តាមពិតថ្នាំទិព្វជីវិតអមះតះ នៅជិតបង្កើយសោះ តែគ្រប់គ្នាមិនដែលដឹង!

អាហារ​ទាំងនេះ​នឹងធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍ល្អ និង​សុខ​ភាពល្អ​។ ខាងក្រោម​នេះ​ជា​អាហារ​កំពូល​ទាំង ៧ មុខ ដែល​ជួយ​ឱ្យ​អ្នកមាន​សុខភាព​ល្អ​អាចរ​ស់បាន​ដល់​អាយុ ១០០​។ ១. ផ្លែ​បឺ​រ​៖ ពោរពេញ​ដោយសារ​ជាតិ​ចិញ្ចឹម ធ្វើឱ្យមាន​អារម្មណ៍​ឆ្អែត​ពេញ​មួយថ្ងៃ ដោយសារ​សម្បូរ​កាល់​ឡូរី​ខ្ពស់​។ លោកអ្នក​អាច​ក្រឡុក​ផ្លែ​បឺ​រ ទទួលទាន​ស្រស់ៗ​ក៏បាន​។ ​២. គ្រាប់​ផ្លែឈើ​៖ គ្រាប់​ផ្លែឈើ​ល្អ​សម្រាប់​ខួរក្បាល ប្រឆាំង​ការ​ភ្លេចភ្លាំង​ពេល​ចាស់​ឡើង និង​បន្ថយ​ស្ត្រេ​ស​។ ​៣. សណ្តែកបាយ​៖ វា​មិន​ផ្ទុក​ជាតិ​ខ្លាញ់​ឬ​កូ​ឡេ​ស្តេ​រ៉ុល​ទេ ប៉ុន្តែ​សម្បូរ​ដោយ​ជាតិ​សរសៃ​ហ្វៃ​បឺ​រ ប្រូតេអ៊ីន កាល់ស្យូម និង​ម៉ាញេស្យូម ដែល​ជួយ​ប្រឆាំង​ជំងឺ​ធាត់ ជំងឺមហារីក​ពោះវៀនធំ ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​បេះដូង​។ ​៤. សណ្តែកដី​៖ សម្បូរ​ប្រូតេអ៊ីន ខ្លាញ់​ឆ្អែត និង​សម្បូរ​អង់​ទី​អុកស៊ីដ​ង់​ជួយ​ការពារ​ប្រព័ន្ធ​បេះដូង​។ ​៥. ស្រូវ​សាលី​៖ អ្នក​គួរ​មាន​ស្រូវ​សាលី​ទុក​ទទួលទាន ព្រោះ​វា​ផ្ទុក​វីតាមីន B1 ដែល​រាងកាយ​ត្រូវការ​ជា​ចាំបាច់​។ ៦. ​តែ​បៃតង​៖ ជា​ប្រភព​សារធាតុ Polyphenol និង អង់​ទី​អុកស៊ីដ​ង់ ដែល​ជួយ​ការពារ​មនុស្ស​ពី​ជំងឺមហារីក ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល (​ស្ត្រូ​ក​) និង​ជំងឺ​បេះដូង​។ ​៧. គ្រាប់​អាល់​ម៉ុង​៖ ជា​ប្រភព​កាក​សរសៃ​ហ្វៃ​បឺ​រ និង​សម្បូរ​កាល់ស្យូម​ជួយ​ដល់​ឆ្អឹង​រឹងមាំ​៕

អានបន្ត

10យ៉ាង ដែលពិភពលោកមិនអាចធ្វើទៅបាន តែនៅឌូបៃអាចធ្វើបាន

លោកអ្នកប្រហែលជាស្គាល់ទីក្រុងឌូបៃហើយ ឌូបៃត្រូវបានគេចាត់ទុកជាទីក្រុងអ្នកមានមួយនៅលើលោកនេះ ហើយមនុស្សដែលរស់នៅក្នុងទីក្រុងនេះសឹងតែរកអ្នកក្រមួយក៏គ្មានដែរ។ ជាទីក្រុងមហាសេដ្ធី ដូច្នេះការរស់នៅដែលប្រជុំគ្នាដោយត្រកូលអ្នកមាន យើងទាំងអស់គ្នានឹងបានឃើញពីភាពប្លែកគេរបស់ឌូបៃខុសពីផ្នែកផ្សេងទៀតនៃពិភពលោកឬអាចថាមានតែឌូបៃប៉ុណ្ណោះ៖ ១.នៅលើពិភពលោកមានម៉ាស៊ីនសម្រាប់លក់ទឹកក្រូចនិងទឹកផ្លែឈើនានា ប៉ុន្តែនៅឌូបៃវិញដាក់ម៉ាស៊ីនសម្រាប់លក់មាស ២.នៅលើពិភពលោកគេធ្លាប់តែឃើញឡានបាញ់ថ្នាំពណ៍មាសមែន ប៉ុន្តែបើឡានស្រោបដោយមាសបែបនេះបែបនេះរកមិនបានទេ គឺមានតែនៅឌូបៃប៉ុណ្ណោះ ៣.ពិភពលោកគេចិញ្ចឹមសត្វឆ្មា ប៉ុន្តែនៅឌូបៃវិញគេចិញ្ចឹមសត្វខ្លា ៤.អ្នកមានឯណាដែលដាច់លុយ ប៉ុន្តែបើអត់លុយនៅឌូបៃមានទូដាក់អាហារអាចយកដោយមិនគិតលុយ ៥.នៅពេលដែលយើងមានលុយច្រើនពេក មិនចាយយ៉ាងមិចអស់អាចយកវាហូបបានដោយកុំម៉ង់បង្អែមនេះតែ១០ចានបានហើយ ១ចានតែ១០០០ដុល្លាទេ ៦.សម្រាប់អ្នកដែលធុញទ្រាន់នឹងកាលេងតេនីសនៅនឹងដី និងចង់ប្ដូរបរិយាកាស ៧.អាកាសធាតុក្តៅជាង៥០អាង្សារ ប៉ុន្តែឌូបៃបែរជាមានកន្លែងជិះស្គីទឹកកក ពិតជាមិនធម្មតា ៨.ចង់បានឡានឬម៉ូតូម៉ូតយ៉ាងម៉េចក៏បានដែរ សំខាន់អោយតែមានលុយដល់ ៩.ឌូបៃជាទីក្រុងតែមួយគត់លើលោកដែលប៉ូលីសជិះឡានដូចជាមហាសេដ្ធី ឃើញហើយក៏ចង់សុំធ្វើប៉ូលីសចរាចរណ៍ដែរ ១០.សម្រាប់អ្នកមិនចង់ជិះឡាននៅពេលស្ទះផ្លូវ

