រួមភេទមុនរៀបការខុសដែរទេ?

សង្គមយើងចាត់ទុកថា ការរួមភេទមុនពេលរៀបការ គឺខុសពីវប្បធម៌។ ប៉ុន្តែហេតុអ្វីបានជាវាខុសពីវប្បធម៌? ហើយតើការរួមភេទមុនពេលរៀបការ គឺជាប្រពៃណីតែនៅបរទេស លោកខាងលិចឬ? យល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖ អរគុណទាំងអស់គ្នាដែលបានមើល។ Like, Share និងដាក់ See First ដើម្បីបានឃើញវីដេអូនេះមុនគេ។ ប្រភព៖ A Dose of Cath

អានបន្ត

គោលដៅជីវិតរបស់មនុស្សស្រីមិនមែនរៀបការ និងមានកូនទេ? តើជាអ្វី?

តាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​នៅ​ក្រោម​គំនាប​សង្គម​ដែល​តម្រូវ​ថា ខ្ញុំ​ត្រូវ​តែ​រៀប​ការ និង​មាន​កូន​នៅ​ពេល​ខ្ញុំ​ពេញ​វ័យ ជា​ពិសេស​ដោយ​សារ​ខ្ញុំ​ជា​ស្រី។ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ធំ​ ខ្ញុំ​ស្គាល់​ពី​ពិភព​ខាង​ក្រៅ ខ្ញុំ​ស្វែង​យល់​ពី​ខ្លួន​ឯង ខ្ញុំ​ក៏​ចាប់​ផ្តើម​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​គោល​ដៅ​ជីវិត​របស់​ខ្ញុំ គឺ​ត្រូវ​រៀប​ការ និង​មាន​កូន? គោល​គំនិត​នៃ​មង្គល​ការ គឺ​ចាប់​ផ្តើម​ឡើង​តាំង​ពី​រយៈ​ពេល​១​ម៉ឺន​ឆ្នាំ​មុន នៅ​ជំនាន់​សង្គម​កសិកម្ម (Sedentary Agriculture Society) ដោយ​មូលហេតុ​ពេល​នោះ គឺ​ដើម្បី​បង្កើត​កូន ស្នង​ត្រកូល និង​ទ្រព្យ​សម្បត្តិ។ ប៉ុន្តែ​យើង​ប្រហែល​ជា​ដឹង​ហើយ​ថា សង្គម​ឥឡូវ​នេះ មិន​មែន​ដូច​សង្គម​កាល​ពី​១​ម៉ឺន​ឆ្នាំ​មុន​ទេ។ កាល​ពី​ពេល​ខ្ញុំ​អាយុ​១២​ឆ្នាំ ខ្ញុំ​ធ្លាប់​ស្រមៃ​ថា ចង់​រៀប​ការ​នៅ​ពេល​អាយុ​២១​ឆ្នាំ។ ឥឡូវ​ខ្ញុំ​២១​ឆ្នាំ​ហើយ តែ​ខ្ញុំ​មិន​ដែល​គិត​ថា ចង់​រៀប​ការ​សូម្បី​តែ​បន្តិច។ គោល​ដៅ​ជីវិត​របស់​ខ្ញុំ​មិន​មែន​រៀបការ និង​មាន​កូន​ទេ។ គេ​ថា ស្រឡាញ់​គ្នា គោលដៅ​គឺ​ដើម្បី​បាន​ចូល​រោង​ការ។ ហេតុ​អ្វី​បាន​ជា​ត្រូវ​ដាក់​គោល​ដៅ? មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា ឲ្យ​តែ​បាន​នៅ​ជាមួយ​គ្នា គឺ​សប្បាយ​ចិត្ត​ហើយ។ ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​ក្រដាស​មួយ​សន្លឹក និង​ការ​ជប់​លៀង​មួយ ដើម្បី​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​នោះ? មនុស្ស​ស្រឡាញ់​គ្នា ជា​រឿង​របស់​មនុស្ស​ពីរ​នាក់​ទេ ហេតុ​អ្វី​បាន​ជា​ត្រូវ​ការ​ការ​ទទួល​ស្គាល់​ពី​មនុស្ស​មួយ​ពិភពលោក? ការ​ស្រឡាញ់​គ្នា មិន​ចាំ​បាច់​ប្រកាស​ឲ្យ​ពិភព​លោក​ដឹង ទើប​ហៅ​ថា​ការ​ស្រឡាញ់​គ្នា​ទេ។ ហើយ​ក៏​មិន​ចាំ​បាច់​ប្រកាស​ថា គេ​ជា​របស់​យើង​ឡើង ព្រោះ​ពេល​យើង​ស្រឡាញ់​មនុស្ស​ម្នាក់ មិន​មែន​មាន​ន័យ​ថា គេ​ជា​កម្ម​សិទ្ធិ​របស់​យើង​ទេ។ គេ​ជា​មនុស្ស​ម្នាក់ […]

អានបន្ត

ហេតុអ្វីបានជាសង្គមឲ្យតម្លៃស្រ្តីលើព្រហ្មចារីយ៍ និងសន្ទះព្រហ្មចារីយ៍?

