អ៊ីចឹង​សោះ ​បានជា​ជនជាតចិន ​រកស៊ី​មានបាន​ម្ល៉េះ ពេល​ឡើងផ្ទះ​ថ្មី​!

ពេល​រើ​ទៅ​នៅ ឬ ទិញ​ផ្ទះ​ថ្មី ឬ ផ្ទះ​ត​ពី​គេ រឿង​ដំបូង​ដែល​មេផ្ទះ​គួរ​ធ្វើ​គឺ​បន់ស្រន់​សុំ​ជំនាងផ្ទះ​ចូល​ស្នាក់នៅ​។ លោកអ្នក​អាច​បន់ស្រន់​សុំ​សេចក្តីសុខ រកស៊ី​មានបាន គ្រួសារ​ត្រជាក់ត្រជុំ ។​ល​។​ ​របៀប​បន់ស្រន់​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី និង​ជំនាងផ្ទះ គឺ​ដំបូង​ត្រូវដាក់​អង្ករ​មួយ​ចានចង្កឹះ និង​រោយ​ស្ករត្នោត​ចូល​ចាន​អង្ករ​នោះ​បន្តិច​។ បន្ទាប់មក​យក​ចាន​អង្ក​រដាក់​ឱ្យចំ​ពីមុខ​ផ្ទះ និង​អម​ជាមួយ​បាច់​ផ្កាកូឡាប ២១ ទង រួច​បន់ស្រន់​តាម​ការ​គួរ (​មិនចាំបាច់​អុជ​ធូប​ក៏បាន​) បន្ទាប់មក​ទុកចោល​កន្លះ​ថ្ងៃ ហើយ​ក្រោយមកទៀត ត្រូវយក​អង្ករ​នោះមក​គ្រវាស​មុខផ្ទះ ប៉ុន្តែ​មាត់​កុំ​នៅ​ស្ងៀម ត្រូវ​ឆ្លៀត​បន់ស្រន់​ផង​។ ​ផ្ទះ​ដែល​អ្នកទិញ​ថ្មី ឬ ទិញ​ត​ពី​គេ យើង​មិនដឹងថា​មាន​ប្រវត្តិ​អ្វីខ្លះ​កើតឡើង​នៅ​ទីនោះ ឡើយ​។ ជួនកាល​មានរឿង​អា​ថ៍កំ​បាំង​ជាច្រើន​ដែល​យើង​មិនដឹង​។ ដើម្បី​បន់ស្រន់​សុំ​សេចក្តីសុខ​ពី​វិញ្ញាណ​ការពារ​ផ្ទះ​ទាំងឡាយ លោកអ្នក​ត្រូវ​អនុវត្តតាម​វិធី​ទាំង​បួន​ខាងក្រោម​នេះ បន្ថែម​ពីលើ​វិធី​ខាងលើ​។​ ១. យក​ក្រូចឆ្មា​កាត់​ជា ២ កំណាត់ រួច​ដាក់​នៅ​ជ្រុង​ទាំង​បួន​ជុំវិញ​ផ្ទះ (​ប្រើ​ក្រូចឆ្មា ៤ គ្រាប់​)​។ រួច​ទុកចោល​មួយ​យប់ សឹម​យក​បោះចោល​។​ ២. យក​កូនចាន​ចង្កឹះ​បី​បួន ដាក់​អំបិល​ចូល​បន្តិច ហើយ​យក​ចាន​នោះ​ដាក់​នៅក្បែរ​សសរផ្ទះ ទុកចោល ៣ ថ្ងៃ សឹម​យក​អំបិល​នោះ​គ្រវាស​ចោល​មុខផ្ទះ​។ ៣. ដុត​ផាវ ១០០ […]

អានបន្ត

ដាច់​ជណ្តើរយន្ត​កម្ពស់​ប៉ុន្មាន​ជាន់​ក៏​មិន​ស្លាប់​ដែរ បើ​អ្នកចេះ​វិធី​ការពារ​ខ្លួន​ទាំងនេះ​នោះ! (មានវីដេអូ)

