YaYa តុបតែងខ្លួនជាកូនកាត់ចិន ពិតជាស្រស់ស្អាតខ្លាំងណាស់

តារា

កាលពីម្សិលមិញនេះ តារាសម្ដែងថៃ YaYa និងតារាសម្តែងប្រុសស្រីជាច្រើនរូប បានបង្ហាញខ្លួននៅក្នុងការប្រារព្ធពីធីមួយ នៅក្នុងផ្សារទំនើបរបស់ថៃ ដែលប្រារព្ធឡើងដើម្បីយករាសីល្អ នៅពេលចូលឆ្នាំចិននាពេលពេលខាងមុខនេះ។

នៅក្នុងនោះដែរគេឃើញ តារាសម្តែងប្រុសស្រី ទាំងនោះ បានមកបង្ហាញខ្លួន ជាតារាបង្ហាញម៉ូត ដោយស្លៀកពាក់សម្លៀកបំពាក់របស់ចិនជាច្រើន ម៉ូតខុសៗគ្នា ហើយ YaYa ជាតារាស្រីនាំមុខ អោយការបង្ហាញមូ៉តសម្លៀកបំពាក់នេះ ថែមទៀតផង។ អ្នកគាំទ្ររបស់នាងជាច្រើនបាន សរសើរចេញពីអារម្មណ៍ពិតៗ ថា YaYa ពិតជាមានសម្រស់ស្រស់ស្អាតខ្លាំងណាស់ នៅពេលដែលតុបតែខ្លួន ជាមួយសម្លៀកបំពាក់ ជាកូនកាត់ចិតបែបនេះ។

សូមទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖

Comments

comments