អំពីរោមប្រដាប់ភេទ តើអ្នកគួរកោរ ឬ មិនកោរ?

គួរកោរ ឬមិនគួរ? នេះគឺជាសំណួរដែលខ្ញុំឧស្សាហ៍ទទួលបាន។ តាមពិតទៅ កោរឬមិនកោរមិនមានអ្វីខុសទេ គ្រាន់តែថាតើមួយណាប្រសើរជាង?​ To shave or not to shave? This is a question that I get asked a lot. Of course, there is no right or wrong answer, but which is better? បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ បើចូលចិត្តវីដេអូនេះ កុំភ្លេច Like, Share និង Comment នៅខាងក្រោមផង។

អានបន្ត

តើមនុស្សស្រីមានចំណង់ផ្លូវភេទដែរឬទេ?

គេថា ធម្មតាទេដែលមនុស្សប្រុសមានចំណង់ផ្លូវភេទ និងគិតពីការរួមភេទ។ ប៉ុន្តែតើខុសទេដែលមនុស្សស្រីមានចំណង់ផ្លូវភេទដែរ? ម៉្យាងទៀត តើមនុស្សស្រីមានចំណង់ផ្លូវភេទដែរឬទេ? នៅក្នុងវីដេអូនេះ ខ្ញុំនឹងបកស្រាយរឿងស្រ្តី និងចំណង់ផ្លូវភេទទាំងអស់នេះ។ បើចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖ បើចូលចិត្តវីដេអូនេះ កុំភ្លេច Like, Share និង Comment នៅខាងក្រោមផង។

អានបន្ត

អ្វីទៅជាការចាក់ទឹកក្រៅពាង?

ការចាក់ទឹកក្រៅពាង គឺជាវិធីសាស្រ្តពន្យាកំណើតមួយយ៉ាងពេញនិយម ជាពិសេសខាងប្រុសៗចូលចិត្តប្រើណាស់។ ប៉ុន្តែមានដឹងអ្វីខ្លះពីវីធីសាស្រ្តនេះ? ហើយធ្វើយ៉ាងណាដើម្បីឲ្យវិធីសាស្រ្តនេះកាន់តែមានប្រសិទ្ធិភាព? ប្រាប់ក្នុង Comment ផងថា ធ្លាប់បានប្រើវិធីសាស្រ្តនេះអត់? ហើយហេតុអ្វីបានជាចូលចិត្ត? សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា! ហើយសង្ឃឹមថា អ្នកទាំងអស់គ្នានឹងចូលចិត្តវីដេអូនេះ!

អានបន្ត

តើទំហំប្រដាប់ភេទបុរសសំខាន់ដែរឬទេ?

តើទំហំប្រដាប់ភេទបុរសសំខាន់ដែរឬទេ? មានបុរសជាច្រើនដែលមិនមានទំនុកចិត្តលើទំហំរបស់ខ្លួនឯង ប៉ុន្តែបើនិយាយពីការរួមភេទវិញ តើវាមានឥទ្ធិពលដែរឬទេ? ទាល់តែមានប្រដាប់ភេទធំទើបល្អឬ? យល់យ៉ាងណាដែរ? សូមកុំលួចវីដេអូនេះទៅ Upload ម្តងទៀតដោយមិនមានការអនុញ្ញាតិ។ ពេលដែលខ្ញុំ Report Facebook នឹងដកចេញហើយ ហើយអាចបិទ Account អ្នកដែលលួចនោះទៀត អ៊ីចឹងកុំឲ្យខាតពេលទាំងអស់គ្នា។ រៀនធ្វើវីដេអូខ្លួនឯងទៅណា៎! ដល់ថ្ងៃ Christmas ហើយ ខ្ញុំមិនចង់ចំណាយពេល Report Video ទេ។ អរគុណទាំងអស់គ្នាដែលបានមើល! កុំភ្លេច Like, Share, និង Comment ខាងក្រោមផង។

