10យ៉ាង ដែលពិភពលោកមិនអាចធ្វើទៅបាន តែនៅឌូបៃអាចធ្វើបាន

លោកអ្នកប្រហែលជាស្គាល់ទីក្រុងឌូបៃហើយ ឌូបៃត្រូវបានគេចាត់ទុកជាទីក្រុងអ្នកមានមួយនៅលើលោកនេះ ហើយមនុស្សដែលរស់នៅក្នុងទីក្រុងនេះសឹងតែរកអ្នកក្រមួយក៏គ្មានដែរ។ ជាទីក្រុងមហាសេដ្ធី ដូច្នេះការរស់នៅដែលប្រជុំគ្នាដោយត្រកូលអ្នកមាន យើងទាំងអស់គ្នានឹងបានឃើញពីភាពប្លែកគេរបស់ឌូបៃខុសពីផ្នែកផ្សេងទៀតនៃពិភពលោកឬអាចថាមានតែឌូបៃប៉ុណ្ណោះ៖ ១.នៅលើពិភពលោកមានម៉ាស៊ីនសម្រាប់លក់ទឹកក្រូចនិងទឹកផ្លែឈើនានា ប៉ុន្តែនៅឌូបៃវិញដាក់ម៉ាស៊ីនសម្រាប់លក់មាស ២.នៅលើពិភពលោកគេធ្លាប់តែឃើញឡានបាញ់ថ្នាំពណ៍មាសមែន ប៉ុន្តែបើឡានស្រោបដោយមាសបែបនេះបែបនេះរកមិនបានទេ គឺមានតែនៅឌូបៃប៉ុណ្ណោះ ៣.ពិភពលោកគេចិញ្ចឹមសត្វឆ្មា ប៉ុន្តែនៅឌូបៃវិញគេចិញ្ចឹមសត្វខ្លា ៤.អ្នកមានឯណាដែលដាច់លុយ ប៉ុន្តែបើអត់លុយនៅឌូបៃមានទូដាក់អាហារអាចយកដោយមិនគិតលុយ ៥.នៅពេលដែលយើងមានលុយច្រើនពេក មិនចាយយ៉ាងមិចអស់អាចយកវាហូបបានដោយកុំម៉ង់បង្អែមនេះតែ១០ចានបានហើយ ១ចានតែ១០០០ដុល្លាទេ ៦.សម្រាប់អ្នកដែលធុញទ្រាន់នឹងកាលេងតេនីសនៅនឹងដី និងចង់ប្ដូរបរិយាកាស ៧.អាកាសធាតុក្តៅជាង៥០អាង្សារ ប៉ុន្តែឌូបៃបែរជាមានកន្លែងជិះស្គីទឹកកក ពិតជាមិនធម្មតា ៨.ចង់បានឡានឬម៉ូតូម៉ូតយ៉ាងម៉េចក៏បានដែរ សំខាន់អោយតែមានលុយដល់ ៩.ឌូបៃជាទីក្រុងតែមួយគត់លើលោកដែលប៉ូលីសជិះឡានដូចជាមហាសេដ្ធី ឃើញហើយក៏ចង់សុំធ្វើប៉ូលីសចរាចរណ៍ដែរ ១០.សម្រាប់អ្នកមិនចង់ជិះឡាននៅពេលស្ទះផ្លូវ

អានបន្ត

ជនជាតិវៀតណាមម្នាក់បានសាករូបសង្សាររបស់ខ្លួនពេលដែលកំពុងស្រលាញ់គ្នា ប៉ុន្តែក្រោយមកក៏

