ហេតុផល​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ពឹង​​លើ​លុយ​ឪពុក​ម្តាយ​ទាំង​ស្រុង ​ហើយ​រៀន​រស់​ដោយ​ខ្លួន​ឯង​

​មនុស្ស​ភាគច្រើន​​ដែល​កើត​មក​ក្នុង​ត្រកូល​​ធូរធារ​ ​គឺ​មិន​សូវ​ស្គាល់​ការ​លំបាក​នោះ​ឡើយ​ ​​ព្រោះថា​ ​ឪពុកម្ដាយ​របស់​ពួកគេ​មាន​លុយ​ច្រើន​ ​ដែល​អាច​ដោះស្រាយ​រាល់​ការ​ចំណាយ​ផ្សេងៗ​។ ​សម្រាប់​មនុស្ស​ដែល​កើត​មក​ ​ជាមួយ​នឹង​ជីវភាព​លំបាក​​គឺ​ប្រាកដ​ជា​ ​ជួប​​បញ្ហា​រស់នៅ​ជា​ច្រើន​ ​ព្រោះ​​គ្រួសារ​របស់​ពួក​គេ​​ ​​ពិត​ជា​ត្រូវ​ការ​កម្លាំង​ពលកម្ម​របស់​សមាជិក​ម្នាក់ៗ​​ដើម្បី​លើក​ស្ទួយ​ជីវភាព​។ ​ប៉ុន្តែ​អ្នក​ដែល​កើត​ក្នុង​ត្រកូល​អ្នក​មាន​​មួយ​ចំនួន​ ​ក៏​បាន​បញ្ចេញ​ពលកម្ម​ដោយ​ខ្លួន​ឯង​ច្រើន​ ​ដោយ​មិន​ពឹង​លើ​លុយ​របស់​ឪពុក​ម្តាយ​នោះ​ឡើយ​ ​ចំណែក​កូន​អ្នក​ក្រ​មួយ​ចំនួន​ក៏​មិន​បាន​​លើក​ស្ទួយ​ជីវភាព​គ្រួសារ​អ្វី​ដែរ​ ​ហើយ​អ្នក​ខ្លះ​ក៏​ជួយ​បំផ្លាញ​ថែម​ទៀត​។ ​បើ​ទោះ​បី​ជា​​ ​ស្ថិត​ក្នុង​គ្រួសារ​មាន​ឬ​ក្រ​ក៏​ដោយ​ ​ក្នុង​នាម​អ្នក​ជា​មនុស្ស​ម្នាក់​ដែល​ពេញ​វ័យ​អាច​ធ្វើ​ការ​បាន​នោះ​ ​គឺ​មិន​គួរ​ចាំ​តែ​លើក​ដៃ​ទទួល​លុយ​ពី​ឪពុក​ម្តាយ​ ​ហើយ​ទិញ​របស់របរ​ប្រើប្រាស់​ថ្លៃៗ​ ​សម្ញែង​មិត្តភក្ដិ​នោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​បញ្ចេញ​ពលកម្ម​ដោយ​ខ្លួន​ឯង​ ​ដើម្បី​រៀនរស់​។ ​ខាង​ក្រោម​នេះ​​ ​គឺ​ជា​ហេតុផល​មួយ​ចំនួន​ដែល​អ្នក​មិន​គួរ​ពឹង​​លើ​លុយ​ឪពុក​ម្តាយ​ទាំង​ស្រុង៖ ១) ​រៀន​ស្គាល់​ការ​លំបាក​៖​ ​មិន​​មិន​ធ្លាប់​ក្រ​ ​​អ្នក​ក៏​មិន​អាច​ដឹង​ថា​ ​ជីវិត​រស់​នៅ​ក្នុង​ភាព​ក្រីក្រ​លំបាក​ប៉ុណ្ណា​ដែរ​​។ កាលណា​អ្នក​ពឹង​លើ​​តែ​លុយ​ឪពុកម្ដាយ ​(ជា​ពិសេស​អ្នក​មាន​) ​អ្នក​ពិត​ជា​គ្មាន​ថ្ងៃ​អាច​ដឹង​ច្បាស់​អំពី​ការ​តស៊ូ​​ក្នុង​ជីវិត​​បែប​ណា​ឡើយ​។ ​ត្រូវ​ចាំ​ថា​ ​ឪពុក​ម្តាយ​របស់​អ្នក​មិន​អាច​ចាំ​ផ្តល់​លុយ​​​អស់​មួយ​ជីវិត​នោះ​ឡើយ​ ​ហើយ​ទ្រព្យ​សម្បត្តិ​ក៏​មិន​អាច​ចាយ​មួយ​ជីវិត​បាន​ដែរ ​ដូច្នេះ​ហើយ​អ្នក​ត្រូវ​តែ​ចេះ​តស៊ូ​ ​និង កាន់កាប់​ជីវិត​ដោយ​ខ្លួន​ឯង​ទើប​ជា​ជម្រើស​ល្អ។ អ្នក​ត្រូវ​តែ បញ្ចេញ​ពល​កម្ម​ដោយ​ខ្លួន​ឯង​ដើម្បី​ស្វែងរក​កម្រៃ​ ​​ហើយ​ឆ្លៀតពេល​រៀន​សូត្រ​ពី​មេរៀន​ជីវិត​សំខាន់ៗ​ក្នុង​គ្រា​លំបាក​នោះ​។ ២) ​​មាន​ឯករាជ្យ​៖ ​នៅ​ពេល​អ្នក​មិន​ពឹង​លើ​លុយ​របស់​ឪពុក​ម្តាយ​​​ច្រើន​ពេក​នោះ​​ ​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ស្វ័យភាព​ក្នុង​ការ​ធ្វើ​កិច្ចការ​អ្វី​ផ្សេងៗ​ដែល​ខ្លួន​​ពេញ​ចិត្ត។ ​មាន​ន័យ​​ថា ​ដរាបណា​​អ្នក​​ប្រើ​លុយ​ឪពុក​ម្តាយ​ដើម្បី​ចាយវាយ​ ​និង សម្ញែង​មិត្តភក្ដិ​នោះ​ ​អ្នក​គឺ​ប្រាកដ​ជា​ទទួល​នូវ​សម្ពាធ​ ​ឬ លក្ខខណ្ឌ​​ផ្សេងៗ​មិន​ខាន​។​ ​ដូច្នេះ​ហើយ​ ​គួរ​ចាប់ផ្តើម​រៀន​រកលុយ​ដោយ​ខ្លួន​ឯង​ […]

