មូលហេតុដែល​ធ្វើឲ​្យទឹកសមុទ្រ​មាន​រសជាតិ​ប្រៃ

ហេតុ​អ្វី​បានជា​ទឹកសមុទ្រ​មាន​រសជាតិ​ប្រៃ? តើ​ហេតុ​អ្វី​បានជា​ទឹក​បឹង ទន្លេ​…​មិន​មាន​រសជាតិ​ប្រៃ​ដូច​ទឹកសមុទ្រ ? តើ​មាន​អ្នក​ណា​យក​អំបិល​ទៅ​ចាក់​ក្នុង​ទឹកសមុទ្រ​មែន​ទេ ? យោង​តាម​គេហទំព័រ «​គំនិត​» បកស្រាយ​ថា សមុទ្រ​មាន​វត្ត​មាននៅ​លើ​ភព​ផែនដី​យើង​នេះ​ជា​យូរលង់​ណាស់​មក​ហើយ ហេតុ​ដូច្នេះ​ហើយ​មាន​បរិមាណ​អំបិល​ខ្លះ​បាន​បន្ថែម​ចូល​ទៅ​ក្នុង​ទឹកសមុទ្រ​នៅ​ពេល​ដែល​ឧស្ម័ន និង​កំ​អែ​ភ្នំភ្លើង​ព្រួស​ចេញ ដោយសារ​តែ​កំណើន​សកម្មភាព​ភ្នំភ្លើង​នៅ​ក្រោម​សមុទ្រ​។ កាបូនឌីអុកស៊ីត​ដែល​បាន​ពី​បរិយាកាស​រលាយ​នៅ​ក្នុង​ទឹក បង្កើត​បានជា​អាស៊ីត​កាបូ​និ​ច​ខ្សោយ​ដែល​ជា​ភ្នាក់ងារ​រំលាយ​រ៉ែ​នៅ​ក្នុង​សមុទ្រ​។ នៅ​ពេល​ដែល​សារធាតុ​រ៉ែ​ទាំងនោះ​រលាយ វា​បង្កើត​បានជា​អីុ​យ៉ុ​ង​ធ្វើ​ឲ្យ​ទឹក​មាន​រសជាតិ​ប្រៃ ។ នៅ​ពេល​ដែល​ទឹក​ត្រូវ​បាន​ហួត​ទៅ​ក្នុង​អាកាស វា​បាន​បន្សល់​ទុក​នូវ​អំបិល​នៅ​ក្នុង​សមុទ្រ ។ លំហូរ​ទឹក​ពី​ទន្លេ​ទៅ​ក្នុង​សមុទ្រ​ក៏​បាន​នាំ​មក​នូវ​អីុ​យ៉ុ​ង​ដែល​បាន​មក​ពី​ផ្ទាំង​ថ្ម​មួយ​ចំនួន​ទៀត​ដោយសារ​តែ​ការ​ច្រោះ​ពី​ទឹកភ្លៀង និង​ទឹកស្ទឹង​ផង​ដែរ ។ កម្រិត​អំបិល​នៅ​ក្នុង​ទឹកសមុទ្រ មាន​ស្ថិរភាព​ដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា មាន​កម្រិត ៣៥/១០០០ ។ ឧទាហរណ៍​ជាក់ស្តែង ប្រសិនបើ​គេ​យក​អំបិល​ទាំង​អស់ពី​ក្នុង​សមុទ្រ ហើយ​ក្រាល​នៅ​លើ​ដីគោក គេ​នឹង​បាន​ស្រទាប់​អំបិល​ដែល​មាន​ជម្រៅ​ជ្រៅ​ជាង​១៦៦​ម៉ែត្រ ។ អ្នក​ប្រហែលជា​គិត​ថា​កម្រិត​ជាតិ​ប្រៃ​នៅ​ក្នុង​សមុទ្រ​នឹង​មានការ​កើនឡើង​ទៅ​តាម​ពេលវេលា ប៉ុន្តែ​ជាក់ស្តែង​គឺ​វា​មិនមែន​ដូច្នោះ​ទេ ដោយសារ​តែ​អុ​ី​យ៉ុ​ង​ជា​ច្រើន​នៅ​ក្នុង​សមុទ្រ​ត្រូវ​បាន​ស្រូប​យក​ដោយ​ភាវៈ​ដែល​រស់នៅ​ទីនោះ ។ កត្តា​ផ្សេង​ទៀត​គឺ​អាច​បណ្តាល​មក​ពី​ការ​កកើត​ថ្មី​នៃ​រ៉ែ ។   បឹង​ក៏​ទទួល​បាន​ទឹក​ពី​ស្ទឹង និង​ទន្លេ ហើយ​បឹង​ក៏​មានការ​ទាក់ទង​ផ្ទាល់​ជាមួយនឹង​ដី​ផង​ដែរ តើ​ហេតុ​អ្វី​បានជា​ទឹក​បឹង​មិន​មាន​រសជាតិ​ប្រៃ0x017d7 មានទឹក​បឹង​ខ្លះ​ក៏​មាន​រសជាតិ​ប្រៃ​ដែរ ដូច​ជា​បឹង​គ្រេ​ត​សាល់ (Great Salt) និង​បឹង​ដេ​ត​ស៊ី (Dead Sea) ។ តើ​នេះ​មក​ពី​ហេតុ​អ្វី ? […]

អានបន្ត

ហេតុ​អ្វី​បានជាយើងគេង​យល់សប្តិ ?