អានបន្ត

នារី ត្រូវតែចងចាំពាក្យមួយចំនួន នោះវាអាចធ្វើឱ្យជីវិតអ្នកកាន់តែប្រសើរឡើង

ក្នុងនាមជានារីម្នាក់ មិនខ្វល់ថាអ្នករៀបការរួច ឬមិនទាន់ ឬលែងលះគ្នារួច ឬក៏នៅក្រមុំនោះទេ អ្នកត្រូវតែចងចាំពាក្យមួយចំនួន នោះវាអាចធ្វើឱ្យជីវិតអ្នកកាន់តែប្រសើរឡើង ។ តើមានពាក្យអ្វីខ្លះទៅ? នារីត្រូវតែចងចាំថានៅពេលដែលជ្រើសរើសមនុស្សប្រុស អ្នកត្រូវតែជ្រើសរើសអ្នកដែលចេះស្រលាញ់ និងថ្នាក់ថ្នមអ្នក ហើយទោះបីជាគេជាមនុស្សដែលមានសម្ថភាពខ្ពស់ មានប្រាជ្ញាឆ្លាតវៃ មានភាពកត្តញ្ញូ មានភាពអាណិតអាសូរអ្នកដទៃ ប៉ុន្តែគេមិនចេះថ្នាក់ថ្នម និងមិនស្រលាញ់អ្នក វាគ្មានបានការឡើយចំនុចទាំងនោះ។ អ្នកចិត្តវិទ្យាបានផ្តល់ដំបូន្មានដល់នារីថា ទោះបីជាអ្នកស្រលាញ់បុរសម្នាក់យ៉ាងណាក៏ដោយ ក៏អ្នកមិនត្រូវផ្តួចផ្តើមមុនដែរ អ្នកត្រូវតែឱ្យគេមកបញ្ចេញប្រាប់អ្នកមុន បើគេមិនបញ្ចេញ សុខចិត្តអត់ប្រសើរជាងដើម្បីកុំឱ្យគេមើលងាយ។ គ្មានអ្នកដែលស្រលាញ់អ្នកក៏បានដែរ អ្នកអាចមានសេរីភាពដើរលេងគ្រប់ទីកន្លែង ស្គាល់មិត្តភក្តិដែលថ្មី ស្គាល់អ្វីដែលថ្មី។ នៅក្នុងស្នេហា អ្នកមិនត្រូវយកត្រចៀសស្តាប់ពាក្យផ្អែមល្ហែមទាំងនោះទេ អ្នកត្រូវតែយកភ្នែកមើល មើលថាគេលះបង់ប៉ុណ្ណា ទើបអាចដឹងថាអ្នកគួរតែអាចជ្រើសរើសគេជាអនាគតរបស់អ្នកឬទេ។ អ្នកគួរតែជ្រើសរើសមនុស្សប្រុសដែលដាក់រូបថតអ្នកក្នុង កាបូបគេ ហើយហ៊ានដាក់រូបថតអ្នកក្នុងFacebook ឬកម្មវិធីផ្សេងៗដែលគេលេង ថែមទាំងមានទំនួលខុសត្រូវចំពោះអ្នកគ្រប់បែបយ៉ាង នោះបញ្ជាក់ថាគេជាមនុស្សដែលល្អសម្រាប់អ្នក។ មានមនុស្សខ្លះចង់បានតែអ្នកមួយរយៈមកលេងទេ ដូចនេះគេនឹងធ្វើជាស្រលាញ់អ្នកខ្លាំងណាស់ដើម្បីទទួលបានខ្លួន អ្នករួច គេនឹងបោះអ្នកចោលហើយ រីឯមនុស្សប្រុសដែលស្រលាញ់អ្នកពិត គេនឹងមិនធ្វើបែបនេះឡើយ គេនឹងបណ្តុះបណ្តាលមនោសញ្ចេតនាអ្នកតាមសម្រួល។ អ្នកត្រូវតែចាំថា សុខចិត្តយកបុរសដែលពុំសូវមានលុយ ប៉ុន្តែសុខចិត្តឱ្យអ្នកចាយ ដោយមិនត្រូវរើសបុរសដែលមានលុយ ប៉ុន្តែនៅពេលដែលចេញក្រៅបរិភោគជាមួយគ្នាម្តងៗ គេតែងតែយកលុយពីអ្នក សូម្បីតែមិនអស់ច្រើនក៏គេយកដែរនៅពេលដែលអ្នកឱ្យ មនុស្សបែបនេះអ្នកមិនគួរពិចារណាទទួលយកឡើយ។ […]