អានបន្ត

អ្នកណាមិនល្បីពេទ្យកែសម្ផស្សនៅប្រទេសកូរ៉េ​ មុខអាក្រក់បែបណាក៏អាចក្លាយជាទេពអប្សរបានដែរ

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ការ​កែសម្ផស្ស​គឺ​ជា​រឿង​ពេញ​និយម​បំផុត​សម្រាប់​សុភាព​នារី​ទាំង​ឡាយ ពោល​គឺ​បើ​ពួកគេ​ចង់​ស្អាត​កន្លែង​ណា​ ​ប្រាកដ​ជា​បាន​កន្លែង​នោះ​ហើយ។ គេហទំព័រ នៅប្រទេសកូរ៉េមួយ បានបង្ហាញ នូវរូបថតកាលពីមុន និងបច្ចុប្បន្ន របស់នារីកូរ៉េម្នាក់ ដែលបានធ្វើការកែសម្ផស្ស និងមានការផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង បន្ទាប់ពីកែសម្ផស្សរួច។ តោះចង់ដឹងថាមុខមាត់គាត់ផ្លាស់ប្ដូរយ៉ាងណា សូមទស្សនារូបភាពខាងក្រោម

អានបន្ត

ហេតុផល៨យ៉ាង ដែល​បុរស​មិន​ហ៊ាន​យក​ខ្លួន​ប្រាណមនុស្ស​ស្រី

មានមនុស្សជាច្រើន គឺពួកគាត់មិនសូវសកម្មនឹងការរួមភេទទេ ហើយដោយសារគាត់មិនធ្វើសកម្មភាពលើអ្នក នេះមិនមែនមានន័យថា គាត់មានបញ្ហាអ្វីមួយទេ។ តែប្រសិនបើការរួមភេទសំខាន់ចំពោះអ្នក អ្នកត្រូវតែហ៊ានពិភាក្សាគ្នា និងបើកចិត្តឱ្យទូលាយ។ ទាំងនេះជាហេតុផល ៨យ៉ាងដែលគាត់មិនចាប់ផ្តើមសកម្មភាពស្រើបស្រាលមុន៖ ១. គាត់ជាមនុស្សហួសសម័យ គាត់ប្រហែលជាមនុស្សរ៉ូមែនទិចដែលហួសសម័យ គាត់ចង់រង់ចាំដល់ពេលវេលាដែលសក្តិសមណាមួយ អាចមានន័យថា គាត់កំពុងរង់ចាំពេលវេលាពិសេស ឬគាត់ចង់ឱ្យអ្នកមានចំណង់តណ្ហាពិតប្រាកដសិន។  ២. គាត់នៅកម្លោះស៊ីន គាត់ជាកម្លោះមិនដែលធ្លាប់បានរួមភេទ តែគាត់មិនចង់បាត់បង់វា។ ប្រហែលជាគាត់ចង់ប្រគល់វាឱ្យទៅភរិយារបស់គាត់តែម្នាក់។ ៣. គាត់ជាមនុស្សជំនឿលើសាសនា គាត់អាចនឹងកំពុងរង់ចាំអាពាហ៍ពិពាហ៍តាមបែបសាសនា។ សាសនាមួយចំនួនហាមមិនឱ្យរួមភេទមុនពេលរៀបការឡើយ ហើយពួកគេប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ។ នេះជាការសម្រេចចិត្តរបស់គាត់ ដែលគាត់ត្រូវគោរព ហើយប្រសិនបើវាជាបញ្ហាអ្វីមួយរបស់អ្នក អ្នកគួរតែនិយាយគ្នាដើម្បីដោះស្រាយបញ្ហាទាំងនេះ។ ៤. គាត់ខ្លាចការបដិសេធ អាចមកពីគាត់ចង់រួមភេទជាមួយអ្នកខ្លាំងពេក ប៉ុន្តែគាត់គ្មានទំនុកចិត្តលើខ្លួនឯង។ ប្រហែលជាគាត់គិតថា អ្នកជាមនុស្សល្អខ្លាំងពេក ឬគាត់អាចនឹងបំផ្លាញអ្វីមួយ។ គាត់អាចនឹងអស់ភាពកម្លោះ តែគាត់អាចនៅតែគ្មានបទពិសោធន៍។ ៥. គាត់មិនទាន់មានចំណង់តណ្ហាផ្លូវភេទ គាត់អាចនឹងមានចំណង់តណ្ហាផ្លូវភេទតិច។ បុរសៗគ្រប់គ្នាមិនមែនសុទ្ធតែពូកែរួមភេទទាំងអស់ឡើយ ហើយគាត់គ្រាន់តែចង់មានពេលវេលាល្អៗជាមួយអ្នក ចង់ធ្វើអ្វីជាមួយគ្នា។ គាត់អាចបង្ហាញពីក្តីស្រឡាញ់ និងស្នេហា ការកោតសរសើរតាមបែបផ្សេង ហើយមិនសម្លឹងឃើញថា ការរួមភេទជារឿងសំខាន់។ ៦. គាត់គ្មានទំនុកចិត្តលើខ្លួនឯង គាត់អាចនឹងគ្មានទំនុកចិត្តលើខ្លួនឯង ឬភ័យខ្លាច […]

អានបន្ត

​រៀបការ​ទាំង​បង្ខំ​ចិត្តពី​ឪពុកម្ដាយ ​ឬ​ដោយ​ការ​បង្ខំ​ចិត្ត អ្នក​នឹង​ទទួល​ជួប​នូវ​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​