សៀវភៅ​«១​សែន​បញ្ហា​» អត្ថាធិប្បាយ​ថា ពី​អតីតកាល​ពួក​សក្តិភូមិ​តែងតែ​យក​រឿង​យល់សប្តិ​ក៏​ដូច​ជា​រឿង​អបិយ​ជំនឿ ផ្សេង​ៗ​ទៀត​ដែរ ទៅ​បកស្រាយ​ថា​ជា​បញ្ហា​ភ័ព្វវាសនា​ល្អ ឬ​អាក្រក់​នៃ​មនុស្ស និង​មានការ​ឃោសនា​អកុសល ផ្សេង​ៗ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​សម័យ​នោះ​ងងឹត​ល្ងង់​ហាក់ដូចជា​មនុស្ស​អន្ធការ ត្រូវ​ទទួល​នូវ​ការ​បោក​បញ្ឆោត​និង​ត្រូវ​លង់គំនិត ស្មារតី​គ្មាន​រក​ឃើញ​ការណ៍​ពិត​ទាល់តែ​សោះ ។ មាន​គ្រូ​ហោរ​ចេះ​កាត់​ស​ប្តិ យក​រឿង​យល់សប្តិ​នេះ​ទៅ​បង្ក​អំពើ​អយុត្តិធម៌​គ្រប់​បែប​យ៉ាង​ក្នុង​សង្គម ។ ដូច​ជា​រឿង​កាត់​ស​ប្តិ​ឱ្យ​ទិញ​កន្ទុយលេខ​ឆ្នោត លេខ​អាប៉ោង បៀ​ជាដើម ។ រឿង​កាត់​ស​ប្តិ​ឱ្យ​យក​ទារក​ទៅ​កប់​ចោល ព្រោះ​ស​ប្តិ​នោះ​គេ​កាត់​ទៅ​ឃើញ​ថា​ទារក​នោះ​នាំ​មក​នូវ​ក្តី​ចង្រៃ ឬ​ក៏​ថា​ពិបាក​ចិញ្ចឹម (​ចិញ្ចឹម​មិន​រស់​) រឿង​កាត់​ស​ប្តិ​បណ្តាល​ឱ្យ​ប្តី​-​ប្រពន្ធ​លែងលះ​គ្នា រឿង​កាត់​ស​ប្តិ​ឱ្យ​ឈប់​ធ្វើការ​ដេកចាំ​ព្រេងវាសនា ។​ យើង​សង្កេត​ឃើញ​ប្រជាជន​ក្នុង​សម័យ​សក្តិភូមិ បាន​ទទួល​រង​គ្រោះ​របៀប​នេះ​មិន​តិច​ឡើយ ។    រយៈពេល​ដ៏​យូរលង់ ដែល​បាន​កន្លង​ផុត​ទៅ ប្រជាជន​ដ៏​ស្លូតត្រង់​ពុំ​អាច​រក​ឃើញ​នូវ​ការណ៍​ពិត​ក្នុង​រឿង​យល់សប្តិ​នេះ​សោះ ទើបតែ​ដល់​សម័យ​វិទ្យាសាស្ត្រ​រីក​ចម្រើន​មាន​វេជ្ជ​វិទូ​ដ៏​ល្បី​ម្នាក់​ឈ្មោះ «​បាំ​ប្រូ​ហ្វ​» លោក​ខិតខំ​ស្រាវជ្រាវ​អស់​មួយ​ជីវិត ទីបំផុត​ត​ទើប​អាច​គាស់​របើក​រនាំង​អាថ៌​កំបាំង​នេះ ដោយ​របៀប​វិទ្យាសាស្ត្រ ។ លោកប៉ា​ប្រូ​ហ្វ​បាន​ពិនិត្យ​ឃើញ​ថា មនុស្ស​យើង ថ្ងៃ​ៗ​នាំ​គ្នា​ប្រកបការងារ ហើយ​យប់​ឡើង​សម្រាន្ត ។ ពេលធ្វើការ​ខួរក្បាល​យើង​បាន​ទទួល​នូវ​ប្រតិកម្ម ផ្សេង​ៗ​នាំ​ឱ្យ​មាន​ចលនា​រស់​រវើក ។ លុះ​សម្រាន្ត​លក់​ទៅ​ការ​ហត់នឿយ​អស់កម្លាំង បាន​ធ្វើ​ឱ្យ​ខួរក្បាល​យើង​ស្ថិត​ក្នុង​សភាព​ស្ងៀម​គ្មាន​ទិដ្ឋភាព​ក្រៅ​ណាមួយ​អាច​ឱ្យ​ប្រតិកម្ម​ដល់​ខួរក្បាល​យើង​បាន​ឡើយ ទោះ​សំឡេង​និយាយ​គ្នា ស​ម្រិ​ប​ជើង សំឡេង​បើកទ្វារ ឬ​បិទ​បង្អួច​ជាដើម ពុំ​អាច​ធ្វើ​ឱ្យ​អ្នក​កំពុង​ដេក​លក់​ស្តាប់​ឮ​ទេ ។ […]