មានមនុស្សជាច្រើនធ្លាប់បានសួរសំនួរថា មនុស្សប្រុសមួយចំនួនបានធ្វើការសាក់រូបសង្សាររបស់ខ្លួននៅលើដងគាត់ដើម្បីបង្ហាញពីការស្រលាញ់ ប៉ុន្តែបើស្រលាញ់គ្នារហូតមិនអីនោះទេ ចុះបើពេលបែកគ្នាគិតយ៉ាងមិចវិញ ហើយដឹងស្រាប់ហើយថាសាក់មិនងាយនឹងលុបនោះទេ ចឹងពួកគេសុខចិត្តទ្រាំមើលរូបសាក់នោះតទៅទៀត ឬ រកវិធីសាស្ត្រណាមួយដើម្បីលុបវា?។ ពេលនេះអ្វីដែលគ្រប់គ្នាបានសួរឥឡូវត្រូវបានចម្លើយហើយ ហើយវាជាការពិតទៀតផង ដោយបុរសជនជាតិវៀតណាមម្នាក់បានសាករូបសង្សាររបស់ខ្លួនពេលដែលកំពុងស្រលាញ់គ្នា ប៉ុន្តែក្រោយមកពួកគេក៏បែកគ្នា។ ដោយគាត់មិនបានជ្រើសរើសការលុបនាំតែពិបាកនោះទេ គឺគាត់ជ្រើសរើសយកវិធីអោយអ្នកសាក់រូបកែច្នៃសាក់រូបពីរូបសង្សាររបស់គាត់ទៅជារូបក្បាលឆ្កែវិញ មិនត្រឹមតែប៉ុនណ្ណោះគាត់បានថតវាបង្ហោះចូលក្នុងបណ្ដាញសង្គមទៀតផង គាត់ធ្វើបែបនេះប្រហែលជាដើម្បីឌឺនឹងសង្សារចាស់របស់គាត់ហើយមើលទៅ ។

អានបន្ត

ខំទិញតុក្កតាសិចមកនែបនិត្យក្រែងបាត់រងា ព្រោះឃើញមុខដូចមនុស្សពិតៗពេក ពេលដឹកដល់ផ្ទះដាច់ផ្ងារតូង

បុរសតៃវ៉ាន់ម្នាក់ គិតថាគាត់រកឃើញតុក្កតាសិចមុខដូចមនុស្សមែនទែនតម្លៃធូរថ្លៃមួយនៅលើអនឡាញ ដោយគេបញ្ចុះតម្លៃនៅសល់ត្រឹម ៥០ ដុល្លារប៉ុណ្ណោះ។ បុរសមិនបញ្ចេញឈ្មោះនោះ ប្រែទៅជាខកចិត្តស្ដូក នៅពេលគាត់បើកមើលតុក្កតាសិចដែលកុម្ម៉ង់កាលពីថ្មីៗនេះ។ គួរសោកស្តាយ រូបភាពដែលគាត់ផុសនៅលើបណ្ដាញសង្គមរបស់គាត់បានល្បី រហូតដល់ផ្សាយនៅលើវេបសាយ SCard។ ផលិតផលនេះផងដែរគេហៅវាថា “ផលិតផលបដិវត្តន៍” សម្រាប់បំពេញក្ដីរីករាយរបស់អ្នកនៅលីវ។ នៅលើផលិតផលនេះក៏បានពណ៌នាថា ផលិតមកពីប្លាស្ទិក និងសីលីកូនសុទ្ធ ហើយគេលក់វាក្នុងតម្លៃ ១៤៨៨ ដុល្លាតៃវ៉ាន់ (៥០ ដុល្លារអាមេរិក)។ ប៉ុន្ដែនៅពេលផលិតផល ដែលគាត់កុម្ម៉ង់មកដល់ នេះជាអ្វីដែលគាត់ទទួលបាននិងធ្វើឱ្យគាត់ខកចិត្តយ៉ាងខ្លាំង៕

អានបន្ត

ញាក់សាច់​! អ្នកនេសាទ​ម្នាក់​បានរកឃើញ​គុជ​ខ្យង​ទម្ងន់ ៣៤ គីឡូក្រាម តម្លៃ ១០០ លាន​ដុ​ល្លារ​

