សាករៀនធ្វើនំផ្លែអាយទាំងអស់គ្នា

នៅថ្ងៃនេះ​ យើងខ្ញុំសូម​​បង្ហាញពី​វិធី​ធ្វើនំផ្លែអាយទាំងអស់គ្នា។ នំផ្លែអាយមានឈ្មោះហៅផ្សេងៗជាច្រើនទៀតដូចជា នំស្នូល​ដូង​ជាមួយ​ស្ករត្នោត នំសម្លាប់ប្តី នំបង្កប់ស្ករ នំបំពួនស្ករ រឺនំកើតក្តីជាដើម។ ចង់​ដឹង​​ថា​នំ​មួយ​ប្រភេទ​នេះ​ត្រូវធ្វើ​យ៉ាងណា​​ខ្លះ សូម​អនុ​វត្ត​ទាំង​អស់​គ្នា​​ដូច​ខាង​ក្រោម៖ + គ្រឿងផ្សំ៖ – ម្សៅអង្ករដំណើប ១៥០ក្រាម – ខ្ទិះដូង ១៤០ក្រាម -​ សាច់ដូង​កោស​ធ្វើស្នូល ៣០០ក្រាម, ២០០ក្រាមទុក​ដាក់​ខាងក្រៅ – ស្ករត្នោត ២០០ក្រាម – ទឹក ៣ស្លាបព្រាបាយបាយ – អំបិល កន្លះស្លាព្រាកាហ្វេ + វិធីធ្វើ៖​ ១. មុន​ដំ​បូង​​​យកសាច់​ដូង​កោស​ ៣០០​ក្រាម​មក​​លាយ​ជា​មួយ​អំបិល​ឲ្យ​បាន​សព្វ។ ២. យក​ស្ករត្នោត​ដាក់​ចូល​ក្នុង​ឆ្នាំង​ ដាក់​ទឹក​ចូល​(សម្រាប់​ស្ករដុំ) រួច​ហើយ​កូរ​វា​រហូត​ទាល់​តែ​​ស្ករ​ឡើង​ជើង​អង្រ្កង ឬស្ករឡើងស្អិត។ ៣. ដាក់​សាច់​ដូង​ចូល​កូរ​វា​ជា​មួយ​ស្ករ​រហូត​ឲ្យ​ស្ករ និង​សាច់​ដូង​ស្អិត​ជាប់​ជា​មួយ​គ្នា​ ហើយ​ដាច់​ទឹក​ស្ករទើប​ដួស​វា​ទុក​ឲ្យ​ត្រ​ជាក់​។ ៤. បន្ទាប់​ពី​​ត្រ​ជាក់​ហើយ​យក​វា​មក​ធ្វើ​ជា​ដុំ​មូលៗ (​ធ្វើ​ស្នូល​នំ)​ តូច​ល្មម​តាម​ដែល​ចូល​ចិត្តធ្វើ​រហូ​ត​ទាល់​តែ​អស់​​។ ៥. យក​ម្សៅ​អង្ករ​ដំណើប​មក​លាយ​ជា​មួយ​ខ្ទិះ​ដូង​ ​កូរ​វា​​​ឲ្យ​ទៅ​ជា​ម្សៅ​​រួច​នួត​វាស្មាន​មើល​​​​ដែល​​ល្មម​អាច​យក​មក​​ខ្ចប់​ធ្វើ​នំបាន។ ៦. យក​ម្សៅ​​ម្តង​​ ១ដុំ​​ […]

អានបន្ត

ប្រើ៣វិធីនេះ ទោះស្បែកក្រិនខ្មៅត្រង់កន្លែងណាក៏អាចកម្ចាត់អស់ដែរ!

