អត្ថប្រយោជន៍​​សុខភាព​​​​មិន​នឹក​ស្មាន​ដល់​​​ពី​ផ្លែ​ស្រកានាគ

សុខភាព

ស្រកា​នាគ​ជា​ផ្លែឈើ​ដែល​ងាយ​រក​ និង​មាន​តម្លៃ​ថោក​អាច​ឲ្យ​អ្នក​ទិញ​យក​ទៅ​ទទួល​ទាន​បាន។ ​​​​​ផ្លែឈើ​ដែល​មាន​ដើម​កំណើត​ចេញ​ពី​ប្រទេស​ម៉ិកស៊ីកូ​នេះ​មាន​អត្ថប្រយោជន៍​សុខភាព​ដ៏​ច្រើន​លើសលប់​ដែល​អ្នក​មិន​នឹក​ស្មាន​ដល់។

១. ​ងាយស្រួល​រំលាយ
ផ្លែ​ស្រកា​នាគ​មាន​កូឡេស្តេរ៉ូល​ទាប​ ដែល​ងាយស្រួល​សម្រាប់​រាងកាយ​ក្នុង​ការ​រំលាយ​យ៉ាង​ឆាប់​រហ័ស។ ​​​​វា​ជា​​ផ្លែឈើ​ដែល​​អាច​ជួយ​រក្សា​ទម្ងន់​រាងកាយ ​​ជួយ​ឲ្យ​អ្នក​ស្រស់ស្រាយ ​និង​សុខភាព​ល្អ។

២. ​​ល្អ​ចំពោះ​សុខភាព​បេះដូង
​​ក្រៅ​ពី​ងាយស្រួល​រំលាយ ​ស្រកានាគ​ក៏​ល្អ​ចំពោះ​សុខភាព​បេះដូង​ដែរ ​ដោយ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​កូឡេស្តេរ៉ូល​មិន​ល្អ ​ហើយ​បង្កើន​កូឡេស្តេរ៉ូល​ល្អ។

៣. ​​​ជួយ​បង្កើត​ Fiber
​ការ​ញ៉ាំ​ស្រកានាគ​ជួយ​សម្អាត​ប្រព័ន្ធ​រំលាយ​អាហារ។ ​​ផ្លែឈើ​ពណ៌​ក្រហម​នេះ​​មាន​ជាតិ​ Fiber ​ខ្ពស់ ​​ដែល​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ឲ្យ​ដំណើរការ​កាន់​តែ​ល្អ។

៤. ​មាន​ Antioxidant ​ប្រឆាំង​នឹង​មហារីក
ដើម្បី​ជៀសវាង​រ៉ាឌីកាល់​​សេរី​ ​និង​ សារធាតុ​បង្ក​ជា​មហារីក ​​អ្នក​អាច​ញ៉ាំ​ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដោយ​ Antioxidant។ ​ស្រកានាគ​ជា​ផ្លែឈើ​ដែល​សម្បូរ​ដោយ​សារធាតុ​នេះ។

៥. ​​ជួយ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម
​កម្រិត​ Fiber ​ដ៏​ខ្ពស់​នៅ​ក្នុង​ស្រកា​នាគ​ជួយ​​ប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ដោយ​ជួយ​រក្សា​​​​​​តុល្យភាព​កម្រិត​ជាតិ​ស្ករ។

៦. ​​​​ជួយ​កាត់​បន្ថយ​ភាព​ចាស់
Antioxidant ​មិន​ត្រឹម​តែ​ជួយ​ទប់ស្កាត់​​មហារីក​ទេ ​ថែម​ទាំង​ជួយ​ឲ្យ​ស្បែក​តឹង​ណែន ​មើល​ទៅ​ក្មេង​ជាង​វ័យ​ទៀត​ផង។ ​​​អ្នក​អាច​ចិត​វា​ជា​បន្ទះ​តូចៗ​​លាយ​ជាមួយ​ទឹក​ឃ្មុំ​ហើយ​យក​ធ្វើ​បិទ​លើ​មុខ​ជា​ម៉ាស​បាន។

៧. ​​​ជួយ​ដល់​សក់
​ស្រកានាគ​ជួយ​​ចំហ​ឫស​សក់​ ​ដែល​អាច​ឲ្យ​ស្បែក​ក្បាល​ដក​ដង្ហើម​​បាន​ល្អ​ ​និង​​ឲ្យ​សក់​​​​មាន​សុខភាព​ល្អ​ភ្លឺ​រលោង។

៨. ជួយ​ការ​ឈឺ​សន្លាក់
​ការ​ឈឺ​សន្លាក់​​ពិត​ជា​ពិបាក​ និង​​ ​​​ធ្វើ​ឲ្យ​អ្នក​ចុក​រោយ​ពិបាក​ធ្វើ​កិច្ច​ការងារ​​នានា​ជា​ខ្លាំង។ ​​​បើ​អ្នក​កំពុង​ជួប​ប្រទះ​បញ្ហា​នេះ​ សាក​ពិសា​ស្រកានាគ​មើល​ ​ប្រាកដ​ជា​ជួយ​កាត់​បន្ថយ​បាន​ច្រើន​​មិន​ខាន។

៩. ​​​​ជួយ​ព្យាបាល​មុន
ផ្លែ​ឈើ​សម្បូរ​ដោយ​វីតាមីន​ C ​នេះ​អាច​ជួយ​ព្យាបាល​មុខ​មុន​យ៉ាង​មាន​ប្រសិទ្ធភាព។ ​អ្នក​អាច​ហាន់​វា​ជា​ចំណិត​តូចៗ​​ ​​យក​ទៅ​បិទ​លើ​កន្លែង​មាន​មុន​ទុក​មួយ​សន្ទុះ​ ហើយ​លាង​សម្អាត​នឹង​ទឹក។ ​​​បើ​ចង់​បាន​ប្រសិទ្ធភាព​ខ្ពស់ ​ត្រូវ​ធ្វើ​បែប​នេះ​មួយ​ថ្ងៃ​ពីរ​ដង។

១០. ​​​​ជួយ​រលាក​ស្បែក
ប្រសិន​បើ​អ្នក​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​រហូត​ឡើង​ក្រហម​ខ្លាំង​ដល់​រលាក​​​ ​​​​​សាក​យក​ស្រកា​នាគ​​​ ក្រឡុក​ជាមួយ​​​ត្រសក់ ​និង​ទឹក​ឃ្មុំ​មក​លាប​នៅ​លើ​​កន្លែង​រលាក​នឹង​អាច​ជួយ​អ្នក​បាន​ឆាប់​រហ័ស។ ​​វីតាមីន ​B3 ​​​នៅ​ក្នុង​ស្រកានាគ​ ​ជួយ​ផ្ដល់​សំណើម​ដល់​ស្បែក​រលាក ​និង​បន្ថយ​កម្ដៅ​នៅ​ត្រង់​នោះ។

Comments

comments