លោកស្រី យីងឡាក់ បាន​ចាកចេញ​ពីក្រុងឌូបៃ ហើយទៅកាន់ប្រទេស​១ផ្សេងទៀត

លោកស្រី យីងឡាក់ អតីត​នាយក​រដ្ឋមន្រ្តី​ថៃ កំពុង​តែស្ថិតនៅ​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស និង​កំពុង​ស្វែងរក​ការ​សុំសិទ្ធិ​ជ្រកកោន​នៅ​ទីនោះ​ផងដែរ។ នេះ​បើយោងតាមប្រភព​មួយ នៅក្នុង​គណបក្ស​ភឿថៃ (Pheu Thai) របស់​លោកស្រី​ ដែលបាន​ប្រាប់ CNN កាលពី​ថ្ងៃទី ២៨​កញ្ញា ម្សិលមិញនេះ។ ហើយម្សិលមិញនេះ​ លោក​នាយករដ្ឋមន្រ្តី​ថៃ ប្រាយុទ្ធ ចាន់អូចា ក៏បានប្រកាស​ថា លោកស្រី យីងឡាក់ កំពុង​ស្ថិតនៅ​ក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម។ តែ​ប្រភព​ពីគណបក្ស​ភឿថៃបាននិយាយ​ថា លោកស្រី យីងឡាក់ បាន​ចាកចេញ​ពីក្រុង​ឌូបៃ ទៅក្រុង​ឡុងដ៏ ជាងរយះពេល 2សប្តាហ៍​មកហើយ។ សូម​បញ្ជាក់​ផងដែរ កាលពី​ថ្ងៃទី 27 ​កញ្ញា តុលាការ​កំពូល​ប្រទេសថៃ បាន​ចេញប្រកាស​សាលក្រម​កំបាំង​មុខ កាត់ទោស​លោកស្រី យីងឡាក់ អោយជាប់​ពន្ធនាគារ​រយៈពេល ៥​ឆ្នាំ ដោយ​ចោទ​ប្រកាន់​ពីបទ​ធ្វេសប្រហែសនៅ​ក្នុង​កម្មវិធី​ទិញស្រូវ​ពី​កសិករ ដែល​ធ្វើអោយបាត់​បង់ថវិកា​រដ្ឋ 8ពាន់​លាន​ដុល្លារអាមេរិក។

អានបន្ត

ក្មេងស្រីនេះ លូកយកពោតលីងរបស់ព្រះអង្គម្ចាស់ Harry ពេលនោះទ្រង់បានបញ្ចេញប្រតិកម្ម គួរឲ្យភ្ញាក់ផ្អើល (មានវីដេអូ)

