ស្វែងយល់ អំពីជំងឺមហារីកក្រពះ ! ជួយ share ដល់អ្នកកើតជំងឺនេះបានដឹងផង

សុខភាព

មហារីកក្រពះកើតឡើងនៅពេលដែលកោសិកានៃជញ្ជាំង ក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់កាចសាហាវ។

ក- មូលហេតុអោយពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ កត្តាបង្កនៃជំងឺនេះមានដូចជា៖

– មានមេរោគក្រពះ Infection à helicobacter Pylori

– កត្តាចំនីអាហារ ចំនីអាហារប្រៃ, ចំនីអាហារផ្អាប់ និងមានផ្សែង

– មានគ្រួសារកើតជំងឺមហារីក

– ជក់បារី និងពិសារស្រា

ខ- រោគសញ្ញានៃជំងឺកាចសាហាវនេះគឺ ៖

– ឈឺចុងដង្ហើម, ឆ្អល់ពោះ

– អត់រំលាយអាហារ

– ស្រកទំងន់ រឺមិនឃ្លានអាហារ

– លាមកខ្មៅ

– ចង្អោរ និងក្អួត

– ស្លេកស្លាំង

គ- ដើម្បីដឹងថាអ្នកជំងឺកើតជំងឺមហារីកក្រពះយើងត្រូវ៖

– ធ្វើការឆ្លុះក្រពះ និងច្រឹបសាច់យកទៅពិនិត្យ

ឃ- ជំងឺមហារីកក្រពះ ត្រូវបានព្យាបាលដោយ ៖

– ការវះកាត់

– ការចាក់ថ្នាំគីមី

– ការបញ្ចាំងកាំរស្មី

ង- យើងអាចការពារជំងឺមហារីកក្រពះបានដោយ៖

– ពិសារសាប, ចៀសវាងចំនីអាហារកំប៉ុង រឺផ្អាប់

– ពិសារផ្លែឈើស្រស់ និងបន្លែទៀតទាត់

– រក្សាទំងន់ដោយការហាត់ប្រាណ

– ចៀសវាងជក់បារី និង ពីសារស្រា

 

ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើយើងរកឃើញវាទាន់ពេលវេលា។

សូមពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រួពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីរក្សាសុខភាពលោកអ្នក អោយបានរឹងមាំសម្រាប់គ្រួសារអ្នក,មិត្តភក្តិអ្នក, ព្រមទាំងមនុស្សជាទីស្រលាញ់របស់អ្នក និងសង្គមជាតិទាំងមូល។

Comments

comments