ស្បែកក្រិនខ្មៅភាគច្រើនតែងតែកើតមាននៅកន្លែងកែងដៃ កែងជើង ជង្គង់ និងនៅតាមក្រញរដៃជាដើម ហើយមិនថាតែមនុស្សស្រីនោះទេដែលកើតមាន សូម្បីតែមនុស្សប្រុសក៏អាចកើតបានដែរ។ តើបញ្ហាមួយនេះធ្វើអោយអ្នកមានអារម្មណ៍ថាទើសទាល់ខ្លាំងណាស់មែនទេ? ដើម្បីដោះស្រាយបញ្ហានេះបាន អ្នកអាចប្រើប្រាស់តាមវិធីធម្មជាតិ។ ខាងក្រោមនេះជាវិធីធម្មជាតិយ៉ាងសាមញ្ញៗ៣យ៉ាងដែលជួយកម្ចាត់ស្បែកក្រិនខ្មៅយ៉ាងមានប្រសិទ្ធភាព ហើយថែមទាំងជួយអោយស្បែករបស់អ្នកមានសំណើមល្អថែមទៀតផង។ ក្រូចឆ្មារ ១.យកក្រូចឆ្មារស្រស់មួយផ្លែ ពុះវាជាពីរ។ ២.ត្រដុសត្រង់កន្លែងដែលមានបញ្ហារយ:ពេល៣នាទី ទើបលាងសម្អាតវាចេញ។ ៣.សូមព្យាយាមអនុវត្តអោយបានរាល់ថ្ងៃ ជាតិអាស៊ីតនៃក្រូចឆ្មារនឹងកម្ចាត់កោសិកាចាស់ៗ ហើយជំរុញឲ្យកោសិកាស្បែកថ្មីដុះឡើងវិញ។ អម្ពិល និងទឹកឃ្មុំ ១.លាយទឹកអម្ពិលទុំ១ស្លាបព្រា ជាមួយនឹងទឹកឃ្មុំក្នុងកន្លះស្លាបព្រា។ ២.យកសរសៃននោងទុំ ត្រាំក្នុងល្បាយនេះឲ្យយូរ ហើយត្រដុសត្រង់កន្លែងមានបញ្ហាថ្នមៗ។ ៣.សូមអនុវត្ត ៣ទៅ៤ដងក្នុងមួយសប្តាហ៍ បញ្ហាស្បែកក្រិនខ្មៅនឹងកាត់បន្ថយបន្តិចម្តងៗ។ ស្ករត្នោត និងទឹកដោះគោស្រស់ ១.សូមលាយស្ករត្នោត១ស្លាបព្រា ជាមួយនឹងទឹកដោះគោកន្លះស្លាបព្រា។ ២.កូរឲ្យរលាយ ទើបយកទៅជូតត្រដុសថ្នមៗប្រហែលជា ៥នាទី។ ៣.បន្ទាប់មក អ្នកត្រូវលាងសម្អាតចេញឲ្យបានស្អាត។ ៤.សូមអនុវត្តមួយសប្តាហ៍៣ដង ស្បែកក្រិនខ្មៅនឹងជ្រះបណ្តើរៗ ហើយមានសភាពទន់រលោងឡើងវិញ៕

អានបន្ត

សត្វ និង​រុក្ខ​ជាតិ​តំណាង​ឲ្យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

កម្ពុជា​ជា​​ប្រទេស​​ដែល​មាន​អរិយ​ធម៌​ដ៏​ចំនាស់​មួយ​នៅ​អាស៊ី​ដែល​ត្រូវ​បា​ន​គេ​ស្គាល់​តាមរ​យៈប្រា​ង្គ​ប្រា​សាទ និង​ក្បួន​សាស្ត្រា​នានា​។ ក្រៅ​ពី​អត្ត​សញ្ញា​ណ​ជាតិ​ខ្មែររួម​មាន

អានបន្ត

រួមភេទមុនរៀបការខុសដែរទេ?

សង្គមយើងចាត់ទុកថា ការរួមភេទមុនពេលរៀបការ គឺខុសពីវប្បធម៌។ ប៉ុន្តែហេតុអ្វីបានជាវាខុសពីវប្បធម៌? ហើយតើការរួមភេទមុនពេលរៀបការ គឺជាប្រពៃណីតែនៅបរទេស លោកខាងលិចឬ? យល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖ អរគុណទាំងអស់គ្នាដែលបានមើល។ Like, Share និងដាក់ See First ដើម្បីបានឃើញវីដេអូនេះមុនគេ។ ប្រភព៖ A Dose of Cath

អានបន្ត

ទង្វើ​ប្រាំមួយយ៉ាង​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់អ្នកចាស់​មុន​អាយុ​