កាល​ពី​ពេល​ថ្មីៗមក​នេះ ព្រះអង្គម្ចាស់​ Harry ទ្រង់បាន​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា Invictus Games មួយនៅ​​ទីក្រុង Toronto នៃប្រទេស​កាណាដា។ ខណៈ​ពេល​នោះដែល​ទ្រង់ កំពុង​តែជជែកលេង​ជាមួយ​បុរស​ម្នាក់ដែល​អង្គុយនៅ​ក្បែរ​ព្រះ​កាយទ្រង់ ក៏ស្រាប់តែ​ក្មេង​ស្រី​ម្នាក់ ដែលមាន​ឈ្មោះថា Emily Henson បានចាប់ផ្ដើម​ឆ្លៀត​ឱកាស​ភ្លាម។ ក្មេង​ស្រី​ Emily ដែលគួរ​អោយ​ស្រលាញ់មួយ​រូប​នេះ បាន​លូក​ដៃទៅយក​ពោត​លីង​របស់​ព្រះអង្គម្ចាស់ Harry មកញ៉ាំអស់​ជា​ច្រើន​គ្រាប់ផងដែរ ទាំង​ដែលទ្រង់​មិន​ដឹង​ព្រះ​កាយសោះ។ ទោះជា​យ៉ាង​ណាក៏ដោយ នៅ​ពេល​ដែល​ព្រះអង្គម្ចាស់ Harry បាន​ដឹង​ថា Emily បានលូក​ដៃយក​ពោត​លីង​របស់​ទ្រង់​ញ៉ាំ ទ្រង់​ក៏​មានការ​បញ្ចេញ​ប្រតិកម្ម​គួរ​អោយ​ភ្ញាក់ផ្អើល​ផងដែរ ដែល​អាច​ស​បញ្ជាក់​ថា ទ្រង់​នឹងអាច​ក្លាយ​ទៅជា​ឪពុក​មួយរូបដ៏​ល្អ​​នៅ​ថ្ងៃ​ណា​មួយជាមិនខាន។ ជាក់ស្ដែង នៅពេលបច្ចុប្បន្ន​នេះ ទ្រង់​កំពុងមាន​មិត្ត​ស្រី​ម្នាក់មាន ឈ្មោះ Meghan Markle មានវ័យ ៣៦ ឆ្នាំ ដែល​ជា​តារា​សម្ដែង​អាមេរិក ។ នៅក្នុងនោះផងដែរ អ្នក​និយម​លេងបណ្ដាញសង្គម ក៏​មានការ​ភ្ញាក់ផ្អើល និង​កោតសរសើរ​យ៉ាង​ក្រៃលែង ចំពោះការ​ប្រតិកម្ម​របស់​ព្រះអង្គម្ចាស់ Harry ទៀតផង។

អានបន្ត

លោកយាយ​​ចាស់​ជាង​គេ​បំផុត ១១៩​ឆ្នាំ ​បង្ហើប​អាថ៌កំបាំង​​​អាយុវែង

លោក​យាយ​រស់​នៅ​ប្រទេស​អាហ្សង់ទីន​​ម្នាក់ ​ត្រូវ​គេ​ទើប​រក​ឃើញ​​ថា​​ជា​ស្ត្រី ​រស់​នៅ​មាន​អាយុ​វែង​ជាងគេ​បំផុត​ក្នុង​លោក​​​ជា​ថ្មី ​​ខណៈ​លោក​យាយ​​ត្រៀម​​ធ្វើ​ខួប​កំណើត​​ទី ១១៩​ឆ្នាំ​។ បើ​យោង​ទៅ​តាម​​អត្តសញ្ញាណប័ណ្ណ និង​សំបុត្រ​កំណើត លោក​យាយ Celina del Carmen Olea ​កើត​នៅ​ថ្ងៃ​ទី ១៥ ​​ខែ​កុម្ភៈ ឆ្នាំ​១៨៩៧។ ​ ​លោក​យាយ​មាន​​កូន ១២នាក់ ចៅ​បង្កើត ចៅ​ទួត ​ចៅលួត ចៅលា​​ជាច្រើន​នាក់ ​ថែម​ទាំង​​​កូន​ចិញ្ចឹម​​​​​ផ្សេង​ទៀត។ ​​ លោក​យាយ​រស់​​នៅ​ទីក្រុង​ធំ​បំផុត​របស់​អាហ្សង់ទីន Buenos Aires បាន​បង្ហើប​​​​គន្លឺះ​សាមញ្ញៗ ​​ដែល​​ធ្វើ​ឲ្យ​លោក​យាយ​អាយុ​វែង​​ គឺ​​​​គាត់​ប្រកាន់​ខ្ជាប់​មិន​ជក់​បារី ​​ចូលចិត្ត​ដើរ​កម្សាន្ត​គ្រប់​ទីកន្លែង ​​ប្រឹង​ប្រែង​ធ្វើការ ​មិន​ចូលចិត្ត​​បង្ក​ជម្លោះ និង​សំខាន់​ជាង​គេ​​​​ រស់​នៅ​ដោយ​ក្ដី​ស្រលាញ់​ពេញ​ចិត្ត។ កាល​​​​​អាយុ ១៧ឆ្នាំ​ ​លោក​​យាយ​​​រស់​​នៅ​ក្នុង​សង្គ្រាម​លោក​លើក​ទី១ ​នៅ​ចម្ការ ​ និង​បាន​ផ្លាស់​​​ទៅកាន់​ទីក្រុង Buenos Aires ក្នុង​ឆ្នាំ ១៩៦០ ​ជាមួយ​ប្ដី​ ​តែ​បាន​ស្លាប់​​​ក្រោយ​ទៅ​​ដល់​ទីក្រុង​​​បាន​ប៉ុន្មាន​​ខែ​។ មក​ទល់​ពេល​នេះ​លោកយាយ​អង្គុយ​លើ​រទេះរុញ​​​ ​ប៉ុន្តែ​គាត់​មាន​សុខភាព​ល្អ​មិន​គួរ​ឲ្យ​ជឿ ​​និង​​មិន​ដែល​លេប​ថ្នាំ​ពេទ្យ​ឡើយ មាន​តែ​លាប​ក្រេម​​លើ​ដុំ​គីស​​ត្រង់​ប្រឡង់​ភ្នែក​ប៉ុណ្ណោះ។ ​ចំណែក​ ​​​បងប្អូន​ស្រី​ប្រុស ឪពុកម្ដាយ​របស់​គាត់​ […]

