ពិតជាមិនធម្មតាមែន! កូនប្រុសទាំង៣ របស់កំពូលតារា ព្រាប សុវត្ថិ ចេញបទថ្មីនិងជាលើកដំបូង

នៅមុននេះបន្តិច ផលិតកម្មរស្មីហង្សមាស បានចេញនៅ MV បទដំបូងដែលច្រៀងឡើងដោយ កូនប្រុសទាំង៣ របស់កំពូលតារា ព្រាប សុវត្ថិ (សុវត្ថិ មុនីវណ្ណ – សុវត្ថិ មុនីនាគ – សុវត្ថិ សិរីវុឌ្ឍ) ដែលមានចំណង់ជើងថា “កែវភ្នែក” ។

អានបន្ត

តារាចម្រៀងលោក ខេមរៈ សិរីមន្ត នាំគ្រួសារ ដើរកម្សាន្ត ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៨ នេះ

នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៨ នេះមនុស្សជាច្រើន បាននាំគ្នាដើរលេងកំសាន្តនៅតាមបណ្ដាខេត្តក្រុងនាៗ នៅទូទាំងប្រទេសកម្ពុជា។

អានបន្ត

ប៉ូលិសរកឃើញ ឧបករណ៍សម្លាប់ខ្លួនរបស់ Jonghyun (មានវីដេអូ)

កាលពីពេលថ្មីៗនេះ បន្ទាប់​ពី​ការ​ស្លាប់​ដ៏រន្ធត់​របស់​ Jonghyun ​បាន​ធ្វើ​ឱ្យ​មិត្តៗរួមសិល្បៈ និងអ្នកគាំទ្រ​ជុំវិញ​ពិភពលោក​ទួញ​សោក​ក្រៀមក្រំ​យ៉ាងខ្លាំង លើសពីនេះទៅទៀត គេឃើញប្រភពព័ត៌មាន Kpopline បានចុះផ្សាយថា អ្នកគាំទ្រ ៨នាក់ នៅទូទាំងពិភពលោក ធ្វើអត្តឃាតតាមលោក ក៏ព្រោះតែការសោកស្តាយមួយនេះ Jonghyun សមាជិក​ SHINee ដោយសារតែមានជំងឺបាត់បង់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យលោកទប់ទល់អារម្មណ៍ខ្លួនឯងលែងបាន ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតាមរយៈ ការដុតធ្យូងថ្មគីមី រួចស្រូបចូលទៅក្នុងខ្លួន បណ្តាលឱ្យខ្លួនស្លាប់យ៉ាងដូច្នោះ ហើយឧបករណ៍ដែលតារារូបនេះបានធ្វើអត្តឃាតនោះ ត្រូវបានប៉ូលិសបានបង្ហាញថា ជាប្រភេទធ្យូងគីមីម្យ៉ាង ដែល Jonghyun បានដុត រួច ហើយធ្យូងនោះ វានឹងបញ្ចេញឧស្ម័នកាបូនម៉ូណូអុកស៊ីតដែលជាឧស្ម័នពុល តារារូបនេះបានស្រូបចូលឧស្ម័នពុលនោះយ៉ាងខ្លាំង ទើបបណ្តាលឱ្យរូបលោកស្លាប់ភ្លាមៗយ៉ាងដូច្នោះ។ បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖  

អានបន្ត

ប្រវត្តិរឿង ដែលធ្វើឲ្យកូនខ្មែរស្ទើរគ្រប់រូបស្រក់ទឹកភ្នែក!! ឆាកជីវិតដ៏ជូរចត់របស់ «ហ៊ាំង ង៉ោ» តារាខ្មែរតែមួយគត់ធ្លាប់ទទួលពាន Oscar!!

