នាយចយ បង្ហាញ រូបថត Pre wedding ​យ៉ាង​ផ្អែម​ល្ហែម​ជា​ច្រើន​សន្លឹក​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​

កម្សាន្ត

តារា​កំប្លែង​លោក ភិច សែ ហៅ នាយ ចយ នឹង​ចូល​រោង​ការជាមួយនារី​​​វ័យ​ក្មេង​រូប​ស្រស់​សោភា​នៅខែខាងមុខនេះហើយ ។ នៅមុនថ្ងៃចូល​រោង​ការមកដល នាយ ចយ បានបាន​បង្ហាញ​រូប​ថត​ Pre Wedding ​យ៉ាង​ផ្អែម​ល្ហែម​ជា​ច្រើន​សន្លឹក​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​។

នាយ ចយ បានបញ្ជាក់ថា រូបលោកនិង អនាគត​​ភរិយា​ នឹងត្រូវចូលរោងការនៅថ្ងៃទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨ នៅ​មណ្ឌល​អាពាហ៍ពិពាហ៍​ ក្នុង​បូរី​ពិភព​ថ្មី​ សែន​សុខ ដោយគ្រោង​អញ្ជើញ​ភ្ញៀវ​​ប្រមាណ​ ២០ ទៅ ៣០ តុ។

នាយ ចយ និង​ កញ្ញា ខ្វាន់ ឌី បាន​ប្រើ​ពេល​វេលា​មើល​ចិត្ត​ថ្លើម​គ្នា​​បាន​ជាង​១​ឆ្នាំហើយ មុន​សម្រេច​ដឹក​ដៃ​គ្នា​​ចូល​រោង​ការ​

Comments

comments