Shu Qi រំឭក​ប្រវត្តិ​ជូរចត់​​ កាល​ថត​រឿង​អាសអាភាស​យ៉ាង​ជោកជាំ

អំឡុង​​ទសវត្ស​ឆ្នាំ ១៩៩០ នៅ​ពេល​ដែល​រឿង​បែប​ស្រើបស្រាល កំពុង​តែ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នៅ​ហុងកុង Shu Qi មាន​ងារ​ថា “រាជិនី​​រឿង​អាសអាភាស” ដោយ​មាន​​សម្រស់​ស្អាត​គ្មាន​ពីរ ក៏​ដូច​ជា​ទេពកោសល្យ​សម្ដែង​ល្អ។ ក្នុង​រយៈ​ពេល​ជាង ២០ ឆ្នាំ នៅ​លើ​វិថី​សិល្បៈ ភាព​ជោគជ័យ​របស់ Shu Qi គឺ​បាន​មក​ពី​ការ​តស៊ូ​មិន​ឈប់​ឈរ​ដើម្បី​​តប​សង​ទៅ​នឹង​​កំហុស​​​ឆ្គង​កាល​ពី​ក្មេង ក៏​ដូច​ជា​​បញ្ជាក់​នូវ​តម្លៃ​ពិត​ប្រាកដ​របស់​ខ្លួន។ Shu Qi ឥឡូវ​ជា​តារា​ជួរ​មុខ​ម្នាក់ ដែល​មាន​​​ឥទ្ធិពល​ហួស​ពី​ព្រំដែន​របស់​អាស៊ី​ទៅ​ដល់​​​ទី​ផ្សារ​​អន្តរជាតិ។ យ៉ាង​ណា​ក៏​ដោយ​ ពេល​រំលឹក​ដល់ Shu Qi មនុស្ស​មួយ​ចំនួន​នៅ​តែ​គិត​ដល់​អតីតកាល​របស់​នាង រាជិនី​រឿង​​អាសអាភាស​​ក្នុង​សតវត្ស​មុន។ ជីវិត​លំបាក​ក្នុង​កុមារភាព​ Shu Qi មាន​ឈ្មោះ​ពិត​ថា Lin Li Hui កើត​ឆ្នាំ ១៩៧៦ ក្នុង​គ្រួសារ​អ្នក​​ក្រី​ក្រ​មួយ​នៅ​តៃវ៉ាន់។ ម្ដាយ​របស់ Shu Qi កើត​នាង​នៅ​ពេល​ដែល​គាត់​មាន​អាយុ​ទើប​តែ ១៨ ឆ្នាំ។ ឪពុក​ម្ដាយ​របស់ Shu Qi សុទ្ធ​តែ​ជា​មនុស្ស​មិន​សូវ​​មាន​ចំណេះ​ដឹង រាល់​ថ្ងៃ​ត្រូវ​​ធ្វើ​ការ​​ងារ​​អស់​ពី​ដៃ​ជើង​តែ​នៅ​តែ​មិន​មាន​បាន។ ជីវិត​ក្រ​លំបាក​​ជាមួយ​នឹង​ការ​យល់​ដឹង​តិច បាន​ធ្វើ​ឲ្យ​​ពួក​គេ​មាន​គំនិត​អភិរក្ស​និយម។ ពួក​គេ​តែង​តែ​ប្រើ​រំពាត់​​ជំនួស​ឲ្យ​ពាក្យ​សម្ដី​នៅ​ពេល​ដែល​ចង់​ប្រៀន​ប្រដៅ​​ដល់​កូន​ចៅ។ ​នៅ​ពេល​ដែល​ធំ​ពេញ​វ័យ​ហើយ​ទើប Shu […]

អានបន្ត

ក្រុម​នារីកូរ៉េ​ K-Pop មួយ​ក្រុម ចេញ​ភ្លាម​ល្បីក្ឌាំង ព្រោះរាំ​​​សិចស៊ី​​មិន​ស្លៀក​ខោ​ក្នុង​