​គុជ​ខ្យង​យក្ស​នេះ​អាច​ធំជាងគេ​ក្នុង​ពិភពលោក និង​មាន​ទំហំ​ធំ​ជាង ៥ ដង​នៃ​គុជ​ខ្យង​ជាប់​កំណត់ត្រា​មុនៗ បន្ទាប់ពី​អ្នកនេសាទ​ម្នាក់​បាន​រក​ឃើញ​វា​កាលពី ១០ ឆ្នាំមុន​។ នេះ​បើតាម​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃទី ២២ សីហា​។​ អ្នកនេសាទ​សុំ​មិន​បង្ហាញ​អត្ត​សញ្ញា​របស់ខ្លួន​នេះ​បាន​រកឃើញ​គុជ​ខ្យង​ទម្ងន់ ៣៤ គីឡូ​មាន​អាយុ ១០ ឆ្នាំ​នៅក្នុង​បាតសមុទ្រ​នៅ​កោះ Palawan ប្រទេស​ហ្វីលីពីន​។​ បុរស​ម្នាក់នេះ​មិនបាន​ដឹងថា​គុជ​ខ្យង​នេះ​មានតម្លៃ ១០០ លាន​ដុ​ល្លារ​នោះទេ ហើយ​គាត់​បាន​រក្សា​វា​ទុកជា​របស់​នាំ​សំណាង​នៅក្រោម​ផ្ទះ​របស់គាត់​អស់ ១០ ឆ្នាំ​មកហើយ​។​ ប៉ុន្ដែ​បន្ទាប់ពី​ភ្លើង​ឆេះ​ផ្ទះ​ថ្មីៗ​នេះ គាត់​បាន​បង្ខំចិត្ត​រើ​ទៅ​ស្នាក់នៅ​កន្លែង​ផ្សេង​។ អ្នកនេសាទ​នេះ​បាន​យក​គុជ​ខ្យង​នេះ​ប្រគល់ឱ្យ​ប៉ូលិស​ទេសចរណ៍​នៅ​ទីក្រុង Puerto Princesca ដោយ​ពួក​ប៉ូលិស​នោះ​ជឿថា​គុជ​ខ្យង​នេះ​ត្រូវបាន​រកឃើញ​ក្នុង​ខ្យង​គ្រែង​យក្ស​មួយ​។​ ​គុជ​ខ្យង​ដែលមាន​ទទឹង ០,៣០ ម៉ែត្រ និង​ប្រវែង ០,៦៧ ម៉ែត្រ​នេះ​មាន​ទំហំ​ធំ​ជាង​គុជ​ខ្យង​ធំ​បំផុត​សព្វថ្ងៃ​របស់​ពិភពលោក​ឈ្មោះថា Pearl of Allah ដែលមាន​ទម្ងន់ ៦,៤ គីឡូក្រាម​តម្លៃ ៣៥ លាន​ដុល្លារ​៕

អានបន្ត

អាថ៌កំបាំង “តំបន់បិសាចត្រីកោណ” នៃមហាសមុទ្រអាត្លង់ទិក ដែលនាវាធំៗ និងយន្តហោះចំបាំងជាច្រើនបានវង្វេងបាត់ រកមិនឃើញពេលហោះកាត់ទីនោះ ដោយគ្មានមូលហេតុ!! (មានវីដេអូ)