ថ្មីៗ​នេះ វេ​ប​សាយ​ទេសចរណ៍​ដ៏​ល្បី lonelyplanet.com បានចេញ​ផ្សាយ​វីដេអូ​អំពី​របៀប​ធ្វើយ៉ាងណា​ដើម្បី​រួច​រស់​ជីវិត ពី​ការ​ដាច់​ជណ្តើរយន្ត​កម្ពស់​ច្រើន​ជាន់​។គ្រប់គ្នា​ជឿថា ពេល​ជណ្តើរយន្ត​ជិត​ធ្លាក់​ដល់​ដី ត្រូវ​លោត​ដើម្បី​សម្រាល​ខ្លួន ប៉ុន្តែ​វិធី​នេះ​មិន​អាចជួយ​អ្វី​បាន​ទាំងអស់ គឺ​មានតែ​ស្លាប់​មួយ​មុខ​គត់​។​ Lonely Planet បាន​ណែនាំ​វិធី​បី​ក្បាច់​ដូចខាងក្រោម ដែល​ជួយ​លោកអ្នក​រួចផុត​ពី​សេចក្តីស្លាប់ ពេល​ដាច់​ធ្លាក់​ជណ្តើរយន្ត​កម្ពស់​ច្រើន​ជាន់ យ៉ាងច្រើន​ត្រឹម​របួស​ខ្លះៗ​ប៉ុណ្ណោះ​។ ១. ប្រសិនបើ​អ្នកមាន​វ៉ា​លី​ស​ច្រើន ត្រូវយក​វា​ដាក់​ទ្រាប់​នៅ​បាត​ឱ្យបាន​ច្រើន​ជាន់ រួច​ឈរ​ពីលើ​វ៉ា​លី​ស​ទាំងនោះ ដើម្បី​សម្រាល​ខ្លួន​ពេល​ជណ្តើរយន្ត​ដាច់​ដល់​ដី​។ ២. ប្រសិនបើ​គែម​ជណ្តើរយន្ត​មាន​ប្រដាប់​តោង ត្រូវ​តោង​វា ដើម្បី​ឱ្យជើង​ផុត​ដី ងាយស្រួល​សម្រាល​ខ្លួន​ពេល​វា​ដាច់​ដល់​ដី​។ ៣. ករណី​មាន​មនុស្ស​ច្រើន​ក្នុង​ជណ្តើរយន្ត គឺ​ត្រូវ​បន្ទន់​ជង្គង់ តែ​ហាម​ឈរ​ត្រង់​។ ​វិធី​ទាំងបី​នេះ​អាចជួយ​លោកអ្នក​រួច​ពី​សេចក្តីស្លាប់ ទោះ​វា​បង្ក​របួស​ខ្លះ​ក៏ដោយ​។ ហើយ​ចុងក្រោយ​អ្វីដែល​ត្រូវ​ចាំ​គឺ ហាម​ឈរ​ត្រង់ ព្រោះ​ពេល​ជណ្តើរយន្ត​ធ្លាក់ ជើង​របស់​យើង​មិនមាន​លំនឹង​គ្រប់គ្រាន់​ដើម្បី​ទប់​ជំហរ​ដងខ្លួន​នោះឡើយ ហើយ​សូម្បីតែ​ក្បាល​ក៏​តួខ្លួន​មិនអាច​ទប់​លំនឹង​ជាប់​ដែរ​៕

អានបន្ត

ក្មេងស្រី​​វ័យ​ ១៦ ឆ្នាំ ក្លាយជា​ពិការ​ដៃជើង​ ដោយសារ​តែចាក់​វ៉ាក់សាំង​ការពារ​មហារីក​ស្បូន (HPV)