ក្រុម​តារាកូរ៉េ នារី​ K-Pop ថ្មី​មួយ​ក្រុម​ដែលមានឈ្មោះថា​ Bambino បាន​បង្ហាញខ្លួនជាមួយនឹង​​ក្បាច់​រាំ​ដ៏​សិចស៊ី​ ដែលធ្វើអោយ មហាជន​ដែលទស្សនានៅទីនេះ និងនៅក្នុងបណ្ដាញសង្គមមាន​ការ​ចាប់អារម្មណ៍​ខ្លាំង ជាមួយនឹង​ភាព​សិចស៊ី​របស់​សមាជិក​ក្នុង​ក្រុម​នេះ។ ជាក់ស្ដែង នៅក្នុងការ​សម្ដែង​មួយ​របស់​ពួកគេ​ កំពុងត្រូវបាន​ល្បី​យ៉ាងកក្រើកពេញ​អ៊ីនធឺណិត ដែលជាហេតុ​ធ្វើ​អោយ​ប្រជាប្រិយភាព​របស់​តារាក្រុមនារី​នេះ​ បានហក់ឡើងយ៉ាងខ្ពស់ និងគួរអោយ​កត់​សម្គាល់ផងដែរ ខណៈពេលទើប​បញ្ចេញ​មុខ​ដំបូងផងនោះ។ ហើយ​អ្វី​ដែល​ធ្វើ​អោយ​មាន​អ្នក​ចូលទៅ​មើល​វីដេអូ​នេះយ៉ាង​ច្រើន​ ក៏​ព្រោះតែ ក្បាច់រាំគ្រលែងខ្លួនយ៉ាងសិចស៊ី ​របស់​សមាជិក​ម្នាក់​ឈ្មោះ​ថា Hadam បូក​រួម​នឹង​សម្លៀកបំពាក់​ដ៏​សិចស៊ី​ខ្លាំងផងដែរ រហូត​អ្នក​ទស្សនា​ខ្លះ​ និយា​ថា​នាង​មិនបាន​ស្លៀក​ខោ​ក្នុង​ទៀតផង។ ហើយមិនមែន​មាន​តែ​ Video របស់​ Hadam នោះទេ​ដែល​មានការល្បី​ខ្លាំងនោះ​ គឺសូម្បី​តែ Eunsol ក៏​មិន​ចាញ់​ដែរ នោះមានន័យ​ថា​ គ្រាន់​តែ​ Video ​របស់​នាង​ ដែល​ត្រូវបាន​អ្នក​គាំទ្រ​ថត​បាននោះ​ គឺ​មាន​អ្នកទស្សនា និងចុច​មើល​រាប់​លាន​ដងផងដែរ។ ក្រុមចម្រៀង​ Bambino គឺជា​ក្រុម​កូរ៉េមួយដែលមាន​សមាជិកសរុប​ ៤នាក់ និងត្រូវ​បាន​បង្កើតឡើង​កាល​ពី​ឆ្នាំ​ ២០១៥​ ដោយ​ផលិតកម្ម​ JS។ ហើយបទ​ដំបូង​របស់​ក្រុមនេះ​មាន​ចំណង​ជើង​ថា​ “Oppa, Oppa” ដែលបានចេញ​កាល​ពី​ថ្ងៃ​ទី​ ២៣ ខែ​មិថុនា។ តែគួរ​អោយ​ស្ដាយ​ផងដែរ […]

អានបន្ត

អ្នកគាំទ្រភ័យបុកពោះ ពេលឃើញ នាយ គ្រឿន និង BIG ក្នុងទិដ្ឋភាពបែបនេះ! (មានវីដេអូ)

