តារាចម្រៀងលោក ខេមរៈ សិរីមន្ត នាំគ្រួសារ ដើរកម្សាន្ត ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៨ នេះ

នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៨ នេះមនុស្សជាច្រើន បាននាំគ្នាដើរលេងកំសាន្តនៅតាមបណ្ដាខេត្តក្រុងនាៗ នៅទូទាំងប្រទេសកម្ពុជា។

អានបន្ត

ឪពុក​ ចាន់ វឌ្ឍនាកា​ ត្រូវ​បាន​ដូរ​ចេញ​​ឲ្យ​ទៅ​​ធ្វើ​ការ​នៅ​កន្លែង​ចាស់​វិញ​

កំពត៖ នៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នេះ អភិបាល​ខេត្ត​កំពត ចាន់ ចេស្តា​ ដែល​ជា​ឪពុក​ ចាន់ វឌ្ឍនាកា​ ដែលជាកីឡាករបាល់ទាត់ជម្រើសជាតិដ៏ល្បីរបស់កម្ពុជា ត្រូវ​បាន​ដូរ​ចេញ​​ឲ្យ​ទៅ​​ធ្វើ​ការ​នៅ​កន្លែង​ចាស់​វិញ​ ​បន្ទាប់​ពី​​បាន​ឡើង​កាន់​តំណែង​នេះ​បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ លោក​​​បាន​​ឡើង​កាន់​តំណែង​​ជា​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពត​កាល​ពី​ខែ​​មីនា ឆ្នាំ​២០១៦។ ​ពេល​នោះ​​កូន​ប្រុស​របស់​លោក​គឺ​ ​ចាន់ វឌ្ឍនាកា ​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​​ខ្លាំង​ និង​បាន​ចេញ​ទៅ​លេង​នៅ​ជប៉ុន។ ពេល​នេះ​លោក​ត្រូវ​បាន​គេ​ដក​​​ចេញ​ឲ្យ​ទៅ​បម្រើ​ការ​ងារ​​នៅ​កន្លែង​ចាស់​វិញ ស្រប​ពេល​ដែល​​កូន​ប្រុស​បង្កើត​​បាន​ចេញ​ទៅ​​ប្រកប​​អាជីព​នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ម្សិល​មិញនេះ។ តាម​ព្រះ​រាជ​ក្រឹត្យ​​​បាន​បង្ហាញ​ថា លោក​ ជាវ ត្រា​ ត្រូវ​​បាន​តែង​តាំង​ជំនួសលោក ចាន់ ចេស្តា​​ដែលត្រូវ​ផ្លាស់​ទៅ​កន្លែង​​ចាស់​វិញ។ មុខ​ងារ​ចាស់​របស់​លោក​គឺ​ជា​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​កំពត។

អានបន្ត

ខំទិញតុក្កតាសិចមកនែបនិត្យក្រែងបាត់រងា ព្រោះឃើញមុខដូចមនុស្សពិតៗពេក ពេលដឹកដល់ផ្ទះដាច់ផ្ងារតូង

បុរសតៃវ៉ាន់ម្នាក់ គិតថាគាត់រកឃើញតុក្កតាសិចមុខដូចមនុស្សមែនទែនតម្លៃធូរថ្លៃមួយនៅលើអនឡាញ ដោយគេបញ្ចុះតម្លៃនៅសល់ត្រឹម ៥០ ដុល្លារប៉ុណ្ណោះ។ បុរសមិនបញ្ចេញឈ្មោះនោះ ប្រែទៅជាខកចិត្តស្ដូក នៅពេលគាត់បើកមើលតុក្កតាសិចដែលកុម្ម៉ង់កាលពីថ្មីៗនេះ។ គួរសោកស្តាយ រូបភាពដែលគាត់ផុសនៅលើបណ្ដាញសង្គមរបស់គាត់បានល្បី រហូតដល់ផ្សាយនៅលើវេបសាយ SCard។ ផលិតផលនេះផងដែរគេហៅវាថា “ផលិតផលបដិវត្តន៍” សម្រាប់បំពេញក្ដីរីករាយរបស់អ្នកនៅលីវ។ នៅលើផលិតផលនេះក៏បានពណ៌នាថា ផលិតមកពីប្លាស្ទិក និងសីលីកូនសុទ្ធ ហើយគេលក់វាក្នុងតម្លៃ ១៤៨៨ ដុល្លាតៃវ៉ាន់ (៥០ ដុល្លារអាមេរិក)។ ប៉ុន្ដែនៅពេលផលិតផល ដែលគាត់កុម្ម៉ង់មកដល់ នេះជាអ្វីដែលគាត់ទទួលបាននិងធ្វើឱ្យគាត់ខកចិត្តយ៉ាងខ្លាំង៕

