ស្ត្រីម្នាក់បើកឡានសុខៗឈប់ង៉ក់ៗ គេបើកបុកគូទពីក្រោយ ព្រោះច្រឡំគូទស្វាពណ៌ក្រហម ស្មានតែភ្លើងសញ្ញាពណ៌ក្រហម

ឧបទ្ទវហេតុមួយបានកើតឡើងនៅខេត្ត Guizhou ប្រទេសចិន។ រថយន្តស្ដ្រីម្នាក់បានបុកកន្ទុយរថយន្តមួយផ្សេងទៀត បន្ទាប់ពីនាងចាប់ហ្វ្រាំង ខណៈដែលនាងច្រឡំគូទស្វាក្រហមថាជាភ្លើងសញ្ញាចរាចរណ៍។ យោងតាមរបាយការណ៍ ស្ដ្រីនោះកំពុងបើកបរនៅផ្លូវ Wuhan នៅព្រឹកកើតហេតុ។ ខណៈដែលជិះជិតទៅដល់ភ្លើងសញ្ញាចរាចរណ៍ នាងមើលឃើញភ្លើងក្រហម។ ដើម្បីជៀសវាងខុសច្បាប់ នាងក៏បានចាប់ហ្វ្រាំងភ្លាមៗ។ ភ្លាមៗនោះការឈប់របស់នាង បង្កឱ្យរថយន្តពណ៌ខ្មៅនៅខាងក្រោយបុក។ អ្នកបើកបរបានចេញមកក្រៅនិងសួរស្ដ្រី ខណៈដែលផ្លូវទូលាយគ្មានមនុស្សជិះ។ ស្ដ្រីនោះក៏បានមើលទៅភ្លើងសញ្ញាចរាចរណ៍ និងជឿថាវាមិនមែនជាភ្លើងសញ្ញចរាចរណ៍ទេ ផ្ទុយទៅវិញវាគឺជាគូទស្វាក្រហម៕

អានបន្ត

សៀវភៅទស្សន៍ទាយរបស់គ្រូហោរាស្ត្របារាំងលោក Nostredame តាំងពីសតវត្សរ៍ទី១៦ មើលឃើញរឿងរ៉ាវគួរឱ្យព្រឺព្រួចកើតឡើងក្នុងឆ្នាំ ២០១៨

លោក Michel de Nostredame គឺជាហោរាសាស្រ្តដ៏ល្បីល្បាញក្នុងសតវត្សរ៍ទី ១៦ បានព្រមានជិត ៥០០ ឆ្នាំមកហើយថា មនុស្សនឹងប្រឈមមុខនឹងគ្រោះកម្មទូទាំងសកលលោក។ ប៉ុន្ដែពិភពលោកនឹងមិនបញ្ចប់ទៅដោយឆាប់រហ័សនោះទេ ហើយផ្ទុយទៅវិញផែនដីនឹងទទួលរងគ្រោះធម្មជាតិ អាចម៍ផ្កាយធ្លាក់ ជាពិសេសភាពរន្ធត់និងការបំផ្លាញដោយសារសង្គ្រាមលោកលើកទី ៣ ដែលរឿងទាំងបីនេះបានព្រមានយើងរួចជាស្រេចសម្រាប់មនុស្សក្នុងសម័យថ្មីនេះ។ ហើយការអះអាងនេះចេញពីមកគ្រូហោរាសាស្រ្តបារាំងរូបនេះ ដែលបានទាយតាំងពីឆ្នាំ ១៥៥៥ មកម្ល៉េះ។ ហើយក្នុងការទស្សន៍ទាយនោះ មានចំណុចមួយសរសេរថា វិទ្យុសកម្មសូឡា ឬ វិទ្យុសកម្មព្រះអាទិត្យនឹងវាយប្រហារផែនដីជាមួយនឹងកម្ដៅដ៏ខ្លាំង តាមរយៈប្រហោងស្រទាប់អូហ្សូនមួយ។ នៅក្នុងការទស្សន៍ទាយនោះសរសេរថា “ស្ដេចៗនៃប្រទេសជាច្រើនលួចកាប់បំផ្លាញព្រៃឈើ ផ្ទៃមេឃនឹងបើកចំហឃើញទីអវកាស ហើយវាលស្រែនឹងត្រូវបានដុតបំផ្លាញដោយសារតែកម្ដៅ”។ ក្នុងចំណុចមួយទៀត លោក Michel de Nostredame ទស្សន៍ទាយថា រញ្ជួយដីដ៏អាក្រក់ នឹងអង្រួនផែនដីដល់ស្នូលរបស់វា នៅពេលភពសៅរ៍ ភពព្រហស្បតិ៍ និងភព Mercury រំកិលស្របទិសគ្នាក្នុងគន្លងតែមួយនៅខែឧសភា ឆ្នាំ ២០១៨។ ប៉ុន្ដែក្រៅពីការគំរាមកំហែងពីគ្រោះធម្មជាតិ វិនាសសកម្មដ៏ធំនេះអាចនឹងបញ្ចប់ដោយសារដៃមនុស្សផ្ទាល់។ លោក Nostredame ធ្លាប់ព្រមានអំពីការបំផ្លិចបំផ្លាញរវាងមហាអំណាចពិភពលោកទាំងពីរ ដែលនឹងទម្លុះបេះដូងបារាំង ហើយធ្វើឱ្យពិភពលោកស្ថិតក្នុងភ្នក់ភ្លើងនៃសង្គ្រាមរយៈពេល ២៧ ឆ្នាំផងដែរ។ គ្រូទាយបារាំងដ៏ឆុតនេះក៏បានទាយទុកជាមុនថា […]

