តើពិតទេ? សៀវ ឡុងនី ត្រូវ​គេ​សង្ស័យ​ថា​វះ​កាត់​កែ​សម្ផស្ស​ ក្រោយ​ធ្លាយ​រូប​ថត​កាល​ពី​មុន

ក្រោយ​ព័ត៌មាន​អាស្រូវ​នៃ​ការ​វះ​កាត់​កែ​សម្ផស្ស​របស់​តារា​សម្ដែង​ហុងកុង Angelababy ត្រូវ​បាន​ចុះ​ផ្សាយ​ឥត​ដាច់ ​នា​ពេល​ថ្មីៗ​នេះ តារា​សម្ដែង​ចិន​ដី​គោក Crystal Liu ឬ Liu Yifei ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា​បាន​វះ​កាត់​កែ​សម្ផស្ស​ដែរ។ អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​បាន​ចោទ​ប្រកាន់ តារា​សម្ដែង​តួ “សៀវឡុងនី” ថា​បាន​វះ​កាត់​កែ​សម្ផស្ស ដោយ​បាន​បង្ហោះ​រូប​ប្រៀបធៀប​ទម្រង់​របស់​តារា​​វ័យ​២៨ឆ្នាំ​រូប​នេះ មុន​និង​ក្រោយ​ពេល​វះ​កាត់។ ក្រោយ​រូប​ថត​ទាំង​នេះ​ត្រូវ​បានចែក​ចាយ​ច្រើន​លើ​អ៊ិនធឺណិត គេ​បាន​រក​ឃើញ​ថា​អ្នក​បង្ហោះ​រូប​ថត​នេះ​គឺ​ជា​អ្នក​ថត​រូប​ម្នាក់​នៅ​ប្រទេស​កូរ៉េ។ នាង​ធ្លាប់​ថត​រូប​ភ្ញៀវ​​ជា​ច្រើន​ដែល​មក​ពិនិត្យ​ និង​ទទួល​ព័ត៌មាន​អំពី​ការ​វះ​កាត់​កែ​សម្ផស្ស​នៅ​មន្ទីរ​ពេទ្យ​ល្បី​មួយ ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​សិល្បករ​កូរ៉េ និង​ចិន។ កាល​ពី​ដើម​ខែ​កន្លង​ទៅ​នេះ សារព័ត៌មាន​កូរ៉េ​ បាន​ចុះ​ផ្សាយ​​ថា Liu Yifie ​បាន​មក​ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​ប្រារព្ធ​ពិធី​ខួប​កំណើត​ជាមួយ​មិត្ត​ប្រុស គឺ​តារា​សម្ដែង​កូរ៉េ Song Seung Heon និង​ជួប​មុខ​ឪពុក​ម្ដាយ​របស់​គេ ។

អានបន្ត

ចង់ដឹងអត់ ថវិកា​ដែល​តៃកុង​ឡាន​ លី លាន​ជា រក​បាន​ក្នុង​មួយ​ឆ្នាំប៉ុន្មាន?

មាន​ហេតុ​ផល​អ្វី​ដែល​ធ្វើ​តៃកុង​ឡាន​ម្នាក់​អាច​រក​បាន​ប្រាក់​ច្រើន​ដូច​នេះ? រូប​ថត​មួយ​ចំនួន​នៅ​ពេល​ថ្មី​ៗ​នេះ​របស់​តៃកុង​ឡាន​​របស់​តារា​សម្ដែង​ចិន លី លាន​ជា​បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​ភ្ញាក់​ផ្អើល​មិន​ស្ទើរ​នៅ​ពេល​ឃើញ​ថា អ្នក​បើក​ឡាន​រូប​នេះ​មាន​រូប​រាង​ដូច​ជា​តារា​សម្ដែង​​ក្បាច់​គុន​​បេះ​បិទ។ មូលហេតុ​អ្វី​បាន​ជា អ្នក​បើក​ឡាន​នេះ​មាន​មុខ​ដូច​កំពូល​តារា​សម្ដែង​ក្បាច់​គុន​ចិន? ហេតុផល​នោះ​គឺ តៃកុង​ឡាន​រូប​នេះ​គឺ​ជា​បង​ប្អូន​បង្កើត​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ Jet Li។ ដើម្បី​សុវត្ថិភាព​​របស់​ខ្លួន ចាប់​តាំង​ពី​ឆ្នាំ ២០០៥ មក លី លាន​ជា បាន​ជួល​បង​​ប្រុស​របស់​ខ្លួន Li Liansheng ធ្វើ​ជា​ជំនួយ​ការ​ក៏​ដូច​ជា​តៃកុង​ឡាន​ផ្ទាល់​ខ្លួន។ ចំពោះ​ប្រាក់​​បៀវត្សរ៍​សម្រាប់​តៃកុង​ឡាន​រូប​នេះ​គឺ​ច្រើន​ហួស​ពី​ការ​រំពឹង​ទុក។ លោក Li Liansheng ទទួល​បាន​ប្រាក់​ចំនួន ១,២ លាន​យាន់( ២៦ ម៉ឺន​ដុល្លារ) ក្នុង​មួយ​ឆ្នាំ ដែល​គិត​ទៅ​គឺ​ប្រមាណ ២,២ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ៕

