ឳសថសំរាប់ព្យាបាល បន្សាបដោះអំពើធ្មប់ អាប មន្តអាគមគ្រប់ប្រភេទ

អបិយជំនឿ

រូបមន្ត៖ ដើមរាំងសាប ស្លឹកពោធិ៍ទទឹងថ្ងៃ ជើងធូបក្នុងព្រះវិហារវត្តឬមុខវិហារ និងជើងធូបក្នុងខ្ទមអ្នកតា។

វិធីប្រើ និងព្យាបាល៖
ស្លឹករាំងសាប៧សន្លឹក ស្លឹកពោធិ៍៧សន្លឹក ជើងធូបក្នុងវិហារ១០០សសៃ ជើងធូបក្នុងខ្ទមអ្នកតា៧សសៃ។

ដើម្បីឲ្យជើងធូបស័ក្តិសិទ្ធ ត្រូវទៅអុជធូបសូមជើងធូបពីបារមីវត្ត ដោយពោលថា សូមគុណបារមីវត្តដ៏ស័ក្តិសិទ្ធដែលថែរក្សាក្នុងទីវត្ត…..កូនចៅសូមជើងធូប១០០សសៃ ដើម្បីយកទៅព្យាបាលអំពើធ្មប់របស់…..សូមអស់លោកបារមីវត្តមេត្តាអនុញ្ញាតហើយជួយសង្រ្គោះគ្រួសារ….ខ្ញុំផងចុះ ចាំខ្ញុំថ្វាយដង្វាយចំនែកខ្ទមអ្នកតា ក៏អុជធូបសុំដូចគ្នាអ៊ីចឹងដែរ (ពេលជា កុំភ្លេចទៅលាបំណន់)។

ពេលបានឳសថគ្រប់មុខហើយ ត្រូវយកមកដាំទឹក៣យកទឹក១ អោយអ្នកជំងឺហូប ឲ្យបាន៣ពែង ស្មើនឹង៣ពេល ព្រឹកថ្ងៃល្ងាច។ ក្រោយពេលហូបអ្នកជំងឺហ្នឹងអាចក្អួត ឬរាគ បើអ្នកខ្សោយខ្លាំង អាចសន្លប់២ឬ៣ម៉ោងក៏មានបើអំពើខ្លាំងឬយូរឆ្នាំ តែកុំបារម្មណ៍ឲ្យសោះអំពើមន្តអាគមន៍ទាំងឡាយ មិនថា ចាម ខ្មែរ ចិន ត្រូវវិនាសទាំងអស់។

ចំនែកកាកថ្នាំក្រោយពីព្យាបាលហើយត្រូវកប់ក្នុងផ្ទះឬមុខផ្ទះ ដើម្បីការពារគ្រួសារកុំឲ្យគេធ្វើចូលម្តងទៀត។

បំរាម និងត្រណម៖ ហាមផឹកស្រា លេងស្រីមុនពេលទៅរកថ្នាំ បើមានគ្រូបាធ្យាយ ឬគ្រូសង្វារខ្លួនត្រូវបន់គ្រូខ្លួនផង កុំប្រមាថ កុំហូបសល់ថ្នាំចាក់ចោល ត្រូវហូបឲ្យអស់ពីពែង។

សំណូមពរសូមអស់លោកដែលចេះវិជ្ជាមន្តអាគមទាំងអស់ មេត្តាឃើញហើយ កុំចង់សាកប្រសិទ្ធភាពនៃថ្នាំ នាំអោយមានបាបកម្ម និងនាំទុក្ខទោសដល់ខ្លួនឯងនិងក្រុមគ្រួសារ។

សូមឲ្យសព្វសត្វទាំងឡាយជួបតែសេចក្តីសុខ កុំបីមានពៀរវេរានឹងគ្នា កុំព្យាបាទគ្នា តរៀងទៅ។

អំណាចបុគ្គលពាលទាំងឡាយត្រូវតែវិនាស!ជយោហិ ពុទ្ធស្ស សិរីមត្តោ អយំ មារស្សច បាបិ មត្តោ បរាជយោ។៚

Comments

comments