អានបន្ត

ស្រីៗដែល​មាន​ខ្សែ​បាត​​ដៃ​ទាំង៦​ចំណុច​នេះ ​សូមអានអត្ថបទនេះ ព្រោះអ្នកនឹង​​ក្លាយ​ជា​អ្នក​មាន​ក្នុងពេលឆាប់​ៗ​នេះ

មាន​ស្រី​ៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ខ្សែ​ជីវិត​គូ​ព្រេង ​ដោយ​ជឿ​ជាក់​ថា​ឆ្នាំ​នេះ​ដល់​គូ ឆ្នាំ​នេះ​បាន​រៀបការ​ជាមួយ​អ្នក​មាន​អី​ជា​ដើម។ យ៉ាងណាមិញ​ថ្ងៃ​នេះ យើងសូម​បង្ហាញ​ប្រិយមិត្ត​ពី​ខ្សែ​បាត​ដៃ​មនុស្ស​ស្រី​ ដែល​អាច​បញ្ជាក់​បាន​ថា​អ្នក​ជិត​ក្លាយ​ជា​អ្នក​មាន​ហើយ៖ ១.មាន​ខ្សែ​មួយ​ពី​ក្រោម​កូន​ដៃ​ត្រង់ ៖ ​បញ្ជាក់​បាន​ថា​អ្នក​ជា​មនុស្ស​ឆ្លាត​ពូកែ​រក​ស៊ី និង​ក្លាយ​ជា​អ្នក​មាន​ប្រាក់​គ្រប់គ្រាន់​ទៅ​ថ្ងៃ​អនាគត​បាន។ ២.មាន​ខ្សែ​រួញ​ៗ ​ពី​កូន​ដៃ​មក​ដើម​ដៃ ៖ ​បញ្ជាក់​បាន​ថា​អ្នក​នឹង​ជួប​បញ្ហា​ច្រើន​ជាមួយ​ការងារ​ឬ​របរ​រក​ស៊ី​របស់​អ្នក។ ប្រសិន​បើ​ចង់​ជម្នះ​វា ​អ្នក​ត្រូវ​តែ​ធ្វើ​អ្វី​ដោយ​ម៉ត់ចត់​បំផុត ​ហាម​ដាច់​ខាត​ចិត្ត​លោភលន់។ ៣.មាន​ខ្សែ​រួញ​ដែរ តែ​មិន​ខ្លាំង​ពី​កូន​ដៃ​មក ៖ ​បញ្ជាក់​ថា​អ្នក​មិន​សូវ​មាន​សុខភាព​ល្អ​នោះ​ទេ ​ហើយ​រក​ប្រាក់​ក៏​មិន​សូវ​បាន​សល់​ដែរ ព្រោះ​ត្រូវ​ព្យាយាម​ជំងឺ​ជា​ប្រចាំ។ ៤.មាន​ខ្សែ​បាត​ដៃ​រាង​ជា​អក្សរ Y ​ពី​នាង​ដៃ​ទៅ​កូន​ដៃ ៖ ​វា​ក៏​ជា​ខ្សែ​មួយ​បញ្ជាក់​ថា​អ្នក​ជា​មនុស្ស​ពូកែ​រក​ស៊ី​បាន​ដែរ។ លុយ​កាក់​និង​សល់ ហើយ​ជំងឺ​ក៏​មិន​សូវ​ចូល​មក​រក​អ្នក​ដែរ។ ៥.មាន​ខ្សែ​បាត​ដៃ​អក្សរ Y តែ​មាន​មួយ​ឆ្នូត​ដូច​ក្នុង​រូប៖ បញ្ជាក់​ថា​អ្នក​ទៅ​ថ្ងៃ​មុខ​នឹង​រក​បាន​លុយ​ច្រើន​ជា​មិន​ខាន ប៉ុន្តែ​ក៏​ជា​មនុស្ស​ធ្វើ​ការ​មិន​ចង់​ឈប់​ដែរ ឱ្យ​តែ​មាន​ពេល​ទំនេរ​ចេះ​តែ​ចង់​ធ្វើ​ការងារ​រហូត។ ៦.មាន​ខ្សែ​បាត់​ដៃ​១​ឆ្នូត​ពី​កូន​ដៃ និង​១​ឆ្នូត​ពី​នាង​ដៃ៖ ​បញ្ជាក់​បាន​ថា​ទៅ​ថ្ងៃ​មុខ អ្នក​ត្រូវ​តែ​ជួប​ជាមួយ​បុរស​ម្នាក់​ដែល​អាច​មើល​ថែ និង​រក​ប្រាក់​ឱ្យ​អ្នក​ចាយ​យ៉ាង​ស្រួល មិន​ពិបាក​នោះ​ទេ។