អានបន្ត

អ្នកណាមិនល្បីពេទ្យកែសម្ផស្សនៅប្រទេសកូរ៉េ​ មុខអាក្រក់បែបណាក៏អាចក្លាយជាទេពអប្សរបានដែរ

ដូច​ដែល​ប្រិយមិត្ត​បាន​ដឹង​ហើយ​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ការ​កែសម្ផស្ស​គឺ​ជា​រឿង​ពេញ​និយម​បំផុត​សម្រាប់​សុភាព​នារី​ទាំង​ឡាយ ពោល​គឺ​បើ​ពួកគេ​ចង់​ស្អាត​កន្លែង​ណា​ ​ប្រាកដ​ជា​បាន​កន្លែង​នោះ​ហើយ។ គេហទំព័រ នៅប្រទេសកូរ៉េមួយ បានបង្ហាញ នូវរូបថតកាលពីមុន និងបច្ចុប្បន្ន របស់នារីកូរ៉េម្នាក់ ដែលបានធ្វើការកែសម្ផស្ស និងមានការផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំង បន្ទាប់ពីកែសម្ផស្សរួច។ តោះចង់ដឹងថាមុខមាត់គាត់ផ្លាស់ប្ដូរយ៉ាងណា សូមទស្សនារូបភាពខាងក្រោម

អានបន្ត

បើ​មិន​ស្រក់​ទឹកភ្នែក អ្នកជា​មនុស្ស​គ្មាន​បេះដូង​ទេ​! បុរស​ដែល​ចិញ្ចឹម​ក្មេងស្រី​នេះ​ទន់ជង្គង់​ស្រក់​ទឹកភ្នែក​ពេល​នាង​ហុច​កាដូ​ពិសេស​ថ្ងៃ​នាង​បញ្ចប់​ការសិក្សា​

