បុរសដែលល្អគួរតែធ្វើរឿងទាំងនេះ ចំពោះស្រ្តីជាទីស្រលាញ់របស់ខ្លួនក្នុងអំឡុងពេលនាងមានរដូវ

បុរសជាច្រើនមិនបានចាប់អារម្មណ៍ពីបញ្ហាដែលកើតមានជុំវិញការមករដូវរបស់ស្រ្តីនោះទេ។ អត្ថបទនេះនឹងអប់រំបុរសឲ្យដឹងរឿងមួយចំនួនដែលខ្លួនត្រូវដឹងនឹងធ្វើចំពោះស្រ្តីដែលជាមិត្តស្រី ឬ ភរិយាក្នុងអំឡុងពេលនាងមានរដូវ៖ 1. ស្រ្តីនឹងមានអារម្មណ៍មួរម៉ៅ ឈឺក្បាល អស់កម្លាំង គេងមិនលក់ស្រួល រមួលក្រពះខ្លាំង(ពេលខ្លះអាចរមួលរហូតដល់ធ្វើឲ្យផ្នែកខ្លះនៃរាងកាយស្ពឹកក៏មានដែរ) បុរសត្រូវយកអារម្មណ៍មួយនេះឲ្យបានច្បាស់។ 2. ត្រូវចេះនិយាយសរសើរអំពីគុណសម្បត្តិ និងសម្រស់របស់នាង ដើម្បីធ្វើឲ្យនាងមានអារម្មណ៍ល្អ និងស្រស់ថ្លាឡើងវិញ។ 3. ជួយធ្វើការងារផ្សេងៗរបស់នាងឲ្យបានច្រើន ដើម្បីឲ្យនាងសម្រាក់ឲ្យបានច្រើន។ 4. ស្ត្រីមួយចំនួ នទៀត មានអារម្មណ៌ឆាប់ខឹង ឆាប់មូលម៉ៅ និងមានអារម្មណ៌ Strees យ៉ាងខ្លាំង 5. ជួនកាល ស្ត្រីចង់នៅស្ងៀមស្ងាត់ ក្នុងបន្ទប់តែម្នាក់ឯង ដូច្នេះហើយ សូមបុរសទាំងឡាយ ព្យាយាមយល់ និងមានអធ្យាស្រ័យខ្ពស់ចំពោះ ដៃគូរបស់ខ្លួន នៅក្នង គ្រារមួយនេះផងដែរ ។

