តារាស្រីថៃទាំង៦រូបនេះ ជាប់ចំណាត់ថ្នាក់ ជាតារាស្រីដែលមានទម្រង់មុខ ស្រស់ស្អាតផ្តាច់គេ នៅក្នុងសង្គមសិល្បៈថៃ

ថៃ៖ ជាការពិតណាស់​ បច្ចុប្បន្ននេះការវះកាត់កែសម្ផស្ស នរណាៗក៏អាចធ្វើបានគ្រប់គ្នា តែអ្វីដែលសំខាន់នោះគឺ នៅពេលដែលលទ្ធផលចេញមកនោះ តើវាសមនឹងតម្លៃដែរឬទេ? រូបរាង មុខមាត់ ស្រស់ស្អាតគ្មានមនុស្សណាម្នាក់ មិនប្រាថ្នាចង់បាន នោះទេ សូម្បីតែអ្នកពិការភ្នែក មើលមិនឃើញអ្វីសោះក៏មានបំណងប្រាថ្នាចង់ឱ្យ ខ្លួនឯងមានសម្រស់ស្រស់ស្អាតផូរផង់ ចុះទម្រាំតែមនុស្សទូទៅមានរឿងអ្វីថា មិនចង់បានភាពស្រស់ស្អាត? យ៉ាងណាមិញ ងាកមកមើលតារាស្រីថៃទាំង៦រូបនេះ ពួកនាងក្រៅពីមានសម្រស់ស្រស់ស្អាតខ្លាំងទាំងរូបរាង មុខមាត់ ពណ៌សម្បុរ និងភាពស៊ិចស៊ីទាក់ទាញ ជាច្រើនហើយ ពួកគេក៏នៅជាប់ចំណាត់ថ្នាក់ ជាតារាស្រីដែលមានទម្រង់មុខ ស្រស់ស្អាតផ្តាច់គេដែលជាបំណងប្រាថ្នារបស់អ្នករាល់គ្នា នៅក្នុងចង្កោមតារាស្រី ល្បីៗក្នុងសង្គមសិល្បៈថៃថែមទៀត៖ ១. នាង Pinkysavika៖ គឺជាតារាម្នាក់ដែលមានភាពស្រស់ស្អាត តាំងពីក្មេងមក ទោះបីជាពេលនេះនាង ជាស្ត្រីម្នាក់ដែលបានរៀបការរួចទៅហើយ និងមិនសូវបាន សម្តែងរឿងដូចកាលពីមុនក្តី ប៉ុន្តែសម្រស់របស់នាង គឺមិនបានប្រែប្រួល ផ្លាស់ប្តូរ ទៅណានោះទេ ពោលគឺនៅតែមានភាពស្អាតទាក់ទាញ ជាពិសេសគឺទម្រង់មុខ ដ៏សែនស្អាតរបស់នាងតែម្តង។ ២. នាង Sririta Jensen៖ អាចនិយាយបានថា មានទម្រង់មុខស្អាតឥតខ្ចោះ ដែលអ្នកណាបានឃើញហើយទ្រាំ មិនច្រណែនមិនបានឡើយ។ មិនមែនគ្រាន់តែទម្រង់មុខ ទេ […]

អានបន្ត

មើល រូបថត ​តារា​ថៃ​១០​រូប មុន ​និង​ក្រោយ​ពេល​កែសម្ផស្ស បន្តិចមើល​ ថាយ៉ាងណាដែរ!