ស្នេហា​មួយ​អាច​កើត​ឡើង​បាន​ គឺ​បណ្ដាល​មក​ពី​ក្ដី​ស្រឡាញ់​ដែល​កើត​ចេញ​ពី​ក្រអៅ​បេះ​ដូង ដ៏​ពិត​ប្រាកដ​របស់​បុគ្គល​ពីរ​នាក់​រត់​ត្របាញ់​រកគ្នា។ ក្ដី​ស្រឡាញ់​របស់​មនុស្ស​ពីរ​នាក់​មាន​ចិត្ត​លើ​គ្នា​ទៅ​វិញ​ទៅ​មក​ទើប​អាច​ឈាន​ទៅ​រក​ពាក្យ​ជា​សង្សារ ឈាន​ដល់​ការ​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា។ ប៉ុន្តែ​ស្នេហា​កើត​ឡើង​ដោយសារ​ការ​បង្ខំ​ពី​ឪពុកម្ដាយ​ឬ​ដោយ​ការ​បង្ខំ​ចិត្ត​នឹង​ទទួល​ជួប​នូវ​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ជីវិត​។ ​១. មិន​បាន​ស្រឡាញ់​ចេញ​ពី​ចិត្ត នៅ​ត្រង់​ចំណុច​នេះ​មាន​ន័យ​ថា យល់​ព្រម​រៀបការ​ជាមួយ​នរណា​ម្នាក់​ដោយ​មាន​ហេតុផល​ចាំ​បាច់ ឬ​មាន​ការ​បង្ខំ​ពី​ឪពុកម្ដាយ។ ស្នេហា​នេះ​ធ្វើ​ឱ្យ​បុគ្គល​នោះ​ មាន​វិប្បដិសារី​ក្នុង​ចិត្ត​អស់​មួយ​ជីវិត ដោយសារ​ធ្វើ​រឿង​មួយ​ប្រឆាំង​នឹង​បេះ​ដូង​ដែល​បញ្ជា ទាំង​មិន​ដែល​ស្រឡាញ់​ម្នាក់​នោះ​សូម្បី​បន្តិច។ ការ​រស់​នៅ​ជាមួយ​មនុស្ស​ដែល​ខ្លួន​ឯង​មិន​ស្រឡាញ់ គឺ​ជា​ការ​ក្បត់​ឧត្ដម​គតិ​ខ្លួន​ឯង​ទាំង​ស្រុង ហើយ​អាច​កើត​ជា​ជំងឺ​ផ្លូវ​ចិត្ត​ក៏​ថា​បាន​ដែរ​ ជា​ពិសេស​ភាគី​ម្ខាង​ទៀត​ក៏​អាច​គ្រាំ​ចិត្ត​ដោយ​សារ​ស្នេហា​មួយ​មិន​បាន​កើត​ចេញ​ពី​ចិត្ត​ពិត​ប្រាកដ​។ ២. រស់​នៅ​មិន​ចុះ​សម្រុង រៀបការ​រួច​គឺ ​ត្រូវ​រួមរស់​ជាមួយ​គ្នា​អស់​មួយ​ជីវិត ប៉ុន្តែ​រៀបការ​ដោយ​ការ​បង្ខំ​នោះ​ក្នុង​សង្គម​គ្រួសារ​មួយ​ប្រាកដ​ជា​រស់នៅ​ គ្មាន​សុភមង្គល​នោះ​ទេ។ រៀបការ​ជាមួយ​មនុស្ស​ដែល​យើង​ស្រឡាញ់​គ្នា នៅ​តែ​មាន​រឿង​ឈ្លោះ​ ចុះ​ទម្រាំ​រៀប​ការ​ទាំង​បង្ខំ​នឹង​មាន​រឿង​អ្វី​កើត​ឡើង។ ដូច្នេះ​គួរ​រៀបការ​ដោយ​សារ​ឪពុកម្ដាយ​បង្ខំ ឬ​ដោយសារ​ហេតុផល​ដែរ​ឬទេ? ​ ៣. ដាក់​សម្ពាធ​លើ​ជីវិត រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​មិន​បាន​ស្រឡាញ់ ប្រៀប​ដូចជា​យក​អម្រែក​ដ៏​ធ្ងន់​មក​ដាក់​លើ​ស្មា​ ហើយ​ត្រូវ​រែក​អម្រែក​នោះ​អស់​មួយ​ជីវិត។ ធ្វើ​បែប​នេះ​ ដូចជា​ធ្វើ​បាប​ខ្លួន​ឯង​ពេក​ទេ​ដឹង ​បើ ​កាល​ទេសៈ​​មួយ​បង្ខំ​ឱ្យ​រៀបការ​ជាមួយ​នរណា​ម្នាក់ គឺ​ត្រូវ​ហ៊ាន​អារកាត់​នឹង​ជម្នះ​រឿង​នោះ​ឱ្យ​បាន។ ព្រោះ​ក្ដី​សុខ​ឬ​ក្ដី​ទុក្ខ​មិន​មាន​អ្នក​ណា​មក​រ៉ាប់រង​ជំនួស​ យើង​នោះ​ទេ មាន​តែ​ខ្លួន​ឯង​នេះ​ហើយ​ជា​អ្នក​ទទួល​រ៉ាប់រង។ ដូច្នេះ​មុន​រៀបការ​ត្រូវ​គិត​ឱ្យ​ច្បាស់ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​សម្រេច​បាន​ក្រៅពី​​ខ្លួន​ឯង​នោះ​ឡើយ​។ ៤. គ្មាន​ភាព​រីក​ចម្រើន​ក្នុង​គ្រួសារ បន្ទាប់​ពី​រៀបការ​រួច​ការ​ចាប់​ដៃ​គ្នា​ កសាង​គ្រួសារ​គឺ​ជា​កាតព្វកិច្ច​របស់​ប្ដី​ប្រពន្ធ​។ ប៉ុន្តែ​ការ​ស្រឡាញ់​គ្នា​ជា​កាតព្វកិច្ច​ដែរ​នោះ គឺ​គ្មាន​ការ​រីកចម្រើន​ទេ ដោយ​ភាគី​ទាំង​សង​ខាង​គ្មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការ​នោះ​ឡើយ។ កម្លាំង​ចិត្ត​ដែល​ខំ​ធ្វើ​អ្វី​មួយ​ គឺ​មក​ពី​ដើម្បី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ […]

