9 ចំណុច ដែលមនុស្សស្រីមិនដែលដឹងពីមនុស្សប្រុស

1 -មនុស្សប្រុសមិនចូលចិត្ត យួកាបូបអោយមនុស្សស្រីទេ តែបើគេយួឱ្យអ្នកមានន័យថាគេ គិតពីអ្នកហើយ! 2 -មនុស្សប្រុសមិនចូលចិត្ត អោយគេឆែកទូរសព្ទ័ កាបូបលុយ របស់គេទេ តែបើគេអោយអ្នកឆែកមានន័យថាគេ ស្មោះត្រង់ហើយ! 3 -មនុស្សប្រុសមិនចូលចិត្ត អោយគេនិយាយដដែលៗទេ តែបើគេព្រមស្តាប់អ្នកនិយាយដដែលមានន័យថា គេមិនធុញនិងអ្នកទេ! 4 -មនុស្សប្រុសមិនចូលចិត្ត ដើរផ្សារទេ តែបើគេព្រមទៅមានន័យថាគេ ចង់នៅជិតអ្នកហើយ! 5 -មនុស្សប្រុសមិនចូលចិត្ត ទិញរបស់ Make Up តែបើគេទិញអោយអ្នកមានន័យថាគេ ខ្វល់ពីសម្រស់របស់អ្នកហើយ! 6 -មនុស្សប្រុសមិនចូលចិត្ត និយាយពីផលលំបាករបស់គេព្រោះគេមិនចង់អោយអ្នកបារម្ភ តែបើគេនិយាយប្រាប់អ្នកមានន័យថា គេត្រូវការភាពលើកទឹកចិត្តពីអ្នក ដើម្បីអោយគេមានភាពជឿជាក់លើខ្លួនឯង! 7 -មនុស្សប្រុសមិនចូលចិត្ត ឃាត់ទេ តែបើគេឃាត់មានន័យថាគេ មិនចង់បាត់បង់អ្នកទេ! 8 -មនុស្សប្រុសមិនចូលចិត្ត រងចាំទេ តែបើគេចាំអ្នកគឺគេទុកពេលវេលាអ្នក សំខាន់ជាងគេ! 9 -មនុស្សប្រុសមិនចូលចិត្តយំទេ តែបើគេស្រក់ទឹកភ្នែកមានន័យថាគេស្រលាញ់អ្នកបំផុត

អានបន្ត

តើនៅ Single រហូត​ដល់​អាយុ ២៥ ឆ្នាំ អាច​មាន​បញ្ហា​អ្វី​ដែរ ឬទេ?

កំពុង​ស្ថិត​ក្នុង​វ័យ ២៥ឆ្នាំ នៅ​តែ​មិន​អាច​រក​គូ​សង្សា​បាន គឺ​ជា​សុបិន​អាក្រក់​មួយ នៅ​ក្នុង​ជីវិត​របស់​យើង។ វា​​មិន​មែន​ជា​ពេល​វេលា​នៅ​លេច​សើច ដូច​កាល​ពី​មុន​ទៀត​ទេ តែ​វា​ជា​ពេល​វេលា​សម្រាប់​រៀប​ចំ​ផែន​ការ​ទៅ​ថ្ងៃ​អនាគត។ មនុស្ស​ជា​ច្រើន​បាន​សន្មត់​ថា អាយុ ២៥ ឆ្នាំ គឺ​ជា​ពេល​វេលា​ដ៏​ល្អ​បំផុត​សម្រាប់​រៀប​ការ ឬ​ស្វែង​រក​ដៃ​គូ​ជីវិត​របស់​មនុស្ស​ម្នាក់ៗ។ តើ​វា​អាច​ជា​ការ​លំបាក​ទេ ក្នុង​ការ​ស្វែង​រក​មនុស្ស​ដែល​យល់​ចិត្ត​ម្នាក់? សូម​ព្យាយាម​ស្វែង​រក​អ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​យើង។ ទីនោះ​មាន​បុរស និង​ស្ត្រី​ជា​ច្រើន។ អ្នក​នឹង​ឮការ​ស្ដី​បន្ទោស​ពី​សំណាក់​ក្រុម​គ្រួសារ ក៏​ដូច​ជា​មិត្ត​ភក្ដិ ពិសេស​អ្នក​ជិត​ខាង​ផង​ដែរ បើ​អាយុ​ច្រើន​ហើយ តែ​មិន​ទាន់​រក​គូ​ឃើញ។ សម្រាប់​ស្ត្រី​គួរ​តែ​​រៀប​នៅ​ចន្លោះ​អាយុ ២៥ ទៅ ៣០ ព្រោះ​ពេល​នេះ អត្រា​នៃ​ការ​ផ្ដល់​កំណើត​សម្រាប់​ទារក​ខ្ពស់។ ហើយ​​ពី​អាយុ ៣០ ឡើង​ទៅ ការ​ផ្ដល់​កំណើត​សម្រាប់​ទារក នឹង​ចាប់​ផ្ដើម​ថយ​ចុះ​វិញ។ ស្វែង​រក​ដៃ​គូ​ឆាប់​រហ័ស​ពេក អាច​ខុស? ឪពុក​ម្ដាយ​ផ្សំ​ផ្គុំ​ឲ្យ ខ្លាច​តែ​ខ្លួន​មិន​ពេញ​ចិត្ត។ ហើយ​បើជ្រើសរើស​ខ្លួន​ឯង ​ខ្លាច​ខុស។ ទោះ​ជា​យ៉ាង​ណា អ្នក​អាច​រងចាំ ដោយ​ការ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​បាន​ច្បាស់​បន្តិច​សិន សឹម​សម្រេច​ចិត្ត​ដឹក​ដៃ​គ្នា ទៅ​កាន់​ផ្លូវ​ជីវិត​តែ​មួយ។