DJ Rab លោក BIG និង តារាកំប្លែង លោក នាយ គ្រឿន ដ៏មានប្រជាប្រិយភាព ដែលកលោកអ្នកតែងតែឃើញសកម្មភាពពួកគាត់ទាំង២ សម្ដែងរឿងជាមួយគ្នាជាញឹកញាប់ ហើយអ្នកទាំងពីរ គឺជាដៃគូមួយដ៏សាកសម ដែលធ្វើអោយទស្សនិកជនទស្សនា មានសំណើច និងមិនចេះជិនយាយ។ ជាក់ស្ដែងនាពេលម្សិលមិញនេះ នាយគ្រឿន និង លោក BIG ស្រាប់តែបានធ្វើអោយអ្នកគាំទ្របុកពោះភ័យយ៉ាងខ្លាំង ពេលដែលបានឃើញVideoឃ្លីបមួយ ដែលអ្នកទាំងពីរ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពហូរឈាមពេញលើផ្ទៃមុខ។ យ៉ាងណាមិញ វាគ្រាន់តែជាឈុតឆាកមួយនៅក្នុងខ្សែភាពយន្តតែប៉ុណ្ណោះ ដែលពួកគេកំពុងតែថតអោយផលិតកម្ម LD ហើយ ទស្សនិកជនក៍មានអារម្មណ៍ល្អប្រសើរទ្បើងវិញ បន្ទាប់ពីបានដឹងថា វាគ្រាន់តែជាវីដេអូឃ្លីបនេះតែប៉ុណ្ណោះ។ សូមទស្សនា Video ខាងក្រោមទាំងអស់គ្នាថាតើបុកពោះភ័យយ៉ាងខ្លះ

អានបន្ត

ក្នុងវគ្គ live show កវីតូច ពេជ្រ ថៃ ច្រៀងបទ “ជិះស៊ីក្លូ” លេងកាយវិការផ្អើលពេញឆាក (មានវីដេអូ)

នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA នៅរដូវកាលទី 1 ក្នុងវគ្គ Live Show សប្ដាហ៍ទី 2 នេះ កុមារា ពេជ្រ ថៃ កូនក្រុមរបស់ លោក ព្រាប សុវត្ថិ បានបកស្រាយចម្រៀងបទ “ជិះស៊ីក្លូ” ធ្វើអោយអ្នកទស្សនានៅទីនោះ និងគ្រូបង្វឹក មានការកោតសរសើរយ៉ាងខ្លាំងចំពោះកាយវិកា របស់កុមារា ពេជ្រ ថៃ យ៉ាងក្រម៉េចក្រមើុម ហើយនៅសប្ដាហ៍នេះ ពេជ្រ ថៃ នៅតែធ្វើបានយ៉ាងល្អ នៅលើឆាក 1 ក្នុងវគ្គ Live Show សប្ដាហ៍ទី 2 នេះ។ សូមទស្សនាមើលវីដេអូនៅខាងក្រោម៖

អានបន្ត

នាយ ពែកមី ត្រូវជួបរឿងស៊យខ្លាំងទៀតហើយ បន្ទាប់ពីគ្រូអគ្គីនេត្រ ត្រូវប៉ូលីសចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន

នៅពេលថ្មីៗនេះព័ត៌មានដែលកំពុងទទួលបានការចាប់អារម្មណ៍គឺរឿង គ្រូអគ្គីនេត្រ ត្រូវប៉ូលីសចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន ដែលល្បីពេញ Facebook តែម្ដង។ ហើយពេលនេះកំពុងបន្តនិតិវិធីបញ្ជូនទៅតុលាការដើម្បីធ្វើការដាក់ទោសទៅតាមច្បាប់។ ដោយសារតែមានការចាប់ខ្លួន គ្រូអគ្គីនេត្ររូបនេះហើយ បានធ្វើអោយតារាកំប្លែង នាយ ពែកមី ត្រូវជួបរឿងស៊យ ក៏ព្រោះតែគ្រូអគ្គីនេត្រ ត្រូវបាន នាយ ពែកមី ហៅមកថតកុន ក្នុងរឿង បន្តោងឆ្នាំងដី របស់នាយ ពែកមី ហើយពេលនេះមិនទាន់បានថតចប់សព្វគ្រប់នោះទេ។ នៅក្នុងរឿងនោះ គ្រូទាយអគ្គីនេត្រ ត្រូវបានដើរតួជាគ្រូចាប់ខ្មោច ដែលដឹកនាំផលិតដោយ នាយ ពែកមី ផ្ទាល់តែម្ដង។ ហើយខណៈនោះ នាយ ពែកមី បានធ្វើការបង្ហោះនៅលើ Facebook របស់នាយថា៖ “ឃើញគ្រាន់បើ ខំហៅថតកុន ឥឡូវចប់ ស្គាល់មុខមិនស្គាល់ចិត្តមែន កាលណាទើបផុតស៊យទៅខ្ញុំ”។ សូមបញ្ជាក់ផងដែរថា គ្រូទាយអគ្គីនេត្រ ត្រូវបានប៉ូលីសធ្វើការចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន កាលពីពេលថ្មីៗនេះ ហើយក៏ត្រូវខ្ចរខ្ចាយព័ត៌មានពេញបណ្ដាញសង្គមកាលពីល្ងាចមិញនេះផងដែរ។