នៅពេល​នាង Lauren Hernandez រៀប​ចប់​វិទ្យាល័យ នាង​បាន​អញ្ជើញ​មិត្តភក្តិ​និង​គ្រួសារ​មក​ផ្ទះ​នាង​សម្រាប់​ពិធី​ជប់​លៀប​បញ្ចប់​ថ្នាក់​វិទ្យាល័យ​កាលពី​ថ្ងៃ ៧ សីហា​កន្លងទៅនេះ​។ ប៉ុន្តែ​អ្វីដែល​នាង​បានធ្វើ​នៅ​ពិធីជប់លៀង​នេះ​គឺ​ហួស​ពី​ការអបអរ​ធម្មតា​ទៅទៀត​។ ជាជាង​យក​ថ្ងៃនេះ​ប្រារព្ធ​តែ​អំពី​ជោគជ័យ​ក្នុង​ការសិក្សា​របស់ខ្លួន នាង Lauren ចង់​ចែករំលែក​ថ្ងៃនោះ​ជាមួយ​មនុស្ស​ម្នាក់ ដែល​មានន័យ​ស្មើនឹង​ពិភពលោក​សម្រាប់​នាង នោះ​គឺ​មិត្ត​ប្រុស​របស់​ម្តាយ​នាង ដែល​រួមរស់​ជាមួយគ្នា​អស់ ១៧ ឆ្នាំ​។ បុរស​នោះ​ត្រូវ​នាង​ហៅ ឪពុកៗ​រហូតមក​។ ក្នុង​វីដេអូ Lauren បាន​ឈរ​ក្បែរ Joe Iosco បុរស​ដែល​ចិញ្ចឹម​បីបាច់​នាង និង​បាន​ជូន​កាដូ​ពិសេស​មួយ​ដល់​គាត់​។ គាត់​បាន​បើក​ប្រអប់​កាដូ រួច​អាន​កំណាព្យ​មួយ​។ គេ​មិនដឹងថា​កំណាព្យ​នោះ​និយាយ​ពីអ្វី​នោះទេ ប៉ុន្តែ​គាត់​មើលទៅ​ដូចជា​រំភើប​រក​អ្វី​និយាយ​មិនបាន​ឡើយ​។ ពេលនោះ គាត់​បាន​ងាក​ទៅ​ឱប Lauren ប៉ុន្តែ​នាង​បាន​ប្រាប់​គាត់​ថា នៅមាន​របស់​មួយទៀត​នៅក្នុង​ប្រអប់​។​ គាត់​បាន​ឱន​ចុះ​ចាប់យក​ក្រដាស​មួយ​ក្នុង​ប្រអប់​កាដូ​នោះ​។ នាង Lauren ស្រាប់តែ​បង្ហូរទឹកភ្នែក មុនពេល​គាត់​អាន​ឯកសារ​នោះ​ទៅទៀត​។ បន្ទាប់មក លោក Joe ស្រាប់តែ​ទន់ជង្គង់​អង្គុយ​ចុះ​ទាំង​អារម្មណ៍​រំភើប​ក្តុកក្តួល​បំផុត​។ ឯកសារ​នោះ​គឺជា​ពាក្យ​ផ្លូវការ​សម្រាប់​សិទ្ធិ​ធ្វើជា​ឪពុក​កូនចិញ្ចឹម​ស្របច្បាប់​។ នាង Lauren បាន​ប្រាប់​វេ​ប​សាយ Chicago CBS ថា “​គាត់​បាន​នៅទីនេះ​ធ្វើ​អ្វីៗ​សព្វបែបយ៉ាង​ដើម្បី​ខ្ញុំ​។ ខ្ញុំ​មិនដែល​មានការ​សង្ស័យ​អ្វី​ទាំងអស់ ដែលថា​គាត់​ជា​ឪពុក​របស់ខ្ញុំ​។ ឥឡូវ​គាត់​នឹង​ក្លាយជា​ឪពុក​ផ្លូវការ​របស់ខ្ញុំ​ហើយ​”​។ […]

អានបន្ត

អតីតតារាកុនសិចថៃ នាង Nong Nat ទម្លាយមូលហេតុ ដែលធ្វើឲ្យជីវិតនាងបានផ្លាស់ប្តូរ ទាំងចិត្ត និងកាយ

ថៃ៖ អតីតតារាកុនសិចថៃ នាង Nong Nat បានប្រាប់មូលហេតុដែលនាំឲ្យ នាងអាចរកឃើញសេចក្តីស្នេហាជាមួយប្តីនាង ដែលជាសេដ្ឋីម្នាក់ មានវ័យអាចធ្វើជាឪពុកនាងទៅហើយ ពោលគឺអាយុលើសនាង ពាក់កណ្តាលឯណោះ។ ប្រភពព័ត៌មានដេលីម៉េល ចុះផ្សាយថ្ងៃទី២៩ តុលា ២០១៦ ឲ្យដឹងថា ឈ្មោះពិតរបស់អតីតតារាកុនសិចល្បីឈ្មោះរូបនេះគឺ កេតសារិន ឆាយឆាឡឺមផុល (Kejsarin Chaichalermphol) បច្ចុប្បន្នមានអាយុ៣១ឆ្នាំ និងជាភរិយារបស់សេដ្ឋី Harold Jennings Nesland Jr អាយុ៧០ឆ្នាំ ក្រោយការចាកចេញពីការងារ នៃឧស្សាហកម្មអាសអាភាសមួយនេះ។ នាង កេតសារិន បានប្រាប់ឲ្យដឹងថា៖ «ក្រៅពីក្តីមេត្តាដែលទទួលបានប្រាក់ចិញ្ចឹមរាល់ខែពីប្តីរបស់ខ្ញុំហើយនោះ គាត់តែងតែឲ្យប្រាក់បន្ថែមខ្ញុំទៀត។ រាល់ពេលដែលគាត់ដកប្រាក់ប៉ុណ្ណាក៏ដោយពីធនាគារ គាត់តែងតែបែងចែកជាពីរចំណែកម្នាក់ពាក់កណ្តាល (៥០/៥០) ជាមួយនាងខ្ញុំជានិច្ច»។ នេះបើយោងការស្រង់សម្តីដែលនាងថ្លែងទៅកាន់សារព័ត៌មានអង់គ្លេស South West News Service។ រូបនាងបន្ថែមថា «ការបន់ស្រន់ និងតាំងសមាធិ ជួយឲ្យយើងរកបានប្តីល្អម្នាក់យ៉ាងដូច្នេះ»។ គួររំឮកផងដែរថា អតីតតារាកុនសិចរូបនេះ ធ្លាប់ធ្វើឲ្យមានរឿងចម្រូងចម្រាសកើតឡើងអំឡុងខ្ទង់ឆ្នាំ២០០០ជាង ដោយសារតែនាង មានវត្តមានក្នុងវីដេអូទីផ្សារងងឹត ដែលត្រូវបានចែកចាយទូទាំងប្រទេសថៃ ដោយក្នុងនោះមានពាក់ព័ន្ធជាមួយផលិតកម្ម […]