អានបន្ត

ចូរកុំនិយាយថា”ប្រពន្ធខ្ញុំមិនធ្វើការអី”

ការសន្ទនារវាងបុរសជាស្វាមីម្នាក់និងអ្នកឯកទេស ឯកទេសៈ លោកធ្វើការអី? ស្វាមីៈ ខ្ញុំធ្វើការក្រុមហ៊ុន ឯកទេសៈ ចុះភរិយាលោក? ស្វាមីៈ នាងអត់ធ្វើការអីទេ នាងជាមេផ្ទះ ឯកទេសៈ អ្នកណាជាអ្នកធ្វើម្ហូបអោយអ្នកញាំុ? ស្វាមីៈ ភរិយាខ្ញុំនាងជាអ្នកធ្វើ ព្រោះនាងអត់ធ្វើការ ឯកទេសៈ ភរិយាលោកក្រោកពីដំណេកនៅម៉ោងប៉ុន្មាន? ស្វាមីៈ នាងក្រោកពីព្រឹកព្រលឹម ព្រោះនាងត្រូវជូតសម្អាតផ្ទះនិងរៀបចំបាយទឹកអោយកូនៗ បន្ទាប់មកនាងជូនកូនៗទៅសាលា ព្រោះនាងអត់ធ្វើការ ឯកទេសៈ ក្រោយពីជូនកូនទៅសាលាហើយតើនាងធ្វើអីទៀត? ស្វាមីៈ នាងទៅផ្សារទិញម្ហូប ហើយមកផ្ទះចូលចង្រ្កានដាំបាយធ្វើម្ហូប ក្រែងលោកដឹងហើយថានាងអត់ធ្វើការអី ឯកទេសៈពេលល្ងាចត្រឡប់មកពីធ្វើការវិញតើលោកធ្វើអីដែរ? ស្វាមីៈ ខ្ញុំសំរាក ព្រោះខ្ញុំហត់ពីការងារពេញមួយថ្ងៃ ឯកទេសៈ ចុះភរិយាលោកធ្វើអី? ស្វាមីៈ នាងចូលចង្រ្កានធ្វើម្ហូប រៀបចំបាយទឹក លាងចាន បោសជូតផ្ទះ អុតខោអាវ មុជទឹកអោយកូន ហើយរៀបចំអោយកូនគេង ឯកទេសៈ ចុះហេតុអីទើបលោកថាភរិយាលោកមិនធ្វើការអី? ស្វាមីៈ!!!!! ពីសាច់រឿងខាងលើនេះ អ្នកគិតថាតើអ្នកណាធ្វើការច្រើនជាង??? ការងារប្រចាំថ្ងៃរបស់ភរិយាអ្នក ចាប់ផ្តើមតាំងពីព្រលឹម រហូតដល់យប់ នេះឬដែលហៅថា’មិនធ្វើការអី? ដើម្បីបង្កើតស្នាមញញឹមដល់ពួកគាត់ ហើយផ្ញើរជូនមនុស្សប្រុសគ្រប់គ្នា ដើម្បីអោយគេបាន យល់ដឹងពីតម្លៃរបស់មនុស្សស្រី

អានបន្ត

នារីមានចរិតបែបនេះហើយ ទើបមហាសេដ្ឋី ចង់បានធ្វើជាប្រពន្ធ!

