អត្ថបទ សម្រាប់អ្នកដែលមានចម្ងល់ អំពីនាងពួន

អបិយជំនឿ

អ្វីទៅជានាងពួនឬស្សី?នាងពួនក្នុងដើមឬស្សី មានពណ៌ដូចជាផ្លែទទឹមមិនមានពន្លឺខ្លាំងទេ។ នៅក្នុងអដ្ឋកថានៃព្រះពុទ្ធសាសនា នាងពួន ត្រូវបានចាត់ទុកជាប្រភេទកែវមុក្តា។

កែវមុក្តា គឺជារតនៈមួយក្នុងរតនៈទាំង ១០ ប្រភេទដូចជា កែវមណី កែវពិទូរ្យ ស័ង្ខ សិលា កែវប្រពាឡ ប្រាក់ មាស កែវក្រហម (ត្បូងទទឹម) និងកែវមរកតជាដើម។ “វេឡុជាករកផលសមានវណ្ណានភាសុរា,តេ ច វេឡូ អមនុស្សគោចរេយេវ បទេសេ ជាយន្តិ”។ មានន័យថាកែវមុក្តាដែលកើតក្នុងដើមឫស្សី(ជនជាតិខ្មែរហៅថានាងពួនឬស្ស៊ី)មានពណ៌ដូចផ្លែទទឹមមិនមានពន្លឺខ្លាំង។ ដើមឫស្សនោះ រមែងជាដើមឫស្សី ដែលកើតតែក្នុងទីកន្លែងដែលមិនជាលំនៅរបស់មនុស្ស។

សេចក្តីពិស្តារ៖ នៅក្នុងព្រះពុទ្ធសាសនា តែមានការសម្តែងអំពីរតនវត្ថ។ តើអ្វីជាកែវមុក្តា ដែលតែងមានសម្តែងក្នុងព្រះត្រៃបិដក អដ្ឋកថា និងដីកាជាដើមនោះ? នៅក្នុងសមន្តប្បាសាទិកាអដ្ឋកថា ព្រះវិន័យបិដក បានបញ្ជាក់ថា៖ តម្ពបណ្ណិយំ បន អដ្ឋ មុត្តា ឧប្បជ្ជិំសុ –ចំណែកក្នុងកោះតម្ពបណ្ណិទ្វីប (ប្រទេសស្រីលង្កា) មានកែវមុក្តាកើតទ្បើង ៨ ប្រភេទ គឺ៖

១.ហយមុត្តា កែវមុក្តាមានសណ្ឋានដូចរូបសេះ

២.គជមុត្តា កែវមុក្តាមានសណ្ឋានដូចរូបដំរី

៣.រថមុត្តា កែវមុក្តាមានសណ្ឋានដូចរូបរថ

៤.អាមលកមុត្តា កែវមុក្តា មានសណ្ឋានដូចផ្លែកន្ទួតព្រៃ

៥.វលយមុត្តា កែវមុក្តាមានសណ្ឋានដូចកងដៃ

៦.អង្គុលិវេឋកមុត្តា កែវមុក្តាមានសណ្ឋាន ដូចវង់ចិញ្ចៀន

៧.កកុធផលមុត្តា កែវមុក្តាមានសណ្ឋានដូចផ្លែថ្ងាន់

៨.បាកតិកមុត្តា កែវមុក្តាប្រក្រតី។

នៅក្នុងគម្ពីរសារត្ថទីបនីដីកា ជាដីកាព្រះវិនយបិដកនៃអដ្ឋកថាសមន្តប្បាសាទិកា បានពន្យល់ថា កែវមុក្តា កើតក្នុងវត្ថុ ៨ យ៉ាងមាន៖ តថា ហិ ហត្ថិកុម្ភំ, វរាហទាឋំ, ភុជគសីសំ, វលាហកំ, វេឡុ, មច្ឆសិរោ, សង្ខោ, សិប្បីតិ អដ្ឋ មុត្តាយោនិយោ។ ពិតមែនកំណើតរបស់កែវមុក្តាមាន ៨ យ៉ាងគឺ កើតត្រង់ក្រពោងដំរី (ចំត្រង់ពកឬប៉ោងខាងលើក្បាលដំរី ) ១
កើតក្នុងខ្នាយជ្រូកព្រៃ ១ កើតក្នុងក្បាលពស់ ១ កើតពីអាកាស ១ កើតក្នុងដើមឫស្សី ១ កើតក្នុងក្បាលត្រី ១ កើតក្នុងស័ង្ខ ១ កើតក្នុងខ្យង ១។ តត្ថ ហត្ថិកុម្ភជា បីតវណ្ណា បភាហីនា។