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ការ​កែសម្ផស្ស​គឺ​ជា​រឿង​ពេញ​និយម​បំផុត​សម្រាប់​សុភាព​នារី​ទាំង​ឡាយ ពោល​គឺ​បើ​ពួកគេ​ចង់​ស្អាត​កន្លែង​ណា​ ​ប្រាកដ​ជា​បាន​កន្លែង​នោះ​ហើយ។ តួយ៉ាងអ្នក​គ្រប់​គ្នា​ដឹង​ហើយ​ថា តារា​ស្រី​របស់​ប្រទេស​ថៃ​ភាគ​ច្រើន​គឺ​សុទ្ធសឹងតែ​ជា​ស្រី​ស្អាត សាច់​ម៉ត់ ស​ខ្ចី​ដូច​បណ្ដូល​ចេក ប៉ុន្តែ​បើ​ពិនិត្យ​ និង​មើល​ប្រវត្តិ​ឱ្យ​បាន​ច្បាស់​ទៅ​នោះ គឺ​ម្នាក់​ៗ​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ការ​វះ​កាត់​​កែសម្ផស្ស​ទាំង​អស់។ ចំពោះគេហទំព័រ បរទេសមួយ បានបង្ហាញ នូវរូបថតកាលពីមុន និងបច្ចុប្បន្ន របស់តារាស្រីថៃ ល្បីល្បាញទាំង១០រូប។ ចំពោះតារាស្រី មួយចំនួន មានការផ្លាស់ប្តូរ យ៉ាងខ្លាំង និងខ្លះទៀត គ្រាន់តែ ខុសប្លែកបន្តិច បន្ទាប់ពីកែសម្ផស្សរួច។ បន្ថែមពីនេះ តារាស្រីថៃ ដែលគេហទំព័របរទេស បានអះ អាងថា ពួកគេ បានកែសម្ផស្សនោះ មានដូចជា នាង Aum Patchrapa នាង Janie Thienphosuwan នាង Noon Woranuch នាង Aff Taksaorn នាង Pooklook Fonthip នាង Noey Chotika នាង Peak Pattarasaya […]

អានបន្ត

ទិដ្ឋភាព តារា សិល្បករ សិល្បការនីជាច្រើនបានអញ្ជើញចូលរួមហែរជំនូនក្នុងថ្ងៃមង្គលការរបស់ កញ្ញា សុគន្ធ និសា នាព្រឹកមិញនេះ

ថ្ងៃនេះជាថ្ងៃមង្គល​ការ​​​ របស់កំពូល​តារា​ចម្រៀង សុគន្ធ នីសា ​​​ដែលល្បី​ឈ្មោះនៅ​ក្នុង​ផលិតកម្ម​រស្មីហង្ស​មាស បានកំពុង​ដំណើរ​ការ​ក្រោយ​មានសភាព​យ៉ាងអូរ​អរ​បំផុត​នៅ​ព្រឹក​មិញ​នេះ​ ដោយ​ក្នុងនោះមាន​វត្តមាន​សាច់​ញាតិ​ ព្រមទាំងចាស់​ទុំ​ទាំង​សង​ខាង​​ទទួល​ដឹង​ឮ​ និង​ចូលរួមអបអរ​សាទរ​​ទៀត​ផង​​។ នៅក្នុងនោះក៏មានតារា សិល្បករ សិល្បការនីជាច្រើនបានអញ្ជើញចូលរួមហែរជំនូន មានដូចជា លោក ឆន សុវណ្ណារាជ កញ្ញា រ៉េត ស៊ូហ្សាណា លោក Step កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង លី ម៉ារីណា បូករួមជាមួួយនឹងតារាល្បីៗ ជាច្រើនរូបទៀតផង។ អានបន្ត៖ តោះទៅមើល សកម្មភាព​កាត់​សក់​​ និង​ចង​ដៃ​ក្នុង​ថ្ងៃ​មង្គល​ការ​​​ កំពូល​តារា​ចម្រៀង​​​ស្រី​​​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្ម​ហង្ស​មាស សុគន្ធ នីសា

អានបន្ត

តោះទៅមើល សកម្មភាព​កាត់​សក់​​ និង​ចង​ដៃ​ក្នុង​ថ្ងៃ​មង្គល​ការ​​​ កំពូល​តារា​ចម្រៀង​​​ស្រី​​​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្ម​ហង្ស​មាស សុគន្ធ នីសា