អានបន្ត

ជិវិតអ្នករស់​គ្មាន​ក្ដី​សុខទេ បើអ្នកគិតពីរឿងទាំងនេះ !

ជីវិត​តែង​ប្រឈម​ជាមួយ​បញ្ហា​ដែល​ត្រូវ​ដោះ​ស្រាយ​រាប់​មិន​អស់ ព្រោះ​គ្មាន​អ្វី​ប្រសើរ​គាប់​ចិត្ត​រហូត​នោះ​ទេ ប៉ុន្តែ​រឿង​ខ្លះ​ក៏​មិន​ចាំ​បាច់​យក​មក​គិត ​នាំ​ឱ្យ​ជីវិត​ស្មុគស្មាញ​ឥត​ប្រយោជន៍​ដែរ។ តើ​រឿង​អ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​ជីវិត​ស្មុគស្មាញ​រស់​គ្មាន​ក្ដី​សុខ​? ​ តូច​ចិត្ត​ឃើញ​គេ​មាន​ជាង​ខ្លួន៖ មនុស្ស​មួយ​ចំនួន​ទោះ​បី​ជា​ស្ថានភាព​ជីវិត​បាន​ល្អ​ប្រសើរ​ប៉ុណ្ណា​ ក៏​នៅ​មិន​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន​។ មួយ​វិញ​ទៀត​ មិន​ព្រម​រើ​បម្រាស់​ពី​ស្ថាន​ភាព​ដែល​លំបាក​ នៅ​ក្រាញ​ននៀល​ មិន​ខិតខំ​ប្រឹង​ប្រែង​បំពេញ​ន័យ​ឱ្យ​ជីវិត​។ ដូចនេះ​បើ​មិន​ចង់​ឱ្យ​ជីវិត​ស្មុគស្មាញ​រស់​គ្មាន​សេចក្ដី​សុខ គួរ​កុំ​យក​ខ្លួនឯង​ប្រៀបធៀប​ជាមួយ​អ្នក​ដ៏​ទៃ ត្រូវ​ខិតខំ​ឱ្យ​អស់​ពី​សមត្ថភាព​ដែល​ខ្លួន​មាន​ នោះ​ទើប​ជីវិត​ល្អ​ប្រសើរ​។​​​ មិន​ចេះ​គ្រប់​គ្រាន់៖ មនុស្ស​គ្រប់​រូប​តែង​មាន​មហិច្ឆតា​ ទើប​មាន​កម្លាំង​ចិត្ត​ប្រឹងប្រែង​តស៊ូ​ទើប​អាច​បំពេញ​នូវ​គោលដៅ​ ដែល​ចង់​ទៅ​ដល់​។ ប៉ុន្តែ​កុំ​ឱ្យ​មហិច្ឆតា​នេះ​ធ្វើ​ឱ្យ​ក្លាយ​ជា​ភាព​លោភលន់​មិន​ចេះ​ស្កប់ស្កល់។ ​ជីវិត​រស់​នៅ​មាន​សេចក្ដី​សុខ​ កើត​មាន​ចំពោះ​បុគ្គល​ណា​ដែល​ចេះ​គ្រប់​គ្រាន់​ប៉ុណ្ណោះ​។ ភាព​មិន​ចេះ​គ្រប់គ្រាន់​ធ្វើ​ឱ្យ​ជីវិត​រស់​នៅ​មាន​តែ​ភាព​ក្ដៅ​ក្រហាយ​ រស់​នៅ​មិន​ស្ងប់​សុខ​ ដូចនេះ​មួយ​ជីវិត​កើត​មក​គឺ​គ្មាន​ពេល​សម្រាប់​ភាព​រីករាយ​នោះ​ទេ​។ ច្រណែន​នឹង​សុភមង្គល​គ្រួសារ​គេ៖ ឃើញ​គ្រួសារ​អ្នក​ដ៏​ទៃ​រស់​នៅ​មាន​សុភមង្គល​បែរ​ជា​មាន​អារម្មណ៍​តូច​ចិត្ត​ចំពោះ​គ្រួសារ​ខ្លួន​ឯង​។ ចុះ​ហេតុអ្វី​មិន​ព្រម​ធ្វើ​ឱ្យ​បាន​ដូច​គេ​ទៅ​? ហេតុផល​នេះ​បណ្ដាល​មក​ពី​ចិត្ត​ច្រណែន មាន​ក្នុង​ខ្លួន​មិន​ព្រម​ដក​ចេញ​ និង​មួយ​វិញ​ទៀត​អាច​បណ្ដាល​មក​ពី​ការ​អប់​រំ​នៅ​មាន​កម្រិត​។ ដូច​នេះ​ការ​កសាង​គ្រួសារ​មួយ​ឱ្យ​មាន​សុភមង្គល​គឺ​មិន​ពិបាក​នោះ​ទេ​ អាស្រ័យ​លើ​គ្រួសារ​នោះ​មាន​កម្រិត​យល់​ដឹង​ក្នុង​ខ្លួន​កម្រិត​ណា​។ ពូកែ​ទើស​ទាល់​គ្រប់​រឿង៖ ភាព​ស្មុគស្មាញ​ក្នុង​ជីវិត​អាច​កើត​ឡើង​ដោយសារ​មនុស្ស​មាន​ចិត្ត​ចង្អៀត​ចង្អល់ មិន​ព្រម​បើក​ចិត្ត​ឱ្យ​ទូលាយ​គ្រប់​រឿង​រ៉ាវ​នោះ​ទេ​។ ការ​រស់​នៅ​មិន​ថា​ក្នុង​សង្គម​គ្រួសារ​ ឬ​សង្គម​ខាង​ក្រៅ​ ​ប្រសិន​បើ​បុគ្គល​នោះ​ត្រូវ​ការ​តែ​អ្វី​ដែល​ត្រូវ​ចិត្ត​ខ្លួន​គឺ​រស់​នៅ​គ្មាន​ក្ដី​សុខ​នោះ​ឡើយ​។ ត្រូវ​ដឹង​ថា​មិន​អាច​មាន​តែ​រឿង​ល្អ​ៗ​កើត​ឡើង​រាល់​ថ្ងៃ​​ទេ រមែង​មាន​រឿង​មួយ​ចំនួន​មិន​ត្រូវ​ចិត្ត​ដូច​គ្នា​។ មើល​អ្នក​ដទៃ​ក្នុង​ផ្លូវ​មិន​ល្អ៖ ភាព​មិន​ចូល​ចំណោម​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​ ក៏​ជា​ហេតុផល​មួយ​ធ្វើ​ឱ្យ​ជីវិត​គ្មាន​ក្ដី​សុខ​ដូច​គ្នា។ តែង​យល់​ថា​មាន​តែ​ខ្លួន​ឯង​ទេ​ជា​មនុស្ស​ល្អ​គ្រប់​ដប់​អ្នក​ដទៃ​សុទ្ធ​តែ​មិន​ស្មើ​ខ្លួន​។ មនុស្ស​មិន​អាច​វាយ​តម្លៃ​តែ​សំបក​ក្រៅ​នោះ​ទេ រូបភាព​ដែល​ឃើញ​ខាង​ក្រៅ​ មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​លក្ខណៈ​ក្នុង​របស់​មនុស្ស​ឡើយ​។ ចង់​បាន​គូរ​អនាគត​ល្អ​ឥត​ខ្ចោះ៖ ហេតុ​នេះ​ពិត​ជា​សំខាន់​ណាស់ ព្រោះ​មនុស្ស​ខ្លះ​មក​ពី​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​ពូកែ ឆ្លាត មាន​សមត្ថភាព […]

អានបន្ត

តើ​អ្នក​ជឿ​ថា​មាន​ខ្មោច​ទេ​?