អានបន្ត

សត្វ​កណ្ដូប និង​ចង្រិត គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង សត្វគោ ​លើស​ពី​ការ​ស្មាន

ក្រុម​អ្នក​ស្រាវជ្រាវ នៅ​ឯ​អង្គការ​មិន​រក​ប្រាក់​កម្រៃ «American Chemical Society» នៃ​សហរដ្ឋអាមេរិក បាន​ចំណាយ​ពេល​ជា​ច្រើន​ខែ ធ្វើ​ការ​ពិនិត្យ​មើល​អត្ថប្រយោជន៍ នៃ​សត្វ​កណ្ដូប ចង្រិត ដង្កូវ Buffalo Worm និង ដង្កូវ Mealworm។ បើ​ប្រៀបធៀប​ទៅ​នឹង​សាច់​គោ សត្វ​កណ្ដូប និង​ចង្រិត គឺ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​លើស​ពី​ការ​ស្មាន ជា​ពិសេស​គឺ ជាតិ​ដែក ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អត្ថប្រយោជន៍​ដ៏​សំខាន់​នៅ​ក្នុង​សាច់​គោ។   ការ​សិក្សា​ជា​ច្រើន បាន​ចង​ក្រង​ជា​យូរ​ណាស់​មក​ហើយ ដោយ​ដឹង​ថា សត្វ​ល្អិត​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​ខ្ពស់ ប៉ុន្តែ​ការ​ស្រាវជ្រាវ​ចុង​ក្រោយ​នេះ ផ្ដល់​នូវ​ការ​មើល​ឃើញ​ថ្មី ចំពោះ​សត្វ​ល្អិត ដោយ​វា​អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ផ្សេង​ទៀត ដែល​ជា​ទូទៅ​មាន​នៅ​ក្នុង​សាច់។ ក្រុម​ស្រាវជ្រាវ ដែល​ដឹក​នាំ​ដោយ លោក​ស្រី​វេជ្ជបណ្ឌិត Yemisi Latunde-Dada ផ្នែក​វិទ្យាសាស្ត្រ​ទឹក​នោម​ផ្អែម និង​អាហារូបត្ថម្ភ នៅ​ឯ​សកលវិទ្យាល័យ King’s College London ស្ថិត​ក្នុង​ទីក្រុង London ប្រទេស​អង់គ្លេស កំពុង​តែ​សម្លឹង​មើល​រឿង​ដ៏​សំខាន់​មួយ​ទៀត គឺ ប្រភព​ជំនួស​នៃ​ជាតិ​ដែក។ ជាតិ​ដែក គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់ ដែល​តែង​បាត់​បង់ នៅ​ក្នុង​របប​អាហារ […]