ថ្ងៃនេះជាថ្ងៃមង្គល​ការ​​​ របស់កំពូល​តារា​ចម្រៀង សុគន្ធ នីសា ​​​ដែលល្បី​ឈ្មោះនៅ​ក្នុង​ផលិតកម្ម​រស្មីហង្ស​មាស បានកំពុង​ដំណើរ​ការ​ក្រោយ​មានសភាព​យ៉ាងអូរ​អរ​បំផុត​នៅ​ព្រឹក​មិញ​នេះ​ ដោយ​ក្នុងនោះមាន​វត្តមាន​សាច់​ញាតិ​ ព្រមទាំងចាស់​ទុំ​ទាំង​សង​ខាង​​ទទួល​ដឹង​ឮ​ និង​ចូលរួមអបអរ​សាទរ​​ទៀត​ផង​​។ នៅក្នុងនោះក៏មាន​ តារា​ចម្រៀង​ប្រុស​ស្រីល្បីៗ​ជា​ច្រើន​​ ដែល​​ស្និទ្ធស្នាល​និង​នាង​ បានមក​ចូល​រួម​ក្នុង​ពិធី​ហែ​ជំនូន​ កាត់​សក់​ និង​ចង​ដៃ​ផង​ដែរ​។ ជាក់​ស្ដែង​​​​ក្នុង​ពិធី​ចង​ដៃគេឃើញមានវត្តមានរបស់​ ​ ឱក សុគន្ធកញ្ញា ឈិត សុវណ្ណបញ្ញា ព្រម​ទាំង​តារា​ចម្រៀង​ប្រុស​ស្រីល្បីៗ​ជា​ច្រើន​រូប​ទៀតផង។

អានបន្ត

កុំកុំ ជ្រុល​ទាត់​ចំ​កន្លែង​សំខាន់​របស់ Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​គឺ​ស្មាន​មិន​ដល់

នៅ​ក្នុង​ឈុត​មួយ​ក្នុង​រឿង​ថ្មី​របស់​ខ្លួន កំពូល​តារា​សម្ដែង​ចិន Donnie Yen បាន​ជ្រុល​ទាត់​ចំ​ចង្វែក​ជើង​របស់​អ្នក​ប្រដាល់​ពិភព Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​នោះ​គឺ​ហួស​ពី​ការ​ស្មាន។ អាច​និយាយ​បាន​ថា​ឈុត​ឆាក​ដែល​ទស្សនិកជន​ទន្ទឹង​រង់ចាំច្រើន​ជាង​គេ​ក្នុង​ភាពយន្ត “Ip Man 3” គឺ​ឈុត​ប្រកួត​ក្បាច់​គុន​រវាង​តារា​សម្ដែង​ជួរ​មុខ Donnie Yen ជា​មួយ​អ្នក​ប្រដាល់​ពិភពលោក Mike Tyson។ បណ្ដាញ​ព័ត៌មាន HKTopTen របស់​ហុងកុង​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ថត​ឈុត​វាយ​តប់​​គ្នា​នេះ កុំកុំ​បាន​ជ្រុល​ទាត់​ចំ​ចង្វែក​ជើង​របស់ Mike Tyson តែ​អ្វី​ធ្វើ​ឲ្យ​តារា​សម្ដែង​នេះ​ភ្ញាក់​ផ្អើល​នោះ​គឺ​តារា​ប្រដាល់​រូប​នេះ​គ្មាន​អារម្មណ៍​ថា​ឈឺ​អ្វី​បន្តិច​នោះ​ទេ។ តារា​សម្ដែង​វ័យ ៥២ ឆ្នាំ​បាន​និយាយ​លលេង​ពី​រឿង​នេះ​ថា៖ “ប្រហែល​ជា​គាត់​ហ្វឹក​ហាត់​នៅ​ក្នុង​ខោ​អាវ​ដែក​ហើយ​មើល​ទៅ​បាន​ជា​គ្មាន​អារម្មណ៍​ឈឺ​ដូច​នេះ​”។ ក្រៅ​ពី​នេះ Donnie ក៏​ចែក​រំលែក​បន្ថែម​ពី​មិត្ត​រួម​ការ​ងារ​ម្នាក់​នេះ​​ដែរ​ថា៖ “ខ្ញុំ​និង Tyson មាន​រឿង​ជា​ច្រើន​ដែល​អាច​និយាយ​ជាមួយ​គ្នា​បាន ប្រហែល​ជា​យើង​មាន​ចរិត​​ដូច​គ្នា។ ពួក​យើង​គឺ​សុទ្ធ​តែ​ជា​អ្នក​​ស្រលាញ់​ប្រពន្ធ​ដូច​គ្នា។ ខ្ញុំ​បាន​និយាយ​ពី​រឿង​អប់រំ​របស់​កូន​ពួក​គេ​ជាមួយ​ប្រពន្ធ​របស់ Tyson”។ បើ​ទោះ​បី​ជា​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ តែ Donnie បាន​និយាយ​ថា​លោក​និង Tyson បាន​បង្កើត​ទំនាក់​ទំនង​ដ៏​ល្អ​មួយ។ តារា​សម្ដែង​កើត​ឆ្នាំ ១៩៦៣ បាន​បង្ហើប​ថា Mike Tyson បាន​រលីងរលោង​ទឹក​ភ្នែក​ពេល​ថត​ចប់​ឈុត​របស់​ខ្លួន ហើយ​រារែក​មិន​ចង់​និយាយ​ពាក្យ​លា​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​នោះ​ទេ។