អានបន្ត

ស្ត្រីម្នាក់បើកឡានសុខៗឈប់ង៉ក់ៗ គេបើកបុកគូទពីក្រោយ ព្រោះច្រឡំគូទស្វាពណ៌ក្រហម ស្មានតែភ្លើងសញ្ញាពណ៌ក្រហម

ឧបទ្ទវហេតុមួយបានកើតឡើងនៅខេត្ត Guizhou ប្រទេសចិន។ រថយន្តស្ដ្រីម្នាក់បានបុកកន្ទុយរថយន្តមួយផ្សេងទៀត បន្ទាប់ពីនាងចាប់ហ្វ្រាំង ខណៈដែលនាងច្រឡំគូទស្វាក្រហមថាជាភ្លើងសញ្ញាចរាចរណ៍។ យោងតាមរបាយការណ៍ ស្ដ្រីនោះកំពុងបើកបរនៅផ្លូវ Wuhan នៅព្រឹកកើតហេតុ។ ខណៈដែលជិះជិតទៅដល់ភ្លើងសញ្ញាចរាចរណ៍ នាងមើលឃើញភ្លើងក្រហម។ ដើម្បីជៀសវាងខុសច្បាប់ នាងក៏បានចាប់ហ្វ្រាំងភ្លាមៗ។ ភ្លាមៗនោះការឈប់របស់នាង បង្កឱ្យរថយន្តពណ៌ខ្មៅនៅខាងក្រោយបុក។ អ្នកបើកបរបានចេញមកក្រៅនិងសួរស្ដ្រី ខណៈដែលផ្លូវទូលាយគ្មានមនុស្សជិះ។ ស្ដ្រីនោះក៏បានមើលទៅភ្លើងសញ្ញាចរាចរណ៍ និងជឿថាវាមិនមែនជាភ្លើងសញ្ញចរាចរណ៍ទេ ផ្ទុយទៅវិញវាគឺជាគូទស្វាក្រហម៕

អានបន្ត

សម្លឹងមើលមួយភ្លែត វាជារូបធម្មតា បើសម្លឹងមើលយូរបន្តិច ទើបដឹងថា វាមិនមែនធម្មតាទេ

​រូបភាព​ខ្លះ​មើលទៅ​ធម្មតា​ទេ​នៅពេល​យើង​មើល​វា​ដំបូង ប៉ុន្ដែ​នៅពេល​អ្នកមើល​វា​ឱ្យ​កាន់តែ​ជិត អ្នក​ប្រហែលជា​អាច​នឹង​ឃើញ​អ្វីដែល​ខុសប្លែក​ដែល​អ្នកផ្សេង​មើល​វា​មិនឃើញ​។​ ​ ​គំនិត​របស់​អ្នកនឹង​ចាប់ផ្ដើម​គិតថា ប្រហែល​ក្នុង​រូបភាព​នោះ​បង្កប់​អ្វី​ពិសេស​ហើយ ជាហេតុ​ទើប​គេ​ឱ្យ​យើង​សម្លឹង​វា​ឱ្យ​ជិត​។ ខាងក្រោម​នេះ​គឺជា​រូបភាព​ក្រុម​ស្ដ្រី​មួយក្រុម​កំពុង​ងូតទឹក​យ៉ាង​រីករាយ ហើយ​យើង​នឹងមិន​មើលទៅ​ដូចជា​គ្មានអ្វី​ពិសេស​នោះទេ​។ ប៉ុន្ដែ​ប្រសិនបើ​អ្នកមើល​ឱ្យ​ច្បាស់ អ្នកនឹង​ឃើញ​អ្វីមួយ​គួរឱ្យខ្លាច​បំផុត​។​ ​ ​សូម​ស្វែងរក​ដោយ​ខ្លួន​អ្នក​ក្នុង​រូបភាព​ខាងក្រោម​នេះ ហើយ​អ្នកនឹង​ឃើញ​បុរស​ម្នាក់​កំពុង​លួច​មើល​ស្ត្រី​ទាំងនោះ​ងូតទឹក​៕

អានបន្ត

សៀវភៅទស្សន៍ទាយរបស់គ្រូហោរាស្ត្របារាំងលោក Nostredame តាំងពីសតវត្សរ៍ទី១៦ មើលឃើញរឿងរ៉ាវគួរឱ្យព្រឺព្រួចកើតឡើងក្នុងឆ្នាំ ២០១៨