អានបន្ត

ភាពខុសគ្នារវាង គេស្រលាញ់ និង ស្រលាញ់គេ

ការស្រលាញ់​ របស់មនុស្សមាន ២ ប្រភេទខុសគ្នាគឺ គេស្រលាញ់ និង ស្រលាញ់គេ ។ តើអ្នកដឹងទេថា ការស្រលាញ់ ទាំងពីរនេះមានអ្វីខុសគ្នា ? ចំលើយនឹងបង្ហាញ នៅខាងក្រោមនេះ ៖ គេស្រលាញ់ ចំពោះមនុស្សដែលទទួលការស្រលាញ់ពីគេ ប្រហែលជាមនុស្សដែលមានសុភមង្គល ក្នុងជីវិតណាស់ ។ ប៉ុន្តែវាជាការពិត ការដែលគេស្រលាញ់អ្នកនឹងទទួលបាន ៖ – ភាពកកក្តៅ ពីដៃគូរបស់អ្នក – រាល់ពេលដែលឈ្លោះប្រកែក គេតែងជាមនុស្សដែលចុះចាញ់ – គេតែងតែព្រួយបារម្ភអ្នកគ្រប់ពេល – គេចាត់ទុកអ្នកជាមនុស្សដែលមានអាទិភាព – គេមិនស្ទីបន្ទោសអោយអ្នកនៅពេល ដែលអ្នកធ្វើខុស តែផ្ទុយទៅវិញគេ តែលើកទោស និង អាធ្យាស្រ័យអោយអ្នក ដោយស្នាមញញឹម ស្រលាញ់គេ តើអ្វីទៅដែលហៅថា ការស្រលាញ់គេ ? ការស្រលាញ់គេ អ្នកត្រូវលះបង់រឿងជាច្រើនដើម្បីគេ ។ ពេលខ្លះការលះបង់របស់អ្នក មិនទទួលបានផ្លែផ្កាទេ ថែមទាំងធ្វើអោយអ្នក ហត់នឿយក្នុងជីវិតទៀតផង ។ – អ្នកត្រូវព្យាយាមអត់ធ្មត់រាល់ទង្វើរដែលគេធ្វើមកលើអ្នក […]

អានបន្ត

គួរធ្វើ​ដូចម្ដេច ទើប​ទទួល​បាន​បុរស​ម្នាក់ ដូច​ក្ដី​ស្រមៃ​របស់​អ្នក?

ដើម្បី​ទទួល​បាន​បុរស​ម្នាក់ ដែលដូច​ក្នុង​ក្ដីសុបិន​របស់​អ្នក វា​មិន​មែន​ជា​រឿង​ពិបាកអ្វី​នោះ​ទេ ឱ្យតែអ្នកប្រាកដ​ថា តើបុរស​បែប​ណា​មួយ ដែល​អ្នក​ត្រូវ​ការ។ តើ​អ្នក​បាន​ដឹង​ពី​ខ្លួន​ឯង​ច្បាស់ឬ​នៅថា តើបុរសមាន​គុណសម្បត្តិ​បែប​ណាខ្លះ ដែលអ្នកប្រាថ្នាចង់បាន? មាន​នារី​ជា​ច្រើន ដែលបាន​ខក​ចិត្ត​ជា​មួយ​នឹង​ការ​ទន្ទឹង​រង​ចាំ​បុរស​ម្នាក់ ដែល​មានភាពល្អ​ឥត​ខ្ចោះ។ អ្នក​ទាំង​អស់​គ្នា​គួរ​តែ​ដឹង​ហើយថា នៅ​លើ​លោក​នេះ គឺគ្មាន​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ យើង​អាចធ្វើការ​រង​ចាំ​បុរស​ម្នាក់​ដែល​ស្រឡាញ់​យើង និង​ព្រម​ធ្វើ​រឿង​គ្រប់បែប​យ៉ាង​ដើម្បី​យើង នោះ​គឺវា​គ្រប់​គ្រាន់​ណាស់ទៅហើយ។ ហើយម្យ៉ាង​ទៀត បុរស​បែប​នេះ ក៏​វា​មិន​ពិបាក​រកណាស់​ដែរ។ សង្ឃឹម​ថា តាម​ការ​ណែនាំ​ខាង​លើនេះ នឹងធ្វើអោយអ្នក​ទាំង​អស់​គ្នា​នឹង​អាច​យល់​បាន​ថា តើ​គួរ​ស្វែង​រក​បុរស​ក្នុង​ក្ដី​ស្រមៃ​បែប​ណា? ហើយ​ក៏​សង្ឃឹម​ដែរ​ថា អ្នក​នឹង​បានជួប​បុរស​ល្អ​នៅ​ក្នុង​ជីវិតរបស់អ្នក ដែល​អាច​ស្រលាញ់គ្នា​រហូត​ដល់​ចាស់​កោងខ្នង​រៀងៗ​ខ្លួន។