អានបន្ត

ជនជាតិវៀតណាមម្នាក់បានសាករូបសង្សាររបស់ខ្លួនពេលដែលកំពុងស្រលាញ់គ្នា ប៉ុន្តែក្រោយមកក៏

មានមនុស្សជាច្រើនធ្លាប់បានសួរសំនួរថា មនុស្សប្រុសមួយចំនួនបានធ្វើការសាក់រូបសង្សាររបស់ខ្លួននៅលើដងគាត់ដើម្បីបង្ហាញពីការស្រលាញ់ ប៉ុន្តែបើស្រលាញ់គ្នារហូតមិនអីនោះទេ ចុះបើពេលបែកគ្នាគិតយ៉ាងមិចវិញ ហើយដឹងស្រាប់ហើយថាសាក់មិនងាយនឹងលុបនោះទេ ចឹងពួកគេសុខចិត្តទ្រាំមើលរូបសាក់នោះតទៅទៀត ឬ រកវិធីសាស្ត្រណាមួយដើម្បីលុបវា?។ ពេលនេះអ្វីដែលគ្រប់គ្នាបានសួរឥឡូវត្រូវបានចម្លើយហើយ ហើយវាជាការពិតទៀតផង ដោយបុរសជនជាតិវៀតណាមម្នាក់បានសាករូបសង្សាររបស់ខ្លួនពេលដែលកំពុងស្រលាញ់គ្នា ប៉ុន្តែក្រោយមកពួកគេក៏បែកគ្នា។ ដោយគាត់មិនបានជ្រើសរើសការលុបនាំតែពិបាកនោះទេ គឺគាត់ជ្រើសរើសយកវិធីអោយអ្នកសាក់រូបកែច្នៃសាក់រូបពីរូបសង្សាររបស់គាត់ទៅជារូបក្បាលឆ្កែវិញ មិនត្រឹមតែប៉ុនណ្ណោះគាត់បានថតវាបង្ហោះចូលក្នុងបណ្ដាញសង្គមទៀតផង គាត់ធ្វើបែបនេះប្រហែលជាដើម្បីឌឺនឹងសង្សារចាស់របស់គាត់ហើយមើលទៅ ។

អានបន្ត

របៀបធ្វើ៖ នំសរសៃមាស ឬ នំវ៉ោយ (មានវីដេអូ)

គ្រឿងផ្សំ៖ ពងមាន់ក្រហម និង ស្ករស របៀបធ្វើ ៖ ១- គោះពងមាន់ ស្រង់យកតែស៊ុតពណ៌ក្រហមសុទ្ធ ២- យកម៉ាស៊ីនវាយអោយឡើងសាច់នំ ប្រហែលកន្លះម៉ោង។ ឬក៏ធ្វើដៃក៏បានដែរ តែត្រូវការពេល មួយម៉ោង ដើម្បីអង្គុយកូរវាយម្សៅ។ ៣- ដាំទឹកស្ករអោយខាប់ ទើបយកសាជីដែក ឬ យកក្រដាសរឹង ដែលគេគួចអោយកើតជារាងសាជី មានគូថប្រហោងតូចមួយ។ ៤- យកទឹកពងមាន់ដែលវាយបាន ទៅចាក់ក្នុងសាជី ហើយរោយទៅលើទឹកស្ករ តម្រៀបលើគ្នា អោយមានរបៀប។ ៥- ពេលសរសៃនំអណ្តែតឡើង គេអាចដួសយកទៅទុកអោយត្រជាក់ឧណ្ហៗ ដើម្បីរៀបចំអោយល្អ សម្រាប់ដាក់ក្នុងថាសថ្មី ដើម្បីបម្រើគ្រួសារ ឬ ភ្ញៀវ។ ៦- ខ្ញុំមិនប្រើម្សៅទេ ប្រើពងមាន់សុទ្ធ ។នៅផ្សារ គេដាក់ម្សៅថែម ដើម្បីលក់បានចំណេញ ប៉ុន្តែ នៅពេលត្រជាក់ នំក្លាយជារឹង ហើយស្វិត។ ទឹកស្ករ ១គីឡូ ទឹក១លីត្រកន្លះ។ បើមិនចង់បានផ្អែមពេក សូមដាក់ ទឹក២លីត្រ។ នៅពេលដាំទឹកស្ករ សូមដាំទឹកអោយពុះសិន […]

អានបន្ត