រហូត​មក​ដល់​ពេល​នេះ សិល្បករ​រៀមច្បង ហ៊ាំង ង៉ោ​នៅ​តែ​ជា​តារា​សម្ដែង​​ប្រុស​អាស៊ី​តែ​មួយ​គត់​ដែល​ធ្លាប់​ទទួល​រង្វាន់ “តួ​រង​ប្រុស​ល្អ​បំផុត” នៅ​ក្នុង​ប្រវត្តិសាស្ត្រ Oscar។ លោក ហ៊ាំង សំណាង​ង៉ោ កើត​នៅ​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ១៩៤០ នៅ​​ឃុំ​សំរោង​យ៉ោង ខេត្ត​តាកែវ។ ថ្ងៃ ទី២៥ ខែ​មីនា ឆ្នាំ ១៩៨៥ ហ៊ាំង ង៉ោ​ត្រូវ​បាន​គេ​ប្រកាស​ឈ្មោះ​ឈ្នះ​ពាន​រង្វាន់ “តួរង​ប្រុស​ល្អ​បំផុត” សម្រាប់​ភាពយន្ត “The Killing Fields”។ គួរ​ឲ្យ​សោក​ស្ដាយ​លោក​ត្រូវ​​ក្រុម​ចោរ​ចោរ​​បាញ់​សម្លាប់​នៅ​ទីក្រុង Los Angeles នៅ​ដើម​ឆ្នាំ ១៩៩៦ ក្នុង​អាយុ ៥៥ ឆ្នាំ។ បច្ចុប្បន្ន ពាន​មាស​របស់ ហ៊ាំង ង៉ោ ត្រូវ​បាន​ក្មួយ​ស្រី​របស់​លោក​រក្សា​ទុក​នៅ​គេហដ្ឋាន​របស់​នាង។ សុភា ង៉ោ បាន​ជំពាក់​​គុណ​លោក​ពូ​ដែល​បាន​លាចាក​លោក​របស់​ខ្លួន​ច្រើន​ណាស់ ព្រោះ​លោក​ជា​អ្នក​រំដោះ​នាង​ចេញ​ពី​ប្រទេស​កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​​ក្រហម។ ដំណើរ​ផ្សងព្រេង​ពី​ប្រទេស​កម្ពុជា​ទៅ​ដល់​កម្មវិធី​ប្រគល់​រង្វាន់ Oscar ​ក្នុង​ឆ្នាំ ១៩៨៥ របស់​ពូ​ក្មួយ​ទាំង ២​ប៊ិះ​ទទួល​បរាជ័យ​ដោយ​មូលហេតុ​គួរ​ឲ្យ​អស់​សំណើច នោះ​គឺ​ស្ទះផ្លូវ។ រថយន្ត​ Limousine […]

អានបន្ត

មិន​នឹក​ស្មាន James Jirayu ស៊ី​ថ្លៃ​ច្រើន​ជាង Nadech ដល់​ថ្នាក់​ហ្នឹង!

តារា​សម្ដែង​ថៃ James Jirayu ជាមួយ​មិត្ត​រួម​ទ្រនំ Nadech Kugimiya ដែលមាន​កេរ្តិ៍​ឈ្មោះ និង​រូប​សម្បត្តិ​ស្រស់​សង្ហា​មិន​ចាញ់​គ្នា​មែន ប៉ុន្តែតម្លៃ​ខ្លួនរបស់អ្នកទាំងពីរត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​ខ្លួន​ខុស​គ្នា​គួរ​ឲ្យ​កត់​សម្គាល់។ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sanook តម្លៃ​ខ្លួន​របស់​តារា​សម្ដែង James Jirayu សម្រាប់​ការ​តំណាង​ផ្សព្វផ្សាយ​ផលិតផល​ណា​មួយ​គឺ​ចន្លោះ ១០ទៅ១៥លាន​បាត (២៨ទៅ៤២ម៉ឺន​ដុល្លារ) ខណៈ​ Nadech ស៊ី​ថ្លៃ​ជា​មធ្យម​ពី​ចន្លោះ ៨ទៅ​១០​លាន​បាត​ (២២ទៅ២៨ម៉ឺន​ដុល្លារ) ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា​ដោយ​សារ​តម្លៃ​ខ្លួន​ខ្ពស់​បែប​នេះ James មិន​សូវ​បាន​ចេញ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ញឹកញាប់​ឡើយ តែ​បើ​ក្រឡេក​មើល​ការងារ​របស់ មិត្ត​ប្រុស​ Yaya ដែល​មាន​តម្លៃ​ខ្លួន​ថ្នាក់​កណ្ដាល​គឺ​មាន​ហូរហែ​តែ​ម្ដង ដែល​អាច​និយាយ​បាន​ថា​ចំណូល​របស់​តារា​ប្រុស​ទាំង​ពីរ​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ឡើយ៕

អានបន្ត

តារាស្រីថៃទាំង៦រូបនេះ ជាប់ចំណាត់ថ្នាក់ ជាតារាស្រីដែលមានទម្រង់មុខ ស្រស់ស្អាតផ្តាច់គេ នៅក្នុងសង្គមសិល្បៈថៃ