អានបន្ត

ជំនឿ​លើ​អព្ភូតហេតុ សំណាង​ល្អ និង​សំណាង​អាក្រក់

តើ​លោក​អ្នក​ធ្លាប់​​ឮ​​ពាក្យ​មួយ​ឃ្លា​ថា “កុំ​បោស​សំអាត​មុខ​ផ្ទះពេល​ព្រះអាទិត្យ​លិច ព្រោះ​​សំណាង​អាក្រក់​នឹង​មក​ផ្ទះ​អ្នក” ដែរ​ឬ​ទេ? នេះ​ជា​ជំនឿ​​មួយ ដែល​ចាស់ៗ​តែង​និយាយ​ប្រាប់​កូន​ចៅ ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​បាត់​លាភ​សំណាង។ ​ខាងក្រោយ​នេះ ជា​អប្បិយជំនឿ​ខ្លះៗ​មួយ​ចំនួន​ទៀត​ ដែល​ប្រជាជន​មួយ​ចំនួន​លើ​ពិភពលោក​ជឿ ហើយ​ក្នុង​នេះ​ក៏​មាន​ជំនឿ​របស់​ប្រជាជន​ខ្មែរ​​ដែរ។ -សត្វ​ស្លាប​​ហើរ​ចូល​បង្អួច​ផ្ទះ នាំ​មក​នូវ​សំណាងអាក្រក់ – សត្វ​ស្លាប​​​មួយ​ដែល​គេ​យក​ចូល​ផ្ទះ​ថ្មី​តាមទ្វារ នាំ​មក​នូវ​សំណាង​ល្អ​​ – សុបិន​ឃើញ​អ្វី​ដដែលៗ​បី​ដង សុបិន​នឹង​ក្លាយ​ជា​ការពិត – ព្រលឹង​ខ្មោច​ព្រាយ​បិសាច មិន​អាច​ធ្វើ​អ្វី​អ្នក​បាន​ទេ បើ​អ្នក​ឈរ​ក្នុង​រង្វង់​មូល – បើ​ចង់​បាន​សំណាង​ល្អ អ្នក​ត្រូវ​ពាក់​អាវ​ថ្មី​បែរ​​មុខ​ទៅ​ទិស​ខាងកើត – មាន​សត្វ​ចង្រិត​នៅ​​ក្នុង​ផ្ទះ គឺ​មាន​សំណាង – ពេល​នរណា​ម្នាក់​ក្នុង​ផ្ទះ​ឈឺ ហើយ​មាន​ឆ្កែ​ស្រែក​ថ្ងូរ​​ពេល​យប់ ជា​ប្រផ្នូល​អាក្រក់ – ក្រចក​សេះ​ដែល​ភ្ជួរ​ក្នុង​បន្ទប់​ដេក នាំ​ឱ្យ​មាន​​សុបិន​ល្អ – ទុក​ដុំ​​សក់​កូន​ក្មេង​កាត់​​លើក​ដំបូង ​នាំ​​មកនូវ​សំណាង​ល្អ – ដានជើង​ទន្សាយ​នាំ​​មក​នូវ​សំណាង​ល្អ -បើ​មាន​រង្វង់​ជុំវិញ​ព្រះចន្ទ នឹង​មាន​ភ្លៀង​ធ្លាក់​បី​ថ្ងៃ​ជាប់​គ្នា – បើ​ទទួល​បាន​អាហារ​មួយ​ចាន ចាន​នោះ​មិន​គួរ​ប្រគល់​ឱ្យ​គេ​វិញ​ដោយ​មិន​មាន​អ្វី​នោះ​ទេ – ខ្ទឹម​ស​ការពារ​ព្រលឹង​អាក្រក់ និង​បិសាច​ជញ្ជក់​ឈាម – ទាហាន​រ៉ូម៉ាំង​សម័យ​បុរាណ តែង​សង្កេត​មើល​ស្រមោច បើ​ស្រមោច​ខាំ​គ្នា​បាន​ន័យ​ថា សត្រូវ​នៅ​ក្បែរ​ – […]

អានបន្ត

ជំនឿ​ចាស់​បុរាណ ដាំដំណាំហូប​ផ្លែ​៩​មុខនេះ នៅជុំវិញ​ផ្ទះនឹង ​​​នាំ​ជោគ​លាភ និង​ត្រជាក់ត្រជំ