អានបន្ត

ប្រសិនបើនាងប្រាប់អ្នកថា អ្នកជាមនុស្សឆ្គួត នោះអ្នកជាបុរសដែលមានសំណាងខ្លាំងណាស់

នាងមិនសូវនិយាយថា “អូនស្រលាញ់បង” ដូចជាមនុស្សស្រីដទៃនោះទេ។ តែនាងនឹងសើច ហើយតែងតែងក់ក្បាលរបស់នាង, ផ្តល់ស្នាមញញឹមទៅឱ្យអ្នក ហើយនាងនឹងនិយាយថា “បងឯងដូចឆ្គួតចឹង”។ ប្រសិនបើនាងបាននិយាយទៅកាន់អ្នកថា អ្នកជាមនុស្សឆ្គួត នោះអ្នកគឺជាបុរសដែលមានសំណាងខ្លាំងណាស់។ តើអ្នកមានដឹងទេថា​ស្នេហាបាន​បង្កើត​ភាសា​សំងាត់ គឺដើម្បីបង្ហាញពី​អារម្មណ៍​មនោសញ្ចេតនា​រ​បស់ពួកគេនៅពេល​ដែលនៅក្បែរគ្នា។ នេះគឺជាអ្វីដែលអោយយើងឃើញ និងជាអ្វីដែលពិសេសបំផុត។ មិនមែននរណាក៏អាច មានសិទ្ធនៅក្នុងការកាត់ក្តី នូវអ្វីដែលមនុស្សពីរនាក់និយាយ ដើម្បីបង្ហាញពីការស្រលាញ់​របស់ពួកគេនោះទេ។​ ប្រសិនជាវាអាចកើតមានឡើង នោះពួកគេ​ប្រហែលជា​មនុស្ស​ដែលមានបញ្ហាហើយ។

អានបន្ត

បើអ្នកធ្វើរឿងទាំង ១៥ នេះដាក់មនុស្សស្រី ដែលអ្នកស្រឡាញ់នាងច្បាស់ជាសប្បាយ និងរំភើបចិត្ត !

កាលដែលធ្វើអោយមនុស្សដែលខ្លួនស្រឡាញ់សប្បាយ អ្នកខ្លះគិតថាវាជារឿងពិបាក ប៉ុន្តែបើអ្នករៀនស្វែងយល់តែបន្តិច វាគ្មានអ្វីដែលពិបាកក្នុងការធ្វើវានោះទេ ហើយក៏គ្មានអ្វីដែលសប្បាយជាងឃើញមនុស្សដែលខ្លួនស្រឡាញ់សប្បាយចិត្តនោះទេ! ដូចច្នេះថ្ងៃនេះ KhmerToday សូមលើកយកចំនុចទាំង ១៥ ដែលអ្នកគួរតែធ្វើវាទៅកាន់មនុស្សស្រីដែលអ្នកស្រឡាញ់ ហើយយើងខ្ញុំធានាថានាងច្បាស់ជាសប្បាយ និងរំភើបចិត្ត ហើយចងចាំអនុស្សាវរី៍យទាំងនេះមិនភ្លេចឡើយ៖ ១. ចំអិនអាហារពេលល្ងាចអោយនាងញុំា ២. មើលថែនាងនិងនៅក្បែរនាង នៅពេលដែលនាងឈឺ ៣. ញុំាអាហារពេលល្ងាចនៅក្រោមពន្លឺភ្លើងទៀនជាមួយនាង ៤. ចងសក់ឱ្យនាង ៥. យកអាហារអោយនាងញុំាដល់កន្លែងធ្វើការ ៦. កំដរនាងមើលរឿងឬមើលកុន ដែលជារឿងដែលនាងចូលចិត្ត ៧. ព្យាយាមស្វែងយល់ពីចំណង់ចំណូលចិត្តរបស់នាង ៨. ជូនបាច់ផ្កាដល់នាង ទោះបីជាវាមិមែនជាថ្ងៃពិសេសក៏ដោយ ៩. ជូននាងទៅកន្លែងដែលនាងប្រាថ្នាចង់ទៅ ១០. ចងខ្សែស្បែកជើងឱ្យនាង ១១. ជួយនាងធ្វើម្ហូប ឬ ធ្វើម្ហូបឱ្យនាងញុំា ១២. ម៉ាស្សាឱ្យនាង ១៣. នាំនាងទៅ shopping ១៤. ការពារនាង និងគាំទ្រនាង ១៥. ចូលស្តីដណ្តឹងនាង៕

អានបន្ត