អានបន្ត

ដោះស្រាយ បញ្ហាឈឺធ្មេញបានយ៉ាងឆាប់រហ័ស ដោយចំណាយ ពេលត្រឹមតែ ៧ នាទី តែប៉ុណ្ណោះ ។

ការឈឺធ្មេញ គឺជាបទពិសោធន៍ ដ៏ឈឺចាប់មួយ ដែលគ្មាននរណាម្នាក់ចង់ឲ្យកើតឡើងមកលើខ្លួនឡើយ ។ នៅក្នុងករណីឈឺធ្មេញ អ្នកត្រូវតែឆាប់ទៅ ជួបពេទ្យជំនាញ ផ្នែកធ្មេញ ដើម្បីទទួលបានការ ព្យាបាលភ្លាមៗ ។ ប៉ុុន្តែបើសិនជាអ្នកមិនចង់ទៅ ជួបពេទ្យធ្មេញទេ យើងសូមចែករំលែកជាមួយគន្លឹះ ដូចខាងក្រោមនេះ និងជួយអ្នកក្នុងការដោះស្រាយ បញ្ហាឈឺធ្មេញបានយ៉ាងឆាប់រហ័ស ដោយចំណាយ ពេលត្រឹមតែ ៧ នាទី តែប៉ុណ្ណោះ ។ ការស្រាវជ្រាវនៅប្រទេស កាណាដា បានបង្ហាញថា ការឈឺធ្មេញ ត្រូវបានបំបាត់យ៉ាងមានប្រសិទ្ទិភាព ដោយមិនចាំបាច់បើកមាត់របស់អ្នកទៀតផង ។ វីធីសាមញ្ញងាយៗ អ្នកគ្រាន់តែយកទឹកកក ១ដុំ ហើយអ្នកត្រូវដាក់វា នៅក្នុងផ្នត់រវាង មេដៃ និង ម្រាមដៃចង្អុល ។ យកទឹកកក មកត្រដុសរិតថ្នមៗ នៅលើតំបន់នេះក្នុងរយៈពេល ៥ ទៅ ៧ នាទី ។ ផ្នែកនៃបាតដៃនេះ គឺជាកន្លែងដែលមានសរសៃប្រសាទ ដែលត្រូវបានផ្សារភ្ជាប់ ជាមួយនឹងផ្នែកកណ្តាល សម្រាប់ការឈឺចាប់ក្នុងខួរក្បាល ដែលគ្រប់គ្រងកម្រិតនៃការឈឺចាប់នៅក្នុងដៃ និងក្បាល […]

អានបន្ត

ចង់ដឹងអត់ថា​ ការមើលឃើញរបស់សត្វ និងមនុស្សខុសគ្នាបែបណាខ្លះ?

តើអ្នកដែលធ្លាប់ឆ្ងល់ដែរឬទេថា តើសត្វឆ្កែមើលឃើញរូបរាងរបស់អ្នកមានលក្ខណៈបែបណា? ហើយវាដូចគ្នានឹងអ្នកមើលឃើញខ្លួនអ្នកតាមកញ្ចក់ដែរឬទេ? ជាក់ស្ដែង ការមើលឃើញរបស់សត្វគ្រប់ប្រភេទទាំងអស់នៅលើផែនដី គឺមានលក្ខណៈខុសៗគ្នា ហើយមានសត្វមួយចំនួនមានសមត្ថភាព អាចមើលឃើញនូវអ្វីដែលយើងមិនអាចមើលឃើញទៀតផង។ ថ្ងៃនេះយើងនឹងបង្ហាញជូនថា តើការមើលឃើញរបស់សត្វមានលក្ខណៈខុសគ្នាបែបណាទៅនឹងការមើលឃើញរបស់មនុស្ស ? សត្វឆ្កែ៖ ការមើលឃើញរបស់សត្វឆ្កែមានលក្ខណៈអន់ជាងមនុស្សនៅពេលថ្ងៃ ដោយពួកវាមិនអាចមើលច្បាស់នូវពណ៌ភាគច្រើន ហើយមើលឃើញព្រាលៗ។ ផ្ទុយទៅវិញនៅពេលយប់ ការមើលឃើញរបស់សត្វឆ្កែគឹល្អណាស់ ហើយឆាប់ចាប់បាននូវរាល់ចលនា។ សត្វត្រី៖ សត្វត្រីវាមើលឃើញបរិស្ថានជុំវិញខ្លួនវាជាលក្ខណៈពណ៌ស្វាយ ហើយអ្វីគ្រប់យ៉ាងដែលនៅជិតវា នឹងត្រូវបានពង្រីក។ ហើយនេះហើយដែលជាមូលហេតុដែលសត្វត្រីច្រើនភ្ញាក់ផ្អើលគ្រប់ពេល។ បក្សី៖ បក្សីមានការមើលឃើញដ៏មោះមុត ហើយវាអាចមើលឃើញយ៉ាងច្បាស់នៅពេលគ្មានពន្លឺ ហើយនៅពេលថ្ងៃ ពួកវាអាចមើលឃើញស្រមោលពណ៌ និងសូម្បីតែកាំរស្មីស្វាយអ៊ុលត្រា ដែលមនុស្សយើងមិនអាចឃើញ។ សត្វពស់៖ ការមើលឃើញរបស់សត្វពស់គឺមានលក្ខណៈអន់ ប៉ុន្តែនៅពេលយប់វាអាចមើលឃើញរ៉ាឌីយ៉ាស្យុងកម្តៅ បានល្អប្រសើរជាងបច្ចេកវិទ្យាសម័យទំនើប១០ដង។ យ៉ាងណាក៏ដោយ ពួកវាមានប្រតិកម្មតបចំពោះតែអ្វីដែលមានចលនាប៉ុណ្ណោះ នៅក្នុងពេលថ្ងៃ។ ប្រសិនបើសត្វជាចំណីរបស់វា ប៉ុន្តែមិនមានចលនានោះ វានឹងមិនចាប់ស៊ីនោះទេ។ កណ្តុរ៖ សត្វកណ្ដុរ អាចមើលឃើញរូបភាពពីរផ្សេងគ្នា ព្រោះតែភ្នែកនីមួយៗរបស់វាធ្វើចលនាដោយឯករាជ្យពីគ្នា ហើយវាមើលឃើញអ្វីៗជាលក្ខណៈព្រាលៗ ចលនាយឺតៗ និងមានពណ៌បៃតងលាយខៀវ។ សត្វគោ៖ វាលស្មៅដែលសត្វគោមើលឃើញ គឺជាពណ៌ទឹកក្រូចនិងក្រហម មិនមែនពណ៌បៃតងដូចដែលមនុស្សយើងមើលឃើញនោះទេ ហើយការមើលរបស់ពួកវា គ្រប់យ៉ាងជាលក្ខណៈពង្រីក។ សត្វសេះ សត្វសេះ […]