ផ្លែ​ឈើ​ហូប​ផ្លែ​ចំនួន ៩​មុខ​តែង​ត្រូវ​គេ​និយម​ដាំ​ជុំវិញ​បរិវេណ​ក្នុង​ផ្ទះ ដោយ​មិន​ត្រឹម​តែ​អាច​ផ្ដល់​ម្លប់​និង​ផ្លែ​សម្រាប់​ទទួល​ទាន​នោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​នូវ​សិរីមង្គល​សម្រាប់​ម្ចាស់​ផ្ទះ​ផង​ដែរ បើ​តាម​ជំនឿ​ចាស់​ៗ​បុរាណ។ ១. ដើម​ស្វាយ៖ ជា​ដើម​ឈើ​ដែល​ចាស់​បុរាណ​និយម​ជឿ​ថា​ជួយ​បណ្ដេញ​គ្រោះ​អាក្រក់ មនុស្ស​អាក្រក់ និង​រឿង​អាក្រក់​ៗ​ចេញ​ពី​ក្នុង​ផ្ទះ។ បើ​ដាំ​ខាង​ត្បូង​ផ្ទះ​នឹង​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ឡើង​ឋានៈ ប្រកបការងារ​និង​មុខ​របរ​ផ្សេង​ៗ​មាន​ភាព​ចម្រុង​ចម្រើន។ ២. ដើម​ក្រូច៖ ផ្លែ​ឈើ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​រាង​កាយ​នេះ បើ​យក​មក​ដាំ​ក្នុង​ទី​ធ្លា​ផ្ទះ​នឹង​ជួយ​ឲ្យ​គ្រួសារ​មាន​ភាព​ត្រជាក់​ត្រជំ ស្រឡាញ់​សាមគ្គី​គ្នា មាន​ជោគ​លាភ រួច​ផុត​ពី​គ្រោះ​អាក្រក់​ទាំង​ពួង។ ៣. ដើម​ពុទ្រា៖ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់​ត្រូវ​មាត់​មនុស្ស​ភាគ​ច្រើន ដំណាំ​ពុទ្រា​ក៏​ជា​និមិត្ត​សញ្ញា​តំណាង​ភាព​ជោគជ័យ និង​ជួយ​បង្កើន​ទ្រព្យ​សម្បត្តិ​និង​ជោគ​លាភ ក៏​ដូច​ជា​ការពារ​គ្រោះថ្នាក់​ អន្តរាយ​ផ្សេង​ៗ​សម្រាប់​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​ផង​ដែរ ៕ ៤. ដើម​អម្ពិល៖ ត្រូវ​បាន​គេ​ជឿ​ថា​ជា​ដើម​ឈើ​មង្គល ជួយ​ឲ្យ​អ្នក​ផង​គោរព​កោត​ក្រែង បើ​ដា​នៅ​ខាង​លិច​ផ្ទះ​នឹង​ជួយ​ការពារ​ការ​យាយី​ពី​វិញ្ញាណ​អាក្រក់​ៗ​ទាំង​ឡាយ។ ៥. ដើម​ខ្នុរ៖ ជួយ​បង្កើន​សិរី​មង្គល​សម្រាប់​អ្នក​នៅ​ក្នុង​ផ្ទះ និង​ជួយ​ឲ្យ​មាន​អ្នក​ឧបត្ថម្ភ​គាំទ្រ​ រួច​ផុត​ពី​ការ​និន្ទា​ឈ្នានីស​ទាំង​ពួង។ បើ​ដាំ​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​នឹង​ជួយ​ឲ្យ​ឆាប់​ទទួល​បាន​ភាព​ជោគជ័យ​សម្រាប់​ការងារ​ដែល​ប្រឹងប្រែង​ធ្វើ​ជា​យូរ​មក​ហើយ។ ​ ៦. ដើម​ចេក៖ មិន​ត្រឹម​តែ​អាច​ផ្ដល់​ប្រយោជន៍​គ្រប់​យ៉ាង​ តាំង​ពី​ដើម ផ្កា ផ្លែ និង​ស្លឹក ដើម​ចេក​ត្រូវ​បាន​ចាស់​បុរាណ​ជឿ​ថា​បើ​នាំ​មក​ដាំ​ក្បែរ​ផ្ទះ នឹង​ជួយ​ឲ្យ​ជីវិត​មាន​ភាព​រលូន ធ្វើ​អ្វី​សម្រេច​ផល​ដូច​ប្រាថ្នា។ ទិស​ល្អ​សម្រាប់​ដាំ​ដើម​ចេក គឺ​ទិស​ខាង​កើត។ ៧. ដើម​ទទឹម៖ ត្រូវ​បាន​គេ​ជឿ​ថា​ជា​ដើម​តំណាង​​ឲ្យ​ភាព​សម្បូរសប្បាយ បើ​ដាំ​នៅ​មុខ​ផ្ទះ​នឹង​ជួយ​ការពារ​ពី​គ្រោះ​អាក្រក់​ផ្សេង​ៗ។ ៨. […]