លោក Michel de Nostredame គឺជាហោរាសាស្រ្តដ៏ល្បីល្បាញក្នុងសតវត្សរ៍ទី ១៦ បានព្រមានជិត ៥០០ ឆ្នាំមកហើយថា មនុស្សនឹងប្រឈមមុខនឹងគ្រោះកម្មទូទាំងសកលលោក។ ប៉ុន្ដែពិភពលោកនឹងមិនបញ្ចប់ទៅដោយឆាប់រហ័សនោះទេ ហើយផ្ទុយទៅវិញផែនដីនឹងទទួលរងគ្រោះធម្មជាតិ អាចម៍ផ្កាយធ្លាក់ ជាពិសេសភាពរន្ធត់និងការបំផ្លាញដោយសារសង្គ្រាមលោកលើកទី ៣ ដែលរឿងទាំងបីនេះបានព្រមានយើងរួចជាស្រេចសម្រាប់មនុស្សក្នុងសម័យថ្មីនេះ។ ហើយការអះអាងនេះចេញពីមកគ្រូហោរាសាស្រ្តបារាំងរូបនេះ ដែលបានទាយតាំងពីឆ្នាំ ១៥៥៥ មកម្ល៉េះ។ ហើយក្នុងការទស្សន៍ទាយនោះ មានចំណុចមួយសរសេរថា វិទ្យុសកម្មសូឡា ឬ វិទ្យុសកម្មព្រះអាទិត្យនឹងវាយប្រហារផែនដីជាមួយនឹងកម្ដៅដ៏ខ្លាំង តាមរយៈប្រហោងស្រទាប់អូហ្សូនមួយ។ នៅក្នុងការទស្សន៍ទាយនោះសរសេរថា “ស្ដេចៗនៃប្រទេសជាច្រើនលួចកាប់បំផ្លាញព្រៃឈើ ផ្ទៃមេឃនឹងបើកចំហឃើញទីអវកាស ហើយវាលស្រែនឹងត្រូវបានដុតបំផ្លាញដោយសារតែកម្ដៅ”។ ក្នុងចំណុចមួយទៀត លោក Michel de Nostredame ទស្សន៍ទាយថា រញ្ជួយដីដ៏អាក្រក់ នឹងអង្រួនផែនដីដល់ស្នូលរបស់វា នៅពេលភពសៅរ៍ ភពព្រហស្បតិ៍ និងភព Mercury រំកិលស្របទិសគ្នាក្នុងគន្លងតែមួយនៅខែឧសភា ឆ្នាំ ២០១៨។ ប៉ុន្ដែក្រៅពីការគំរាមកំហែងពីគ្រោះធម្មជាតិ វិនាសសកម្មដ៏ធំនេះអាចនឹងបញ្ចប់ដោយសារដៃមនុស្សផ្ទាល់។ លោក Nostredame ធ្លាប់ព្រមានអំពីការបំផ្លិចបំផ្លាញរវាងមហាអំណាចពិភពលោកទាំងពីរ ដែលនឹងទម្លុះបេះដូងបារាំង ហើយធ្វើឱ្យពិភពលោកស្ថិតក្នុងភ្នក់ភ្លើងនៃសង្គ្រាមរយៈពេល ២៧ ឆ្នាំផងដែរ។ គ្រូទាយបារាំងដ៏ឆុតនេះក៏បានទាយទុកជាមុនថា […]