​ក្មេងស្រី​​វ័យ ១៦ ឆ្នាំ​ម្នា​ក់បាន​ពិការ​អវៈយវៈ​បី​កន្លែង ហើយ​ឥឡូវ​កំពុង​ស្ថិតនៅ​មន្ទីរពេទ្យ​ព្យាបាល បន្ទាប់ពី​ចាក់​វាក់​សាំង HPV​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អាណាព្យាបាល​របស់​នា​ង​។​ ​Ruby Shallom បាន​ចាក់​វ៉ាក់សាំង​នៅ​សាលារៀន​ដើម្បី​ការពារ​នាង​ពី​ជំងឺមហារីក​ស្បូន ដែល​វា​គឺជា​កម្មវិធី​មួយ​របស់ ទីភ្នាក់ងារ​សុខាភិបាល​អង់គ្លេស (NHS)​។​ ​ប៉ុន្ដែ​មួយ​សប្ដាហ៍​ក្រោយមក អ្នក​ជិះសេះ និង​រត់ប្រណាំង​រូបនេះ​ចាប់ផ្ដើម​ឈឺពោះ វិលមុខ ឈឺចាប់ ឈឺក្បាល​និង​អស់កម្លាំង​ល្ហិតល្ហៃ​។​ សាច់ដុំ​របស់​នាង​ចាប់ផ្ដើម​ខ្សោយ ហើយ​ក្នុង​ខែឧសភា ពីរ​ឆ្នាំ​បន្ទាប់ពីរ​នាង​ទទួលយក​ការចាក់​វ៉ាក់សាំង នាង​ភ្ញាក់ឡើង​ដោយ​គ្មាន​អារម្មណ៍​ក្នុង​ជើង​របស់​នាង​ទេ​។​ ចាប់តាំងពី​ពេល​នាង​បាត់បង់​អារម្មណ៍​លើ​ជើង​ទាំងពីរ​របស់​នាង ដៃ​ម្ខាង​របស់​នាង​ស្ទើរតែ​កាន់​អ្វី​បរិភោគ​មិនបាន និង​សូម្បីតែ​ស្លៀក​សម្លៀកបំពាក់​ដោយ​ខ្លួនឯង​ក៏​ស្ទើរតែ​មិនកើត​។​ វេជ្ជបណ្ឌិត​មិនអាច​ធ្វើ​រោគវិនិច្ឆ័យ​លើ​រូបនាង​បានទេ​និង​បាន​ច្រាន​ចោលការ​ដែលថា​នាង​មាន​វិបត្តិ​ផ្លូវចិត្ត​ទាក់ទង​នឹង​វ៉ាក់សាំង​នោះ​។​ ប៉ុន្ដែ​អាណាព្យាបាល​របស់​នាង Aron និង Nicola វ័យ ៤៥ ឆ្នាំ បាន​ជឿជាក់ថា​ស្ថានភាព​របស់​នាង​គឺ​បណ្ដាលមកពី​វ៉ាក់សាំង​នោះ​។​

អានបន្ត

អានអត្ថបទនេះហើយ អ្្នកនឹងដឹងថា កើតជាមនុស្សប្រុសមានភ័ព្វ​សំណាងខ្លាំងប៉ុណ្ណា?