អានបន្ត

ត្រចៀកកាំ​​​​និយាយ​រឿង​ខ្មាស​​បំផុត​ ពេល​​កំពុង​ថត​រឿងឈុតស្រើប​ស្រាល​

តារា​សម្ដែង​ចិន Zhao Wei និង​មិត្ត​រួម​ការងារ​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​រឿង “Lost In Hong Kong” កាល​ពី​ថ្ងៃ​ទី ២០ ខែ កញ្ញា។ ចូល​​រួម​សម្ដែង​ក្នុង​ភាពយន្ត​ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​វគ្គ​មុន​ដែល​មាន​ចំណងជើង​ថា “Lost In Thailand” អតីត​តួ​ព្រះ​នាង​ត្រចៀកកាំ បាន​បង្ហើប​ថា​ការ​លំបាក​ពិត​ជា​មាន ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​​​វា​ក៏​បាន​នាំ​មក​នូវ​អារម្មណ៍​ប្លែក​ផង​ដែរ។ ចូល​​រួម​សម្ដែង​ក្នុង​ភាពយន្ត​ដែល​ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង​នៅ​វគ្គ​មុន​ដែល​មាន​ចំណងជើង​ថា “Lost In Thailand” អតីត​តួ​ព្រះ​នាង​ត្រចៀកកាំ បាន​បង្ហើប​ថា​ការ​លំបាក​ពិត​ជា​មាន ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​​​វា​ក៏​បាន​នាំ​មក​នូវ​អារម្មណ៍​ប្លែក​ផង​ដែរ។ តារា​វ័យ ៣៩ ឆ្នាំ​នេះ​បាន​​ប្រាប់​បន្ត​ទៀត​ថា ឈុត​​ឆាក​ដែល​ផ្ដល់​សម្ពាធ​ដល់​ខ្លួន​ច្រើន​ជាង​គេ​គឺ​ឈុត​ស្នេហា​​ស្និទ្ធ​ស្នាល​នឹង​តារា​សម្ដែង Zheng Xu។ “តាំង​ពី​ដំបូង​មក​ម្ល៉េះ​ដែល​ខ្ញុំ​មិន​ពូកែ​សម្ដែង​ខាង​ឈុត​បែប​នេះ”។ Zhao Wei បាន​ចែករំលែក​ទៀត​ថា មាន​​​ពេល​មួយ​ខ្លួន​​ខ្មាស​អៀន​​បំផុត ​ដោយ​ខណៈ​ពេល​កំពុង​ថត​ឈុត​ផ្អែមល្ហែម ជាមួយ​តារា​សម្ដែង Zheng Xu ស្រាប់​តែ​ស្វាមី​របស់​ខ្លួន​យក​ផ្លែ​ឈើ​មក​ផ្ញើ​ប្រពន្ធ​នៅ​កន្លែង​ថត​រឿង។