១.​ជក់បារី​៖ ​ជក់​បារី​គឺ​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​ស្បែក​របស់​អ្នក​មាន​ភាព​ជ្រីវជ្រួញ​។ ដូចនេះ​គួរតែបញ្ឈប់​ការជក់បារី​ដើម្បី​ទទួលបាន​ស្បែក​ស្រស់​ស្អាត​មកវិញ​។​ ២.​របប​អាហារ​៖ ​អាហារ​មិន​ត្រឹមតែ​ជា​សារធាតុ​ដែល​ទ្រទ្រង់​រាងកាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រក្សា​សុខ​ភាព​ស្បែក​ឲ្យនៅតែ​ស្រស់​ស្អាត​បាន​ទៀត​ផង​។ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ហួស ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​ការឡើ​ង​ទម្ងន់ និង​មើលទៅ​ចាស់​ជាង​វ័យ​។​ ៣.​ទទួលទាន​ស្រា​៖ ​លោក James C. Marotta, M.D ជា​គ្រូពេទ្យ​ជំនាញ​វះកាត់​កែ​សម្ផស្ស​បាន​ពន្យល់​ថា​គ្រប់​ជាតិ​អាល់កុល​ទាំងអស់ សុទ្ធ​តែ​ធ្វើឲ្យ​ស្បែក​ខ្សោះ​ជាតិ​ទឹក នាំ​ឲ្យ​ស្បែក​បាត់បង់​សំណើម និង​វិវ​ឌ្ឍ​ទៅកាន់​ភាពចាស់​ជ្រីវជ្រួញ​ដែល​បណ្ដាល​មកពី​ខ្វះ​សារ​ធាតុទឹក​ក្នុង​ខ្លួន​។ សរុប​មក​ជាតិ​អាល់កុល​អាច​ផ្ដល់​ភាពអវិជ្ជមាន និង​ប្រឆាំង​សារធាតុ​វីតាមីន​A​នៅក្នុង​ស្បែក និង​ក្នុង​រាងកាយ​។​ ៤.​ញេច​មុន​៖ ​មិន​ត្រូវ​ញេច​មុន​ដែល​ធ្វើឲ្យ​ស្បែក​ក្រហាយ​នោះទេ ប៉ុន្តែ​ត្រូវ​ស្វែងរក​ផលិតផល​ធម្មជាតិ​មក​បំបាត់​ស្នាម​អស់​ទាំងនោះ​វិញ​។ ការ​ញេច​មុន​គឺជា​មូលហេតុ​ធ្វើឲ្យ​ស្បែក​ខូច និង​បង្កើត​ការឈឺចាប់​ទៅវិញ​។​ ៥.​តុបតែង​មុខ​៖ ពេល​ដែល​គេង​ទាំង​មុខ​នៅ​ជាប់​មាន​ក្រេម​ម្សៅ វា​គឺជា​មូលដ្ឋាន​នៃ​ស្នាម​ជ្រីវជ្រួញ​។ ពេល​អ្នក​តុបតែង​មុខ​វា និង​ធ្វើ​ឲ្យ​ជាតិ​កង្វក់​កើនឡើង​ជ្រាប​ចូលទៅ​ក្នុង​រន្ធ​ញើស និង​កាត់បន្ថយ​សំណើម​នៅលើ​ផ្ទៃមុខ​។ ដូចនេះ​ត្រូវ​សម្អាត​និង ផ្ដល់​ជាតិ​សំណើម​ដល់​ស្បែក​របស់​អ្នក​មុនពេល​ចូល​គេង​។​   ៦.ពេលគេង៖ អ្នកប្រាកដជាភ្លេចខ្លួន ពេលដែលអ្នកចូលចិត្តគេងផ្គាប់មុខទប់នឹងខ្នើយ ហើយស្នាមជ្រួញក៏អាចនឹងកើតមាន នៅពេលដែលអ្នកតែងតែធ្វើបែបនេះជាទម្លាប់មួយ។ យល់ល្អគួរតែគេងឲ្យស្រួលបួលទៅ ទើបអាចប្រសើរឡើងខ្លះ ជាការកាត់បន្ថយមួយដ៏ល្អ។