អានបន្ត

ប្រធានាធិបតីក្របំផុតលើលោក លក់រថយន្តកញ្ជាស់បាន ១លានដុល្លារ ដើម្បីបរិច្ចាគដល់ជនគ្មានផ្ទះសម្បែង

ប្រភពព័ត៌មានពី RT បានចុះផ្សាយថា ប្រធានាធិបតី អ៊ុយរ៉ូហ្គាយ លោក Jose Mujica គឺជាប្រធាធិបតីក្របំផុតលើលោក ដោយខ្វះខាតទាំងសាច់ប្រាក់ និង អង្គរក្ស ជាដើម ។ ក៏ប៉ុន្តែអ្វីដែលប្លែកនោះ រថយន្ត Volkswagen Beetle កញ្ចាស់របស់លោក ផលិតនៅឆ្នាំ ១៩៨៧ ត្រូវបានគេដាក់សំណើរទិញចំនួន ១ លានដុល្លារពីសំណាក់សេដ្ឋីអារ៉ាប់ Sheikh ។ ក៏ប៉ុន្តែទឹកប្រាក់ដែល ទទួលបានលោក Jose Mujica នឹងធ្វើការបរិច្ចាគដល់ជនដែលគ្មានផ្ទះសម្បែង និង ផ្តល់ទៅកាន់ស្ថាប័នសម្បុរសធម៌ផ្សេងទៀត ៕

អានបន្ត

គួរអោយភ្ញាក់ផ្អើល! រកឃើញ ទីតាំងពិតប្រាកដ ដែលព្រះពុទ្ធ ទ្រង់បានប្រសូត!

នេប៉ាល់៖ ព្រះចេតិយបុរាណរបស់ព្រះពុទ្ធ ដែលចំណាស់ជាងគេ មានអាយុកាលប្រមាណជា ៦០០ឆ្នាំ មុនគ្រិស្តសករាជ ក្នុងប្រាសាទ Maya Devi នៃក្រុង Lumpini ប្រទេស នេប៉ាល់ បានក្លាយជាតំបន់ អភិរក្សពិភពលោក ដ៏សំខាន់បំផុតមួយ របស់អង្គការ UNESCO ហើយទីនោះ ក៏ជាកន្លែង ដែលត្រូវបានរកឃើញ និង ដឹងជាយូរ មកហើយដែរថា ជាទីកន្លែងកំណើត របស់ព្រះពុទ្ធ និង ជារៀងរាល់ឆ្នាំ តែងតែមានធម្មយាត្រា ពីសំណាក់ព្រះសង្ឃរាប់ពាន់អង្គ ទៅកាន់ទៅនោះ។ទើបតែពេលកន្លងទៅ ខណៈពេលដែល ក្រុមអ្នកបុរាណវិទូអង់គ្លេសមួយក្រុម មានគ្នាចំនួន ១៥នាក់ បាននិងកំពុងតែធ្វើកំណាយ ជីករាវរក នៅទីនោះ ស្រាប់តែបានរកឃើញ នូវដើមឈើបុរាណមួយ ដែលនេះជាភស្តុតាងយ៉ាងសំខាន់ អាចជួយដល់ការស្រាវជ្រាវ របស់ អ្នកបុរាណវិទូ ក្នុងការកំណត់បាន យ៉ាងជាក់ច្បាស់ នូវឆ្នាំដែលព្រះពុទ្ធ ទ្រង់បានប្រសូត។លើសពីនេះ ទៅទៀតនោះ ក្រុមអ្នកបុរាណវិទូ ខាងលើ ក៏មានការជឿជាក់ ផងដែរថា ការរកឃើញនេះ ថែមទាំងអាច […]