អានបន្ត

តើអ្នកនូវ​ចាំ​តួ​សម្ដែង​ស្រី​ពេស្យា​ ក្នុង​ខ្សែភាពយន្ត ជីងកុង​ទិនហ្វី

អ្នក​ស្រី Maggie Cheung Man-yuk គឺជាអតីតកំពូលតារាសម្ដែងចិនស្រីម្នាក់ដែល​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ និងថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផង នៅក្នុងទសវត្សរ៍ ១៩៨៤-២០១០ ។ ​អ្នក​ស្រី Cheung កើតនៅថ្ងៃទី ២០ កញ្ញា ១៩៦៤ នៅ​ទី​ក្រុង​ហុងកុង ប្រទេស​ចិន បើគិត​មក​ដល់​បច្ចុប្បន្ន​ គឺអ្នកស្រី​មាន​អាយុ ៥៣ ឆ្នាំ។ ហើយអ្នកស្រី ធ្លាប់បានឈ្នះនូវ​ពាន់​រង្វាន់​ជា​ច្រើន​ក្នុង​អាជីព​ការងារ​សម្ដែង​របស់តារា​ចិន​ហុងកុង​ និងបាន​ដើរ​តួ​សម្ដែង​មិន​ក្រោម​ ៨០រឿង ​នោះ​ទេ​។ អ្នកស្រី Cheung សម្រេច​ចិត្ត​រៀបអាពាហ៍ពិពាហ៍​ជាមួយនឹង​លោក Olivier Assayas កាលពី​ឆ្នាំ ១៩៩៨ ដែលលោក Olivier Assayas ជា​នាយក​ភាពយន្តរបស់ប្រទេស​បារាំ នៅក្នុងឆ្នាំ១៩៩៨ តែគួរ​អោយ​សោកស្តាយ​អ្នកស្រី​ក៏​បាន​លែងលះ​ជាមួយ​នឹង​ស្វាមី​នៅក្នុង​ឆ្នាំ ​២០០១។ គួរ​បញ្ជាក់អោយដឹង​ផង​ដែរ​ថា អ្នកស្រីបានក្លាយទៅជា​តារា​ស្រី​ដំបូង​គេបំផុតនៅអាស៊ី ដែលបានឈ្នះ​ពាន​រង្វាន់​នៅ Cannes Film Festival និង​ធ្លាប់​ជា​ឯកអគ្គរដ្ឋទូត​របស់​អង្គការ UNICEF កាលពីឆ្នាំ២០១០ ទៀតផង។

អានបន្ត

តារាល្បីៗចូលរួមយ៉ាងកុះករ នៅក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនលោកព្រឹទ្ធាចារ្យ គង់ ណៃ !​