ធម្មជាតិ​បាន​តាក់តែង​មកឱ្យ​បុរស​មាន​ភារៈ​ច្រើន​ដែល​ស្ដ្រី​មិនអាច​ធ្វើបាន​មាន​មនុស្សមួយចំនួន​និយាយ​ថាកើតមក​ជាបុរស​មានភ័ព្វ​សំណាង​ជាងស្ដ្រី មិនសូវ​ជាគិត​ច្រើន និង​អាចធ្វើ​អ្វីៗតាម​ចំណង់​ចំណូលចិត្ដ​របស់​ខ្លួនឯង។ ហើយ​បុរស​ភាគច្រើន​ក៏បាន​គិត​ខ្លួនឯង​ដែរថា កើតមក​ជាបុរស​ក៏មាន​ភ័ព្វ​សំណាង​ម្យ៉ាង។ បុរស​កើតមក​ភ្ជាប់នូវ​ភ័ព្វសំណាង​មួយចំនួន​ដែលស្ដ្រី​គ្រប់រូប​គ្មាន វាសនា​មាន​ដូចទៅ​នឹងបុរស ដោយមិន​ចាំបាច់​ត្រូវ​ចំណាយ​ពេលនឹង​ស្វែងរក។ ដើម្បី​ចូលរួម​ចំណែក​ភ័ព្វសំណាង​របស់​មនុស្ស​ប្រុស ទស្សនាវដ្ដី សុខភាព​យើង សូមលើក​យក​ចំណុច​មួយចំនួន​របស់​បុរស មាន​ភ័ព្វ​សំណាង​ទទួលបាន​ដោយ​មិនបាច់​ប្រកួត​ប្រជែង។ 1 . ការ​មិនមាន​រដូវ ៖ បុរស​មិន​ចាំបាច់​ខ្វល់ខ្វាយ​ការមាន​រដូវ​ដូចជា​មនុស្ស​ស្រី មិន​ហត់នឿយ​នៅក្នុង​ការ​ថែរក្សា​សម្អាត​ខ្លួន​ជារៀង​រាល់ខែ។ 2 . បុរស​មិន​ចាំបាច់​ទទួលការ​ពពោះ ៖ ការ​ពពោះ​គឺជាការ​លំបាក​ណាស់​សម្រាប់​ស្ដ្រី​គ្រប់រូប ដូចជា​ពាក្យ​ចាស់​គាត់បាន​ពោលថា “ការ​ពពោះ​ឆ្លងទន្លេ”។ បុរស​មាន​សំណាង​បំផុត​ដែល​មិនមាន​ការ​ឈឺចាប់​ក្នុងការ​ពពោះ។ 3 . បុរស​មាន​សិទ្ធិមាន​ប្រពន្ធ​លួចលាក់ ៖ ចំណុច​នេះបុរស​អាចមាន​មនុស្ស​ដែលខ្លួន​ស្រឡាញ់​បាន​ច្រើន នៅក្នុង​ពេល​ដែលបុរស​មាន​ប្រពន្ធ​រួចទៅ​ហើយ។ ស្ដ្រី​បើធ្វើ​ដូច្នេះ គិតថា​ជានារីដែល​ក្បត់​ចិត្ដស្វាមី​(មាន​សាហាយ) សម្រាប់​សង្គមខ្មែរ​សព្វថ្ងៃ​ដែល​ពិបាក​នឹងអាច​ទទួលយក​បាន។ 4 . មាន​សំណាង​ដើរនៅ​ពេលយប់ ៖ ស្ដ្រី​គ្រប់រូប​គាត់​គិតថា​ធ្វើដូច​បុរស​បានដែរ តែការ​គិតនេះ​គឺជាការ​គិតខុស​សម្រាប់​មិត្ដនារី​គ្រប់រូប។ បុរសអាច​ដើរលេង​យប់ដោយ​មិនបារម្ភ​ខ្លាចមាន​គេធ្វើ​បាប មានគេ​មើលងាយ​ដល់ខ្លួន នៅគ្រប់​ទីកន្លែង​ដោយ​មិនមាន​ការភ័យ​ខ្លាច។ 5 . មាន​សំណាង​ជ្រើសរើស​ប្រពន្ធ​រៀបការ ៖ បុរស​មានសិទ្ធិ​ជ្រើសរើស​នារី​ដែលមាន​លក្ខណៈ​គ្រប់គ្រាន់ ដែល​គិតថា​នាងគឺជា​ប្រពន្ធ និង​ជាមេផ្ទះ​ដ៏ល្អ ដែល​តម្រូវ​យកមក​ធ្វើជា​ភរិយារបស់​ប្រុស​គ្រប់រូប។ 6 . […]