លុយអាចទិញអ្វីៗគ្រប់យ៉ាងបាន ប៉ុន្តែលុយមិនអាចទិញសេចក្តីស្នេហាស្មោះមួយនឹងមួយបាននោះទេ។ យ៉ាងណាមិញ នៅលើពិភពលោកយើងនេះ កំពូលអ្នកមានបំផុត ដែលមានឈ្មោះនៅក្នុងបញ្ជី មហាសេដ្ឋីForbes មានចំនួន១,៦៤៥នាក់ ប៉ុន្តែមហាសេដ្ឋីប្រមាណជា៣ភាគរយ នៅក្នុងនោះមិនទាន់មានចំណងស្នេហ៍ ពោលគឺនៅលីវមិនទាន់មានគ្រួសារនៅឡើយនោះទេ។ ចុះហេតុអ្វីបានជាពួកគេមិនទាន់រៀបការ? ឬក៏ពួកគេមិនទាន់រកបានមនុស្សស្រីដែលត្រូវចិត្ត? ទទួលស្គាល់ថា មហាសេដ្ឋីពិតជាមានទ្រព្យសម្បត្តិច្រើន រហូតទៅពាន់់លានដុល្លារដោយពួកគេចង់ទិញអ្វីក៏បាន ប៉ុន្តែរឿងមួយដែលពួកគេត្រូវការនិងជ្រើសរើសខ្លាំងបំផុតនោះ គឺការជ្រើសរើសមនុស្សស្រី ដែលសាកសមនិងស្មោះត្រង់ម្នាក់ យកមកធ្វើជាគូអនាគត ធ្វើជាមនុស្សជាទីស្រលាញ់ អាចមើលថែទាំ ទាំងបេះដូងនិងទ្រព្យសម្បត្តិពួកគេបានផងដែរ។ ចុះមនុស្សស្រីប្រភេទណា ដែលអាចឆក់យកបេះដូងមហាសេដ្ឋីបាន? មានមនុស្សមួយចំនួនគិតថា មានតែនារីស្អាតៗមានរូបរាងស៊ិចស៊ីទាក់ទាញទេ ទើបអាចទាក់ចិត្តមហាសេដ្ឋីបាន ប៉ុន្តែវាមិនទាំងស្រុងនោះទេ សម្រស់ក៏ជាចំណែកតូចមួយនៅក្នុងនោះផងដែរ។ ដោយឡែក អ្វីដែលមហាសេដ្ឋីត្រូវការបំផុតនោះគឺ នារីដែលមានគុណសម្បត្តិទាំងនេះ៖ ១. ជំនាញវិជ្ជាជីវៈ នាងត្រូវមានចំណេះដឹងទូទៅ ទាក់ទងទៅនឹងការចូលរួមសង្គមផ្សេងៗ មានភាពឆ្លាតវៃ អាចដោះស្រាយបញ្ហា ពូកែបត់បែន ពេលទៅជួបដៃគូជំនួញជាមួយស្វាមី ឬពេលចេញទៅក្រៅផ្សេងៗ និងជឿជាក់លើខ្លួនឯងក្នុងការធ្វើកិច្ចការអ្វីមួយ មិនថាតែការងារផ្ទះ ឬក៏ការងាររកស៊ីជំនួញជាដើម។ ពីព្រោះថាមនុស្សប្រុស មើលឃើញមនុស្សស្រី មានភាពស្រស់ស្អាតនិងមានមន្តស្នេហ៍បំផុត គឺនៅពេលដែលនាងកំពុងដាក់ចិត្តធ្វើកិច្ចការងារអ្វីមួយ។ ២. ជំនាញមេផ្ទះ ទោះបីជាមហាសេដ្ឋីមានលុយច្រើន ចង់ជួលមេផ្ទះមកប៉ុន្មាននាក់ក៏បាន ប៉ុន្តែតាមពិតពួកគេក៏ចង់បានភរិយាដែលជាកល្យាណស្រ្តី ចេះវិជ្ជាមេផ្ទះ […]

អានបន្ត

ត្រូវគិតអោយច្បាស់សិនមុននឹងសំរេចរៀបការ ព្រោះជីវិតនូវលិវគឺមិនដូចជីវិតមានគ្រួសារនោះទេ!

