មិននឹកស្មានថា សីតុណ្ហភាពនៅ កម្ពុជាធ្លាក់​ចុះទាបយ៉ាងនេះសោះ

សង្គម

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួង​ធនធានទឹក និងឧតុនិយម នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨នេះ បាន​ឱ្យដឹង​ថា នៅតំបន់​ជួរ​ភ្នំ​ដងរែក គឺ​ប្រាសាទ​ព្រះវិហារ (ខេត្ត​ព្រះវិហារ) សីតុណ្ហភាព​អប្បបរមា បាន​ធ្លាក់​ចុះ​រហូត​ដល់ទៅ ១០​អង្សា ខណៈ ប្រាសាទ​តា​ក្របី (ខេត្ត​ឧត្តរមានជ័យ) ចុះ​ដល់ ១២អង្សា​។

តំបន់​នៅ​ភាគ​ឦសាន​ប្រទេស ភាគ​ច្រើន​សីតុណ្ហភាព ស្ថិត​ក្នុង​រង្វង់ ១៣ ទៅ ១៥ អង្សា។ ក្រៅ​ពី​នេះ តំបន់​ផ្សេងៗ​ទៀត ចុះ​នៅ​ចន្លោះ​ពី ១៦ ទៅ ២១ អង្សា។ សូម​បញ្ជាក់​ថា តំបន់​ជាប់​សមុទ្រ សី​តុណ្ហភាព មិន​សូវ​ចុះ​ត្រជាក់​ខ្លាំង​ដូច​តំបន់​ផ្សេងៗ ទៀត​ឡើយ។ នេះ​ជា​ការ​ចុះ​ត្រជាក់​ជា​លើក​ទី៤ ដោយសារ​កម្ពុជា​ទទួល​រង​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន៕

ប្រភព : ក្រសួង​ធនធានទឹក និងឧតុនិយម

Comments

comments