អានបន្ត

បែកធ្លាយ ! កម្រ​ង​រូប​ភាព​​​ចាស់​ៗ​​​​ជាច្រើសន្លឹក របស់​តារា​ក្បាច់គុន​ លី ស៊ាវឡុង ដែល​គេ​កម្រ​បាន​ឃើញ

ប្រិយមិត្ត​កម្ពុជា​ប្រាកដ​ជា​ស្គាល់​​កំពូល​តារា​ក្បាច់គុន​កុងហ្វូ Bruce Leeឬ​ លី ស៊ាវឡុង។ Bruce គឺ​ជា​តារា​ក្បាច់គុន​ដែល​មាន​ជំនាញ​ខាង​គ្រវី​ដំបង​ពីរ​កំណត់។ Lee អាច​ចាត់​ទុក​គេ​តារា​ដែល​មាន​ទេពកោសល្យ​​ដ៏​កម្រ​មួយ​រូប​ទាំង​សិល្បៈ​ក្បាច់​គុន​និង​ទស្សនវិជ្ជា​ តែ​ជា​អកុសល​លោក​បាន​លាចាក​លោក​ត្រឹម​តែ​អាយុ ៣៣​ឆ្នាំ​ (​កើត​នៅ​​ឆ្នាំ ១៩៤០ និង​ស្លាប់​ឆ្នាំ ១៩៧៣)។ ឥលូវ​បង្វែរ​អារម្មណ៍​មក​មើល​រូប​ថត​ចាស់​​ៗ​របស់ លី ស៊ាវឡុង​វិញ​មាន​អ្វី​ប្លែក​ខ្លះ?

