប​មួយ​នេះ មាន​កន្ទុយ​វែង និង​ស្លាប​ត្រដាង​បាន​ធំ​ល្អ ដែល​អាច​ជួយ​អោយ​វា​មាន​ចលនា​បម្លាស់ទី​បានយ៉ាងលឿន​នៅ​លើ​អាកាស។

ក្រៅ​ពី​អំណោយ​ផល​ខាង​ល្បឿន ស្ទាំង Peregrine ក៏​មាន​ភ្នែក​យ៉ាង​មុត​ស្រួច ដែល​អាច​មើល​ឃើញ​ចំណី​អាហារ​យ៉ាង​ស្រួល​​ពី​កម្ពស់​ដ៏​ខ្ពស់។ ភាគ​ច្រើន ស្ទាំង Peregrine ធ្វើ​សម្បុក​នៅ​លើ​ជម្រាល​ខ្ពស់​ៗ និង​អគារ​កប់​ពពក​នៅ​តំបន់​ជាប់​មហាសមុទ្រ។ ជា​រឿង​រាល់​ឆ្នាំ បក្សី​កំពូល​ល្បឿន​នេះ បាន​ធ្វើ​ដំណើរ​រាប់​ពាន់​គីឡូម៉ែត្រ ពី​ទ្វីប​មួយ​ទៅ​ទ្វីប​មួយ​ទៀត៕

Comments

comments