ពិតជាមិនធម្មតាមែន! កូនប្រុសទាំង៣ របស់កំពូលតារា ព្រាប សុវត្ថិ ចេញបទថ្មីនិងជាលើកដំបូង

នៅមុននេះបន្តិច ផលិតកម្មរស្មីហង្សមាស បានចេញនៅ MV បទដំបូងដែលច្រៀងឡើងដោយ កូនប្រុសទាំង៣ របស់កំពូលតារា ព្រាប សុវត្ថិ (សុវត្ថិ មុនីវណ្ណ – សុវត្ថិ មុនីនាគ – សុវត្ថិ សិរីវុឌ្ឍ) ដែលមានចំណង់ជើងថា “កែវភ្នែក” ។

អានបន្ត

តារាចម្រៀងលោក ខេមរៈ សិរីមន្ត នាំគ្រួសារ ដើរកម្សាន្ត ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៨ នេះ

នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល ២០១៨ នេះមនុស្សជាច្រើន បាននាំគ្នាដើរលេងកំសាន្តនៅតាមបណ្ដាខេត្តក្រុងនាៗ នៅទូទាំងប្រទេសកម្ពុជា។

អានបន្ត

ប៉ូលិសរកឃើញ ឧបករណ៍សម្លាប់ខ្លួនរបស់ Jonghyun (មានវីដេអូ)

កាលពីពេលថ្មីៗនេះ បន្ទាប់​ពី​ការ​ស្លាប់​ដ៏រន្ធត់​របស់​ Jonghyun ​បាន​ធ្វើ​ឱ្យ​មិត្តៗរួមសិល្បៈ និងអ្នកគាំទ្រ​ជុំវិញ​ពិភពលោក​ទួញ​សោក​ក្រៀមក្រំ​យ៉ាងខ្លាំង លើសពីនេះទៅទៀត គេឃើញប្រភពព័ត៌មាន Kpopline បានចុះផ្សាយថា អ្នកគាំទ្រ ៨នាក់ នៅទូទាំងពិភពលោក ធ្វើអត្តឃាតតាមលោក ក៏ព្រោះតែការសោកស្តាយមួយនេះ Jonghyun សមាជិក​ SHINee ដោយសារតែមានជំងឺបាត់បង់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យលោកទប់ទល់អារម្មណ៍ខ្លួនឯងលែងបាន ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតាមរយៈ ការដុតធ្យូងថ្មគីមី រួចស្រូបចូលទៅក្នុងខ្លួន បណ្តាលឱ្យខ្លួនស្លាប់យ៉ាងដូច្នោះ ហើយឧបករណ៍ដែលតារារូបនេះបានធ្វើអត្តឃាតនោះ ត្រូវបានប៉ូលិសបានបង្ហាញថា ជាប្រភេទធ្យូងគីមីម្យ៉ាង ដែល Jonghyun បានដុត រួច ហើយធ្យូងនោះ វានឹងបញ្ចេញឧស្ម័នកាបូនម៉ូណូអុកស៊ីតដែលជាឧស្ម័នពុល តារារូបនេះបានស្រូបចូលឧស្ម័នពុលនោះយ៉ាងខ្លាំង ទើបបណ្តាលឱ្យរូបលោកស្លាប់ភ្លាមៗយ៉ាងដូច្នោះ។ បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖  

អានបន្ត

ប្រវត្តិរឿង ដែលធ្វើឲ្យកូនខ្មែរស្ទើរគ្រប់រូបស្រក់ទឹកភ្នែក!! ឆាកជីវិតដ៏ជូរចត់របស់ «ហ៊ាំង ង៉ោ» តារាខ្មែរតែមួយគត់ធ្លាប់ទទួលពាន Oscar!!