ថៃ៖ ជាការពិតណាស់​ បច្ចុប្បន្ននេះការវះកាត់កែសម្ផស្ស នរណាៗក៏អាចធ្វើបានគ្រប់គ្នា តែអ្វីដែលសំខាន់នោះគឺ នៅពេលដែលលទ្ធផលចេញមកនោះ តើវាសមនឹងតម្លៃដែរឬទេ? រូបរាង មុខមាត់ ស្រស់ស្អាតគ្មានមនុស្សណាម្នាក់ មិនប្រាថ្នាចង់បាន នោះទេ សូម្បីតែអ្នកពិការភ្នែក មើលមិនឃើញអ្វីសោះក៏មានបំណងប្រាថ្នាចង់ឱ្យ ខ្លួនឯងមានសម្រស់ស្រស់ស្អាតផូរផង់ ចុះទម្រាំតែមនុស្សទូទៅមានរឿងអ្វីថា មិនចង់បានភាពស្រស់ស្អាត? យ៉ាងណាមិញ ងាកមកមើលតារាស្រីថៃទាំង៦រូបនេះ ពួកនាងក្រៅពីមានសម្រស់ស្រស់ស្អាតខ្លាំងទាំងរូបរាង មុខមាត់ ពណ៌សម្បុរ និងភាពស៊ិចស៊ីទាក់ទាញ ជាច្រើនហើយ ពួកគេក៏នៅជាប់ចំណាត់ថ្នាក់ ជាតារាស្រីដែលមានទម្រង់មុខ ស្រស់ស្អាតផ្តាច់គេដែលជាបំណងប្រាថ្នារបស់អ្នករាល់គ្នា នៅក្នុងចង្កោមតារាស្រី ល្បីៗក្នុងសង្គមសិល្បៈថៃថែមទៀត៖ ១. នាង Pinkysavika៖ គឺជាតារាម្នាក់ដែលមានភាពស្រស់ស្អាត តាំងពីក្មេងមក ទោះបីជាពេលនេះនាង ជាស្ត្រីម្នាក់ដែលបានរៀបការរួចទៅហើយ និងមិនសូវបាន សម្តែងរឿងដូចកាលពីមុនក្តី ប៉ុន្តែសម្រស់របស់នាង គឺមិនបានប្រែប្រួល ផ្លាស់ប្តូរ ទៅណានោះទេ ពោលគឺនៅតែមានភាពស្អាតទាក់ទាញ ជាពិសេសគឺទម្រង់មុខ ដ៏សែនស្អាតរបស់នាងតែម្តង។ ២. នាង Sririta Jensen៖ អាចនិយាយបានថា មានទម្រង់មុខស្អាតឥតខ្ចោះ ដែលអ្នកណាបានឃើញហើយទ្រាំ មិនច្រណែនមិនបានឡើយ។ មិនមែនគ្រាន់តែទម្រង់មុខ ទេ […]

អានបន្ត

មើល រូបថត ​តារា​ថៃ​១០​រូប មុន ​និង​ក្រោយ​ពេល​កែសម្ផស្ស បន្តិចមើល​ ថាយ៉ាងណាដែរ!

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ការ​កែសម្ផស្ស​គឺ​ជា​រឿង​ពេញ​និយម​បំផុត​សម្រាប់​សុភាព​នារី​ទាំង​ឡាយ ពោល​គឺ​បើ​ពួកគេ​ចង់​ស្អាត​កន្លែង​ណា​ ​ប្រាកដ​ជា​បាន​កន្លែង​នោះ​ហើយ។ តួយ៉ាងអ្នក​គ្រប់​គ្នា​ដឹង​ហើយ​ថា តារា​ស្រី​របស់​ប្រទេស​ថៃ​ភាគ​ច្រើន​គឺ​សុទ្ធសឹងតែ​ជា​ស្រី​ស្អាត សាច់​ម៉ត់ ស​ខ្ចី​ដូច​បណ្ដូល​ចេក ប៉ុន្តែ​បើ​ពិនិត្យ​ និង​មើល​ប្រវត្តិ​ឱ្យ​បាន​ច្បាស់​ទៅ​នោះ គឺ​ម្នាក់​ៗ​សុទ្ធ​តែ​ធ្លាប់​ឆ្លង​កាត់​ការ​វះ​កាត់​​កែសម្ផស្ស​ទាំង​អស់។ ចំពោះគេហទំព័រ បរទេសមួយ បានបង្ហាញ នូវរូបថតកាលពីមុន និងបច្ចុប្បន្ន របស់តារាស្រីថៃ ល្បីល្បាញទាំង១០រូប។ ចំពោះតារាស្រី មួយចំនួន មានការផ្លាស់ប្តូរ យ៉ាងខ្លាំង និងខ្លះទៀត គ្រាន់តែ ខុសប្លែកបន្តិច បន្ទាប់ពីកែសម្ផស្សរួច។ បន្ថែមពីនេះ តារាស្រីថៃ ដែលគេហទំព័របរទេស បានអះ អាងថា ពួកគេ បានកែសម្ផស្សនោះ មានដូចជា នាង Aum Patchrapa នាង Janie Thienphosuwan នាង Noon Woranuch នាង Aff Taksaorn នាង Pooklook Fonthip នាង Noey Chotika នាង Peak Pattarasaya […]