ចាំសំដីខ្ញុំទុក បេីយេីងសំរេចចិត្តរៀបការនឹងអ្នកណាម្នាក់ ត្រូវរៀបការដោយការស្រលាញ់ចេញពីបេះដូងយេីងតែម្ដង! ហេីយបេីយេីងសំរេចចិត្តថានឹងរៀបការជាមួយនារីណាម្នាក់ យេីងត្រូវមានតួននាទីសំខាន់បំផុតគឺអាចធ្វេីជាបង្គោលដ៏រឹងមាំសំរាប់ក្រុមគ្រួសារ ត្រូវខំប្រឹងរកសុីឫក៏ធ្វេីការរកលុយ ដេីម្បីប្រពន្ធនឹងកូនអោយបានល្អ! កុំយកប្រពន្ធមកហេីយអោយគេលំបាកដោយសារតែយេីងមិនអាចធ្វេីជាមេគ្រួសារបាន! ត្រូវគិតអោយច្បាស់សិនមុននឹងសំរេចរៀបការ ព្រោះជីវិតនូវលិវគឺមិនដូចជីវិតមានគ្រួសារនោះទេ! 1. សូមកុំរៀបការព្រោះតែស្រលាញ់មួយភ្លេតឬមួយឆាវ! 2. សូមកុំរៀបការព្រោះតែគិតថាខ្លួនឯងមានអាយុច្រេីនហេីយ! 3. សូមកុំរៀបការព្រោះតែប៉ាម៉ាក់បង្ខំទាំងខ្លួនឯងមិនស្រលាញ់ទាល់តែសោះ! 4. សូមកុំរៀបការព្រោះតែមិត្តភក្រ្ដ័ចំអន់លេងថាអោយរៀបការក៏រៀបការតាមគេ! 5. សូមកុំរៀបការដោយសារចង់បញ្ឈឺអ្នកណាម្នាក់អោយសោះ! 6. សូមកុំរៀបការដោយមិនបានស្វែងយល់ពីចិត្តគ្នាទាល់តែសោះ! 7. សូមកុំរៀបការដោយគ្រាន់តែគិតថាចង់សប្បាយ!ចង់សាក!ចង់ដឹង! 8. សូមកុំយករឿងរៀបការមកលេងសេីចអោយសោះ! 9. សូមកុំរៀបកាព្រោះគិតថាគេជាអ្នកមានបានទៅសំណាង! 10. សូមកុំរៀបការដេីម្បីចង់បំភ្លេចនូវអតីតកាលដែលធ្លាប់មានចំពោះមនុស្សដែលយេីងបានស្រលាញ់គេខ្លាំងបំផុត!

អានបន្ត

ភ័យ​ព្រួយ​រឿង​ប្ដី​មាន​ស្រីថ្មី​លួចលាក់​ក្រោយ​ខ្នងមែនទេ? កុំ​បារម្ភ ​អនុវត្ត​តែ ៧ ក្បាច់​នេះ​ធានា​ថា​ប្ដី​គ្មាន​ថ្ងៃមាន​ស្រីថ្មី​លួចលាក់​ក្រោយ​ខ្នងទេ!