អានបន្ត

​អតីត​​មិត្ត​ស្រី​ទិនហ្វី ទម្លាយ​ហេតុផល​​ដែលចែក​ផ្លូវ​ជាមួយគ្នា

តារា​សម្ដែង​វ័យ ៤៤ ឆ្នាំ​​ Athena Chu បាន​និយាយ​ពី​រឿង​ស្នេហា​រវាង​ខ្លួន​និង “ស្ដេច​កំប្លែង​ហុងកុង” ជា​លើក​ទី​មួយ ក្រោយ​​បែក​គ្នា​អស់​រយៈពេល​ជាង ២០ ឆ្នាំ។ Athena Chu និង Stephen Chow បាន​ជួប​និង​ស្រលាញ់​គ្នា​ក្នុង​ឆ្នាំ​ ១៩៩២ នៅ​ពេល​សហការ​គ្នា​ក្នុង​រឿង “Fight Back to School 2”។ តារា​សម្ដែង​ទាំង​ពីរ​បាន​ចែក​ផ្លូវ​គ្នា​ដើរ​ក្រោយ​ស្រលាញ់​គ្នា​បាន ៣ ឆ្នាំ។ នៅ​ពេល​នោះ Athena ប្រកាស​ថា​រវាង​ខ្លួន​និង ទិន ហ្វី​គឺ​អស់​និស្ស័យ​នឹង​គ្នា​គ្មាន​អ្វី​ត្រូវ​និយាយ​ទៀត បើ​ជួប​គ្នា​នៅ​ថ្ងៃ​ក្រោយ​ក៏​មិន​មែន​មិត្តភ័ក្ដិ​នឹង​គ្នា​ទៀត​ដែរ។ យ៉ាងណាមិញ​នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​មួយ​នៅ​ពេល​ថ្មី​ៗ​នេះ Athena បាន​ផ្លាស់​ប្ដូរ​ការ​គិត​ចំពោះ​ចំណង​ស្នេហ៍​មួយ​នេះ។ ក្នុង​កែវ​ភ្នែក​របស់​នាង ហេតុផល​ដែល​នាំ​ឲ្យ​ពួក​គេ​បែក​គ្នា​បាន​ផ្លាស់​ប្ដូរ។ “កំហុស​ឆ្គង​មិន​ស្ថិត​នៅ​តែ​​ភាគី​ម្ខាង តែ​នៅ​ទាំង​សង​ខាង។ ខ្ញុំ​ក៏​មាន​ភាព​រឹងរូស​របស់​ខ្ញុំ គេ​ក៏​មាន​ភាព​ឆ្មើង​ឆ្មៃ​ផ្ទាស់​ខ្លួន។ ពួក​យើង​ស្រលាញ់​គ្នា​ដោយ​​ភាគី​ទាំង​សង​ខាង​មាន​ភាព​ទាក់​ទាញ​រៀង​ៗ​ខ្លួន ប៉ុន្តែ​ដើម្បី​កាន់​ដៃ​គ្នា​ដើរ​ទៅ​​ដល់​ទី​បញ្ចប់​​ត្រូវ​មាន​​ភាព​ដូច​គ្នា​ទាំង​ការ​គិត​និង​ជំហរ”។ តារា​សម្ដែង​ស្រី​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា គំនិត​ផ្ទុយ​ពី​គ្នា​ជា​មូលហេតុ​នាំ​ឲ្យ​ចំណង​ស្នេហា​មួយ​នេះ​ត្រូវ​ប្រេះ​ស្រាំ។​ Athena Chu ទទួល​ស្គាល់​ថា​ធ្លាប់​មាន​រយៈ​ពេល​មួយ​នាង​ឈឺចាប់​​ខ្លាំង​ក្រោយ​ពេល​បែក​គ្នា។ នាង​ត្រូវ​ចំណាយ​ពេល​អស់​បី​ឆ្នាំ​ដើម្បី​ធ្វើ​ចិត្ត​ឡើង​វិញ និង​រៀន​ចេះ​ស្រលាញ់​ខ្លួន​ឯង។ “រឿង​គ្រប់​យ៉ាង​បាន​ក្លាយ​ទៅ​ជា​អតីតកាល​ទៅ​ហើយ។ នៅ​ពេល​នេះ​ខ្ញុំ​អរគុណ​មនុស្ស​ទាំង​ឡាយ​ណា​ដែល​បាន​​ឆ្លង​កាត់​ជីវិត​ខ្ញុំ។ ទោះ​ល្អ​ឬ​អាក្រក់​ក្ដី ពួក​គេ​សុទ្ធ​តែ​បាន​​ជះ​ឥទ្ធិពល​មក​លើ​ជីវិត​ខ្ញុំ […]