បរទេស៖ តំបន់បិសាចត្រីកោណ ឬគេហៅជាភាសាអង់គ្លេសថា (Bermuda Triangle) មានក្រឡាផ្ទៃសរុប ៥០០.០០០ម៉ាយការេ គឺជាផ្នែកមួយនៃមហាសមុទ្រអាត្លង់ទិក ដែលជាទីប្រសព្វនៃ តំបន់ Miami, Bermuda និង Puerto Rico និងជាកន្លែងដែល នាវាធំៗ និងយន្តហោះជាច្រើនគ្រឿងបានបាត់ខ្លួន។ យន្តហោះចំបាំងជាច្រើនបានវង្វេងបាត់ រកមិនឃើញពេលហោះកាត់ទីនោះ។ ទូកនិងយន្តហោះបាត់មួយរំពេចក្នុងតំបន់ Bermuda ទោះជាលក្ខខណ្ឌអាកាសធាតុល្អធម្មតា ហើយក៏គ្មានសារបញ្ជូនតាមរលកវិទ្យុអំពីសញ្ញាគ្រោះថ្នាក់ណាមួយដែរ។ គេនៅតែមិនអាចពន្យល់បានជុំវិញហេតុការណ៍គ្រោះថ្នាក់ទាំងនោះ តែក៏មានទ្រឹស្តីស្រមើស្រមៃមួយចំនួនពាក់ព័ន្ធនិងតំបន់ Bermuda នេះដែរ។ ពេលដែល Christopher Columbus ធ្វើដំណើរតាមសំពៅកាត់តំបន់នោះ។ គាត់បានកត់ត្រាថាអណ្តាតភ្លើងដ៏អស្ចារ្យ (ប្រហែលជាបាតុភូតអាកាស) បុកប៉ះផ្ទៃសមុទ្រនៅយប់មួយ ហើយពន្លឺចម្លែកកើតឡើងទៀតក្រោយពីនោះបីអាទិត្យ។ គាត់ក៏បានកត់ត្រាទុកថានៅទីនោះត្រីវិស័យដើរខុសត្រលប់ត្រលិន វាជាកន្លែងដែលទិសខាងជើងនិងថាមពលម៉ាញេទិចខាងជើងត្រួតជាមួយគ្នា។ បន្ទាប់ពីទទួលបានកិត្តិនាមខ្ចរខ្ចាយក្នុងការធ្វើដំណើរជុំវិញពិភពលោក គាត់បានបាត់ខ្លួនក្នុងឆ្នាំ១៩០៩។ វាមិនប្រាកដថាមានអ្វីកើតឡើងនោះទេ ក្រោយមកប្រភពជាច្រើនយល់ថាគាត់ស្លាប់នៅ Bermuda។ រឿងនិទានរបស់លោក William Shakespeare ដែលមានចំណងជើងថា “The Tempest” ដែលបញ្ញាវន្តជាច្រើនអះអាងថាជាសាច់រឿងពិតនៃការលិចទូកនៅតំបន់ Bermuda វាបានធ្វើអោយតំបន់នោះកាន់តែមានអាថ៌កំបាំងថែមទៀត។ រហូតដល់សតវត្សទី២០ របាយការណ៍ទាំងឡាយស្តីពីការលិចបាត់នាវានិងយន្តហោះទាំងនោះមិនអាចពន្យល់មតិសាធារណៈជនអោយបាត់ការសង្ស័យបានទេ វានៅតែជាអាថ៌កំបាំងដដែល។ […]

អានបន្ត

ម្ដាយនិងកូនភ្លោះ៥នាក់ បង្ហោះរូបជុំគ្នាលើកដំបូង ក្រោយជម្នះបង្កើតទាំងលំបាក

បន្ទាប់​ពី​ទ្រាំ​ព​ពោះ​យ៉ាង​លំបាក និង​ជម្នះ​បង្កើត​បាន​កូន​ភ្លោះ​ ៥​នាក់​យ៉ាង​ជោគ​ជ័យ ក្រុម​គ្រួសារ​​បាន​បង្ហោះ​រូប​ម្ដាយ​និង​កូន​ភ្លោះ​ទាំង ៥​នាក់​នោះ​​ជា​លើក​ដំបូង ​ដោយ​ការ​ទទួល​ការ​ចាប់​អារម្មណ៍យ៉ាង​​ខ្លាំង​ពី​មនុស្ស​ជា​ច្រើន​។ តាម​ប្រភព​ពី​ Daily Mail គ្រួសារ​​​​​លោក​​ Vaughn និង​អ្នក​ស្រី​ Kim Tucci ​​មក​ពី​ទី​ក្រុង Perth ភាគ​​ខាង​លិច​​នៃ​ប្រទេស​អូស្ត្រាលី​ បាន​​ផ្ដល់​​កំណើត​​​ឲ្យ​កូន​ទាំង​៥​នាក់ ​​​កាល​​ពី​ខែ​មករា​​កន្លង​ទៅ​ ដែល​មាន​កូន​ប្រុស​​​ម្នាក់​​ឈ្មោះ Keith និង​​កូន​ស្រី​ ៤​នាក់​​គឺ​ Ali, Penelope, Tiffany និង​ Beatrix។ ​​​​​​មុន​ជួប​​​លោក​​​ Vaughn អ្នក​ស្រី​ Kim Tucci មាន​កូន​ប្រុស​​អាយុ ​​៩​ឆ្នាំ​ម្នាក់​រួច​មក​​​ហើយ​​​​ ក្នុង​អាពាហ៍ពិពាហ៍​ជា​មួយ​​ស្វាមី​មុន។ ចំណែក​ចំណង​អាពាហ៍ពិពាហ៍​ថ្មី​​របស់​អ្នក​ទាំង​២ បាន​ផ្ដល់​កំណើត​ដល់​កូន​ស្រី​ពីរ​នាក់ ​​​​​​​មុន​ពេលអ្នក​ស្រី Kim កើត​បាន​​កូន​ភ្លោះ​ទាំង​ ៥​នាក់នេះ។ អំឡុង​​ពេល​​​​​ពពោះ​​កូន​ទាំង​៥ អ្នក​ស្រី Tucci ចែក​រំលែក​បទ​ពិសោធ​ន៍ផ្ទាល់​ខ្លួន​នៅ​​​លើ​​ Blog របស់​អ្នក​ស្រី​ថា​ អ្នក​ស្រី​​​បាន​ជួប​​បញ្ហា​មួយ​ចំនួន​​ដូច​​ជា ចុក​​ខ្នង​ខ្លាំង​ និង​​ត្រូវ​​ងើប​ចូល​បន្ទប់​ទឹក​ញឹក​ញាប់​នា​ពេល​​យប់។ យ៉ាង​ណា​ក្ដី​ក្រោយ​ពេល​ឲ្យ​កំណើត​កូន​​រួច ​​និង​បាន​ថត​រូប​ជុំ​គ្នា​បង្ហោះ​​នៅ​លើ​ Blog រូប​របស់​​អ្នក​ស្រី […]

