នេះហើយទឹកចិត្តម្ដាយ ! ស៊ុន ណារីម៉ូនីកា សំរេចចិត្តលក់ផ្ទះអស់ពីខ្លួន ដើម្បីយកមកព្យាបាលកូនរបស់អ្នកនាង

តារា

ភ្នំពេញ៖ តារាកម្លែង អ្នកនាង ស៊ុន ណារីម៉ូនីការ ដែលជាដៃគូកំប្លែងជាមួយ នាយ កុយ ពេលនេះកំពុងតែជួបទុក្ខធំ ព្រោះតែកូនប្រុសជាទីស្រឡាញ់របស់នាង កំពុងតែស្នាក់នៅសម្រាកព្យាបាលជំងឺយ៉ាងធ្ងន់ធ្ងរ នៅឯមន្ទីពេទ្យលោកសង្ឃ។

បើតាមសារសរសេរបង្ហោះ ពីលោក អ៉ឺម ជីវ៉ា នៅលើបណ្ដាញសង្គម Facebook របស់លោកថា៖ “06.02.2018: កូនប្រុសរបស់តារាចំរៀងនិងកំប្លែង អ្នកនាង សុន ណារីម៉ូនីការ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យលោកសង្ឃ
កូនរបស់តារាចំរៀងនិងកំប្លែង សុន ណារីម៉ូនីការ គឺលោក សុន តារាឡង់ឌី បានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗនៅមន្ទីពេទ្យលោកសង្ឃ ដោយសាជំងឺដំប៉ៅសួតនិងទឹកនោមផ្អែមធ្ងន់ធ្ងរ ។
ពេលដែលខ្ញុំបាទទៅសួសុខទុក្ខដល់មន្ទីពេទ្យអ្នកនាង សុន ណារីម៉ូនីការមានបាននិយាយទាំងទឹកភ្នែកថា កូនរបស់អ្នកនាងមានជំងឺរាុំរៃនេះជាយូឆ្នាមកហើយរហូតធ្វើអោយអ្នកនាងសំរេចចិត្តលក់ផ្ទះអស់ពីខ្លួនដើម្បីយកមកព្យាបាលកូនរបស់អ្នកនាង តែមកដល់ពេលនេះអ្នកនាងពិតជាគ្មានលទ្ធភាពថវិកាព្យាបាលទៀតទេ ដោយសារមួយថ្ងៃៗត្រូវចំនាយច្រើនពេកណាមួយអ្នកនាងមិនសូវមានចំនូលផង អ្នកនាងមិនដឹងធ្វើយ៉ាងម៉េចទៀតទេ ក្នុងការសួសុខទុក្ខនេះខ្ញុំបាទក៏មានថិវការផ្ទាល់ខ្លួនបន្តិចបន្តួចឧបត្ថម្ភដល់កូនរបស់អ្នកនាង សុនណារីម៉ូនីការផងដែរ ។
សូមបញ្ជាក់ដែរថាអ្នកនាងសុនណារីម៉ូនីការគឺជារារកំប្លែងដ៏ឆ្នើមមួយរូបដែលធ្លាប់ជាអតីតសមាជិកក្រុមនាយកុយនាយក្រឹម កន្លងមក ។”

បន្ទាប់ពីបានលឺដំណឹងនេះ មហាជនជាច្រើន មានក្ដីអាណិតអាសូរយ៉ាងខ្លាំង ចំពោះ អ្នកនាង ស៊ុន ណារីម៉ូនីកា ដែលគាត់ហ៊ានសុខចិត្តលក់ផ្ទះសម្បែង ឱ្យអស់ពីខ្លួនក៏សុខចិត្តដែរ ឱ្យតែកូនប្រុសរបស់នាងជាសះស្បើយឡើងវិញ​​។

ប្រភព Facebook : លោក អ៉ឺម ជីវ៉ា

Comments

comments