តាំង​ពី​ខ្ញុំ​នៅ​ក្មេង​មក សង្គម​បាន​បង្រៀន​ខ្ញុំ​ថា កើត​មក​ជា​មនុស្ស​ស្រី តម្លៃ​របស់​ខ្ញុំ​គឺ​ស្ថិត​នៅ​លើ​ភាព​បរិសុទ្ធ ឬ​ព្រហ្មចារីយ៍​របស់​ខ្ញុំ (ឬ​ព្រហ្មចារីនី, according to my professor)​។ «មនុស្សស្រី តែ​អស់​ហ្ស៊ីន ឬ​អស់​ព្រហ្មចារីយ៍ ដឹង​តែ​ចប់​ហើយ»។ ឃ្លា​នេះ​ ខ្ញុំ​ធ្លាប់​បាន​លឺ​ច្រើន​លើក​ច្រើន​សា​ចេញ​ពី​មាត់​មនុស្ស​មិន​ថា ស្រី ឬ​ប្រុស​ទេ។ ​គេ​ថា​ មនុស្ស​ស្រី​ដែល​អស់​ព្រហ្មចារីយ៍​មុន​រៀប​ការ គឺ​ធ្វើ​ឲ្យ​អាប់​ឱន​កិត្តិយស​គ្រួសារ ខូច​ប្រពៃណី​វប្បធម៌ ហើយ​អ្នក​ខ្លះ​គឹ​ថា​មនុស្ស​ស្រី​នោះ​ជា​មនុស្ស​ «អាស់» ឬ «អស់​សាច់»។ សតវត្ស​ទី​២១​នេះ​ទៅ​ហើយ ទោះ​ជា​ប្រទេស​មួយ​ជឿន​លឿន​ប៉ុណ្ណា​ក៏​ដោយ ក៏​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​ដែល​ឲ្យ​តម្លៃ​មនុស្ស​ស្រី​តាម​រយៈ​ព្រហ្មចារីយ៍​នេះ​ដែរ។ និយមន័យ​ទូទៅ​របស់​ពាក្យ «ព្រហ្មចារីយ៍» គឺ​ការ​ដែល​មិន​ធ្លាប់​រួម​ភេទ​ពី​មុន​មក (the state of never having had sexual intercourse)។ ប៉ុន្តែ​បើ​យើង​គិត​មក​វិញ «ការ​មិន​ធ្លាប់​រួម​ភេទ» តែ​អ្វី​ជា​ការ​មិន​ធ្លាប់​រួម​ភេទ? តើ​មនុស្ស​ស្រី​ដែល​ធ្លាប់​តែ​រួម​ភេទ​តាម​រន្ធ​គូទ​ អាច​ចាត់​ទុក​ថា​ជា​មនុស្ស​ស្រី​អស់​ព្រហ្មចារីយ៍​ដែរ​ឬ​ទេ? ចុះ​មនុស្ស​ស្រី​ដែល​រួម​ភេទ​ជាមួយ​នឹង​ដៃ​គូ​តាម​មាត់? ចុះ​បើ​ប្រើ​ម្រាម​ដៃ? ចុះ​ការ​ប្រើ​ប្រាស់​ឧបករណ៍​ជំនួយ? អាច​ទៅ​រួច​ទេ ដែល​និយាយ​ថា​មនុស្ស​ស្រី​ម្នាក់​អស់​ព្រហ្មចារីយ៍​ជាមួយ​នឹង​លិង្គ​សប្បនិមិត្ត ឬ​ឧបករណ៍​ជំនួយ? អ្នក​ខ្លះ​ទៀត​និយាយ​ថា ទាល់​តែ​មនុស្ស​ប្រុស​ម្នាក់​ដាក់​ប្រដាប់​ភេទ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​របស់​មនុស្ស​ស្រី ទើប​មនុស្ស​ស្រី​នោះ​អស់​ព្រហ្មចារីយ៍។ ចុះ​មនុស្ស​ស្រី​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា? […]

អានបន្ត

ប្រធានបទក្តៅ៖ ការសម្រេចផ្លូវភេទដោយខ្លួនឯង

ប្រធានបទក្តៅ៖ ការសម្រេចផ្លូវភេទដោយខ្លួនឯង។ សង្គមចូលចិត្តមើលប្រធានបទនេះក្នុងផ្លូវអាក្រក់ណាស់ ហើយគិតថា អ្នកដែលសម្រេចផ្លូវភេទដោយខ្លួនឯងជាមនុស្សរោគចិត្ត។ ប៉ុន្តែតាមពិតទៅ មានមនុស្សជាច្រើនដែលសម្រេចផ្លូវភេទដោយខ្លួនឯង ទាំងស្រី និងប្រុស ហើយវាគឺជារឿងធម្មជាតិមនុស្សទេ។ មិនត្រឹមតែប៉ុណ្ណឹងទេ វាអាចមានប្រយោជន៍ទៀត។ យល់យ៉ាងណាដែរ? តោះកុំអោយខាតពេលយូរសូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ អរគុណអ្នកទាំងអស់គ្នាដែលបានមើល និងគាំទ្រ មើលវីដេអូហើយ កុំភ្លេច Comment ប្រាប់ផងថា យល់យ៉ាងម៉េចដែរពីបញ្ហានេះ

