ស្ត្រីម្នាក់វះកាត់សុដន់របស់នាងរហូតដល់មានទំហំធំបំផុតនៅលើពិភពលោក

ប្លែកៗ

អស់រយៈពេលជាច្រើនឆ្នាំមកហើយមនុស្សបានព្យាយាមផ្លាស់ប្តូររូបរាងខាងក្រៅរបស់ពួកគេដើម្បីមើលទៅឱ្យមានភាពទាក់ទាញ តាំងពីការវះកាត់កែសម្ផស្សរហូតដល់ការវះកាត់សុដន់​។ មនុស្សបានព្យាយាមកែប្រែគ្រប់ទិដ្ឋភាពនៃរូបរាងកាយរបស់ពួកគេឱ្យបានស្អាត ប៉ុន្តែពេលខ្លះការផ្លាស់ប្តូរទាំងនេះបានក្លាយជាគ្រោះមហន្តរាយមួយទោវិញ។ ស្ត្រីមួយចំនួនមានការសោកស្តាយក្រោយពីការកែសុដន់របស់ពួកគេ។ នៅថ្ងៃនេះ យើងងនឹងនិយាយរឿងរ៉ាវរបស់ស្ត្រីម្នាក់ដែលវះកាត់សុដន់របស់នាងរហូតដល់មានទំហំធំបំផុតនៅលើពិភពលោក។

ការវះកាត់សុដន់បានក្លាយជាការទាក់ទាញកាន់តែច្រើនឡើងៗ សម្រាប់ស្រ្តីនាពេលបច្ចុប្បន្ន ហើយពេលនេះស្ត្រីមានឆន្ទៈណាស់ ក្នុងការធ្វើឱ្យមានការផ្លាស់ប្តូររូបរាងខាងក្រៅរបស់ពួកគេដើម្បីមើលទៅឱ្យមានភាពទាក់ទាញ។ មូលហេតុធំបំផុតដែលជម្រុនឱ្យស្រី ហ៊ានវះកាត់កែសម្ផស្ស រហូតដលកែសុដន់ មកពីពួកគេយកត្រាប់តាមដារាល្បីៗមួយចំនួន ដូចយើងបានដឹងហើយថា តារាល្បីៗមួយចំនួនក៏បានធ្វើការកែសម្ផស្ស របស់ពួកគេដើម្បីទទួលបានភាពទាក់ទាញ។

ហើយនៅថ្ងៃនេះយើងនឹងនិយាយអំពីស្ត្រីម្នាក់ដែលសម្រេចចិត្តកែសុដន់របស់នាងរហូតដល់ធំបំផុតនៅលើពិភពលោក។ Mayra Hills ជាតារាម៉ូដែល ដែលត្រូវបានគេស្គាល់ថាជា មានសុដន់ធំបំផុតនៅលើពិភពលោក។ សុដន់នីមួយៗរបស់នាងមានទំងន់រហូតដល់ 9 គីឡូក្រាមដែលមានទំងន់ 20 ផោន។ ទំហំដោះជាមធ្យមត្រូវបានរាយការណ៍ថា 34B ប៉ុន្តែស្ត្រីនេះបានពង្រីកសុដន់របស់នាងទៅទំហំនៃ 32Z ដែលជាប្រភេទដ៏រន្ធត់មួយ។

នាងនិយាយថាមុនពេលនាងសំរេចចិត្តវះកាត់ សុដន់របស់នាងមានទំហំ A-cup ដែលជាទំហំតូចមួយ។ ហើយឥឡូវនេះទ្រូងរបស់នាងមានទំហំដល់ទៅ Z-cup ។ ម៉ូដែលជនជាតិអាល្លឺម៉ង់រូបនេះត្រូវប្រឈមមុខនឹងការលំបាកជារៀងរាល់ថ្ងៃដោយសារតែទ្រូងធំសម្បើមរបស់នាង។ នាងនិយាយថាវាពិបាកសម្រាប់នាងណាស់ ក្នុងការបើកបររថយន្តរបស់នាង ហើយក្នុងការជិះរថយន្តឈ្នួលក៏ពិបាកដែរព្រោះនាងត្រូវការកន្លែងធំខុសពីមនុស្សធម្មតាព្រោះតែទំហំនៃសុដន់របស់នាង

Comments

comments