អានបន្ត

កម្រ​មាន​នរណា​ដឹងណាស់! បើ​បរិភោគ​ល្ហុង​រួច សូមកុំ​ប្រញាប់​ចោល​គ្រាប់​

កម្រ​មាន​នរណា​ដឹងថា គ្រាប់ល្ហុង ត្រូវបាន​ចាត់ទុក​ដូចជា​ឱសថ​១ ប្រភេទ មាន​ប្រសិទ្ធភាព​គួរឱ្យភ្ញាក់ផ្អើល ចំពោះ​សុខភាព​មនុស្ស ។​ គ្រាប់​ល្ហុង​អាច​បរិភោគបាន ហើយ​វា​មាន​ប្រយោជន៍​សុខ​ភាពជា ច្រើន ។ វិធី​ល្អ​បំផុត ដើម្បី​ប្រើប្រាស់ គ្រាប់​ល្ហុង គឺ​ទុកឱ្យ​ស្ងួត​, កិន​ឱ្យ​ម៉ដ្ឋ និង​រក្សាទុក​ក្នុង​ប្រអប់​បិទ​ជិត ។ គ្រាប់ ល្ហុង​មាន​លក្ខណៈពិសេស​ប្រឆាំង រលាក​, ប្រឆាំង​បាក់តេរី និង​ល្អប្រសើរ សម្រាប់​ការរំលាយ​អាហារ​, តម្រង នោម​, ថ្លើម ។ ​ ​១-​ព្យាបាល​ក្រឹ​ន​ថ្លើម​ ​ ​ល្ហុង​ជា​ឱសថ​ធម្មជាតិ​មួយ​អាច ព្យាបាល​ជំងឺ​ក្រឹ​ន​ថ្លើម​។​វា​ជួយ​កម្ចាត់ ជាតិពុល​ក្នុង​ថ្លើម​យ៉ាង​ប្រសិទ្ធភាព​។ គ្រាប់​ល្ហុង​ទទួលទាន​ជាមួយ​ទឹកក្រូច​ឆ្មារ ក្នុង​រយៈពេល​២​ខែ​បាន​បង្ហាញថា​អាច ព្យាបាល​ជំងឺ​ក្រឹ​ន​ថ្លើម​តាម​ទិស​សកម្ម​។​ ​ ​២-​ប្រឆាំង​ឆ្លង​មេរោគ​ ​ ​គ្រាប់​ល្ហុង​មាន​ប្រសិទ្ធភាព ប្រឆាំង​វីរុស និង​ព្យាបាល​សះ​ជំងឺឆ្លង ដោយ​វីរុស​នៅ​កម្រិត​ស្រាល ។​ ​ ​៣-​ប្រឆាំង​មហារីក​ ​ ​សមាសធាតុ​មាននៅ​ក្នុង​គ្រាប់ ល្ហុង អាច​ទប់ស្កាត់​ការលូតលាស់​របស់ កោសិកា​មហារីក និង​ដុំ​គីស ។ គ្រាប់​ល្ហុង […]

អានបន្ត

ក្រុម​នារីកូរ៉េ​ K-Pop មួយ​ក្រុម ចេញ​ភ្លាម​ល្បីក្ឌាំង ព្រោះរាំ​​​សិចស៊ី​​មិន​ស្លៀក​ខោ​ក្នុង​

ក្រុម​តារាកូរ៉េ នារី​ K-Pop ថ្មី​មួយ​ក្រុម​ដែលមានឈ្មោះថា​ Bambino បាន​បង្ហាញខ្លួនជាមួយនឹង​​ក្បាច់​រាំ​ដ៏​សិចស៊ី​ ដែលធ្វើអោយ មហាជន​ដែលទស្សនានៅទីនេះ និងនៅក្នុងបណ្ដាញសង្គមមាន​ការ​ចាប់អារម្មណ៍​ខ្លាំង ជាមួយនឹង​ភាព​សិចស៊ី​របស់​សមាជិក​ក្នុង​ក្រុម​នេះ។ ជាក់ស្ដែង នៅក្នុងការ​សម្ដែង​មួយ​របស់​ពួកគេ​ កំពុងត្រូវបាន​ល្បី​យ៉ាងកក្រើកពេញ​អ៊ីនធឺណិត ដែលជាហេតុ​ធ្វើ​អោយ​ប្រជាប្រិយភាព​របស់​តារាក្រុមនារី​នេះ​ បានហក់ឡើងយ៉ាងខ្ពស់ និងគួរអោយ​កត់​សម្គាល់ផងដែរ ខណៈពេលទើប​បញ្ចេញ​មុខ​ដំបូងផងនោះ។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​មាន​អ្នក​ចូលទៅ​មើល​វីដេអូ​នេះយ៉ាង​ច្រើន​ ក៏​ព្រោះតែ ក្បាច់រាំគ្រលែងខ្លួនយ៉ាងសិចស៊ី ​របស់​សមាជិក​ម្នាក់​ឈ្មោះ​ថា Hadam បូក​រួម​នឹង​សម្លៀកបំពាក់​ដ៏​សិចស៊ី​ខ្លាំងផងដែរ រហូត​អ្នក​ទស្សនា​ខ្លះ​ និយា​ថា​នាង​មិនបាន​ស្លៀក​ខោ​ក្នុង​ទៀតផង។ ហើយមិនមែន​មាន​តែ​ Video របស់​ Hadam នោះទេ​ដែល​មានការល្បី​ខ្លាំងនោះ​ គឺសូម្បី​តែ Eunsol ក៏​មិន​ចាញ់​ដែរ នោះមានន័យ​ថា​ គ្រាន់​តែ​ Video ​របស់​នាង​ ដែល​ត្រូវបាន​អ្នក​គាំទ្រ​ថត​បាននោះ​ គឺ​មាន​អ្នកទស្សនា និងចុច​មើល​រាប់​លាន​ដងផងដែរ។ ក្រុមចម្រៀង​ Bambino គឺជា​ក្រុម​កូរ៉េមួយដែលមាន​សមាជិកសរុប​ ៤នាក់ និងត្រូវ​បាន​បង្កើតឡើង​កាល​ពី​ឆ្នាំ​ ២០១៥​ ដោយ​ផលិតកម្ម​ JS។ ហើយបទ​ដំបូង​របស់​ក្រុមនេះ​មាន​ចំណង​ជើង​ថា​ “Oppa, Oppa” ដែលបានចេញ​កាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​មិថុនា។ តែគួរ​អោយ​ស្ដាយ​ផងដែរ […]