អានបន្ត

ហេតុផលដែលបញ្ជាក់ថា អ្នកដែលចូលចិត្តសម្រក់ទឹកភ្នែក ជាមនុស្សដែលមានភាពរឹងមាំបំផុត!

បើយោងតាម អ្នកវិទ្យាសាស្រ្តផ្នែកប្រព័ន្ធប្រសាទ និងជាអ្នកស្រាវជ្រាវទឹកភ្នែកម្នាក់ឈ្មោះ បណ្ឌិត William H. Frey II បាននិយាយថា ការយំ មិនត្រឹមតែជាការឆ្លើយតប ទៅនឹងទុក្ខព្រួយ ឬភាពមិនសប្បាយចិត្តប៉ុណ្ណោះទេ វាជាវិធីដ៏ល្អបំផុត ដើម្បីកាត់បន្ថយនូវអារម្មណ៍តានតឹងផងដែរ។ ការស្រាវជ្រាវមួយបង្ហាញថា ស្រ្តី ៨៥% និងបុរស ៧៣% បាត់ខឹង និងបាត់ទុក្ខកង្វល់បានច្រើន បន្ទាប់ពីយំរួច។ ទោះបីជា អ្នកដែលឧស្សាហ៍ស្រក់ទឹកភ្នែក ត្រូវបានគេចាត់ទុកថា ជាមនុស្សដែលមានភាពទន់ខ្សោយ អារម្មណ៍មិននឹងនរ និងមានបញ្ហាផ្លូវចិត្តក៏ពិតមែន ប៉ុន្តែជាក់ស្តែង វាជារឿងដែលផ្ទុយពីការពិតទៅវិញទេ។ ខាងក្រោមនេះ ជាហេតុផលជាក់ស្តែងដែល បង្ហាញថា អ្នកដែលចូលចិត្តសម្រក់ទឹកភ្នែក ជាមនុស្សដែលមានភាពរឹងមាំ ៖ ១. ពួកគេមានសុខភាពល្អ ការលាក់ទុកនូវអារម្មណ៍ស្មុគ្រស្មាញ មិនមែនជារឿងល្អសម្រាប់សុខភាពនោះទេ។ នៅពេលដែលអ្នកស្ថិតនៅក្នុងភាពតានតឹង វាជារឿងធម្មតាទេ ដែលអ្នកត្រូវបញ្ចេញវាចេញមកក្រៅឲ្យមានអារម្មណ៍ធូរស្បើយ។ ជាការពិតណាស់ ភាពតានតឹងដែលលាក់ទុកក្នុងចិត្ត អាចធ្វើឲ្យមានបញ្ហាសុខភាពដូចជា គាំងបេះដូង និងសម្ពាធឈាមខ្ពស់ជាដើម។ ជាងនេះទៅទៀត ការយំ ក៏អាចជួយបន្ថយ កម្រិតកូឡេស្តេរ៉ូល និងសារធាតុគីមីដែលធ្វើឲ្យអ្នកមានអារម្មណ៍រសាប់រសល់បានទៀតផង។ ហេតុនេះ […]

អានបន្ត

កំពូលអ្នកជោគជ័យល្បីៗ តែងតែស្លៀកពាក់ដដែលៗ រៀងរាល់ថ្ងៃ តាមពិត គឺហេតុផលចឹងសោះ!