វា​ជា​រឿង​មួយ​ដែល​មនុស្សលោក​មិន​អាច​បកស្រាយ​បានច្បាស់លាស់​អស់​ជាច្រើន ​សតវត្ស​មកហើយ​។​លោក Jason Hawes ស្ថាបនិក​ក្រុម​អ្នកស្រាវជ្រាវ T.A.P.S. (The Atlantic Paranormal Society) មិន​បាន​ជឿ​ទៅលើ​រឿង​ខ្មោច ព្រា​យ បិសាច​នោះ​ទេ រហូត​ដល់​គាត់​បាន​ជួប​ព្រឹត្តការណ៍​ដែល​មិន​គួរអោយ​ជឿមួយ​ដោយ​ផ្ទាល់​ភ្នែក។​ មនុស្ស​ដែល​មិន​ធ្លាប់​បាន​ជួបប្រទះ​ព្រឹត្តិការណ៍​នេះ​ដោយ​ខ្លួនឯង នៅ​តែ​ឆ្ងល់ បដិសេធ និង​មិន​ជឿ​ទៅលើ​ដួងវិញ្ញាណ ខ្មោច ឬ​ជីវិត​បន្ទាប់ពី​ការស្លាប់​នោះ​ទេ​។​​បន្ទាប់​ពី​ការស្លាប់ ពិតជា​មាន​ជីវិត​ថ្មី​មួយទៀត​មែន​ទេ​? ​សូម​ចូលរួម​ជាមួយនឹង​នាង Kelly Roncace ជា​អ្នកនិពន្ធ និង​អ្នក​ស៊ើបអង្កេត​ទៅលើ​ព្រលឹង​ខ្មោច​។​“​រឿង​មួយ​ដែល​យើង​អាច​ដោះស្រាយ​ ជាមួយនឹង​មនុស្ស​សង្ស័យ​លើ​ដួងព្រលឹង​ទាំងនោះ គឺ​អោយ​ពួកគេ​សាកល្បង​ដោយ​ខ្លួនឯង អោយ​ពួកគេ​ជឿ​លើ​អ្វី​ដែល​ពួកគេ​គិត និង​ចង់បាន​”​។ នេះ​ជា​សំដី​របស់​នាង Sara Lowell មក​ពី​ក្រុម​អ្នកស្រាវជ្រាវ​រឿង​ខ្មោច S & D Paranormal Society​។ “​អ្នក​មិន​អាច​ផ្តាស់​ប្តូរ​គំនិត ជំនឿ​របស់​ពួកគេ​បានឡើយ​។ គំនិត​ដែល​ល្អ​នោះ​គឺ នាំ​ពួកគេ​ទៅ​កន្លែង​ដែល​អ្នក​បាន​រកឃើញថា​មាន​ដួងព្រលឹង ហើយ​អោយ​ពួកគេ​សាកល្បង​ដោយ​ខ្លួនឯង​”​។​ ​លោក Doug Hogate Jr នៅ​ក្រុម​ស្រាវជ្រាវ JUMPS (Jersey Unique Minds Paranormal Society) […]