អានបន្ត

ឈិន ឡុង ​រត់​យ៉ាង​លឿនចេញ​ពី​កម្មវិធី​ ព្រោះ​ខ្លាច​គេសួរ​រឿង​មួយ

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​រឿងរ៉ាវ​ជម្លោះ​រវាង​ Jackie Chanនិង​ស្នេហា​ចាស់​អ្នក​ស្រី Elaine Ng និង​កូន​ស្រី Etta Ng បាន​រើ​ឡើង​សាជាថ្មី​។ កាល​ពី​ចុង​សប្ដាហ៍​នេះ Jackie បាន​ចូលរួម​កម្មវិធី​សប្បុរសធម៌​មួយ​ហៅ​ថា amfAR រៀបចំ​ឡើង​នៅ​​ហុងកុង។ គ្រា​ដែល​តួ​រឿង​”Kung​Fu​Yoga”​ដើរ​ចូល​ដល់​កម្មវិធី​​អ្នក​កាសែត​ជា​ច្រើន​នាំ​គ្នា​ចោមរោម​សួ​អំពី​បញ្ហា​ជាមួយ​អ្នក​Elaine​Ng​ដែល​ជា​សង្សារ​ចាស់។​ស្រប​គ្នា​នោះ​មាន​អ្នក​ខ្លះ​សួរ​ថា​ក្នុង​នាម​ជា​តារា​ល្បី​មួយ​រូប​តើ​លោក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​​ជាមួយ​កូន​ស្រី​ឥត​ខាន់ស្លា​ Etta​Ng​ពេល​នាង​ធំ​ដែរ​ឬ​ទេ? ​​​ក្រោយ​ពី​មាន​សំនួរ​ជា​ច្រើន​Jackie​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​តប​វិញ​ថា៖​”អ្នក​ទាំង​អស់​គ្នា​​កំពុង​សួរ​សំនួរ​ជា​​ច្រើន​តែ​ខ្ញុំ​ត្រូវ​ការ​​ចូលរួម​ក្នុង​កម្មវិធី​សិន។​បន្ទាប់​មក​ខ្ញុំ​នឹង​ត្រលប់​មក​វិញ​ដើម្បី​ផ្ដល់​ចម្លើយ”។​បើ​តាម​ HKChannel​អោយ​ដឹង​ថា​ព្រោះ​តែ​ពាក្យ​សម្ដី​នេះ​អ្នក​កាសែត​ជា​ច្រើន​​សុខចិត្ត​ទន្ទឹម​រង​ចាំ​​​Jackieគ្រប់គ្នា។​ចាំ​អស់​២​ម៉ោង​ស្រាប់​តែ​តារា​វ័យ​៦២​ឆ្នាំ​នេះ​បាន​លួច​ចាកចេញ​ស្ងាត់​ៗ​មិន​ផ្ដល់​ដំណឹង​សូម្បី​បន្តិច។