អានបន្ត

កំហឹងរបស់មនុស្សស្រី ខឹងមិត្តប្រុស ពិតជាមិនធម្មតាមែន!

ចិន៖ រឿងរ៉ាវដ៏គួរ ឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីមាន នារីម្នាក់បាន យកសំឡីអនាម័យ ទៅបិតជុំវិញរថយន្ត របស់មិត្តប្រុសនាង ដោយសារតែ នាងគិតថាគេ បានលួចលាក់ មានស្នេហាថ្មី ក្បត់នាងពី ក្រោយខ្នង។ យោងតាមប្រភព ព័ត៌មានបាន ឲ្យដឹងថា ហេតុការណ៍ដ៏ គួរឲ្យភ្ញាក់ផ្អើលនេះ កើតឡើងក្នុង ទីក្រុង ដាន់ឆេង ភាគខាងកើត នៃខេត្ត ចេជាំង ប្រទេសចិន ដែលមាននារី វ័យក្មេងម្នាក់ ឈ្មោះថា Li Tan វ័យ២៣ឆ្នាំ ពោរពេញទៅ ដោយកំហឹង ព្រោះតែយល់ច្រឡំ ថាសង្សាររបស់នាង ដែលមានឈ្មោះថា De Wu វ័យ២៤ឆ្នាំ លួចលាក់មានស្នេហ៍ថ្មី ក៏សម្រេចចិត្ត ចូលក្នុងហាង រួចទិញសំឡីអនាម័យ ជាង៣០ដុំ យកមកបិត លើរថយន្តម៉ាក Toyota ដែលមិត្តប្រុស របស់នាងបាន ជួលដើម្បីជិះ និងបានបង្កឲ្យ អ្នកដំណើរឆ្លងកាត់ មានការភ្ញាក់ផ្អើល […]

អានបន្ត

នារីម្នាក់ ស្ទើរស្លាប់ស្ទើររស់ ព្រោះតែប្រហែសភ្លេចប្តូរ សំឡីអនាម័យរយះពេល​ ៩ថ្ងៃ !