អានបន្ត

សម្ដេច ហ៊ុន សែន ត្រូវបង្ខំ​ចិត្ត​ប្ដូរ​មកប្រើ​ iPhone 8 ដោយសារ​មូលហេតុ​មួយ

សម្តេចតេជោ ហ៊ុន សែន នៅ​ពេលព្រឹក​ថ្ងៃ​ទី ១១ ខែតុលា​នេះ សម្តេចបាន​បញ្ជាក់​ថាបាន​​ទិញ​ទូរសព្ទស៊េរី​ថ្មីម៉ាក់ iPhone 8 ក៏ព្រោះតែ ​ទូរស័ព្ទមុន បាន​មានបញ្ហាគាំងមិន​ដំណើរការ កាលពី​ម្សិលមិញនេះ។ ការ​បញ្ជាក់​របស់​សម្តេច ហ៊ុន សែន ដូច្នេះបាន​ធ្វើ​ឡើង​នៅក្នុង​ពិធីសំណេះសំណាល​ជាមួយនឹង ​កម្មករ និង កម្មការនី ជាង ១​ម៉ឺន​នាក់ នៅ​រោងចក្រ ដែលស្ថិតនៅ​តំបន់​ផ្លូវ​វេងស្រេង។ សម្ដេច ហ៊ុន សែន ក៏បានថ្លែងថា សម្ដេចមិនចង់ប្រើនោះទេ iPhone 8 ប៉ុន្ដែដោយសារតែទូរស័ព្ទមុន​គាំង ដូច្នេះហើយ​សម្ដេចតេជោក៏​បាន​សម្រេចចិត្តទិញ​ទូរស័ព្ទ iPhone 8 មួយ​គ្រឿង​ទៀត នៅ​ព្រឹក​នេះផងដែរ។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បានធ្វើការ​ស្នើ​ដល់​អ្នក​ដែល​បាន​ផ្ញើ​ឯកសារ របាយការណ៍ ឬ​ព័ត៌មាន ទាំងឡាយ ដែឡបានផ្ញើរ មក​សម្ដេចតេជោ កាលពី​ថ្ងៃ​ទី ១០ ខែ​តុលា ម្សិលមិញអោយ​ផ្ញើ​សារ​ជា​ថ្មី​ម្ដង​ទៀត ពីព្រោះ​ទូរស័ព្ទ​មុនត្រូវបាន​គាំង ដែលមិន​អាច​ដំណើរការ​បើក​មើល​ឯកសារ​ទាំង​នោះ​បាននោះ​ទេ។

អានបន្ត

អ្នកគាំទ្រភ័យបុកពោះ ពេលឃើញ នាយ គ្រឿន និង BIG ក្នុងទិដ្ឋភាពបែបនេះ! (មានវីដេអូ)