រហូត​មក​ដល់​ពេល​នេះ សិល្បករ​រៀមច្បង ហ៊ាំង ង៉ោ​នៅ​តែ​ជា​តារា​សម្ដែង​​ប្រុស​អាស៊ី​តែ​មួយ​គត់​ដែល​ធ្លាប់​ទទួល​រង្វាន់ “តួ​រង​ប្រុស​ល្អ​បំផុត” នៅ​ក្នុង​ប្រវត្តិសាស្ត្រ Oscar។ លោក ហ៊ាំង សំណាង​ង៉ោ កើត​នៅ​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ១៩៤០ នៅ​​ឃុំ​សំរោង​យ៉ោង ខេត្ត​តាកែវ។ ថ្ងៃ ទី២៥ ខែ​មីនា ឆ្នាំ ១៩៨៥ ហ៊ាំង ង៉ោ​ត្រូវ​បាន​គេ​ប្រកាស​ឈ្មោះ​ឈ្នះ​ពាន​រង្វាន់ “តួរង​ប្រុស​ល្អ​បំផុត” សម្រាប់​ភាពយន្ត “The Killing Fields”។ គួរ​ឲ្យ​សោក​ស្ដាយ​លោក​ត្រូវ​​ក្រុម​ចោរ​ចោរ​​បាញ់​សម្លាប់​នៅ​ទីក្រុង Los Angeles នៅ​ដើម​ឆ្នាំ ១៩៩៦ ក្នុង​អាយុ ៥៥ ឆ្នាំ។ បច្ចុប្បន្ន ពាន​មាស​របស់ ហ៊ាំង ង៉ោ ត្រូវ​បាន​ក្មួយ​ស្រី​របស់​លោក​រក្សា​ទុក​នៅ​គេហដ្ឋាន​របស់​នាង។ សុភា ង៉ោ បាន​ជំពាក់​​គុណ​លោក​ពូ​ដែល​បាន​លាចាក​លោក​របស់​ខ្លួន​ច្រើន​ណាស់ ព្រោះ​លោក​ជា​អ្នក​រំដោះ​នាង​ចេញ​ពី​ប្រទេស​កម្ពុជា​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្មែរ​​ក្រហម។ ដំណើរ​ផ្សងព្រេង​ពី​ប្រទេស​កម្ពុជា​ទៅ​ដល់​កម្មវិធី​ប្រគល់​រង្វាន់ Oscar ​ក្នុង​ឆ្នាំ ១៩៨៥ របស់​ពូ​ក្មួយ​ទាំង ២​ប៊ិះ​ទទួល​បរាជ័យ​ដោយ​មូលហេតុ​គួរ​ឲ្យ​អស់​សំណើច នោះ​គឺ​ស្ទះផ្លូវ។ រថយន្ត​ Limousine […]

អានបន្ត

មិន​នឹក​ស្មាន James Jirayu ស៊ី​ថ្លៃ​ច្រើន​ជាង Nadech ដល់​ថ្នាក់​ហ្នឹង!

តារា​សម្ដែង​ថៃ James Jirayu ជាមួយ​មិត្ត​រួម​ទ្រនំ Nadech Kugimiya ដែលមាន​កេរ្តិ៍​ឈ្មោះ និង​រូប​សម្បត្តិ​ស្រស់​សង្ហា​មិន​ចាញ់​គ្នា​មែន ប៉ុន្តែតម្លៃ​ខ្លួនរបស់អ្នកទាំងពីរត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃ​ខ្លួន​ខុស​គ្នា​គួរ​ឲ្យ​កត់​សម្គាល់។ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Sanook តម្លៃ​ខ្លួន​របស់​តារា​សម្ដែង James Jirayu សម្រាប់​ការ​តំណាង​ផ្សព្វផ្សាយ​ផលិតផល​ណា​មួយ​គឺ​ចន្លោះ ១០ទៅ១៥លាន​បាត (២៨ទៅ៤២ម៉ឺន​ដុល្លារ) ខណៈ​ Nadech ស៊ី​ថ្លៃ​ជា​មធ្យម​ពី​ចន្លោះ ៨ទៅ​១០​លាន​បាត​ (២២ទៅ២៨ម៉ឺន​ដុល្លារ) ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា​ដោយ​សារ​តម្លៃ​ខ្លួន​ខ្ពស់​បែប​នេះ James មិន​សូវ​បាន​ចេញ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ញឹកញាប់​ឡើយ តែ​បើ​ក្រឡេក​មើល​ការងារ​របស់ មិត្ត​ប្រុស​ Yaya ដែល​មាន​តម្លៃ​ខ្លួន​ថ្នាក់​កណ្ដាល​គឺ​មាន​ហូរហែ​តែ​ម្ដង ដែល​អាច​និយាយ​បាន​ថា​ចំណូល​របស់​តារា​ប្រុស​ទាំង​ពីរ​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​ឡើយ៕

អានបន្ត