អង់គ្លេស៖ នាង Emily Pankurst អាយុ ២០ឆ្នាំ បានចែករំលែក បទពិសោធន៍ ដ៏ឈឺចាប់មួយ ដែលកើតឡើង ដោយសារការធ្វេស ប្រហែសផ្ទាល់ខ្លួន របស់នាងនា អំឡុងពេលមករដូវ។ នាងបានប្រាប់ សារព័ត៌មានមួយថា នាងមានអាការៈហើមពោះ តែខ្លួនមិនបានចាប់អារម្មណ៍នោះទេ ព្រោះគិតថាវាកើតចេញពីអារម្មណ៍តានតឹងប៉ុណ្ណោះ។ បច្ចុប្បន្ន Emily កំពុងសិក្សាឧក្រិដ្ឋវិទ្យា នៅសាកលវិទ្យាល័យ Canterbury នៃចក្រភពអង់គ្លេស។ ពីដំបូងឡើយ នាងបានប្រើប្រាស់សំឡីអនាម័យទ្រនាប់ ក្នុងអំឡុងពេលមករដូវកាល ហើយដោយហេតុតែមានអារម្មណ៍តានតឹងខ្លាំង ក្នុងការប្រឡងផងនោះ នាងភ្លេចដកវាចេញ ហើយបែរជាដាក់អាថ្មីទៅ បន្ថែមទៅវិញ។ នាងបានប្រាប់ថា ទម្រាំតែដឹងខ្លួនថាភ្លេចដកសំឡីចាស់ចេញ គឺមានរយៈពេល៩ថ្ងៃ លុះនៅពេលដែលដកវាចេញ សំឡីនោះមានពណ៌ខ្មៅខ្លាំងបាត់ទៅហើយ។ ក្រោយមកពីរបីថ្ងៃ នាងមានការឈឺចាប់ ដោយសារធ្លាក់ឈាម និងហើមពោះ រួចក៏ចាប់ផ្តើមមានអារម្មណ៍ថាក្តៅ និងមិនស្រួលខ្លួន។ ភ្លាមនោះ Emily បានទៅ រកគ្រូពេទ្យ ដើម្បីធ្វើការពិនិត្យ ប៉ុន្តែមិនឃើញមានអ្វីខុសប្លែកនោះទេ រហូតដល់ពេលនាងទៅមុជទឹក ទើបដឹងថានាងមិនទាន់បាន យកសំឡីចាស់នោះចេញនៅឡើយ។ នាងគិតថា ប្រសិនបើយកវាចេញអស់នោះ […]

អានបន្ត

ម្ដាយ​មើល​កូន​មិន​ស្គាល់​ ក្រោយ​ពេល​កែ​សម្ផស្ស​រួច (មានវីដេអូ)

បុរសម្នាក់ឈ្មោះ Noppajit Monlin ជា​កម្មករ​រោងចក្រ​វ័យ ២២​ឆ្នាំ​ បាន​ធ្វើ​អោយម្ដាយ​របស់ខ្លួន​មានការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ភិនភាគ​មុខ​ថ្មី​របស់​គាត់ក្រោយពេលកែ​សម្ផស្ស​រួច។ កាលពីមុន Noppajit Monlin មាន​ថ្គាម​វៀច​ ពី​កំណើត ដែល​ស្ថានភាព​នេះ​បាន​ធ្វើ​អោយរូបគាត់​ពិបាក​ក្នុង​ការ​ទំពា​ចំនីអាហារ​យ៉ាង​ខ្លាំង។ ព្រោះតែភាពមិន​ប្រក្រតី​បែប​នេះ Noppajit សុខចិត្តនៅ​ឆ្ងាយ​ពី​មិត្ត​រួម​ការងារ​ និងតែង​តែ​ទទួល​ទាន​អាហារថ្ងៃ​ត្រង់​តែ​ម្នាក់​ឯង នៅពេល​ម៉ោង​សម្រាក​ធ្វើ​ការ។ ប៉ុន្តែ Noppajit ​​ត្រូវ​បាន​ផ្លាស់​ប្ដូរភិនភាគមុខ​ទាំង​ស្រុង ពេល​ដែលគាត់បាន​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​របស់​ថៃ​មួយដែលមាន​ឈ្មោះ​ថា Let Me In Thailand ហើយ ​Noppajit ​ត្រូវ​បាន​ជ្រើស​រើស​អោយ​ទៅ​ធ្វើ​ការ​កែ​សម្ផស្ស​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ Noppajit បាន​ធ្វើ​ការ​វះ​កាត់​ឆ្អឹង​ថ្គាម ថ្ងាស និង​ភ្នែក នៅ​ទី​នោះ។ នៅក្នុង​ដំណើរ​ការ​វះ​កាត់​សម្ផស្ស​នោះ​ ក៏​មាន​ការ​ចាក់​ថ្នាំ​កុំ​អោយមាន​ការ​ហៀរ​ទឹក​មាត់​ជ្រុល ក៏​ដូច​ជា​មាន​ការ​ព្យាបាល និង​ថែ​ទាំ​ស្បែក​ផង​ដែរ​ដើម្បី​បំបាត់​ស្នាម​អុជ​ខ្មៅ​ដែល​មាន​លើ​មុខ​របស់​បុរស​ថៃ​រូប​នេះ។ បន្ទាប់ពី ៣​ ខែ​ក្រោយ​មក Noppajit បាន​​ជា​សះ​ស្បើយ​ពី​ការ​វះ​កាត់​នេះ ហើយគាត់បាន​មក​ជួប​ម្ដាយ​របស់​គាត់​វិញ​នៅ​ក្នុង​អាហារដ្ឋាន​មួយ​កន្លែង។ ហើយស្ត្រី​ជា​ម្ដាយ​មិន​បាន​ចំណាំ​កូន​របស់​ខ្លួន​ឡើយ ខណះពួកគាត់ទាំងពីអង្គុយ​តុ​ជិត​គ្នា​ក៏​ដោយ ក្រោយ​មក​ទើប Noppajit បាន​ងើប​ពី​តុ​ខ្លួន រួច​ដើរ​សំដៅ​ទៅ​តុ​ដែល​ម្ដាយ​របស់​ខ្លួន​កំពុង​អង្គុយ ដើម្បី​ប្រាប់​អំពី​រឿង​ហេតុ។ ក្រោយពេលបានដឹង​ថា​ជា​កូន​ខ្លួន ស្ត្រី​ជា​ម្ដាយ​បានយំ​យ៉ាង​ខ្លាំង ដោយ​​នឹក​កូន​ផង ព្រោះ​មិន​បាន​ជួប​គ្នា​ជា​ច្រើន​ខែ​កន្លង​មក​ហើយ និង​ម្យ៉ាង​ទៀត​គាត់ស្ទើរ​តែ​មិន​ជឿសោះថា​ […]