អានបន្ត

កសិករ​ម្នាក់ ដាំ​ផ្លែ​ឃ្លោក ឲ្យ​ចេញ​ជា​រូបរាង​ព្រះពុទ្ធ និង​វត្ថុ​ប្លែកៗ​

កសិករ​ចិន​មួយរូប ដាំ​ផ្លែ​ឃ្លោក​ឲ្យ​ចេញ ជា​រូបរាង ប្លែកៗ គួរ​ឲ្យ​ទាក់ទាញ មែនទែន និង​បង្កើត​នូវ​គំនិត​ច្នៃប្រឌិត​ថ្មី​មួយ ដែល​មិន​ធ្លាប់មាន នរណាម្នាក់​រក​នឹក ឃើញ​នៅឡើយ​ទេពី​មុន​បើ​ត្រឹម​មើល​មួយ​ភ្លែត​អ្នក​អាច ច្រ​លំ​ថា​រូប​ទាំងនោះ​គឺ​ធ្វើ​ពី​ក្រមួន តែ​តាម ពិត វា​មិន​ដូច្នោះ​ទេ រូប​ទាំងនោះ​គឺជា​ផ្លែ​ឃ្លោក ដែល​ដាំ​ដាក់​ពុ​ម្ភ ឲ្យ​ចេញ​ជា​រូបរាង​ផ្សេងៗ ដែល​គេ​ឃើញ មានដូចជា ព្រះពុទ្ធ ព្រះ​យេស៊ូ រូប​តា​ណូអែល កូនក្មេង ចាស់​ព្រឹទ្ធ​ចា​រ្យ ព្រះសង្ឃ និង​សត្វ​នាគ​ជាដើម ដែល​ផ្លែ​ឃ្លោក ទាំងនោះ កំពុងតែ​ទាក់ទាញ​ចំណាប់ អារម្មណ៍ ជាខ្លាំង ពី​សំណាក់​មហាជន ក៏ដូចជា សារព័ត៌មាន​។​ ​មនុស្ស​មួយចំនួន​បាន គិតថា​ទំរាំ​អាចធ្វើ​ផ្លែ​ឃ្លោក​ទាំងនោះ ឲ្យ​ចេញ​ជា​រូបរាង​ប្លែកៗ បែប​នោះបាន ប្រហែលជា ត្រូវ​ចេះ​ចំណេះដឹង ដែល ស្មុគស្មាញ ខ្លាំង​ដូចជា ជីវវិស្វកម្ម​(bioengineering) ឬក៏​វិទ្យាសាស្ត្រ​កសិកម្ម (Agricultural science) ជាដើម ក៏ប៉ុន្តែ​របកគំហើញ​នេះ គឺជា​ការរកឃើញ របស់​កសិករ​ដ៏​សាមញ្ញ ម្នាក់ ឈ្មោះ Xie Lyu […]

អានបន្ត

គោលដៅជីវិតរបស់មនុស្សស្រីមិនមែនរៀបការ និងមានកូនទេ? តើជាអ្វី?

តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​នៅ​ក្រោម​គំនាប​សង្គម​ដែល​តម្រូវ​ថា ខ្ញុំ​ត្រូវ​តែ​រៀប​ការ និង​មាន​កូន​នៅ​ពេល​ខ្ញុំ​ពេញ​វ័យ ជា​ពិសេស​ដោយ​សារ​ខ្ញុំ​ជា​ស្រី។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ធំ​ ខ្ញុំ​ស្គាល់​ពី​ពិភព​ខាង​ក្រៅ ខ្ញុំ​ស្វែង​យល់​ពី​ខ្លួន​ឯង ខ្ញុំ​ក៏​ចាប់​ផ្តើម​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គោល​ដៅ​ជីវិត​របស់​ខ្ញុំ គឺ​ត្រូវ​រៀប​ការ និង​មាន​កូន? គោល​គំនិត​នៃ​មង្គល​ការ គឺ​ចាប់​ផ្តើម​ឡើង​តាំង​ពី​រយៈ​ពេល​១​ម៉ឺន​ឆ្នាំ​មុន នៅ​ជំនាន់​សង្គម​កសិកម្ម (Sedentary Agriculture Society) ដោយ​មូលហេតុ​ពេល​នោះ គឺ​ដើម្បី​បង្កើត​កូន ស្នង​ត្រកូល និង​ទ្រព្យ​សម្បត្តិ។ ប៉ុន្តែ​យើង​ប្រហែល​ជា​ដឹង​ហើយ​ថា សង្គម​ឥឡូវ​នេះ មិន​មែន​ដូច​សង្គម​កាល​ពី​១​ម៉ឺន​ឆ្នាំ​មុន​ទេ។ កាល​ពី​ពេល​ខ្ញុំ​អាយុ​១២​ឆ្នាំ ខ្ញុំ​ធ្លាប់​ស្រមៃ​ថា ចង់​រៀប​ការ​នៅ​ពេល​អាយុ​២១​ឆ្នាំ។ ឥឡូវ​ខ្ញុំ​២១​ឆ្នាំ​ហើយ តែ​ខ្ញុំ​មិន​ដែល​គិត​ថា ចង់​រៀប​ការ​សូម្បី​តែ​បន្តិច។ គោល​ដៅ​ជីវិត​របស់​ខ្ញុំ​មិន​មែន​រៀបការ និង​មាន​កូន​ទេ។ គេ​ថា ស្រឡាញ់​គ្នា គោលដៅ​គឺ​ដើម្បី​បាន​ចូល​រោង​ការ។ ហេតុ​អ្វី​បាន​ជា​ត្រូវ​ដាក់​គោល​ដៅ? មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា ឲ្យ​តែ​បាន​នៅ​ជាមួយ​គ្នា គឺ​សប្បាយ​ចិត្ត​ហើយ។ ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​ក្រដាស​មួយ​សន្លឹក និង​ការ​ជប់​លៀង​មួយ ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​នោះ? មនុស្ស​ស្រឡាញ់​គ្នា ជា​រឿង​របស់​មនុស្ស​ពីរ​នាក់​ទេ ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​ការ​ទទួល​ស្គាល់​ពី​មនុស្ស​មួយ​ពិភពលោក? ការ​ស្រឡាញ់​គ្នា មិន​ចាំ​បាច់​ប្រកាស​ឲ្យ​ពិភព​លោក​ដឹង ទើប​ហៅ​ថា​ការ​ស្រឡាញ់​គ្នា​ទេ។ ហើយ​ក៏​មិន​ចាំ​បាច់​ប្រកាស​ថា គេ​ជា​របស់​យើង​ឡើង ព្រោះ​ពេល​យើង​ស្រឡាញ់​មនុស្ស​ម្នាក់ មិន​មែន​មាន​ន័យ​ថា គេ​ជា​កម្ម​សិទ្ធិ​របស់​យើង​ទេ។ គេ​ជា​មនុស្ស​ម្នាក់ […]