អានបន្ត

បែក​ធ្លាយ​ព័ត៌មានថា សៀវ​ឡុង​នី ធ្លាប់​បានទៅ​រំលូត​កូន​ពេល​អាយុ ១៥ ឆ្នាំ

ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​របស់​ប្រទេស​ចិន នៅ​ពេល​មាន​អាយុ ១៥ ឆ្នាំ​តារា​សម្ដែង​លំដាប់​ជួរ​មុខ Liu Yifei បាន​មាន​ផ្ទៃ​ពោះ​ជាមួយ​ឪពុក​ធម៌​ហើយ​បាន​ចំណាយ​ថវិកា ១ លាន​យាន់​ដើម្បី​បំបិទ​មាត់​វេជ្ជបណ្ឌិត។ តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​​មក​ពី​ប្រទេស​ចិន Liu Yifei ពី​មុន​មក​គឺ​មិន​ដែល​មាន​ជាប់​ឈ្មោះ​នៅ​ក្នុង​រឿង​អាស្រូវ​អ្វី​នោះ​ទេ។ កេរ្តិ៍​ឈ្មោះ​របស់​នាង​គឺ​តែង​តែ​ផ្សារភ្ជាប់​តែ​ជាមួយ​រឿង​ដែល​ល្អ​ៗ​ជា​និច្ច។ ប៉ុន្តែ​ថ្មី​ៗ​នេះ​ទើប​តែ​លេច​ឮ​ពាក្យ​ចចាមអារ៉ាម​ថា​នាង​ធ្លាប់​ទៅ​រំលូត​កូន​កាល​ពី​មាន​អាយុ ១៥ ឆ្នាំ។ កាល​ពី​ឆ្នាំ ២០០៣ តារា​សម្ដែង​កើត​ឆ្នាំ ១៩៨៧ រូប​នេះ​ចាប់​ផ្ដើម​បាន​ទស្សនិកជន​ចាប់​អារម្មណ៍​តាម​រយៈ​រឿង​ភាគ “The Story of a Noble Family” នៅ​ពេល​ដែល​មាន​វ័យ​នៅ​ក្មេង​ខ្ចី​នៅ​ឡើយ។ ក្រោយ​មក​នាង​ទទួល​បាន​ការ​អញ្ជើញ​ឲ្យ​សម្ដែង​ក្នុង​រឿង​ជា​ច្រើន​ដែល​នៅ​ក្នុង​នោះ​មាន​រឿង “យុទ្ធ​សិល្ប​ឥន្ទ្រី​ទេព​” ផង​ដែរ។ ស្រប​ពេល​ដែល​ចំនួន​អ្នក​គាំទ្រ​កើន​ឡើង អ្នក​ចង់​បៀតបៀន​និង​ឈ្នានីស​ Liu Yifei ក៏​មិន​តិច​ដែរ។ នេះ​ក៏​ហេតុ​ដើម​ទង​បណ្ដាល​ឲ្យ​រឿង​អាស្រូវ​ជុំវិញ​តារា​សម្ដែង​នេះ​ចាប់​ផ្ដើម​មាន​ឡើង​ដែរ។ តាម​ប្រភព​របស់​អ្នក​ប្រើ​អ៊ីនធឺណិត​មួយ​រូប​ដែល​តាំង​ខ្លួន​ឯង​ថា​ជា​អ្នក​ប្រមាញ់​រូប​ថត​ម្នាក់​បាន​ឲ្យ​ដឹង​ថា កាល​ពី​ចុង​ឆ្នាំ ២០០២ Liu Yefei បាន​អាថ៌កំបាំង​ទៅ​​គ្លីនិក​ឯកជន​មួយ​ដើម្បី​រំលូត​កូន។ នៅ​ពេល​នោះ វេជ្ជបណ្ឌិត​មិន​ស្គាល់​នាង​ថា​ជា​អ្នក​ណា​នោះ​ទេ។ ក្រោយ​មក​ នៅ​ពេល​មើល​រឿង “Demi-Gods and Semi-Devils” ទើប​គ្រូពេទ្យ​ម្នាក់​នេះ​ដឹង​ថា​នោះ​គឺ​តារា​សម្ដែង Liu Yifei។ បន្ទាប់​ពី​នោះ​មួយ​រយៈ […]

អានបន្ត

តារា​ម៉ូដែល​ហុងកុង អស់​សង្ឃឹម​និង​បាន​គិត​ខ្លី​បន្ទាប់​ពី​រូប​ស្រាត​របស់​នាង​ត្រូវ​គេ​បង្ហោះ​