អានបន្ត

១០សន្លឹកនេះ ចោរឃើញហើយ លែងហ៊ានប្រាថ្នាប្លន់ !!

នៅ​ពេល​ដែលយើងទៅ​ដក​លុយ​ចេញពី​ទូ ATM ម្ដងៗតែ​ម្នាក់​ឯង នៅពេលនោះយើង​ច្បាស់​ជា​មាន​អារម្មណ៍​ថា​ភ័យ​ខ្លាច ហើយជា​ពិសេសគឺ​នៅ​ពេល​យប់​ស្ងាត់។ ទោះបីជាមានកាមេរ៉ា​សុវត្ថិភាព និង​សន្តិសុខ​ នៅទីនោះក៏ដោយ ក៏វានៅតែធ្វើអោយយើងនៅតែមិនទុកចិត្តដដែល ។ មានរូបថត​ជាច្រើន​សន្លឹក បានត្រូវ​​បង្ហោះ និងធ្វើ​ចែកចាយ​ជាច្រើននៅ​លើ​បណ្ដាញ​អ៊ីនធឺណិត រូបភាពទាំងនោះ បង្ហាញ​អោយ​ឃើញ អ្នក​ប្រើប្រាស់​ទូ ATM មួយ​ចំនួន​គឺពិតជាមាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់ណាស់ គឺសុទ្ធតែ​នាំ​សត្វ​សុនខ​មាឌ​ធំៗ​របស់​ពួក​គេទៅ​តាម​ខ្លួនជានិច្ច ដែលធ្វើអោយអ្នកដែលមានបំណងអាក្រក់ មើល​ទៅ​ពិត​ជា​គួរ​អោយ​ខ្លាច និង​រឺតតែមិន​ហ៊ាន​សូម្បី​តែ​ឈក្បែរ ឬ​ឆ្លៀត​ឱកាស​ឡើយ។ សូមទស្សនាមើល​រូបថត​ទាំង ១០ សន្លឹកខាងក្រោម ដែល​លោកចោរ​ឃើញ​ហើយ លែង​ហ៊ាន​ប្រាថ្នា​ប្លន់តែម្ដង៖

អានបន្ត