អានបន្ត

វិធី​ឆុង​កាហ្វេ ​ល្បីៗ​​ជុំវិញ​ពិភពលោក​

កាហ្វេ​ ​ជា​ភេសជ្ជៈ​ ​ដែល​ងាយ​ស្វែង​រក​បំផុត​ ​ក្នុង​បណ្ដា​ប្រទេស​ជា​ច្រើន​ ​​​តែ​វិធី​នៃ​ការ​ឆុង​កាហ្វេ​​ គឺ​មាន​បច្ចេកទេស​ ​និង​រស់​ជាតិ​ផ្សេងៗ​គ្នា​ ​។​ ​ដូចនេះ​យើងខ្ញុំ​​​ សូម​បង្ហាញ​​វិធី​ឆុង​កាហ្វេ​ ​របស់​បណ្ដា​ប្រទេស​មួយ​ចំនួន​ ​ដែល​ប្រិយមិត្ត​អាច​សាក​ល្បង​ធ្វើ​បាន​។​ កាហ្វេ​ ​ព័រទុយហ្គាល់​ ​គ្រឿង​ផ្សំ​ ​៖​ ​ក្រូចឆ្មារ​ ​ទឹកកក​ ​ស្ករស​ ​កាហ្វេ​ ​ ​កាហ្វេ​ ​អាល្លឺម៉ង់​ ​គ្រឿង​ផ្សំ​ ​​៖​ ​ការ៉េម​ ​ក្រែម​ ​សូកូឡា​ ​កាហ្វេ​ ​កាហ្វេ​ ​វៀតណាម​ ​គ្រឿង​ផ្សំ​ ​៖​ ​ហ្វីន​ ​(តម្រង់​កាហ្វេ)​ ​ម្សៅ​កាហ្វេ​ ​ទឹក​ដោះ​គោ​ខាប់​ ​ទឹកកក​ កាហ្វេ​ ​បារាំង​ ​គ្រឿង​ផ្សំ​ ​៖​ ​កាហ្វេ​ ​ទឹក​ដោះ​គោ​ក្ដៅ​ ​ កាហ្វេ​ ​ក្រិក​ ​គ្រឿង​ផ្សំ​ ​៖​ ​ម្សៅ​កាហ្វេ​ ​ស្ករស​ ​ទឹក​សាប​ កាហ្វេ​ ​ហុងកុង​ ​គ្រឿង​ផ្សំ​ […]

អានបន្ត

ពូជ​សុនខ​ទាំង ២០ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​សាហាវ និង​គ្រោះថ្នាក់​បំផុត​លើ​ពិភពលោក

ចំពោះអ្នកចូលចិត្ត សត្វសុនខជាច្រើន ចាត់​ទុក​សត្វ​សុនខ ជាសត្វ​ចិញ្ចឹម​ដ៏​គួរ​ឲ្យ​ស្រលាញ់ ហើយ​មនុស្ស​ម្នា​ចិញ្ចឹម​ស្ទើរ​គ្រប់​គ្នា។ ហើយពួកគាត់មិន​យល់​ស្រប​ឡើយ​ចំពោះ​កត្តា ដែល​​ចាត់​ទុក​សត្វ​សុនខ ជា​សត្វ​សាហាវ និង​គ្រោះថ្នាក់លើ​ពិភពលោក។ នៅក្នុងនោះដែរ មាន​កត្តា​ផ្សេងៗចូលរួម​ជាច្រើន ដែលគេចាត់ចំណាត់ថ្នាក់ ក៏ដូចជាកម្រិតនៃសត្វសុនខដែលសាហាវ និង​គ្រោះថ្នាក់​បំផុត។ យ៉ាងណាក៏ដោយ សត្វ​សុនខ​មួយ​ចំនួន​ពិត​ជា​មាន​សក្ដានុពល​ខ្លាំងណាស់ ក្នុង​ការ​បង្ក​អោយយើង​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ប្រសិន​បើ​សត្វ​សុនខ​នោះ​សម្រេចចិត្ត​វាយប្រហារ​យើង។ ខាង​ក្រោម​នេះ​គឺ​ជា ពូជ​សុនខ​ទាំង ២០ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​សាហាវ និង​គ្រោះថ្នាក់​បំផុត​លើ​ពិភពលោក៖ #២០ Tosa Inu #១៩ American Bandogge #១៨ Cane Corso #១៧ Bull Terrier #១៦ Rhodesian Ridgeback #១៥ Dogo Argentino #១៤ Boer Boel #១៣ Gull Dong #១២ Basenji #១១ American Bulldog #១០ Great Dane […]