Wu Shu Di តារា​ម៉ូដែល​ហុងកុង​ក្លាយ​ជា​មនុស្ស​អស់​សង្ឃឹម​និង​បាន​គិត​ខ្លី​បន្ទាប់​ពី​រូប​ស្រាត​របស់​នាង​ត្រូវ​គេ​បង្ហោះ​បូក​រួម​ជា​មួយ​នឹង​ ការ​មិន​ខ្វាយ​ខ្វល់​ពី​ប៉ូលិស​ចំពោះ​រឿង​ក្ដី​របស់​នាង។ គេហទំព័រ Ifeng បាន​ឲ្យ​ដឹង​ថា សារព័ត៌មាន​​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​របស់​ហុងកុង​​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាត​ពី រឿង​ក្ដី​របស់​តារា​ម៉ូដែល​ម្នាក់​ដែល​មាន​ឈ្មោះ​ថា Wu Shu Di ដែល​មាន​ឈ្មោះ​អង់គ្លេស​ថា Yoyo ត្រូវ​គេ​ទម្លាយ​រូប​អាក្រាត​របស់​នាង​នៅ​លើ​គេហទំព័រ​រឿង​ក្ដៅ​សាច់​ជា​ច្រើន។ ហេតុការណ៍​នេះ​បាន​ឡើង​ដល់​ចំណុច​កំពូល​នៅ​ពេល Yoyo បាន​ពឹង​ពាក់​ដល់​ការ​អន្តរាគមន៍​របស់​ប៉ូលិស​តែ​បាន​ត្រឹម​តែ​ទទួល​ការ​គ្រវី​ក្បាល​តែ​ប៉ុណ្ណោះ។ ដោយ​ទ្រាំ​នឹង​រឿង​នេះ​លែង​បាន Yoyo បាន​អារ​ក​ដៃ​សម្លាប់​ខ្លួន។ សំណាង​ល្អ នាង​បាន​គ្រួសារ​និង​មិត្តភ័ក្ដិ​មក​ជួយ​ទាន់​ពេល​វេលា។ យោង​តាម​រាយ​ការណ៍ ព្រឹក​ថ្ងៃ​ទី ១៨ ខែ​តុលា Yoyo ដោយ​ទប់​នឹង​សម្ពាធ​​នៃ​ការ​បែក​ធ្លាយ​រូប​អាក្រាត​បូក​រួម​ជាមួយ​នឹង​វិបត្តិ​រឿង​ស្នេហា​មិន​បាន នាង​បាន​អារ​ក​ដៃ​ហើយ​បាន​ថត​រូប​បង្ហោះ​លើ Facebook ថា “បើ​ខ្ញុំ​ស្លាប់​ទៅ ពួក​អ្នក​ឯង​នឹង​ទទួល​ទោស​នៅ​ចំពោះ​មុខ​ច្បាប់។ ទោះ​បី​ខ្ញុំ​ស្លាប់​ទៅ​ក្លាយ​ទៅ​ជា​ខ្មោច​ក៏​មិន​បណ្ដោយ​ពួក​អ្នក​ឯង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ…” បន្ទាប់​មក​នាង​បាន​បន្ថែម​ថា “ប៉ូលិស​មិន​ទទួល​សំណុំ​រឿង​របស់​ខ្ញុំ ដូច​នេះ​ហើយ​ខ្ញុំ​នឹង​យក​សេចក្ដី​ស្លាប់​មក​ជំនួស”។ បន្ទាប់​ពី​បាន​ឃើញ​ពាក្យ​សម្ដី​អស់​សង្ឃឹម​របស់ Yoyo ឪពុក​ម្ដាយ​និង​មិត្តភ័ក្ដិ​បាន​រូតរះ​មក​ផ្ទះ​​និង​​​ជួយ​សង្គ្រោះ​នាង​បាន​ទាន់​ពេល​វេលា។ អស់​រយៈ​ពេល​សង្គ្រោះ​បន្ទាន់​បី​ម៉ោង Yoyo ត្រូវ​បាន​សង្គ្រោះ​បាន​សម្រេច​។ ឆ្លើយ​តប​នឹង​បទ​សម្ភាសន៍ នាង​បាន​ឲ្យ​ដឹង​ថា មុន​នោះ​ខ្លួន​បាន​ទទួល​ថត​ពាណិជ្ជកម្ម​ឲ្យ​ក្រុមហ៊ុន​មួយ។ ខាង​ក្រុមហ៊ុន​នោះ​បាន​តម្រូវ​ឲ្យ Yoyo ថត​ដោយ​មិន​មាន​​អ្វី​ទាំង​អស់​មក​គ្រប​ខ្លួន។ ដើម​ឡើយ តារា​ម៉ូដែល​​នេះ​មិន​បាន​យល់​ព្រម​នោះ​ទេ តែ​គេ​បាន​ឲ្យ​តម្លៃ​ខ្លួន​នាង​​ឡើង​ដល់​ខ្ទង់​លាន​និង​បាន​សន្យា​ថា និង​រក្សា​រូប​ទាំង​នេះ​មិន​ឲ្យ​បែក​ធ្លាយ​ចេញ​ក្រៅ​នោះ​ទេ […]