អានបន្ត

និទានរឿងប្តីប្រពន្ធមួយគូរ

ថ្ងៃមួយប្តីមកពីធ្វើការសួរទៅប្រពន្ធថា : អូនដឹងទេថាហតុអីបានជាបុរសតែងតែដើមានស្រីក្រៅ? ប្រពន្ធសំលឹងមើលមុខប្តីទឹកភ្នែករលីងរលោង មិនបានឆ្លើយសំនួរប្តី ….តែតបទៅវិញថាចុះបងដឹងទេថាហេតុអីបានជាប្រព្ធខុសពីស្រីដែលបងមានខាងក្រៅ ? ប្តីលឺដូចនេះខឹងប្រពន្ធខ្លាំងណាស់គិតថាប្រពន្ធមិនយល់ចិត្តហើយសួរបញ្ចើច ក៏ស្ទុះឡើងឡានបើកចេញយ៉ាងលឿនតំរង់ទៅរកកំណាន់ចិត្ត បើកចេញទាំងកំហឹងមិនបានប្រយត្ន័ទៅបុកបង្គោខ្សែភ្លើងគ្រោះថ្នាក់ពិការជើងទាំងសងខាង ពេលគេដឹងខ្លួនស្រវាទូរសព្ទ័តេរកកំណាន់ចិត្តប្រាប់ពីស្ថានភាពរបស់ខ្លួនតែពាក្យដែលទទួលបានពីនាងកំណាន់ : ចុះបងតេមកខ្ញុំធ្វើអី ?ម៉េច មិនតេទៅប្រពន្ធបងទៅ? បងពិការជើងទៅហើយមានមុខអីិតេមកខ្ញុំទៀត? បុរសនោះធ្លាក់ទូរសព្ទ័ពីដៃ ងាកមកឃើងប្រពន្ធគេងលក់លើកៅអីដៃម្ខាងកាន់ដៃប្តីយ៉ាងជាប់……ទឹកភ្នែកស្រក់ចុះនឹកឃើញរាល់ទង្វើខ្លួនធ្វើដាក់ស្ត្រីម្នាក់នេះអាក្រក់លើសលប់តែនាងមិនដែលប្រកាន់ទោសពៃ នៅតែទទួលយកប្តីគ្រប់កាលៈទេសៈ …….ដូចនេះតើបុរសអាចជ្រើសរើសបានរឺនៅ រវាងសុភមង្គលមួយជីវិត និង អារម្មណ៍ត្រេកត្រអាលមួយពេល តើយកមួយណា????!!!

អានបន្ត

បើការងាររកស៊ីផ្លូវភេទទៅជាការងារស្របច្បាប់វិញ តើយ៉ាងម៉េចវិញទៅ?

ដែលគិតពីការរកស៊ីផ្លូវភេទទេ? បើការងារនេះទៅជាការងារស្របច្បាប់វិញ តើយ៉ាងម៉េចវិញទៅ? តើការងារនេះ ខុសពីការងារផ្សេងៗត្រង់ចំណុចណា? ការងារនេះ មានរាប់ពាន់ឆ្នាំហើយ ប៉ុន្តែមកដល់ពេលនេះ យើងនៅតែរើសអើងអ្នករកស៊ីផ្លូវភេទដដែល។ ការរើសអើងនេះ នាំឲ្យមានបញ្ហាច្រើនណាស់។ មើលវីដេអូហើយ កុំភ្លេច Comment ប្រាប់ផងថា យល់យ៉ាងម៉េចដែរពីបញ្ហានេះ។ តោះកុំឱ្យខាតពេលយូរទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ មើលហើយ បើចូលចិត្ត កុំភ្លេច Like និង Share ផង

អានបន្ត

តើព្រហ្មចារីយ៍កំណត់ថា មនុស្សស្រីម្នាក់មានតម្លៃមែនឬ?

តើព្រហ្មចារីយ៍កំណត់ថា មនុស្សស្រីម្នាក់មានតម្លៃមែនឬ? តើតម្លៃមនុស្សស្រីស្ថិតនៅត្រង់ណា? គ្រាន់តែសន្ទះស្បែកតូចមួយសោះ សង្គមឲ្យតម្លៃណាស់ ប៉ុន្តែហេតុអ្វីទៅ? ព្រោះតែឆ្ងល់នេះហើយ ទើបខ្ញុំធ្វើវីដេអូនេះឡើង ដើម្បីជជែកទាំងអស់គ្នា ពីបញ្ហាព្រហ្មចារីយ៍នេះ។ តើអ្នកយល់យ៉ាងណាដែរ? តោះកុំឱ្យខាតពេលយូរទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ មើលហើយ បើចូលចិត្ត កុំភ្លេច Like និង Share ផង Comment នៅខាងក្រោម ដើម្បីវែកញែកពីរឿងនេះទាំងអស់គ្នា។

អានបន្ត