ការងារ និង​អាជីព​ល្អៗ សម្រាប់​អ្នក​កើត ឆ្នាំកុរ ​ឆ្នាំ​ឆ្លូវ ឆ្នាំខាល មាន​លាភ​ចូល​ច្រើនៗ

យល់ដឹង

ឆ្នាំកុរ ​ឆ្នាំ​ឆ្លូវ ឆ្នាំខាល គឺ​ជា​ឆ្នាំ​មួយ ដែល​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ច្រើន​បំផុត ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២។ ជាមួយគ្នានេះ​ដែរឆ្នាំទាំងនេះ ថែម​ទាំង​មាន​អាទិភាព​ខ្លាំង ចំពោះ​រឿង​ការងារ និង​អាជីព​របស់​ពួក​គេ​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ អ្នក​ដែល​កើត​ឆ្នាំ​ទាំងនេះ ភាគ​ច្រើន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើការ មាន​ទេពកោសល្យ​ច្រើន និង​អាច​ធ្វើ​ការ​បាន​ច្រើន​ប្រភេទ​ទៀត​ផង។

យ៉ាងណាមិញ ជម្រើស​ការងារ និង​អាជីព សម្រាប់​អ្នក​កើតឆ្នាំកុរ ​ឆ្នាំ​ឆ្លូវ ឆ្នាំខាល ដែល​អាច​ទទួល​បាន​ជោគជ័យ និង​លាភ​ចូល​ច្រើនៗ មាន​ដូច​ជា អ្នក​អាន​ព័ត៌មាន អ្នក​លក់​ផលិតផល ម្ចាស់​ភោជនីយដ្ឋាន ជាង​អ៊ុត/កាត់​សក់ មន្ត្រី​ទំនាក់ទំនង​សាធារណៈ កសិករ អត្តពលិក គ្រូបង្រៀន អ្នក​រត់​តុ អ្នកកាសែត ពេទ្យធ្មេញ គ្រូពេទ្យ​វះកាត់ ទាហាន អ្នក​ពន្លត់​អគ្គីភ័យ សន្តិសុខ និង មន្ត្រី​ប៉ូលិស។ នេះ​បើ​តាម​សារព័ត៌មាន chinahighlights របស់​ប្រទេស​ចិន៕

Comments

comments