អានបន្ត

Edison Chen និយាយ​ពី​រឿង​អាស្រូវ​ផ្លូវ​ភេទ​ដ៏​កក្រើក​​របស់​ខ្លួន​កាល​ ៧ ឆ្នាំ​មុន

តារា​សម្ដែង​ហុងកុង​បាន​រៀបរាប់​ពី​ជីវិត​របស់​ខ្លួន​បន្ទាប់​ពី​រឿង​អាស្រូវ​ធំ​ជាង​គេ​ក្នុង​ជីវិត​​បាន​កន្លង​ផុត​ទៅ​បាន​រយៈ​ពេល ៧ ឆ្នាំ។ ថ្មី​ៗ​នេះ​ភាពយន្ត​ឯកសារ​និយាយ​ពី​ជីវិត​របស់​តារា​សម្ដែង​ហុងកុង Edison Chen​ ទើប​តែ​ត្រូវ​បាន​ចាក់​ផ្សាយ។ នៅ​ក្នុង​កម្មវិធី​នេះ​ តារា​អាយុ ៣៥ ឆ្នាំ​បាន​ចែក​រំលែក​​ពី​រឿង​អាស្រូវ​បែក​ធ្លាយ​រូប​ថត​អាក្រាត​របស់​ខ្លួន​ជាមួយ​នឹង​តារា​ស្រី​ជា​ច្រើន​ទៀត​កាល​ពី​ឆ្នាំ ២០០៨ និង​ឥទ្ធិពល​របស់​វា​ដែល​បាន​ជះ​លើ​ខ្លួន​លោក។ “ខ្ញុំ​ដឹង​ថា​មាន​រឿង​មិន​សប្បាយ​ចិត្ត​ជា​ច្រើន​បាន​កើត​ឡើង ប៉ុន្តែ​ខ្ញុំ​មិន​បាន​មាន​គំនិត​អាក្រក់​អ្វី​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​បាន​តាំង​ចិត្ត​ធ្វើ​វា​ឡើង​នោះ​ដែរ។ វា​គ្រាន់​តែ​ជា​ឧបទ្ទវហេតុ​មួយ​តែ​ប៉ុណ្ណោះ”។ បន្ទាប់​ពី​រឿង​អាស្រូវ​ដ៏​កក្រើក​មួយ​នោះ​បាន​កើត​ឡើង កេរ្តិ៍​ឈ្មោះ​របស់​ Edison បាន​ធ្លាក់​ដល់​បាត ហើយ​ជីវិត​ឯកជន​របស់​លោក​ក៏​ត្រូវ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដែរ។ “ខ្ញុំ​ធ្លាប់​មាន​មិត្តភ័ក្ដិ​រាប់​ពាន់​នាក់​ដែល​អាច​ពឹង​ពាក់​បាន តែ​ក្រោយ​ពី​រឿង​នោះ​កើត​ឡើង គ្មាន​អ្នកណា​ចង់​ពាក់​ព័ន្ធ​នឹង​ខ្ញុំ​នោះ​ទេ”។ យ៉ាងណាមិញ​ រឿង​អាស្រូវ​មួយ​នេះ​ក៏​បាន​ធ្វើ​ឲ្យ​លោក​រឹងមាំ​ជាង​មុន​ដែរ។ ចាប់​តាំង​ពី​ពេល​​ចាក​ចេញ​ពី​សិល្បៈ​មក​ដល់​ពេល​នេះ Edison ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​លើ​ការ​រក​ស៊ី​ ដែល​​ក្នុង​នោះ​រួម​មាន ក្រុមហ៊ុន​ខោអាវ​និង​ក្រុមហ៊ុន​កម្សាន្ត​។ ជំនួញ​ទាំង​នេះ​បាន​នាំ​មក​ឲ្យ​លោក​ជាង ១០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ខែ កុម្ភៈ ឆ្នាំ ២០០៨ វិស័យ​សិល្បៈ​របស់ ហុងកុង​​ត្រូវ​រំជើប​រំជួយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​រូប​ថត​អាក្រាត​របស់ Edison Chen និង​តារា​ស្រី​ល្បី​ឈ្មោះ​ជា​ច្រើន​រូប​​ត្រូវ​បាន​បែក​ធ្លាយ​នៅ​លើ​អ៊ីនធឺណិត។ រឿង​អាស្រូវ​នេះ​ត្រូវ​បាន​បណ្ដាញ​ព័ត៌មាន​តូច​ធំ​ជា​ច្រើន​នៅ​លើ​ពិភពលោក​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត៕