អានបន្ត

ទិដ្ឋភាព តារា សិល្បករ សិល្បការនីជាច្រើនបានអញ្ជើញចូលរួមហែរជំនូនក្នុងថ្ងៃមង្គលការរបស់ កញ្ញា សុគន្ធ និសា នាព្រឹកមិញនេះ

ថ្ងៃនេះជាថ្ងៃមង្គល​ការ​​​ របស់កំពូល​តារា​ចម្រៀង សុគន្ធ នីសា ​​​ដែលល្បី​ឈ្មោះនៅ​ក្នុង​ផលិតកម្ម​រស្មីហង្ស​មាស បានកំពុង​ដំណើរ​ការ​ក្រោយ​មានសភាព​យ៉ាងអូរ​អរ​បំផុត​នៅ​ព្រឹក​មិញ​នេះ​ ដោយ​ក្នុងនោះមាន​វត្តមាន​សាច់​ញាតិ​ ព្រមទាំងចាស់​ទុំ​ទាំង​សង​ខាង​​ទទួល​ដឹង​ឮ​ និង​ចូលរួមអបអរ​សាទរ​​ទៀត​ផង​​។ នៅក្នុងនោះក៏មានតារា សិល្បករ សិល្បការនីជាច្រើនបានអញ្ជើញចូលរួមហែរជំនូន មានដូចជា លោក ឆន សុវណ្ណារាជ កញ្ញា រ៉េត ស៊ូហ្សាណា លោក Step កញ្ញា ឈិត សុវណ្ណបញ្ញា អ្នកនាង លី ម៉ារីណា បូករួមជាមួួយនឹងតារាល្បីៗ ជាច្រើនរូបទៀតផង។ អានបន្ត៖ តោះទៅមើល សកម្មភាព​កាត់​សក់​​ និង​ចង​ដៃ​ក្នុង​ថ្ងៃ​មង្គល​ការ​​​ កំពូល​តារា​ចម្រៀង​​​ស្រី​​​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្ម​ហង្ស​មាស សុគន្ធ នីសា

អានបន្ត

តោះទៅមើល សកម្មភាព​កាត់​សក់​​ និង​ចង​ដៃ​ក្នុង​ថ្ងៃ​មង្គល​ការ​​​ កំពូល​តារា​ចម្រៀង​​​ស្រី​​​ល្បី​ឈ្មោះ​ក្នុង​ផលិតកម្ម​ហង្ស​មាស សុគន្ធ នីសា

ថ្ងៃនេះជាថ្ងៃមង្គល​ការ​​​ របស់កំពូល​តារា​ចម្រៀង សុគន្ធ នីសា ​​​ដែលល្បី​ឈ្មោះនៅ​ក្នុង​ផលិតកម្ម​រស្មីហង្ស​មាស បានកំពុង​ដំណើរ​ការ​ក្រោយ​មានសភាព​យ៉ាងអូរ​អរ​បំផុត​នៅ​ព្រឹក​មិញ​នេះ​ ដោយ​ក្នុងនោះមាន​វត្តមាន​សាច់​ញាតិ​ ព្រមទាំងចាស់​ទុំ​ទាំង​សង​ខាង​​ទទួល​ដឹង​ឮ​ និង​ចូលរួមអបអរ​សាទរ​​ទៀត​ផង​​។ នៅក្នុងនោះក៏មាន​ តារា​ចម្រៀង​ប្រុស​ស្រីល្បីៗ​ជា​ច្រើន​​ ដែល​​ស្និទ្ធស្នាល​និង​នាង​ បានមក​ចូល​រួម​ក្នុង​ពិធី​ហែ​ជំនូន​ កាត់​សក់​ និង​ចង​ដៃ​ផង​ដែរ​។ ជាក់​ស្ដែង​​​​ក្នុង​ពិធី​ចង​ដៃគេឃើញមានវត្តមានរបស់​ ​ ឱក សុគន្ធកញ្ញា ឈិត សុវណ្ណបញ្ញា ព្រម​ទាំង​តារា​ចម្រៀង​ប្រុស​ស្រីល្បីៗ​ជា​ច្រើន​រូប​ទៀតផង។