ភ្នំពេញ៖ ជារឿងដ៏គួរអោយមោទនភាពណាស់ដែលកូនខ្មែរគ្រប់រូបបានចងចាំ នូវស្នាដៃរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ហើយការពីថ្មីៗនេះដែរ លោកតាទើបតែបានទទួលរង្វាន់សិល្បៈវប្បធម៌ នៅទីក្រុងហ្វុគុអូកា នៃប្រទេសជប៉ុន ។ នៅព្រឹកនេះដែរ គេក៏ឃើញមានវត្តមាន តារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានចូលរួមពិធី បំពាក់គ្រឿងឥស្សរិយយស ជូនលោកព្រឹទ្ធាចារ្យ គង់ ណៃ ទៀតផង។ នៅក្នុងនោះដែរ គេឃើញមាន តារាសម្ដែង តារាចម្រៀង និងតារាកំប្លែង ជើងចាស់ជាច្រើនរូបទៀត ហើយកាន់តែពិសេសទៀតនោះ នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមក្រោមអធិបតីភាព ពីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៀតផង។ គួររលឹកផងដែរ ព្រឹទ្ធាចារ្យ គង់ ណៃ ត្រូវបានរដ្ឋាភិបាលប្រទេសជប៉ុន ផ្តល់រង្វាន់ “សិល្បៈ និងវប្បធម៌ហ្វុគុអូកា” នៅឆ្នាំ២០១៧ ។ ចំពោះផ្ដល់ពានរង្វាន់សិល្បៈ និងវប្បធម៌ហ្វុគុអូកានោះ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៩០ មកម្លេះនៅប្រទេសជប៉ុន។ ការផ្ដល់ពានរង្វាន់នេះ គឺក្នុងគោលបំណងផ្តល់កិត្តិយសដល់ក្រុម បុគ្គល ឬស្ថាប័ននានា ដែលមានស្នាដៃលេចធ្លោនៅក្នុងការថែរក្សា និងបង្កើតនូវវប្បធម៌អាស៊ីមួយ ដែលប្រកបទៅដោយលក្ខណៈពិសេស និងភាពចម្រុះ សំដៅជំរុញការផ្លាស់ប្តូរនូវវប្បធម៌គ្នាទៅវិញទៅមក និងជួយលើកកម្ពស់ការយល់ដឹងអំពីតម្លៃនៃវប្បធម៌អាស៊ីផងដែរ។ […]

អានបន្ត

ដើម្បី យូ ឌីស្កូ កញ្ញាឌួង ហ្សូរីដា សុខចិត្តលះបង់បែបនេះផង

អតីតតារាសម្តែង លោកយូ ឌីស្កូ បន្ទាប់ពីបានបាត់មុខមួយរយះពេលនេះមក ក៏ស្រាប់តែលេចលឺដំណឹងកាលពីប៉ុន្មានថ្ងៃនេះ គឺត្រូវបានគេដឹងថា លោកកំពុងតែមានជំងឺដ៏ធ្ងន់ធ្ងរ ហើយកំពុងត្រូវការឈាមជាបន្ទាន់ដើម្បីធ្វើការផ្លាស់ប្តូរ នៅក្នុងនោះផងដែរក៏មានតារាជាច្រើនរូប បានព្យាយាមស្វែងរកមនុស្សដែលមានឈាមប្រភេទ AB+ ដើម្បីធ្វើការផ្លាស់ប្តូរជាមួយឈាមនឹងលោក យូ ឌីស្កូ ហើយនៅក្នុងការស្វែងរកប្រភេទឈាមអ្នកដែលមានប្រភេទដូចរូបលោក ក៏នៅតែបន្តដែរ ព្រោះថាពេលនេះគាត់ត្រូវលាងឈាម ចំនួន៣ថ្ងៃជាប់គ្នា ដោយសារតែរូបលោកខ្វះគ្រាប់ឈាមក្រហមច្រើនពេក។ ជាការពិតយើងក៏ឃើញមានពិធីការិនីមួយរូប គឺ កញ្ញា ឌួង ហ្សូរីដា ដែលតែងតែមានចិត្តមេត្តា ចង់ជួយបរិច្ចាគឈាមអោយលោក បើយោងតាមប្រភពគណនីហ្វេសប៊ុករបស់ អ្នកនាង ចន ច័ន្ទលក្ខិណា កាលពីប៉ុន្មានម៉ោងមុនមកនេះ គឺគាត់កំពុងតែរៀបចំញុំាអាហារ ដើម្បីប្រមូលកម្លាំង និងថាមពល។ បន្ទាប់ពី កញ្ញា ឌួង ហ្សូរីដា បានធ្វើការបរិច្ចាគឈាមរួច ក៏មានការបង្ហោះជារូបភាពជាមួយនឹងសារមួយដែរមានអត្ថន័យ គ្រាន់តែទស្សនិកជនបានមើលឃើញភ្លាមក៏មានការកោតសរសើរយ៉ាងក្រៃលែងពីទឹកចិត្តរបស់កញ្ញាដែរ ដែលបានជួយដល់តារាដូចគ្នា។ សូមទស្សនាសកម្មភាពរូបភាព កញ្ញាឌួង ហ្សូរីដា បានបរិច្ចាគឈាមអោយលោកយូ ឌីស្កូ ខាងក្រោមទាំងអស់គ្នាៈ