សម័យនេះការលេងម៉ូត សម្លៀកបំពាក់មានការវិវឌ្ឍន៍ និងផ្លាស់ប្តូរជាលំដាប់។ ផ្ទុយមកវិញ មនុស្សដែលមានឥទ្ធិពលខ្លាំងក្លា លើពិភពលោក ប្រកបដោយទេពកោសល្យ និងការច្នៃប្រឌិត បែរជាមិនចូលចិត្តលេងម៉ូតខោអាវទាល់តែសោះ។ មានមនុស្សជាច្រើនតែងតែ មានមន្ទិលសង្ស័យ ដោយឆ្ងល់ថា ហេតុអ្វី បានជាពួកគេ ជ្រើសរើសស្លៀកសម្លៀកបំពាក់ដដែលៗបែបនេះ ទាំងដែលពួកគេមានលុយកប់ពពកហើយនោះ? ខាងក្រោមនេះ ជាហេតុផលសំខាន់ៗ ដែលនឹងបំបាត់ចម្ងល់របស់អ្នក៖ ១. មិនចាំបាច់គិតច្រើន សម្រាប់មនុស្ស ដែលត្រូវការគិតច្រើន ពួកគេមិនចំណាយពេល ជ្រើសរើសម៉ូតសម្លៀកបំពាក់យូរទេ ពូកគេទុកពេលទៅ គិតពីផលិតភាពការងាររបស់ពួកគេវិញ។ ជាក់ស្តែង លោកប្រធានាធិបតី Barack Obama បាននិយាយពីជម្រើសរបស់គាត់ថា “អ្នករាល់គ្នា ប្រាកដជាតែងឃើញខ្ញុំពាក់អាវពណ៌ប្រផេះ និងពណ៌ខៀវហើយ នោះក៏ព្រោះតែខ្ញុំមិនចាំបាច់សម្រេចចិត្តស្មុគស្មាញឡើយ។ ​ ខ្ញុំមិនចង់គិតច្រើន ថាខ្ញុំត្រូវបរិភោគអ្វី ឬស្លៀកអ្វីទេ ដោយសារខ្ញុំមានរឿងត្រូវគិតផ្សេងទៀតច្រើនណាស់”។ចំណែកឯលោក Mark Zuckerberg ឯណេះវិញដែរ តែងតែពាក់អាវយឺតពណ៌ប្រផេះជានិច្ច ក៏បានបង្ហាញទស្សនៈស្រដៀងគ្នាផងដែរថា “ខ្ញុំចង់ធ្វើឲ្យជីវិតរបស់ខ្ញុំមានភាពងាយស្រួល ហេតុនេះខ្ញុំមិនចង់មានការសម្រេចចិត្តច្រើន ក្រៅតែពីការងារក្រុមហ៊ុន និងប្រទេសរបស់ខ្ញុំទេ”។ ២. គ្មានបញ្ហាស្រ្តេស នាយកផ្នែកសិល្បៈម្នាក់ឈ្មោះ Matilda Kahl […]

អានបន្ត

អ៊ីចឹង​សោះ ​បានជា​ជនជាតចិន ​រកស៊ី​មានបាន​ម្ល៉េះ ពេល​ឡើងផ្ទះ​ថ្មី​!

ពេល​រើ​ទៅ​នៅ ឬ ទិញ​ផ្ទះ​ថ្មី ឬ ផ្ទះ​ត​ពី​គេ រឿង​ដំបូង​ដែល​មេផ្ទះ​គួរ​ធ្វើ​គឺ​បន់ស្រន់​សុំ​ជំនាងផ្ទះ​ចូល​ស្នាក់នៅ​។ លោកអ្នក​អាច​បន់ស្រន់​សុំ​សេចក្តីសុខ រកស៊ី​មានបាន គ្រួសារ​ត្រជាក់ត្រជុំ ។​ល​។​ ​របៀប​បន់ស្រន់​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​ជំនាងផ្ទះ គឺ​ដំបូង​ត្រូវដាក់​អង្ករ​មួយ​ចានចង្កឹះ និង​រោយ​ស្ករត្នោត​ចូល​ចាន​អង្ករ​នោះ​បន្តិច​។ បន្ទាប់មក​យក​ចាន​អង្ក​រដាក់​ឱ្យចំ​ពីមុខ​ផ្ទះ និង​អម​ជាមួយ​បាច់​ផ្កាកូឡាប ២១ ទង រួច​បន់ស្រន់​តាម​ការ​គួរ (​មិនចាំបាច់​អុជ​ធូប​ក៏បាន​) បន្ទាប់មក​ទុកចោល​កន្លះ​ថ្ងៃ ហើយ​ក្រោយមកទៀត ត្រូវយក​អង្ករ​នោះមក​គ្រវាស​មុខផ្ទះ ប៉ុន្តែ​មាត់​កុំ​នៅ​ស្ងៀម ត្រូវ​ឆ្លៀត​បន់ស្រន់​ផង​។ ​ផ្ទះ​ដែល​អ្នកទិញ​ថ្មី ឬ ទិញ​ត​ពី​គេ យើង​មិនដឹងថា​មាន​ប្រវត្តិ​អ្វីខ្លះ​កើតឡើង​នៅ​ទីនោះ ឡើយ​។ ជួនកាល​មានរឿង​អា​ថ៍កំ​បាំង​ជាច្រើន​ដែល​យើង​មិនដឹង​។ ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ​ពី​វិញ្ញាណ​ការពារ​ផ្ទះ​ទាំងឡាយ លោកអ្នក​ត្រូវ​អនុវត្តតាម​វិធី​ទាំង​បួន​ខាងក្រោម​នេះ បន្ថែម​ពីលើ​វិធី​ខាងលើ​។​ ១. យក​ក្រូចឆ្មា​កាត់​ជា ២ កំណាត់ រួច​ដាក់​នៅ​ជ្រុង​ទាំង​បួន​ជុំវិញ​ផ្ទះ (​ប្រើ​ក្រូចឆ្មា ៤ គ្រាប់​)​។ រួច​ទុកចោល​មួយ​យប់ សឹម​យក​បោះចោល​។​ ២. យក​កូនចាន​ចង្កឹះ​បី​បួន ដាក់​អំបិល​ចូល​បន្តិច ហើយ​យក​ចាន​នោះ​ដាក់​នៅក្បែរ​សសរផ្ទះ ទុកចោល ៣ ថ្ងៃ សឹម​យក​អំបិល​នោះ​គ្រវាស​ចោល​មុខផ្ទះ​។ ៣. ដុត​ផាវ ១០០ […]