អានបន្ត

10 សន្លឹកបញ្ជាក់​សម្រស់​ពិត​តួ​ស្រី​ក្នុង​ភាពយន្ត​ថ្មី​របស់​ទិនហ្វី​ស្អាត​ប៉ុណ្ណា

ភាពយន្ត​ថ្មី “The Mermaid” របស់​កំពូល​តារា​សម្ដែង​ហុងកុង Stephen Chow កំពុង​តែ​ផ្ទុះ​ខ្លាំង​​ក្នុង​ប្រទេស​អាស៊ី​មួយ​ចំនួន​ចាប់​តាំង​ពី​ថ្ងៃ​បញ្ចាំង​ដំបូង​កាល​ពី​ថ្ងៃ​ចូលឆ្នាំ​ចិន។ ថ្មី​ៗ​នេះ ភាពយន្ត​បែប​កំប្លែង​មួយ​នេះ​ក៏​ទើប​តែ​បំបែក​កំណត់​ត្រា​របស់​វិស័យ​ភាពយន្ត​ចិន​ក្លាយ​ជា​ភាពយន្ត​ដែល​រក​ចំណូល​បាន​ច្រើន​ជាង​គេ​​ក្នុង​ប្រវត្តិសាស្ត្រ។​​ ក្រៅ​ពី​ផ្ទៃ​រឿង​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​​ផ្ទុះ​សំណើច ក្នុង​នោះ​គេ​ក៏​នៅ​ចាប់​អារម្មណ៍​តារា​សម្ដែង​ស្រី​​វ័យ​ក្មេង Jelly Lin ដែល​ទើប​មាន​អាយុ​១៩​ឆ្នាំ និងមាន​សម្រស់​ផូរផង់​មិនចាញ់​តារា​ស្រី​ផ្សេង​ៗ​ឡើយ។ មុន​នឹង​បាន​សម្ដែង​រឿង​នេះ Jelly ត្រូវ​ប្រកួតប្រជែង​ជាមួយ​បេក្ខភាព​ចំនួន ១២០០០ នាក់​​ដើម្បី​បាន​ដើរ​តួ​ឯក​។ ហើយ​ថ្មី​ៗ​នេះ ​មាន​ព័ត៌មាន​លេច​ឮថានាង​កំពុង​​មាន​ទំនាក់ទំនង​ជាមួយ​តួ​ប្រុស​រឿង ” Monkey King 2” Feng Shaofeng ដែល​មាន​អាយុ​បង​នាង​ដល់​ទៅ​១៨​​ឆ្នាំ។ ខាង​ក្រោម​ជា​ខ្លះ​ៗ​បង្ហាញ​ពី​សម្រស់​ពិត​របស់ Jelly Lin ៖

អានបន្ត

ចូល​មើល​រូបភាព​ភូមិគ្រឹះ​ទំហំ​៧​ហិច​តា ​តម្លៃ​៦​លាន​ដុល្លារ​នៅ​បារាំង​របស់ត្រចៀកកាំ