អានបន្ត

កុំកុំ ជ្រុល​ទាត់​ចំ​កន្លែង​សំខាន់​របស់ Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​គឺ​ស្មាន​មិន​ដល់

នៅ​ក្នុង​ឈុត​មួយ​ក្នុង​រឿង​ថ្មី​របស់​ខ្លួន កំពូល​តារា​សម្ដែង​ចិន Donnie Yen បាន​ជ្រុល​ទាត់​ចំ​ចង្វែក​ជើង​របស់​អ្នក​ប្រដាល់​ពិភព Mike Tyson តែ​អ្វី​ដែល​កើត​ឡើង​នោះ​គឺ​ហួស​ពី​ការ​ស្មាន។ អាច​និយាយ​បាន​ថា​ឈុត​ឆាក​ដែល​ទស្សនិកជន​ទន្ទឹង​រង់ចាំច្រើន​ជាង​គេ​ក្នុង​ភាពយន្ត “Ip Man 3” គឺ​ឈុត​ប្រកួត​ក្បាច់​គុន​រវាង​តារា​សម្ដែង​ជួរ​មុខ Donnie Yen ជា​មួយ​អ្នក​ប្រដាល់​ពិភពលោក Mike Tyson។ បណ្ដាញ​ព័ត៌មាន HKTopTen របស់​ហុងកុង​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ថត​ឈុត​វាយ​តប់​​គ្នា​នេះ កុំកុំ​បាន​ជ្រុល​ទាត់​ចំ​ចង្វែក​ជើង​របស់ Mike Tyson តែ​អ្វី​ធ្វើ​ឲ្យ​តារា​សម្ដែង​នេះ​ភ្ញាក់​ផ្អើល​នោះ​គឺ​តារា​ប្រដាល់​រូប​នេះ​គ្មាន​អារម្មណ៍​ថា​ឈឺ​អ្វី​បន្តិច​នោះ​ទេ។ តារា​សម្ដែង​វ័យ ៥២ ឆ្នាំ​បាន​និយាយ​លលេង​ពី​រឿង​នេះ​ថា៖ “ប្រហែល​ជា​គាត់​ហ្វឹក​ហាត់​នៅ​ក្នុង​ខោ​អាវ​ដែក​ហើយ​មើល​ទៅ​បាន​ជា​គ្មាន​អារម្មណ៍​ឈឺ​ដូច​នេះ​”។ ក្រៅ​ពី​នេះ Donnie ក៏​ចែក​រំលែក​បន្ថែម​ពី​មិត្ត​រួម​ការ​ងារ​ម្នាក់​នេះ​​ដែរ​ថា៖ “ខ្ញុំ​និង Tyson មាន​រឿង​ជា​ច្រើន​ដែល​អាច​និយាយ​ជាមួយ​គ្នា​បាន ប្រហែល​ជា​យើង​មាន​ចរិត​​ដូច​គ្នា។ ពួក​យើង​គឺ​សុទ្ធ​តែ​ជា​អ្នក​​ស្រលាញ់​ប្រពន្ធ​ដូច​គ្នា។ ខ្ញុំ​បាន​និយាយ​ពី​រឿង​អប់រំ​របស់​កូន​ពួក​គេ​ជាមួយ​ប្រពន្ធ​របស់ Tyson”។ បើ​ទោះ​បី​ជា​បាន​ធ្វើ​ការ​ជាមួយ​គ្នា​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ តែ Donnie បាន​និយាយ​ថា​លោក​និង Tyson បាន​បង្កើត​ទំនាក់​ទំនង​ដ៏​ល្អ​មួយ។ តារា​សម្ដែង​កើត​ឆ្នាំ ១៩៦៣ បាន​បង្ហើប​ថា Mike Tyson បាន​រលីងរលោង​ទឹក​ភ្នែក​ពេល​ថត​ចប់​ឈុត​របស់​ខ្លួន ហើយ​រារែក​មិន​ចង់​និយាយ​ពាក្យ​លា​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​នោះ​ទេ។

អានបន្ត