អានបន្ត

ស្រីស្អាតវ័យក្មេងម្នាក់បានប្រកាស ស្វែងរកអ្នកមានរៀបការ! ប្រធានក្រុមហ៊ុនម្នាក់បានឆ្លើយតបដាក់ទៅវិញយ៉ាងចត់បាយ

យើងខ្ញុំសូមកែប្រែសម្រួលពីភាសាអង់គ្លេសនូវរឿងអប់រំមួយដែលចង់អោយនារីទាំងឡាយកុំអាងតែសម្រស់របស់ខ្លួនតែត្រូវអាងសមត្ថភាពផ្ទាល់របស់ខ្លួនវិញជាជាងការពឹងពាក់ទៅលើបុរស។ នារីដ៏ស្រស់ស្អាតម្នាក់បានធ្វើការបង្ហោះសារមួយនៅលើបណ្ដាញសង្គមជាមួយនឹងរូបភាពយ៉ាងសិចស៊ីរបស់នាង។ សារនោះបានសរសេររៀបរាប់ថា៖ “តើ​ខ្ញុំ​គួរ​តែធ្វើ​បែប​ណាទៅ ទើប​អាច​បានរៀប​ការ​ជាមួយនឹង​អ្នក​មាន​បានទៅ? និយាយអោយត្រង់ចុះ ឆ្នាំ​នេះ នាងខ្ញុំ​មានអាយុ ២៥​ឆ្នាំ​ ហើយ។ នាងខ្ញុំ​មាន​រូប​សម្បត្តិ​ល្អ ស្រស់​ស្អាត ទាន់​សម័យ និង​មានភាពទាក់​ទាញ​ខ្លាំងណាស់។ ហើយខ្ញុំ​ចង់​រៀប​ការ​ជាមួយ​បុរសដែលមាន​លុយច្រើន​ម្នាក់ ដែលគាត់អាច​មាន​ចំណូល​ចំនួន ៥០ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ឬ​ក៏លើស​ពី​នេះ។” “អ្នក​ទាំងអស់គ្នាប្រហែល​ជាគិតថា រូបខ្ញុំ​នេះជាមនុស្សលោភលន់​ហួស​ហេតុ​ពេកហើយ ប៉ុន្តែ​សូមជម្រាបជួនថា ទោះបីជាចំណូល​ប្រចាំ​ឆ្នាំ​ត្រឹម១​លានដុល្លារ​ក្នុង​មួយ​ឆ្នាំក៏ដោយក៏គេនៅតែចាត់​ទុក​ថា​អ្នក​ត្រឹមតែជាអ្នកមាន​ថ្នាក់​កណ្ដាល​ប៉ុណ្ណោះ​នៅ​ក្រុង New York។” “តម្រូវ​ការ​របស់នាងខ្ញុំ​មិន​ខ្ពស់​ពេក​នោះទេ។ តើ​មាន​អ្នក​ណាខ្លះដែលកំពុងតែឃើញសារនេះទេ ហើយដែល​មាន​ចំណូល​ប្រចាំ​ឆ្នាំ ៥០ម៉ឺន​ដុល្លារ​ដែរទេ។ តើ​អ្នក​ទាំង​អស់គ្នា​សុទ្ធតែបាន​រៀប​ការ​រួចអស់​ហើយ​មែន​ទេ? បើសិនអ្នកបានឃើញខ្ញុំ ហើយ​ចង់​សូរទៅខ្ញុំ​ថា៖ តើធ្វើ​ម៉េច​ទើប​អាច​រៀប​ការ​ជាមួយ​ខ្ញុំ​បាន?” “ជាការពិត មនុស្ស​ដែល​ខ្ញុំ​ធ្លាប់បាន​ណាត់​ជួប គឺអ្នកដែល​មាន​បំផុត​នោះគឺមាន​ចំណូល​ប្រចាំ​ឆ្នាំ ត្រឹម​តែ ២៥​ម៉ឺន​​ដុល្លារ តែ​ប៉ុណ្ណោះ ពោលគឺមិនទាន់បានគ្រប់គ្រាន់នឹងតម្រូវការនាងខ្ញុំទេ។” បើ​សិន​ជា​យើងទៅ​រស់​នៅ​តំបន់​ដែល​មាន​ការ​ចំណាយប្រាក់​ខ្ពស់ ដូចជាភាគ​ខាង​លិច​ទីក្រុង New York ចំណូល​ត្រឹម​ជាង ២៥​ម៉ឺន​ដុល្លារនោះគឺមិន​ល្មម​ចាយគ្រប់​គ្រាន់នៅ​ឡើយនោះទេ។ ហើយខ្ញុំ​ចង់​សួរ​សំនួរចំនួន ៤ សំនួរដូចខាងក្រោម៖ ១. តើ​កន្លែង​ណាខ្លះ ដែល​អ្នក​មានលុយ​តែងតែ​ទៅ​ដើរ​កម្សាន្ដ? (សូមប្រាប់ឈ្មោះខ្ញុំដូចជា ​រង្គសាល ភោជនីយដ្ឋាន ឬកន្លែង​ហាត់​ប្រាណ […]