DJ Rab លោក BIG និង តារាកំប្លែង លោក នាយ គ្រឿន ដ៏មានប្រជាប្រិយភាព ដែលកលោកអ្នកតែងតែឃើញសកម្មភាពពួកគាត់ទាំង២ សម្ដែងរឿងជាមួយគ្នាជាញឹកញាប់ ហើយអ្នកទាំងពីរ គឺជាដៃគូមួយដ៏សាកសម ដែលធ្វើអោយទស្សនិកជនទស្សនា មានសំណើច និងមិនចេះជិនយាយ។ ជាក់ស្ដែងនាពេលម្សិលមិញនេះ នាយគ្រឿន និង លោក BIG ស្រាប់តែបានធ្វើអោយអ្នកគាំទ្របុកពោះភ័យយ៉ាងខ្លាំង ពេលដែលបានឃើញVideoឃ្លីបមួយ ដែលអ្នកទាំងពីរ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពហូរឈាមពេញលើផ្ទៃមុខ។ យ៉ាងណាមិញ វាគ្រាន់តែជាឈុតឆាកមួយនៅក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ ដែលពួកគេកំពុងតែថតអោយផលិតកម្ម LD ហើយ ទស្សនិកជនក៍មានអារម្មណ៍ល្អប្រសើរទ្បើងវិញ បន្ទាប់ពីបានដឹងថា វាគ្រាន់តែជាវីដេអូឃ្លីបនេះតែប៉ុណ្ណោះ។ សូមទស្សនា Video ខាងក្រោមទាំងអស់គ្នាថាតើបុកពោះភ័យយ៉ាងខ្លះ

អានបន្ត

លោកជំទាវ ម៉ៅ ចំណាន ពិតជាស្រស់ស្អាត សុភាពរាបសាជាមួយនឹងឈុតហូលផាមួងខ្មែរ

អ្នកណាៗក៏បានដឹងដែរថា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវស្រស់ស្អាត ស្រីតូច ចំណាន បានកសាងចំនងអាពាហ៍ពិពាហ៍មួយដែលមានសុភមង្គល រួមជាមួយនឹងកូនស្រីប្រុសផងដែរ។ ជាក់ស្ដែង នៅក្នុងនោះផងដែរក៏មានពាក្យមហាជនជាច្រើនបានធ្វើការចូលរួមធ្វើការ លើកសរសើរ និងចូលរួមសាទរដល់គូស្វាមីភរិយាមួយគូនេះផងដែរ។ មានមហាជនជាច្រើនបានលើកឡើងថា អ្នកឧកញ៉ា គិត ម៉េង គឺពិតជាមនុស្សដ៏មានសំណាងខ្លាំងណាស់ ដែលមានឧត្តមភរិយាលោកជំទាវ ម៉ៅ ចំណាន នៅពីក្រោយខ្នងគ្រប់ពេលវេលា គ្រប់ជ័យជំនះ និងគ្រប់កាលៈទេសៈ លោកជំទាវគោរព ប្រណិប័តន៍ និងគាំទ្រស្វាមីគ្រប់បែបយ៉ាង។ នៅក្នុងនោះផងដែល កាលពីថ្មីៗនេះលោកជំទាវក៏បានបង្ហាញនូវរូបភាពមួយចំនួន ជាច្រើនសន្លឹក នៅក្នុងឈុតហូលផាមួងខ្មែរ ដែលមើលទៅគិតពិតជាមានភាពថ្លៃថ្នូរ និងស្រស់ស្អាតខ្លាំងណាស់។ សូមទស្សនរូបភាពខាងក្រោមនេះ៖

អានបន្ត

ធ្លាប់តែឃើញ ឃុយ មុីហៀង ច្រៀងបទមនោសញ្ចេតនា តែវគ្គ live show ប្ដូរមកបកស្រាយបទញាក់វិញ ឡើងកប់ (មានវីដេអូ)

នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA នៅរដូវកាលទី 1 ក្នុងវគ្គ Live Show សប្ដាហ៍ទី 2 នេះ ឃុយ មុីហៀង កូនក្រុមរបស់ សុគន្ធ នីសា បានបកស្រាយចម្រៀងបទ “សង្សារ ២៥០០” ដែលធ្វើអោយអ្នកទស្សនានៅទីនោះ និងគ្រូបង្វឹក មានការកោតសរសើរយ៉ាងខ្លាំង ពី ឃុយ មុីហៀង ហើយនៅសប្ដាហ៍នេះ ឃុយ មុីហៀង នៅតែធ្វើបានយ៉ាងល្អ នៅលើឆាក 1 ក្នុងវគ្គ Live Show សប្ដាហ៍ទី 2 នេះ។ សូមទស្សនាមើលវីដេអូនៅខាងក្រោម៖

អានបន្ត