អានបន្ត

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក សង្គម​បាន​បង្រៀន​ខ្ញុំ​ថា កើត​មក​ជា​មនុស្ស​ស្រី តម្លៃ​របស់​ខ្ញុំ​គឺ​ស្ថិត​នៅ​លើ​ភាព​បរិសុទ្ធ ឬ​ព្រហ្មចារីយ៍​របស់​ខ្ញុំ (ឬ​ព្រហ្មចារីនី, according to my professor)​។ «មនុស្សស្រី តែ​អស់​ហ្ស៊ីន ឬ​អស់​ព្រហ្មចារីយ៍ ដឹង​តែ​ចប់​ហើយ»។ ឃ្លា​នេះ​ ខ្ញុំ​ធ្លាប់​បាន​លឺ​ច្រើន​លើក​ច្រើន​សា​ចេញ​ពី​មាត់​មនុស្ស​មិន​ថា ស្រី ឬ​ប្រុស​ទេ។ ​គេ​ថា​ មនុស្ស​ស្រី​ដែល​អស់​ព្រហ្មចារីយ៍​មុន​រៀប​ការ គឺ​ធ្វើ​ឲ្យ​អាប់​ឱន​កិត្តិយស​គ្រួសារ ខូច​ប្រពៃណី​វប្បធម៌ ហើយ​អ្នក​ខ្លះ​គឹ​ថា​មនុស្ស​ស្រី​នោះ​ជា​មនុស្ស​ «អាស់» ឬ «អស់​សាច់»។ សតវត្ស​ទី​២១​នេះ​ទៅ​ហើយ ទោះ​ជា​ប្រទេស​មួយ​ជឿន​លឿន​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​ដែល​ឲ្យ​តម្លៃ​មនុស្ស​ស្រី​តាម​រយៈ​ព្រហ្មចារីយ៍​នេះ​ដែរ។ និយមន័យ​ទូទៅ​របស់​ពាក្យ «ព្រហ្មចារីយ៍» គឺ​ការ​ដែល​មិន​ធ្លាប់​រួម​ភេទ​ពី​មុន​មក (the state of never having had sexual intercourse)។ ប៉ុន្តែ​បើ​យើង​គិត​មក​វិញ «ការ​មិន​ធ្លាប់​រួម​ភេទ» តែ​អ្វី​ជា​ការ​មិន​ធ្លាប់​រួម​ភេទ? តើ​មនុស្ស​ស្រី​ដែល​ធ្លាប់​តែ​រួម​ភេទ​តាម​រន្ធ​គូទ​ អាច​ចាត់​ទុក​ថា​ជា​មនុស្ស​ស្រី​អស់​ព្រហ្មចារីយ៍​ដែរ​ឬ​ទេ? ចុះ​មនុស្ស​ស្រី​ដែល​រួម​ភេទ​ជាមួយ​នឹង​ដៃ​គូ​តាម​មាត់? ចុះ​បើ​ប្រើ​ម្រាម​ដៃ? ចុះ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ? អាច​ទៅ​រួច​ទេ ដែល​និយាយ​ថា​មនុស្ស​ស្រី​ម្នាក់​អស់​ព្រហ្មចារីយ៍​ជាមួយ​នឹង​លិង្គ​សប្បនិមិត្ត ឬ​ឧបករណ៍​ជំនួយ? អ្នក​ខ្លះ​ទៀត​និយាយ​ថា ទាល់​តែ​មនុស្ស​ប្រុស​ម្នាក់​ដាក់​ប្រដាប់​ភេទ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី ទើប​មនុស្ស​ស្រី​នោះ​អស់​ព្រហ្មចារីយ៍។ ចុះ​មនុស្ស​ស្រី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា? […]

អានបន្ត

រកបានហើយ! ឱសថដ៏អស្ចារ្យជួយព្យាបាលជំងឺសាហាវបានជាច្រើនមុខ

ផ្លែញ ជាឱសថដ៏អស្ចារ្យជួយព្យាបាលជំងឺសាហាវបានជាច្រើនមុខ! ជួយពន្យឺតភាពចាស់ជរា ជួយទប់ស្កាត់ជំងឺមហារីក បំបាត់មុន ទឹកនោមផ្អែម កំចាត់ជាតិពុលក្នុងខ្លួន ខ្សោយក្រលៀន ជួយ share ចែកគ្នាដឹងផង! វិធីធ្វើ៖ – យកផ្លែញ៉ចាស់ៗចំនួន១០គីឡូ យកមកលាងសំអាតហើយទុកសំដិលក្នុងកញ្ជែងចោលវាទុំខ្លួនវា។ – បន្ទាប់មកយកស្កសរ៤ខាំ (ដាក់ទឹកឃ្មុំសុទ្ធកន្លះលីត្រជំនួសកាន់តែប្រសើរ) ប្រឡាក់ហើយដាក់ចូលក្នុងកែវ ១៨ថ្ងៃ ឬ២០ថ្ងៃ។ – យើងអាចយកមកដាក់ក្នុងកន្ត្រងកាហ្វេពូតយកទឹកចាក់ចូលក្នុងដប រួចដាក់ក្នុងទូទឹក កក។ – សូមបញ្ជាក់ពេលធ្វើរួចហើយកុំបើកគំរបអោយសោះខ្យល់ចូលនាំមកមានដង្កូវ។ *វិធីធ្វើមួយបែបទៀត៖ – ផ្លែញទុំ ១០ផ្លែ -ទឹកស្អាតកន្លះលីត្រ – ទឹកឃ្មុំ ១កូនកែវ – ទឹកស្ករស២២ស្លាព្រា – អំបិល ១ស្លាបព្រាកាហ្វេ – ដាក់ចូលក្នុងក្រឡគ្របទុករយៈពេលប្រមាណ២០ថ្ងៃចាំយកវាប្រើ។ * វិធីប្រើ៖ – ពេលញ៉ាំ១ថ្ងៃ ៣ទៅ៤ដង ញ៉ាំរាល់មុនបាយពោះទទេទើបមានប្រសិទ្ធភាពខ្ពស់ ញ៉ាំម្ដង១ពែងអាកោរ។ – អាចជួយព្យាបាលជំងឺមួយចំនួន ដូចជា៖ ឈឺក្រពះ តំងនោម ពោះវៀន […]