អានបន្ត

ខ្យល់​ព្យុះ Irma កំពុងតែ​វាយ​ប្រហារ​ទីក្រុង Fort Myers មនុស្ស៦លាននាក់ ត្រូវជម្លៀសខ្លួន (មានវីដេអូ)

ខ្យល់​ព្យុះឈ្មោះ Irma បាន​បោក​បក់ទៅ​លើ​កោះ Marco Island នៅ​ឯ​នាយ​ឆ្នេរ​សមុទ្រ​ភាគ​ខាងលិច​រដ្ឋ Florida ជាមួយ​នឹង​ល្បឿន​ខ្យល់ 192Km/1h ​មាន​កម្ពស់ រហូត​ដល់​ទៅ ៤,៥ ម៉ែត្រ កាលពីថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ ប៉ុន្តែ​វាត្រូវបាន​ធ្លាក់​ចុះ​ទៅ​ជា ខ្យល់​ព្យុះ​ប្រភេទ​ទី​ 2 វិញ។ ផ្ទះ​សម្បែង​ប្រហែលជា 2.5 លាន​ខ្នង នៅ​រដ្ឋ​ខាង​លើ គឺកំពុងតែ​ជួបបញ្ហាគ្មាន​ថាមពល​អគ្គិសនី​ប្រើប្រាស់ ខណៈដែល​ផ្នែក​ខ្លះ​នៃ​ទីក្រុង Miami ក៏​ត្រូវបាន​ទឹក​ជន់​លិច​ផង​ដែរ។ យោងទៅ​តាមការផ្ដល់​ព័ត៌មាន​ចុង​ក្រោយ​បង្អស់ នៅ​វេលា​ម៉ោង 11 យប់ ថ្ងៃ​អាទិត្យ មជ្ឈមណ្ឌល National Hurricane Center ហៅ​កាត់​ NHC បាន​អោយដឹង​ថា ខ្យល់​ព្យុះ Irma កំពុងតែ​វាយ​ប្រហារ​មកលើទីក្រុង Fort Myers។ គួរ​បញ្ជាក់ផងដែរ​ថា មនុស្ស​ចំនួន 6.3 លាន​នាក់​នៅ​​រដ្ឋ Florida កំពុងត្រូវ​បាន​គេ​ប្រាប់​អោយជម្លៀស​ខ្លួនដើម្បីសុវត្ថភាព។ សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ BBC