អានបន្ត

រំឭក​អតីតកាលដ៏​ខ្មៅ​ងងឹត ​របស់​​កំពូល​តារា​​ភាពយន្ត​ហុងកុង​ទាំង៥​រូប

តារា​ហុងកុង​៥រូប ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ក្នុង​វិស័យ​ភាពយន្ត តែ​មុន​នឹង​ឈាន​ចូល​អាជីព​សម្ដែង​ដ៏​ត្រចះ​ត្រចង់​នេះ​​ពួក​គេ​បាន​ឆ្លង​កាត់​​ជីវិត​លំបាក រួម​ជាមួយ​វិប្បដិសារី​ជា​ច្រើន​ដែល​ទស្សនិកជន​ភាគ​ច្រើន​មិន​បាន​ដឹង។ ១. Lam Ching Ying”គ្រូ​ចាប់​ខ្មោច និង​ដៃ​គូ​លីសៀវឡុង”៖ ជីវភាព​ក្រី​ក្រ​និង​ត្រូវ​ជាប់​គុក​ តារា​សម្ដែង​កើត​ឆ្នាំ ១៩៥២ Lam Ching Ying ឈរ​ក្នុង​ជួរ​តារា​ក្បាច់​គុន​ដែល​មាន​ឈ្មោះ​ល្បី​ជាង​គេ​​​នៅ​ប្រទេស​ចិន ក្រោយ​ពេល​ត្រូវ​បាន​ទស្សនិកជន​ស្គាល់​មុខ​តាម​​រយៈ​រឿង​ខ្មោច​ឆៅ​ជា​ច្រើន​ដូច​ជា “Mr. Vampire” “Vampire vs Vampire” និង “The Ultimate Vampire” ជា​ដើម។ Ching Ying ធ្លាប់​សហការ​ជាមួយ​​កំពូល​តារា​ភាពយន្ត លីសៀវឡុង ទៀត​ផង។ ក្រោយ​ពេល​​តារា​ត្រកូល លី​ទទួល​មរណភាព លោក​​ចាប់​ផ្ដើម​សហការ​ជាមួយ​តារា​សម្ដែង Sammo Hong។ ក្នុង​​ឆ្នាំ ១៩៩៧ Ching Ying ចែក​ឋាន​ដោយសារ​ជំងឺ​មហារីក​ថ្លើម។ ​ អាច​និយាយ​បាន​ថា​​ជីវិត​របស់​គ្រូ​សិល្ប​ចាប់​ខ្មោច​នេះ បាន​ឆ្លង​កាត់​ទុក្ខ​​​លំបាក​រាប់​​មិន​អស់។ លោក​កើត​មក​ក្នុង​​គ្រួសារ​ក្រីក្រ​មួយ​ដែល​មាន​បង​ប្អូន​ចំនួន ៦ នាក់​។ នៅ​ពេល​កំពុង​រៀន​បឋម​សិក្សា Ching Ying ត្រូវ​ឈប់​​រៀន​ព្រោះ​គ្រួសារ​​គ្មាន​លទ្ធភាព​​ឲ្យ​រៀន​បន្ត​ទៀត។ ក្រោយ​មក​ដោយ​មាន​សំណាង ​លោក​បាន​ចូល​រៀន​នៅ​សាលា​ល្ខោន​ហុងកុង។ ដោយ​ចេះ​ក្បាច់​គុន​បន្តិច​បន្តួច​ […]

អានបន្ត

​តារា​សម្ដែង​​ស្រី​ចិន​​ទាំង ៣ ដែល​ល្បី​ថា​ពូកែ​រក​លុយ​ មាន​​ទ្រព្យ​សម្បត្តិ​ឡើង​​ហូរ​ហៀរ​​

តារា​ភាពយន្ត​ចិន Carina Lau, Charmaine Sheh, Fan Bing Bing សុទ្ធ​តែ​មិន​លាក់លៀម​ថា​ខ្លួន​ត្រូវ​ការ​លុយ​និង​ចង់​រក​លុយ​ដោយ​គ្រប់​វិធីសាស្ត្រ​ទាំង​អស់។ Charmaine Sheh – តារា​ឯកប៉ុស្តិ៍ TVB មាន​ទ្រព្យ​សម្បត្តិ​រាប់​​រយ​លាន​ដុល្លារ Charmaine Sheh មាន​ឈ្មោះ​ល្បី​នៅ​​ទីផ្សារ​ហុងកុង​​ជាង​នៅ​ចិន​ដីគោក​ ដែល​ជា​មូលហេតុ​​ទ្រព្យ​សម្បត្តិ​របស់​តារា TVB រូប​នេះ​​មិន​ត្រូវ​បាន​ចុះ​ផ្សាយ​ច្រើន។ ប៉ុន្តែ​តារា​សម្ដែង​ស្រី​នេះ​​បាន​ធ្វើ​​ឲ្យ​អ្នក​ដទៃ​ចាប់​អារម្មណ៍​នៅ​ពេល​ប្រកាស​ថា “ជឿជាក់​​លើ​លុយ​កាក់ លុយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត”។ ចាប់​​​ពី​ពេល​នោះ​មក សារ​ព័ត៌មាន​ចាប់​ផ្ដើម​​ចាប់​អារម្មណ៍​​​ទៅ​លើ​ទ្រព្យ​សម្បត្តិ​របស់​តារា​វ័យ ៤០ ឆ្នាំ​រូប​នេះ។ អ្នក​កាសែត​ភ្ញាក់​ខ្លួន​ព្រើត​នៅ​ពេល​​ដឹង​ថា Charmaine មាន​​ទ្រព្យ​សម្បត្តិ​ឡើង​​រហូត​ដល់​រាប់​រយ​លាន​យាន់ (ប្រមាណ​ ១៥០​លាន​ដុល្លារ)។ តួ​ស្រី​រឿង “Can’t Buy Me Love” រក​បាន​ប្រាក់​ចំណូល​រាប់​មិន​អស់​​ពី​ការ​រក​ស៊ី​​អចលនទ្រព្យ​។ Charmaine ធ្លាប់​រក​បាន១០ លាន​​ដុល្លារ នៅ​ពេល​លក់​ភូមិ​គ្រឹះ​​នៅ Beacon Hill។ តាម​ការ​ស្ទាបស្ទង់ តារា​ដែល​​ធ្លាប់​​ជា​បវរកញ្ញា​ហុងកុង​រូប​នេះ ក្ដាប់​​អចលនទ្រព្យ​ក្នុង​ដៃ ៦​កន្លែង​ដោយ​ក្នុង​នោះ​មាន​នៅ Sai Kung, Happy Vally និង Nine […]