អានបន្ត

ធ្លាប់តែជាមនុស្សស្រីធាត់ជ្រុល បែរជាប្រែកាយខ្លួនជាស្រីស្អាត មើលមិនចង់ស្គាល់ !

តៃវ៉ាន់៖ តារាអ៊ិនធើណេតម្នាក់ បានធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលនូវការផ្លាស់ប្តូរ ទម្រង់មុខ និងរូបរាងរបស់នាង ព្រោះតែការស្រកទម្ងន់។ ចំពោះនាង Jiashing ជាតារាអ៊ិនធើណេតដ៏ល្បីម្នាក់ ដែលរូបនាងចូលចិត្តបង្អួតរូបរាងដ៏ស្លីមស្រឡូនរបស់នាង។ ហើយមិនតែប៉ុណ្ណោះ នាងក៏ធ្លាប់បានបង្ហាញនូវរូបថតកាលពីមុនផងដែរ ដែលនាងធ្លាប់ជាមនុស្សស្រីធាត់ជ្រុល គ្មានរាងស្អាត ដូចជាបច្ចុប្បន្ននោះទេ។ ជាមួយគ្នានោះដែរ នាង Jiashing បានឲ្យដឹងថា កាលពី៥ឆ្នាំមុន ពេលនាងអាយុ ១៩ឆ្នាំ ត្រូវបានមនុស្សគ្រប់គ្នា យល់ច្រឡំថា នាងអាយុ៣០ឆ្នាំ ព្រោះពេលនោះ នាងមានរាងធាត់ខ្លាំងពេក រហូតដល់១០០គីឡូឯណោះ។ ហើយថែមទាំងមានគេ គិតថា នាងជាម្តាយរបស់បងស្រីនាងទៀតផង។ ដោយសារតែមិនចង់ឲ្យគេគិតថា ខ្លួនចាស់ជាងអាយុ នាងក៏បានសម្រេចចិត្តផ្លាស់ប្តូរជីវិតរបស់នាង ដោយឈប់ទទួលទានអាហារផ្អែមៗ ឬជាតិខ្លាញ់ ស្ករគ្រាប់ ឬក៏សាច់ជាដើម។ ហើយនាងក៏ចាប់ផ្តើម ដាក់ការកំហិតលើខ្លួនឯងថា ត្រូវតែញ៉ាំផ្លែឈើ និងបន្លែបានហើយ។ ការខិតខំរបស់នាង ក៏បានប្រែប្រួលរូបរាងបន្តិចម្តងៗពីមួយថ្ងៃទៅថ្ងៃ ហើយនាពេលបច្ចុប្បន្ននេះ ទម្ងន់របស់នាងត្រឹមតែ ៤០គីឡូ ដែលស្រកអស់៦០គីឡូឯណោះ។ ប៉ុន្តែទោះជាយ៉ាងណា ការផ្លាស់ប្តូររូបរាងនេះ ក៏បានធ្វើឲ្យនាងមានបញ្ហាមួយចំនួនផងដែរ ព្រោះថា នាងត្រូវតែយកឯកសារតាមខ្លួនជានិច្ច រាល់ពេលចេញក្រៅម្តងៗ […]