អានបន្ត

សូមប្រយ័ត្ន! យុវវ័យទទួលទាន តែបៃតង ៣កែវ ក្នុងមួយថ្ងៃ អាចកើតជម្ងឺ រលាកថ្លើម

អង់គ្លេស៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានកើតជម្ងឺរលាកថ្លើម ដោយសារតែមូលហេតុ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត នោះគឺ តែបៃតង ដែលនាងញ៉ាំរាល់ថ្ងៃ ដើម្បីសម្រកទម្ងន់។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្មេងស្រីជំទន់ មិនស្គាល់អត្ដសញ្ញាណម្នាក់ អាយុ១៦ឆ្នាំ មានដើមកំណើត មកពីប្រទេស យ៉េមែន បានទៅពិគ្រោះ ជាមួយគ្រូពេទ្យ បន្ទាប់ពីនាង មានអារម្មណ៍ថា វិលមុខ ក្អួតចង្អោរ ឈឺក្រពះ និងឈឺសន្លាក់។ ក្រោយពីពិនិត្យរួចហើយ គ្រូពេទ្យជឿថា នាងមានរោគនៅផ្លូវទឹកនោម ហើយក៏ចេញថ្នាំ Antibiotics (សម្លាប់មេរោគ) រួចឲ្យនាងត្រលប់ទៅផ្ទះវិញ។ ផ្ទុយទៅវិញ នាង​ញ៉ាំថ្នាំនោះ បានត្រឹមតែ ពីរដងប៉ុណ្ណោះ រោគសញ្ញារបស់នាង កាន់តែអាក្រក់ទៅៗ ហើយនាង ក៏ត្រូវបញ្ជូនភ្លាម ទៅផ្នែកសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Birmingham នៃប្រទេសអង់គ្លេស។ ក្រោយពេលពិនិត្យ ទើបដឹងថា នាងមានជម្ងឺលឿង (Jaundice) ដែលបណ្តាលឲ្យ ស្បែក​ និងភ្នែក របស់នាង ប្រែក្លាយទៅជា ពណ៌លឿង […]

អានបន្ត

មិននឹកស្មានថា ទឹកអប់មានផលប៉ះពាល់ ដល់មនុស្សពេញវ័យ និងទារកខ្លាំងយ៉ាងនេះសោះ..!

ទឹកអប់គឺជាល្បាយនៃប្រេង ឬសមាសធាតុក្លិនក្រអូបដែលអាចផ្តល់ “ក្លិនក្រអូបឈ្ងុយឈ្ងប់” មកលើរាងកាយរបស់មនុស្សបាន។ បើយោងតាមកំណាព្យ និងអត្ថបទបុរាណជាច្រើនបានបង្ហាញថា ការប្រើប្រាស់ទឹកអប់របស់មនុស្ស មានតាំងពីយូរយារណាស់មកហើយ គ្រាន់តែមិនសូវជាទាន់សម័យ និងជឿនលឿនដូចសម័យបច្ចុប្បន្នប៉ុណ្ណោះ។ ក្លិនក្រអូប ដែលបានមកពីទឹកអប់ មិនថាថ្លៃ ឬថោកនោះទេ ប្រាកដជាធ្វើឲ្យអ្នកមានអារម្មណ៍ថាជឿជាក់ និងស៊ិចស៊ី ប៉ុន្តែមនុស្សមួយចំនួនមិនបានដឹងទេថា វាអាចបង្កជាផលប៉ះពាល់ដល់សុខភាពបាន។ អ្នកស្រី Jane Houlihan ជាអ្នកចូលរួមសរសេររបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយ Campaign for Safe Cosmetics សហការជាមួយ Environmental Working Group (EWG) បានលើកឡើងថា គេបានរកឃើញសារធាតុគីមីមួយចំនួនក្នុងទឹកអប់ ដែលអាចនឹងបង្កជាគ្រោះថ្នាក់យ៉ាងក្លាំងខ្លាទៅដល់សុខភាព។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីបានបន្តថា ជាញឹកញាប់ ក្រុមហ៊ុនដែលផលិតទឹកអប់ ឬគ្រឿងក្រអូបទាំងនោះ មិនបង្ហាញពីគ្រឿងផ្សំ បានគ្រប់ទាំងអស់ ដូចមានក្នុងផលិតផលរបស់ខ្លួនឡើយ។ ល្បាយទឹកអប់ អាចមានផ្ទុកសារធាតុគីមីផ្សេងៗគ្នា ពីរាប់សិប រហូតដល់រាប់រយប្រភេទឯណោះ។ នៅក្នុងរបាយការណ៍ស្តីពីទឹកអប់នោះអ្នកស្រី Jane Houlihan បានជ្រើសរើសទឹកអប់ល្បីៗពេញនិយមជាច្រើន ទាំងសម្រាប់បុរស ទាំងសម្រាប់ស្រ្តី និងមិនថាជាប្រភេទខូឡូញ ឬស្រ្ពាយ៍បាញ់ខ្លួននោះទេ […]

អានបន្ត