បណ្ដាកែវមុក្តាទាំង ៨ ពួកនោះ កែវមុក្តាដែលកើតក្នុងក្រពោងដំរី មានពណ៌លឿង មិនមានពន្លឺ។ វរាហទាឋា វរាហទាឋាវណ្ណាវ ។ កែវមុក្តាដែលកើតក្នុងខ្នាយជ្រូកព្រៃ មានពណ៌ដូចចង្កូមជ្រូកនោះឯង។ ភុជគសីសជា នីលាទិវណ្ណា សុវិសុទ្ធា វដ្ដលា ច។ កែវមុក្តាដែលកើតពីក្បាលពស់ មានពណ៌ខៀវជាដើម បរិសុទ្ធល្អ រាងមូល។ វលាហកជា ភាសុរា ទុព្វិភាគា រត្តិភាគេ អន្ធការំ វិធមេន្តិយោ តិដ្ឋន្តិ, ទេវូបភោគា ឯវ ច ហោន្តិ។ កែវមុក្តាដែលកើតពីអាកាស មានពន្លឺ រឹង មាំមួន កម្ចាត់ងងឹតក្នុងពេលយប់ និងជាគ្រឿងប្រើប្រាស់របស់ទេវតានោះឯង។

វេឡុជា ករកផលសមានវណ្ណា ន ភាសុរា, តេ ច វេឡូ អមនុស្សគោចរេយេវ បទេសេ ជាយន្តិ។ កែវមុក្តាដែលកើតក្នុងដើមឫស្សី មានពណ៌ដូចផ្លែទន្ទឹម មិនមានពន្លឺខ្លាំង និងដើមឫស្សីពួកនោះ រមែងជាដើមឫស្សីដែលកើតតែក្នុងទីកន្លែងដែលមិន ជាលំនៅរបស់មនុស្ស។ មច្ឆសិរជា បាឋីនបិដ្ឋិសមានវណ្ណា វដ្ដលា លឃវោ ច តេជវន្តា ហោន្តិ បភាវិហីនា ច, តេ ច មច្ឆា សមុទ្ទមជ្ឈេយេវ
ជាយន្តិ។

កែវមុក្តាដែលកើតពីក្បាលត្រី មានពណ៌ដូចខ្នងត្រីក្អែក មូល ស្រាល និង មិនមានពន្លឺ ហើយត្រីពួកនោះ រមែងជាត្រីដែលកើតតែក្នុងកណ្ដាលសមុទ្រ។ សង្ខជា សង្ខឧទរច្ឆវិវណ្ណា កោលផលប្បមាណាបិហោន្តិ បភាវិហីនាវ។ កែវមុក្តាដែលកើតពីស័ង្ខ មានពណ៌ដូចពោះស័ង្ខ មានខ្នាតប៉ុនផ្លែកោលៈ ហើយមិនមានពន្លឺ។ សិប្បិជា បភាវិសេសយុត្តា ហោន្តិ នានាសណ្ឋានា។ កែវមុក្តាដែលកើតពីខ្យង ប្រកបដោយសេចក្ដីនៃពន្លឺ មានសណ្ឋានផ្សេងៗគ្នា។ ឯវំ ជាតិតោ អដ្ឋវិធាសុ មុត្តាសុ យា មច្ឆសង្ខសិប្បិជា, តា សាមុទ្ទិកា។ ភុជគជាបិ កាចិ សាមុទ្ទិកា ហោន្តិ, ឥតរា អសាមុទ្ទិកា។ យស្មា ពហុលំ សាមុទ្ទិកាវ មុត្តា លោកេ ទិស្សន្តិ, តត្ថាបិ សិប្បិជាវ, ឥតរា កទាចិ កាចិ។

បណ្ដាកែវមុក្តា ៨ យ៉ាង ដោយកំណើតនេះ កែវមុក្តាដែលកើតពី ត្រី ស័ង្ខ និងខ្យង ជារតនៈដែលកើតក្នុងសមុទ្រ។ សូម្បីកែវមុក្តាដែលកើតពីពស់ប្រភេទខ្លះ ក៏ជារតនៈដែលកើតពីសមុទ្រដែរ។កែវមុក្តាដទៃទៀត មិនមែនជារតនៈ ដែលកើតក្នុងសមុទ្រទេ។ ព្រោះហេតុនោះ កែវមុក្តាដែលកើតក្នុងសមុទ្រមាន ចំនួនច្រើនប្រាកដក្នុងលោក សូម្បីកែវមុក្តាដែលកើតក្នុងសមុទ្រទាំងនោះ ក៏មានកែវមុក្តាដែលកើតពីខ្យង (សម្បូរណ៍) និងកែវមុក្តាដទៃ ក៏មានក្នុងគ្រាខ្លះ
(មិនសម្បូរណ៍)៕

Comments

comments