អានបន្ត

បុរសដែលល្អគួរតែធ្វើរឿងទាំងនេះ ចំពោះស្រ្តីជាទីស្រលាញ់របស់ខ្លួនក្នុងអំឡុងពេលនាងមានរដូវ

បុរសជាច្រើនមិនបានចាប់អារម្មណ៍ពីបញ្ហាដែលកើតមានជុំវិញការមករដូវរបស់ស្រ្តីនោះទេ។ អត្ថបទនេះនឹងអប់រំបុរសឲ្យដឹងរឿងមួយចំនួនដែលខ្លួនត្រូវដឹងនឹងធ្វើចំពោះស្រ្តីដែលជាមិត្តស្រី ឬ ភរិយាក្នុងអំឡុងពេលនាងមានរដូវ៖ 1. ស្រ្តីនឹងមានអារម្មណ៍មួរម៉ៅ ឈឺក្បាល អស់កម្លាំង គេងមិនលក់ស្រួល រមួលក្រពះខ្លាំង(ពេលខ្លះអាចរមួលរហូតដល់ធ្វើឲ្យផ្នែកខ្លះនៃរាងកាយស្ពឹកក៏មានដែរ) បុរសត្រូវយកអារម្មណ៍មួយនេះឲ្យបានច្បាស់។ 2. ត្រូវចេះនិយាយសរសើរអំពីគុណសម្បត្តិ និងសម្រស់របស់នាង ដើម្បីធ្វើឲ្យនាងមានអារម្មណ៍ល្អ និងស្រស់ថ្លាឡើងវិញ។ 3. ជួយធ្វើការងារផ្សេងៗរបស់នាងឲ្យបានច្រើន ដើម្បីឲ្យនាងសម្រាក់ឲ្យបានច្រើន។ 4. ស្ត្រីមួយចំនួ នទៀត មានអារម្មណ៌ឆាប់ខឹង ឆាប់មូលម៉ៅ និងមានអារម្មណ៌ Strees យ៉ាងខ្លាំង 5. ជួនកាល ស្ត្រីចង់នៅស្ងៀមស្ងាត់ ក្នុងបន្ទប់តែម្នាក់ឯង ដូច្នេះហើយ សូមបុរសទាំងឡាយ ព្យាយាមយល់ និងមានអធ្យាស្រ័យខ្ពស់ចំពោះ ដៃគូរបស់ខ្លួន នៅក្នង គ្រារមួយនេះផងដែរ ។

អានបន្ត

ជំនឿ​ចាស់​បុរាណ ដាំដំណាំហូប​ផ្លែ​៩​មុខនេះ នៅជុំវិញ​ផ្ទះនឹង ​​​នាំ​ជោគ​លាភ និង​ត្រជាក់ត្រជំ