រូបភាព​ភូមិគ្រឹះ​ទំហំ​៧​ហិច​តា​របស់​ប្ដី​ប្រពន្ធ​តារា​សម្ដែង​ល្បី​ឈ្មោះ​ចិន Zhao Wei ដែល​ទិញ​កាល​ពី​ឆ្នាំ​២០១១ ទើប​តែ​ត្រូវ​បាន​ទម្លាយ​នា​ពេល​ថ្មី​ៗ​នេះ។ មុន​នេះ​បន្តិច រូប​ភាព​ភូមិគ្រឹះ​នៅ​ជាយ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​របស់​តារា​សម្ដែង​ចិន Zhao Wei ទើប​តែ​ត្រូវ​បាន​គេ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម Weibo។ តាម​នោះ​ដែរ ភូមិគ្រឹះ​គួប​ផ្សំ​ជាមួយ​កន្លែង​ផលិត​ស្រា​ក្រហម​នេះ​ត្រូវ​បាន​តួ​រឿង “ព្រះនាង​យេយេ” ទិញ​កាល​ពី​ឆ្នាំ​២០១១ ក្នុង​តម្លៃ​៤០​លាន​យាន់ (៤លានដុល្លារ)។ គេហដ្ឋាន​នេះ​មាន​ទំហំ​ជិត​៧​ហិច​តា ដោយ​មាន​ចម្ការ​ទំពាំងបាយជូរ និង​រោងចក្រ​ផលិត​ស្រា​មួយ​ផង​ដែរ។ បណ្ដាញ​ព័ត៌មាន​ចិន​បាន​ឲ្យ​ដឹង​ថា ភូមិគ្រឹះ​របស់​ត្រចៀកកាំ​គឺ​មាន​តម្លៃ​មិន​ចាញ់​ប្រាសាទ​មួយ​នោះ​ឡើយ។

អានបន្ត

តារា​ល្បីចិន ​​៨​រូប​ដែល​មាន​​យន្តហោះ​ផ្ទាល់​ខ្លួន

សន្ទុះ​នៃ​ការ​ទិញ​យន្តហោះ​ផ្ទាល់​ខ្លួន​របស់​តារា​ចិន​កាល​ពី​ប៉ុន្មាន​ឆ្នាំ​​មុន​ ហាក់​ហក់​ខ្លាំង រហូត​វា​លែង​ក្លាយ​ជា​ព័ត៌មាន​ធំ​ទៅ​ហើយ។ ដូច្នេះ​​គេហទំព័រ​ chinawhisper បាន​ប្រមូល​​ផ្ដុំ​តារា​ចិន​​៨​រូប​ដែល​មាន​​យន្តហោះ​​សម្រាប់​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន។ យ៉ាងណាមិញ មិន​ទាន់​មាន​ព័ត៌មាន​បញ្ជាក់​ថា តារា​ទាំង​នោះ​នៅ​រក្សា​យន្តហោះ​របស់​ខ្លួន​ឬ​លក់​នៅ​ឡើយ​ទេ ខណៈ​តារា​ខ្លះ​បាន​ទិញ​យន្តហោះ​បន្ថែម​ទៅ​ហើយ។ ១.Liu Tao តារា​សម្ដែង​​ស្រី​ដែល​បាន​រៀបការ​ជាមួយ​​ស្វាមី​ដែល​​ជា​មហាសេដ្ឋី​កាល​ពី​ឆ្នាំ​២០០៨ មាន​យន្តហោះ​ផ្ទាល់​ខ្លួន​មួយ​ ដោយ​ផ្ទៃ​ខាង​ក្នុង​មាន​​សាឡុង​គេង​​ប្រកប​ដោយ​ផាសុកភាព​ បន្ទប់​ទឹក ​និង​ចង្ក្រាន​បាយ​។ ​​​ ២.Brigitte Lin Brigitte មាន​យន្តហោះ​១​គ្រឿង​ឈ្មោះ​ថា “Bom-bardier Challenger” តម្លៃ​ចន្លោះ​៩​ទៅ​៥០លានដុល្លារ​។ ៣.Zhao Benshan ជា​តារា​កំប្លែងប្រុស​​ដ៏​ល្បី Zhao មាន​យន្ត​ហោះម៉ាក Bombardier Challenger 850 កាល​ពី​ឆ្នាំ​២០០៩ តម្លៃ​៣០​លាន​​ដុល្លារ។ ​ ៤.Jackie Chan តារា​ក្បាច់​គុន​ដែល​គ្រប់គ្នា​ហៅ​ថា ឈិន​ ឡុង​​មាន​យន្តហោះ​ផ្ទាល់​ខ្លួន​២​គ្រឿង​។ ទី​១​ឈ្មោះ​ថា Embraer Legacy 650 ទិញ​តម្លៃ​៣០​លាន​ដុល្លារ​ និង​ទី​២ Legacy 50 មាន​តម្លៃ​២០​លាន​ដុល្លារ។​ ៥.Jay Chou ឯ​តារា​ចម្រៀង Jay Chou […]

អានបន្ត