អានបន្ត

ដឹងអត់​ថា​ លី លានជា ​មាន​ប្រពន្ធ​ប៉ុន្មាន​នាក់​?

អ្នកដឹង​ហើយ​ថា Jet Li ជា​តារា​ហូលីវូដ​ដែលមានឈ្មោះ​​បោះ​សំឡេងនៅ​អាស៊ី ​និង​ពិភព​លោក ។ ចុះ​ចំណែក​រឿង​គ្រួសារ​វិញ តើ​អ្នក​ដឹង​ថាតារា​រូប​នេះ ​ធ្លាប់​មាន​ប្រពន្ធ​ប៉ុន្មាន​នាក់​ហើយ? ដូច​ចាន​នៅ​ក្នុង​រាវ​អីចឹង តែង​ប៉ះទង្គិច​គ្នា យ៉ាងណា​ជីវិត​គ្រួសារ​របស់ លី លានជា ក៏​​ដូច្នោះ​ដែរ។ ក្នុង​ឆ្នាំ​១៩៨៧ តារា​កើត​នៅ​​ទីក្រុង​ប៉េកាំង ឆ្នាំ​១៩៦៣ បាន​រៀបការ​ជាមួយ អតីត​មិត្ត​រួមថ្នាក់​ឈ្មោះ​ Huang Qiuyan ។ លី លានជា និយាយ​ថា មូលហេតុ​លោក​រៀបការជាមួយ Huang ព្រោះ​កាល​នោះនាងយក​ចិត្ត​ទុកដាក់ និង​មើល​ថែ​លោក​ជា​ខ្លាំង ” គ្រួសារ​ខ្ញុំ​ក្រ ចំណែក​គ្រួសារ​គាត់​មាន។ គាត់​តែង​មើល​ថែ​ខ្ញុំ ហើយ​រឿង​​រៀបការ​ក៏​កើតឡើង​តែ​ម្ដង​ទៅ។ ពេល​ហ្នឹង​ខ្ញុំ​អត់​យល់​ថា​អ្វី​ជា​ស្នេហា​ទេ”។ បន្ទាប់​ក្លាយ​ជា​តារា​ភាពយន្ត​រឿង “​Shaolin Temple ” ក្នុង​ឆ្នាំ ១៩៨២ Jet Li បាន​រៀបចំ​ឱ្យ​ប្រពន្ធ​សម្ដែង​រឿង “Shaolin Temple 2” និង “Kids from Shaolin”។ លី បន្ត​ថា លោក​និង​ប្រពន្ធបាន​​​ព្រមព្រៀង​ទៅ​វិញ​ទៅមក […]

អានបន្ត