អានបន្ត

ប្រធានបទក្តៅ៖ ការសម្រេចផ្លូវភេទដោយខ្លួនឯង

ប្រធានបទក្តៅ៖ ការសម្រេចផ្លូវភេទដោយខ្លួនឯង។ សង្គមចូលចិត្តមើលប្រធានបទនេះក្នុងផ្លូវអាក្រក់ណាស់ ហើយគិតថា អ្នកដែលសម្រេចផ្លូវភេទដោយខ្លួនឯងជាមនុស្សរោគចិត្ត។ ប៉ុន្តែតាមពិតទៅ មានមនុស្សជាច្រើនដែលសម្រេចផ្លូវភេទដោយខ្លួនឯង ទាំងស្រី និងប្រុស ហើយវាគឺជារឿងធម្មជាតិមនុស្សទេ។ មិនត្រឹមតែប៉ុណ្ណឹងទេ វាអាចមានប្រយោជន៍ទៀត។ យល់យ៉ាងណាដែរ? តោះកុំអោយខាតពេលយូរសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ អរគុណអ្នកទាំងអស់គ្នាដែលបានមើល និងគាំទ្រ មើលវីដេអូហើយ កុំភ្លេច Comment ប្រាប់ផងថា យល់យ៉ាងម៉េចដែរពីបញ្ហានេះ

អានបន្ត

និទានរឿងប្តីប្រពន្ធមួយគូរ

ថ្ងៃមួយប្តីមកពីធ្វើការសួរទៅប្រពន្ធថា : អូនដឹងទេថាហតុអីបានជាបុរសតែងតែដើមានស្រីក្រៅ? ប្រពន្ធសំលឹងមើលមុខប្តីទឹកភ្នែករលីងរលោង មិនបានឆ្លើយសំនួរប្តី ….តែតបទៅវិញថាចុះបងដឹងទេថាហេតុអីបានជាប្រព្ធខុសពីស្រីដែលបងមានខាងក្រៅ ? ប្តីលឺដូចនេះខឹងប្រពន្ធខ្លាំងណាស់គិតថាប្រពន្ធមិនយល់ចិត្តហើយសួរបញ្ចើច ក៏ស្ទុះឡើងឡានបើកចេញយ៉ាងលឿនតំរង់ទៅរកកំណាន់ចិត្ត បើកចេញទាំងកំហឹងមិនបានប្រយត្ន័ទៅបុកបង្គោខ្សែភ្លើងគ្រោះថ្នាក់ពិការជើងទាំងសងខាង ពេលគេដឹងខ្លួនស្រវាទូរសព្ទ័តេរកកំណាន់ចិត្តប្រាប់ពីស្ថានភាពរបស់ខ្លួនតែពាក្យដែលទទួលបានពីនាងកំណាន់ : ចុះបងតេមកខ្ញុំធ្វើអី ?ម៉េច មិនតេទៅប្រពន្ធបងទៅ? បងពិការជើងទៅហើយមានមុខអីិតេមកខ្ញុំទៀត? បុរសនោះធ្លាក់ទូរសព្ទ័ពីដៃ ងាកមកឃើងប្រពន្ធគេងលក់លើកៅអីដៃម្ខាងកាន់ដៃប្តីយ៉ាងជាប់……ទឹកភ្នែកស្រក់ចុះនឹកឃើញរាល់ទង្វើខ្លួនធ្វើដាក់ស្ត្រីម្នាក់នេះអាក្រក់លើសលប់តែនាងមិនដែលប្រកាន់ទោសពៃ នៅតែទទួលយកប្តីគ្រប់កាលៈទេសៈ …….ដូចនេះតើបុរសអាចជ្រើសរើសបានរឺនៅ រវាងសុភមង្គលមួយជីវិត និង អារម្មណ៍ត្រេកត្រអាលមួយពេល តើយកមួយណា????!!!

អានបន្ត