ពេល​រៀបការ​រួច​ស្រី​ៗ​មួយ​ចំនួន​តែង​ភ័យ​ព្រួយ​រឿង​ប្ដី​មាន​ថ្មី​លួចលាក់​ក្រោយ​ខ្នង។ តែ​កុំ​បារម្ភ​ប្រសិន​បើ​អ្នក​អនុវត្ត​តែ ៧ ក្បាច់​នេះ​ធានា​ថា​ប្ដី​គ្មាន​ថ្ងៃ​ប្រែ​ចិត្ត​ពី​អ្នក​បាន​ឡើយ៖ ១.ចិត្ត​ទូលាយ ជា​ភរិយា អ្នក​ត្រូវ​មាន​ចិត្ត​ទូលាយ​ចំពោះ​សាច់ញាតិ​ខាង​ស្វាមី ឲ្យ​ដូច​សាច់ញាតិ​ខ្លួន។ ដូចនេះ​បើ​ទោះ​ជា​ប្ដី​ចង​ក្បត់​ចិត្ត​អ្នក គេ​នឹង​នឹក​ឃើញ​ចំណុច​វិជ្ជមាន​នេះ​ជា​មិន​ខាន។ ២.ខ្មាស​អៀន ត្រូវ​ចាំ​ថា​បើ​ទោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ក៏​ពិត​មែន ពេល​ខ្លះ​យើង​គួរ​តែ​បង្ហាញ​ពី​ភាព​ខ្មាសអៀន​នៅ​ចំពោះ​មុខ​ប្ដី​ខ្លះ ដើម្បី​កុំ​ឲ្យ​គេ​មាន​អារម្មណ៍​នឿយណាយ។ ដូចជា​ពេល​ស្វាមី​សុំ​ថើប អ្នក​គួរ​តែ​បង្ហាញ​​ឬកពារ​មិន​ព្រម​ឲ្យ​គេ​ថើប​ដោយ​ងាយ​ៗ ទើប​ស្វាមី​នៅតែ​ក្នាញ់ និង​ស្រលាញ់​គ្រប់​ពេល។ ៣.ធ្វើ​ចរិតស្រី​ស្អាត ភរិយា​ទាំងអស់​គួរតែ​ធ្វើ​ឭ​ពារ​ដូច​ពេល​នៅ​ក្រមុំ និង​មិន​គួរ​បង្ហាញ​កាយវិការ​មួយ​ចំនួន​ដូចជា​ស្លៀកពាក់ ឬ​ស្លៀក​កន្សែង​នៅ​មុខ​ស្វាមី​ឡើយ។ ត្រូវ​ចេះ​បិទបាំង​រូបរាង​កាយ ដើម្បី​ឲ្យ​ប្ដី​កាន់តែ​មាន​អារម្មណ៍​ចង់​នៅ​ក្បែរ​​​គ្រប់​ពេល។ ៤.យក​ចិត្ត​ប្ដី ក្នុង​នាម​ជា​ភរិយា​ត្រូវ​ចេះ​យកចិត្ត​ទុកដាក់​ចំពោះ​ស្វាមី​ថា​គេ​ចូលចិត្ត​ញ៉ាំ​អ្វី ស្លៀក​សម្លៀកបំពាក់​ប្រភេទ​ណា ពណ៌​អ្វី។ ជាពិសេស​រឿង​លើ​គ្រែ​តែម្ដង ត្រូវ​ស្វែងយល់​ថា​ស្វាមី​របស់​អ្នក​ចូលចិត្ត​បែប​ណា​ដើម្បី​ផ្គាប់​ចិត្ត​គេ​កុំ​ឲ្យ​គិត​ទៅ​ដល់​ស្រី​ក្រៅ​ផ្ទះ។ ៥.រក្សា​ក្លិន​ខ្លួន​ក្រអូប ស្រី​ៗ​ត្រូវ​ដឹង​ថា​វិធី​ចង​ចិត្ត​ប្ដី​មិន​ឲ្យ​មាន​ថ្មី​បាន គឺ​រក្សា​ក្លិន​ខ្លួន​ឲ្យ​នៅ​តែ​ក្រអូប ២៤ ម៉ោង​ពេញ។ ត្រូវ​ចាំ​ថា​មិន​គួរ​ប្រើ​ទឹកអប់​ឆួល​ទេ តែ​គួរ​ជ្រើសរើស​ទឹកអប់​ដែល​មាន​ក្លិន​ក្រអូប​ស្រាល​ជាប់​បាន​យូរ។ ៦.សម្ដី​ផ្អែមល្ហែម មនុស្ស​កាច​ឆ្នាសឆ្នើម​ប៉ុណ្ណា​ក៏​ដោយ ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​អ្នក​មិន​គួរ​ប្រើ​ពាក្យ​គំរោះគំរើយ​ដាក់​ប្ដី​ដាច់ខាត។ តែ​ត្រូវ​រក្សា​ពាក្យ​សម្ដី​ផ្អែមល្ហែម​ នោះ​ទើប​ប្ដី​អាណិត​ស្រលាញ់​លើស​ដើម។ ៧.ថែរក្សា​សម្រស់ ក្លិន​ក្រអូប​តែ​ម្យ៉ាង​មិន​ទាន់​គ្រប់គ្រាន់​ឡើយ។ ត្រូវ​ចាំ​ថា​ទោះ​ជា​មាន​កូន ឬ​អាយុ​ច្រើន​ក៏​ដោយ​ត្រូវ​ថែរក្សា​សម្រស់​ឲ្យ​នៅ​តែ​ស្អាត​ទើប​ស្វាមី​មាន​មោទនភាព​ចំពោះ​ខ្លួន ពេល​មាន​បុរស​ដទៃ​សរសើរ​​ប្រពន្ធ​ខ្លួន​ថា​ស្អាត។

អានបន្ត

ប្រុស​សង្ហា​ជាង​គេ​ប្រចាំ​ថ្នាក់​ រៀបការ​នឹង​ស្រី​រូប​អាក្រក់​ត្រូវ​មិត្តភ័ក្ដិ​សើច​ចំអក ចុង​ក្រោយ​ទើប​ភ្លឺ​ភ្នែក​គ្រប់​គ្នា!