អានបន្ត

តារាកំប្លែងស្រីបានទម្លាយរឿងពិតហើយរបស់នាង ដែលពាក់ព័ន្ធទៅនឹងដំណឹង ថាអ្នកនាង និងនាយកៃដ

ភ្នំពេញៈ អ្នកនាង ស្រេង សុកាន់ដា ហៅនាង ខ្ញុង ដែលជាតារាកំប្លែងស្រីបានទម្លាយរឿងពិតហើយរបស់នាង ដែលពាក់ព័ន្ធទៅនឹងដំណឹង ថាអ្នកនាង និងនាយកៃដ គឺពិតជាមានទំនាក់ទំនងយ៉ាងស៊ីជម្រៅគឺលើសពីមិត្តរួមការងារទៅទៀត។ ហើយតារាកំប្លែងស្រីរូបនេះ ក៏បានសារភាពថាសព្វថ្ងៃនេះខ្លួន និងនាយកៃដ គឺពិតជាមានទំនាក់ទំនងស្នេហា ដូចដែលអ្វី អ្នកគាំទ្រសង្ស័យពិតមែន។ ហើយលើសពីនេះទៅទៀត ចំពោះតារាកំប្លែងប្រុសស្រីមួយគូនេះ ក៏បានចាប់ផ្ដើមរួមរស់ជាមួយនឹងគ្នាដូចជាប្ដីប្រពន្ធ រយះពេលជាងមួយខែទៅហើយ បន្ទាប់ពីអ្នកទាំងពីរបានធ្វើការរៀបចំពិធីសែនព្រេន ក្នុងថ្ងៃឡើងផ្ទះរបស់តារាកំប្លែងស្រីអ្នកនាងខ្ញុង ហើយថែមទាំងមានការចូលរួមពីក្រុមគ្រួសារទាំងសងខាងទៀតផង។ ហើយចំពោះ រូបថតសែនព្រេង របស់ពួកគេទាំង២ ក៏មានការបែកធ្លាយជាបន្តបន្ទាប់ នៅក្នុងបណ្តាញសង្គមហ្វេកបុក​ ហើយរូបថតទាំងអស់នោះដែរ គឺមិនមែនជា នាងខ្ញុង ជាបង្ហោះនោះទេ។ ហើយយើងខ្ញុំក៏ចូលរូមអបអរសាទរដល់ពួកគាត់ទាំងពី អោយមានតែសុភមង្គលជារៀងរហូត ហើយកាន់តែពិសេស សូមជួនពរអោយពួកគាត់ជោគជ័យលើអាជីពសិល្បៈមួយនេះផងដែរ។

អានបន្ត

អីយ៉ាស់ កក្រើកទៀតហើយ ! លោក ខេមរៈ សេរីមន្ត បញ្ចេញបទ “ក្បាច់ពស់” (មានវីដេអូ)

តារាចម្រៀងមានឈ្មោះល្បី លោក ខេមរៈ សេរីមន្ត ក្រោយពីបានផ្លាស់ប្ដូរ ផលិតកម្មពី Sunday មកផលិតក​ម្មរស្មីហង្សមាស រូបលោកហាក់ដូចជាមាន ប្រជាប្រិយភាពកាន់តែខ្លាំងឡើងៗ គួរអោយកត់សម្គាល់ និងនៅតែមានការគាំទ្រពីសំណាក់យុវវ័យជាច្រើន។ ហើយនៅមុននេះបន្តិចដែរ ផលិតកម្មរស្មីហង្សមាស បានបង្ហោះនូវបទចម្រៀងថ្មីមានចំណងជើងថា “ក្បាច់ពស់” ដែលជាចង្វាក់កន្រ្តាក់អារម្មណ៍។ បើចង់ដឹងសូមទស្សនា Video ខាងក្រោម៖

អានបន្ត