តើស្រោមអនាម័យអាចមានប្រយោជន៍អ្វីខ្លះ?

ជីវិត និង ស្នេហា

A Dose of Cath៖ មនុស្សមួយចំនួនមិនចង់ប្រើប្រាស់ស្រោមអនាម័យនៅពេលរួមភេទទេ ព្រោះគេគិតថាមិនធម្មជាតិ។ ប៉ុន្តែស្រោមអនាម័យមានប្រយោជន៍ច្រើនណាស់ ជាពិសេសគឺដើម្បីការពារជំងឺកាមរោគ និងការមានផ្ទៃពោះដែលមិនចង់បាន។ ហើយក៏មានវិធីសាស្រ្តមួយចំនួន ដែលធ្វើឲ្យការប្រើប្រាស់ស្រោមអនាម័យទៅជាបទពិសោធន៍មួយដែលសប្បាយសម្រាប់ដៃគូទាំងសងខាងទៀត មិនគ្រាន់តែជាសកម្មភាពគួរឲ្យធុញទេ។ នៅក្នុងវីដេអូនេះ ខ្ញុំនឹងបង្ហាញពីគន្លឹះដែលធ្វើឲ្យស្រោមអនាម័យឲ្យកាន់តែល្អសម្រាប់ដៃគូទាំងសងខាង។

សូមបញ្ជាក់ថា វីដេអូនេះមិនមែនជាការជម្រុញឲ្យយុវវ័យរួមភេទទេ ប៉ុន្តែវាជាការបង្ហាញថា ស្រោមអនាម័យក៏មានផលប្រយោជន៍ច្រើនដែរ អ៊ីចឹងពេលដែលរួមភេទ កុំភ្លេចប្រើប្រាស់ស្រោមអនាម័យ។

Comments

comments