អាច​និយាយ​បាន​ថា​ខ្ញុំ​គឺ​ជា​ប្រុស​សង្ហា​ជាង​គេ​ប្រចាំ​ថ្នាក់​ក៏​ថា​បាន កាល​សម័យ​ខ្ញុំនៅ​រៀន  ដោយ​សារ​តែខ្ញុំមាន​មុខ​មាត់​ស្អាត ទាន់​សម័យ សាច់​ដុំ​ក៏​បាន កម្ពស់ ១៨០ស.ម ស្រី​ៗ​នៅ​សាលា​បាក់​ចិត្ត​ស្រឡាញ់​ខ្ញុំ​គ្រប់​ៗ​គ្នា តែ​ខ្ញុំ​ក៏​មិន​ធ្លាប់​ស្រឡាញ់​អ្នក​ណា​ម្នាក់​ឲ្យ​ពិត​ប្រាកដ​ដែរ។ ក្នុង​ថ្នាក់​រៀន​ខ្ញុំ​ មាន​សិស្ស​ស្រី​ម្នាក់​មុខ​មាត់​រៀង​អន់​ជាង​គេ តែង​ខ្លួន​បុរាណ​ៗ ហើយ​ថែម​ទាំង​ធាត់​ខ្លាំង​​ទៅ​ទៀត។ កាល​នោះ​នាង​មិន​ដែល​ស្ថិត​ក្នុង​ក្រសែ​ភ្នែក​ខ្ញុំ​ឡើយ ប៉ុន្តែ​ចៃដន្យ​ពួក​យើង​បាន​ប្រឡង​ចូល​រៀន​មហាវិទ្យាល័យ​ជាមួយ​គ្នា ធ្វើ​ឲ្យ​យើង​ចាប់​ផ្ដើម​ស្និទ្ធស្នាល​គ្នា។ នាង​មាន​ទឹក​ចិត្ត​ជួយ​ខ្ញុំ​បាន​ជា​ច្រើន​រឿង ទាំង​រឿង​រៀន និង​ជា​ទី​ប្រឹក្សា​ដ៏​ល្អ​ម្នាក់​ទៀត​ផង។ ក្រោយ​ពី​រៀន​ចប់​នាង​ក៏​ទទួល​បាន​ការងារ​នៅ​ក្រុមហ៊ុន​ធំ​មួយ​ដោយ​មាន​មុខ​តំណែង​ល្អ​ត្រឹម​ត្រូវ ចំណែក​ខ្ញុំ​រក​ការងារ​មិន​ទាន់​បាន ថែម​ទាំង​ត្រូវ​មិត្ត​ស្រី​ទាត់​ចោល​ទៅ​ទៀត។ កាល​នោះ​មាន​តែ​នាង​ទេ​ដែល​នៅ​ជួយ​ណែនាំ រហូត​ដល់​ខ្ញុំ​បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​រួម​គ្នា​ជាមួយ​នាង ធ្វើ​ឲ្យ​យើង​ទាំង​ពីរ​នាក់​បាន​ទាក់ទង​គ្នា​កាន់​តែ​ច្រើន​ឡើង។ រយៈ​ពេល​ក្រោយ​ៗ​មក​នាង​ចាប់​ផ្ដើម​បង្ហាញ​សកម្មភាព​ថា​ស្រឡាញ់​ខ្ញុំ​ ដោយ​តែង​យក​នំ​ចំណី​និង​របស់​ផ្សេង​ៗ​មក​ផ្ញើ​ខ្ញុំ​ជានិច្ច រហូត​ដល់​ពេល​ខ្លះ​ខ្ញុំ​ក៏​បាន​ចិត្ត ពេល​ចង់​ញ៉ាំ​អី​​ប្រាប់​នាង នាង​ក៏​ធ្វើ​ឲ្យ​ញ៉ាំ ខ្ញុំ​ប្រាប់​នាង​ថា​ចង់​ញ៉ាំ​នំ​ខេក​ហាង​ល្បី​ដែល​នៅ​ម្ដុំ​ផ្ទះ​នាង នាង​ក៏​យល់​ព្រម​ថា​នឹង​ទិញ​មក​ឲ្យ​ខ្ញុំ​។ ប៉ុន្តែ​ហេតុការណ៍​មួយ​បាន​កើត​ឡើង​ធ្វើ​ឲ្យ​ខ្ញុំ​មាន​វិប្បដិសារី​ជា​ខ្លាំង។ ក្នុង​ថ្ងៃ​ដែល​នាង​ដើរ​ឆ្លង​ថ្នល់​ទៅ​ទិញ​នំ​ខេក​ឲ្យ​ខ្ញុំ​នោះ នាង​ត្រូវ​រថយន្ត​បុក​បណ្ដាល​ឲ្យ​រង​របួស​បាក់​ឆ្អឹង ធ្វើ​ឲ្យ​នាង​ត្រូវ​សម្រាក​ព្យាបាល​ខ្លួន​អស់​រយៈ​ពេល​ជា​យូរ។ ខ្ញុំ​ក៏​នៅ​ចាំ​មើល​ថែ​នាង និង​ជា​មិត្ត​របស់​នាង​ជាប់​ជានិច្ច​នា​ពេល​នោះ ព្រោះ​អារម្មណ៍​ខុស​ឆ្គង​របស់​ខ្ញុំ​ចំពោះ​នាង​។ ខ្ញុំ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ត្រូវ​មក​រង​គ្រោះ​បែប​នេះ ហើយ​នេះ​ក៏​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​ផ្ដើម​មើល​នាង​ក្នុង​ផ្លូវ​ផ្សេង។ ខ្ញុំ​ចាប់​ផ្ដើម​មាន​អារម្មណ៍​កាន់​តែ​ចូលចិត្ត​នាង រហូត​ទី​បំផុត​ក្រោយ​ពី​នាង​ជា​ស្រួលបួល​ ពួក​យើង​ទាំង​ពីរ​ក៏​សម្រេច​ចិត្ត​រាប់​អាន​គ្នា​ជា​សង្សារ។ សេពគប់​មើល​ចិត្ត​គ្នា​បាន​បី​ឆ្នាំ ខ្ញុំ​ក៏​សម្រេច​ចិត្ត​សុំ​នាង​រៀបការ ព្រោះ​នាង​គឺ​ជា​មនុស្ស​ស្រី​ដែល​មាន​ចរិត​ល្អ មាន​ទឹក​ចិត្ត​ ចាំ​មើល​ថែ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ខ្ញុំ និង​សក្ដិសម​ជា​ម្ដាយ​របស់​កូន​ខ្ញុំ។ នៅ​ពេល​មាន​អាយុ​កាន់​តែ​ច្រើន​ធ្វើ​ឲ្យ​ខ្ញុំ​លែង​ចាប់​អារម្មណ៍​លើ​លក្ខណៈ​រូបរាង​ខាង​ក្រៅ និង​ចាប់​ផ្ដើម​សម្លឹង​មើល​អ្នក​ដែល​មាន​ទឹក​ចិត្ត​ល្អ​ច្រើន​ជាង។ ប៉ុន្តែ​ពេល​ខ្ញុំ​ទៅ​ចែក​ធៀប​ដល់​មិត្តភ័ក្ដិ​ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា ពួក​គេ​ម្នាក់​ៗ​ក៏​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល​ដែល​ខ្ញុំ​ជ្រើស​រើស​នាង​ជា​អនាគត​ភរិយា។ ភ្ញៀវ​ដែល​មក​ចូល​រួម​មង្គលការ​ខ្លះ​ក៏​លួច​សើច​ចំអក […]

អានបន្ត