អានបន្ត

ដាច់​ជណ្តើរយន្ត​កម្ពស់​ប៉ុន្មាន​ជាន់​ក៏​មិន​ស្លាប់​ដែរ បើ​អ្នកចេះ​វិធី​ការពារ​ខ្លួន​ទាំងនេះ​នោះ! (មានវីដេអូ)

ថ្មីៗ​នេះ វេ​ប​សាយ​ទេសចរណ៍​ដ៏​ល្បី lonelyplanet.com បានចេញ​ផ្សាយ​វីដេអូ​អំពី​របៀប​ធ្វើយ៉ាងណា​ដើម្បី​រួច​រស់​ជីវិត ពី​ការ​ដាច់​ជណ្តើរយន្ត​កម្ពស់​ច្រើន​ជាន់​។គ្រប់គ្នា​ជឿថា ពេល​ជណ្តើរយន្ត​ជិត​ធ្លាក់​ដល់​ដី ត្រូវ​លោត​ដើម្បី​សម្រាល​ខ្លួន ប៉ុន្តែ​វិធី​នេះ​មិន​អាចជួយ​អ្វី​បាន​ទាំងអស់ គឺ​មានតែ​ស្លាប់​មួយ​មុខ​គត់​។​ Lonely Planet បាន​ណែនាំ​វិធី​បី​ក្បាច់​ដូចខាងក្រោម ដែល​ជួយ​លោកអ្នក​រួចផុត​ពី​សេចក្តីស្លាប់ ពេល​ដាច់​ធ្លាក់​ជណ្តើរយន្ត​កម្ពស់​ច្រើន​ជាន់ យ៉ាងច្រើន​ត្រឹម​របួស​ខ្លះៗ​ប៉ុណ្ណោះ​។ ១. ប្រសិនបើ​អ្នកមាន​វ៉ា​លី​ស​ច្រើន ត្រូវយក​វា​ដាក់​ទ្រាប់​នៅ​បាត​ឱ្យបាន​ច្រើន​ជាន់ រួច​ឈរ​ពីលើ​វ៉ា​លី​ស​ទាំងនោះ ដើម្បី​សម្រាល​ខ្លួន​ពេល​ជណ្តើរយន្ត​ដាច់​ដល់​ដី​។ ២. ប្រសិនបើ​គែម​ជណ្តើរយន្ត​មាន​ប្រដាប់​តោង ត្រូវ​តោង​វា ដើម្បី​ឱ្យជើង​ផុត​ដី ងាយស្រួល​សម្រាល​ខ្លួន​ពេល​វា​ដាច់​ដល់​ដី​។ ៣. ករណី​មាន​មនុស្ស​ច្រើន​ក្នុង​ជណ្តើរយន្ត គឺ​ត្រូវ​បន្ទន់​ជង្គង់ តែ​ហាម​ឈរ​ត្រង់​។ ​វិធី​ទាំងបី​នេះ​អាចជួយ​លោកអ្នក​រួច​ពី​សេចក្តីស្លាប់ ទោះ​វា​បង្ក​របួស​ខ្លះ​ក៏ដោយ​។ ហើយ​ចុងក្រោយ​អ្វីដែល​ត្រូវ​ចាំ​គឺ ហាម​ឈរ​ត្រង់ ព្រោះ​ពេល​ជណ្តើរយន្ត​ធ្លាក់ ជើង​របស់​យើង​មិនមាន​លំនឹង​គ្រប់គ្រាន់​ដើម្បី​ទប់​ជំហរ​ដងខ្លួន​នោះឡើយ ហើយ​សូម្បីតែ​ក្បាល​ក៏​តួខ្លួន​មិនអាច​ទប់​លំនឹង​ជាប់​ដែរ​៕

អានបន្ត