អានបន្ត

អ្វីៗនឹងត្រូវបញ្ចប់តែក្នុងពេលប៉ុន្មាននាទីប៉ុណ្ណោះ បើសង្រ្គាមលោកលើកទី៣ ផ្ទុះឡើង

(មូស្គូ)៖ ក្រុមអ្នកជំនាញយោធាអាមេរិកមួយចំនួន បានលើកឡើងថាការប្រើប្រាស់អាវុធនុយក្លេអ៊ែរ អាចនឹងត្រូវបានអនុវត្តន៍ដោយចៀសមិនរួច នៅក្នុងករណី «សង្រ្គាមលោកលើកទី៣» ផ្ទុះឡើង ហើយសង្រ្គាមនេះនឹងមានរយៈ ពេលត្រឹមតែប៉ុន្មាននាទីតែប៉ុណ្ណោះ។ នេះបើតាមគេហទំព័រ Inquisitr ដែលចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik ដោយផ្អែកលើជម្លោះរវាង សហរដ្ឋអាមេរិក អង្គការណាតូ (NATO) និង រុស្ស៊ី បូករួមទាំង ជម្លោះនៅឯតំបន់មជ្ឈិមបូព៌ា និង ជម្លោះរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមមេបញ្ជាការយោធាអាមេរិកចំនួនដូចជា លោកឧត្ដមសេនីយ៍ Mark A. Milleyite បាន វាយតម្លៃថា សង្រ្គាមរវាងមហា អំណាចនៅលើពិភពលោក អាចនឹងកើតឡើង ខណៈបរិក្ខាយោធា ទំនើបៗ និង «អាវុធនុយក្លេអ៊ែរ» នឹងក្លាយជាមធ្យោបាយប្រយុទ្ធដ៏សំខាន់នៅក្នុងសង្រ្គាម ហើយ ម្យ៉ាងវិញទៀត ការប្រើប្រាស់អាវុធរបស់ពួកគេនឹងបញ្ចប់សង្រ្គាម មិនថាតែសង្រ្គាមសាសនា នោះទេ នៅក្នុងពេលតែប៉ុន្មាននាទីប៉ុន្មាននាទីប៉ុណ្ណោះ។ គួរបញ្ជាក់ថា បើតាមគេហទំព័រ Inquisitr ប្រទេស អ៊ុយក្រែន ស៊ីរី អ៊ីរ៉ាក់ និង តំបន់ប៉ាស៊ីហ្វិក អាចនឹងក្លាយទីលាន […]

អានបន្ត

ភរិយាមហាសេដ្ឋីកប់ពពកទាំង ១២ រូបនេះមិនចេះលេងខ្លួននឹងគេសោះ !

មហាសេដ្ឋីទាំង ១២ ពួកគេ​មានទ្រព្យ​សម្បត្តិ​ហូរហៀរ​ជាង​ប្រទេស​តូច​មួយចំនួន​ទៅទៀត​។ ពួកគេបានក្លាយជាមហាសេដ្ឋី ដោយសារតែ​ការធ្វើ​ជំនួញ និង​ជោគជ័យ​លើ​អាជីវកម្ម​ផ្ទាល់ខ្លួន​។ ហើយ​ពួកគេ​មាន​ចំណង់​ចំណូលចិត្ត​ពិសេស​រៀងៗ​ខ្លួន​ផងដែរ​។​ មនុស្ស​ទាំងអស់តែង​គិតថា​ប្រពន្ធ​មហាសេដ្ឋី​ប្រាក់​​រាប់ពាន់​លាន​ដុល្លារ ​ទាំងនេះ​គឺជា​កំពូល​តារា​ម៉ូ​ដែល ដែល​ចំណាយពេល​ពេញ​មួយថ្ងៃ​ពី ៣ ទៅ ៤ ម៉ោង​ម៉ោង​ធ្វើខ្លួន​ជាពិសេស​នៅពេល​មានកម្ម​វិធី​ជប់លៀង​។ ប៉ុន្ដែ​ផ្ទុយទៅវិញ ប្រពន្ធ​របស់​មហាសេដ្ឋី​ដ៏​ល្បីៗ​លើ​ពិភពលោក​នេះ​វិញ គឺ​មិនចេះ​ធ្វើខ្លួន​សូម្បីតែ​បន្ដិច កុំថាឡើយ​ក្រែ​ម​លាប​មាត់​។​ រូបភាពខាងក្រោម​នេះ​គឺជា​ប្រពន្ធ​មហាសេដ្ឋី​ទាំង ១២ រូប ដែល​តុបតែង​ខ្លួន​សាមញ្ញ​បំផុត បើទោះជា​មាន​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក៏ដោយ​។​ ១. Priscilla Chan ប្រពន្ធ​មហាសេដ្ឋី Mark Zuckerberg ​២. Astrid Menks ប្រពន្ធ​មហាសេដ្ឋី Warren Buffett ៣. Melinda Gates ប្រពន្ធ​មហាសេដ្ឋី Bill Gates ​៤. Lucinda Southworth ប្រពន្ធ​មហាសេដ្ឋី Larry Page ៥. MacKenzie Bezos ប្រពន្ធ​មហាសេដ្ឋី Jeff Bezos ៦. Joan […]

អានបន្ត