អានបន្ត

មូលហេតុដែល តារាហុងកុងម្នាក់នេះ គាត់បាត់បង់ជីវិត គឺដោយសារតែ…

លោក ហ្សីុន គឺជាតារាសម្តែងហុងកុងមួយរូបដ៏ល្បី គាត់កើតនៅថ្ងៃទី ១ ខែកុម្ភះឆ្នាំ ១៩៥៥ ហើយគាត់ជាកូនទី៤ ក្នុងចំណោម បងប្អូន ៥នាក់។ មនុស្សជាច្រើនបានស្គាល់គាត់នៅលើខ្សែភាពយន្តហុងកុង ដែលភាគច្រើនគឺគាត់បិុន ប្រសព្វសម្តែងខាងតួរឿ បងធំ និងតួអង្គចិត្តអាក្រក់ ។ ក្នុងមួយឆាកជីវិតរបស់គាត់ នៅក្នុងវិស័យសិល្បះនេះ គាត់បានសម្តែង ជាតួឯកតែមួយរឿងគត់ មុនពេលដែលគាត់បានស្លាប់ក្នុង ថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០០៩ ដោយសារតែគាត់កើតជំងឺមហារីកថ្លើម និង សួត ធ្ងន់ធ្ងរ ។ នៅមុនពេលគាត់បានបាត់បង់ជិវិត គាត់មានទំងន់មិនដល់នឹង ៥០ គីឡូផង គាត់ធ្លាក់ខ្លួនស្គមយ៉ាងខ្លាំង។ ក្រៅពីជិវិតជាតារាសម្តែងភាពយន្ត គាត់ក៏មានមុខងារជា មេភូមិនៅក្នុងស្រុកមួយផងដែរ ។

អានបន្ត

ប្រទេស​ទាំង ១២ ​ដែល​​សម្បូរ​ស្រី​ស្អាត តែ​ខ្សត់​មនុស្ស​ប្រុសទៅវិញ !!

នៅពេលដែលអត្រានៃការកើតកូនស្រីកើនឡើងពីមួយឆ្នាំទៅមួយបានធ្វើអោយប្រទេសមួយចំនួនត្រូវមានចំនួនមនុស្សស្រី ច្រើនជាងមនុស្សប្រុស ក៏ប៉ុន្តែភាពខុសគ្នានេះ មិនដល់ថ្នាក់ធ្វើអោយប្រទេសនោះក្លាយជានគរស្រីល្វរនោះទេ គឺវាគ្រាន់តែចំនួនមនុស្សស្រី ច្រើនជាង ១០ ទៅ ២០ ភាគតែប៉ុណ្ណោះ។ ខ្សត់មនុស្សប្រុសប៉ុន្តែប្រទេសទាំងនោះសម្បូរទៅដោយស្រីស្អាតទៅវិញ ដោយមានស្រីស្អាតជាប់វគ្គជម្រុះបវរកញ្ញាពិភពលោកស្ទើរតែរាល់ឆ្នាំ។ ប្រទេសទាំងនោះមានដូចជា៖ 1.ឡេតូនី (Latvia) 2.លីទុយអានី (Lithuania) 3. Curacao 4. អ៊ុយក្រែន (Ukraine) 5. Armenia 6. Russian Federation 7. Belarus 8. Estonia 9. El Salvador 10. Hong Kong SAR, China 11. Portugal 12. Aruba

អានបន្ត