អានបន្ត

ពិតជាមិនធម្មតាមែន! កូនប្រុសទាំង៣ របស់កំពូលតារា ព្រាប សុវត្ថិ ចេញបទថ្មីនិងជាលើកដំបូង

នៅមុននេះបន្តិច ផលិតកម្មរស្មីហង្សមាស បានចេញនៅ MV បទដំបូងដែលច្រៀងឡើងដោយ កូនប្រុសទាំង៣ របស់កំពូលតារា ព្រាប សុវត្ថិ (សុវត្ថិ មុនីវណ្ណ – សុវត្ថិ មុនីនាគ – សុវត្ថិ សិរីវុឌ្ឍ) ដែលមានចំណង់ជើងថា “កែវភ្នែក” ។

អានបន្ត

ប្រាសាទកោះកេរ្តិ៍ រាជធានីចាស់បុរាណរបស់ខ្មែរ មានអាយុកាលជាង ១០០០ឆ្នាំនៅតែទាក់ទាញ

ក្រុមប្រាសាទកោះកេរ្តិ៍ (កោះកេរ) មានទីតាំងស្ថិតនៅ ក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេនខេត្តព្រះវិហារ មានចំងាយ ៧២គ.ម ពីទីរួមខេត្តសៀមរាប បើធ្វើដំណើរតាមផ្លូវលេខ២១១ និងផ្លូវលំចំងាយ ៤៩គ.ម ពីទីរួមខេត្តព្រះវិហារ។ ប្រសិនបើធ្វើដំណើរតាមដងផ្លូវលេខ៦៤ ដែលបែកចេញពីផ្លូវជាតិលេខ៦ ត្រង់ចំណុចផ្សារដំដែក ស្រុកសូត្រនិគមន៍ ខេត្តសៀមរាប ឆ្ពោះទៅទិសខាងជើងសំដៅទៅរកស្រុកស្វាយលើ ខេត្តសៀមរាប រួចបន្តទៅស្រុកគូលេន ខេត្តព្រះវិហារ គឺមានចំងាយប្រមាណ ១២០គ.ម។ បើគិតពីការគ្រប់គ្រងរដ្ឋបាលសព្វថ្ងៃ មណ្ឌលនៃអតីតរាជធានីនេះ ស្ថិតនៅក្នុងភូមិកោះកេរ្តិ៍ ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។ កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើនត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២)។ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ទ្រង់បានធ្វើការផ្លាស់ប្តូររាជធានីពីយសោធបុរៈ (អង្គរ) ទៅតំបន់កោះកេរ្តិ៍ ។ មូលហេតុនៃការដោះដូររាជធានីនេះ ប្រហែលជាមានច្រើន ប៉ុន្តែគេអាចដឹងត្រឹមថាទ្រង់ជាស្តេចជ្រែករាជ្យក្មួយប្រុសរបស់ខ្លួន គឺបុត្ររបស់ព្រះបាទយសោវរ្ម័ន។ នៅកន្លែងថ្មីនេះ ព្រះអង្គបានខិតខំកសាងនូវសមិទ្ធិផលធំៗ ជាច្រើនដូចជាប្រាសាទកោះកេរ្តិ៍ ឬហៅថាប្រាសាទធំ សម្រាប់តម្កល់សិវលិង្គ ឈ្មោះត្រីភូវនេស្វរៈ ជាដើម។ បច្ចុប្បន្នសេវលិង្គបានបាត់បង់ទៅហើយ។ […]

អានបន្ត