ផ្លែ​ឈើ​ហូប​ផ្លែ​ចំនួន ៩​មុខ​តែង​ត្រូវ​គេ​និយម​ដាំ​ជុំវិញ​បរិវេណ​ក្នុង​ផ្ទះ ដោយ​មិន​ត្រឹម​តែ​អាច​ផ្ដល់​ម្លប់​និង​ផ្លែ​សម្រាប់​ទទួល​ទាន​នោះ​ទេ ប៉ុន្តែ​ក៏​ផ្ដល់​នូវ​សិរីមង្គល​សម្រាប់​ម្ចាស់​ផ្ទះ​ផង​ដែរ បើ​តាម​ជំនឿ​ចាស់​ៗ​បុរាណ។ ១. ដើម​ស្វាយ៖ ជា​ដើម​ឈើ​ដែល​ចាស់​បុរាណ​និយម​ជឿ​ថា​ជួយ​បណ្ដេញ​គ្រោះ​អាក្រក់ មនុស្ស​អាក្រក់ និង​រឿង​អាក្រក់​ៗ​ចេញ​ពី​ក្នុង​ផ្ទះ។ បើ​ដាំ​ខាង​ត្បូង​ផ្ទះ​នឹង​ជួយ​ឲ្យ​ម្ចាស់​ផ្ទះ​ឡើង​ឋានៈ ប្រកបការងារ​និង​មុខ​របរ​ផ្សេង​ៗ​មាន​ភាព​ចម្រុង​ចម្រើន។ ២. ដើម​ក្រូច៖ ផ្លែ​ឈើ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​រាង​កាយ​នេះ បើ​យក​មក​ដាំ​ក្នុង​ទី​ធ្លា​ផ្ទះ​នឹង​ជួយ​ឲ្យ​គ្រួសារ​មាន​ភាព​ត្រជាក់​ត្រជំ ស្រឡាញ់​សាមគ្គី​គ្នា មាន​ជោគ​លាភ រួច​ផុត​ពី​គ្រោះ​អាក្រក់​ទាំង​ពួង។ ៣. ដើម​ពុទ្រា៖ក្រៅ​ពី​មាន​រសជាតិ​ឆ្ងាញ់​ត្រូវ​មាត់​មនុស្ស​ភាគ​ច្រើន ដំណាំ​ពុទ្រា​ក៏​ជា​និមិត្ត​សញ្ញា​តំណាង​ភាព​ជោគជ័យ និង​ជួយ​បង្កើន​ទ្រព្យ​សម្បត្តិ​និង​ជោគ​លាភ ក៏​ដូច​ជា​ការពារ​គ្រោះថ្នាក់​ អន្តរាយ​ផ្សេង​ៗ​សម្រាប់​អ្នក​រស់​នៅ​ក្នុង​ផ្ទះ​ផង​ដែរ ៕ ៤. ដើម​អម្ពិល៖ ត្រូវ​បាន​គេ​ជឿ​ថា​ជា​ដើម​ឈើ​មង្គល ជួយ​ឲ្យ​អ្នក​ផង​គោរព​កោត​ក្រែង បើ​ដា​នៅ​ខាង​លិច​ផ្ទះ​នឹង​ជួយ​ការពារ​ការ​យាយី​ពី​វិញ្ញាណ​អាក្រក់​ៗ​ទាំង​ឡាយ។ ៥. ដើម​ខ្នុរ៖ ជួយ​បង្កើន​សិរី​មង្គល​សម្រាប់​អ្នក​នៅ​ក្នុង​ផ្ទះ និង​ជួយ​ឲ្យ​មាន​អ្នក​ឧបត្ថម្ភ​គាំទ្រ​ រួច​ផុត​ពី​ការ​និន្ទា​ឈ្នានីស​ទាំង​ពួង។ បើ​ដាំ​នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច​នឹង​ជួយ​ឲ្យ​ឆាប់​ទទួល​បាន​ភាព​ជោគជ័យ​សម្រាប់​ការងារ​ដែល​ប្រឹងប្រែង​ធ្វើ​ជា​យូរ​មក​ហើយ។ ​ ៦. ដើម​ចេក៖ មិន​ត្រឹម​តែ​អាច​ផ្ដល់​ប្រយោជន៍​គ្រប់​យ៉ាង​ តាំង​ពី​ដើម ផ្កា ផ្លែ និង​ស្លឹក ដើម​ចេក​ត្រូវ​បាន​ចាស់​បុរាណ​ជឿ​ថា​បើ​នាំ​មក​ដាំ​ក្បែរ​ផ្ទះ នឹង​ជួយ​ឲ្យ​ជីវិត​មាន​ភាព​រលូន ធ្វើ​អ្វី​សម្រេច​ផល​ដូច​ប្រាថ្នា។ ទិស​ល្អ​សម្រាប់​ដាំ​ដើម​ចេក គឺ​ទិស​ខាង​កើត។ ៧. ដើម​ទទឹម៖ ត្រូវ​បាន​គេ​ជឿ​ថា​ជា​ដើម​តំណាង​​ឲ្យ​ភាព​សម្បូរសប្បាយ បើ​ដាំ​នៅ​មុខ​ផ្ទះ​នឹង​ជួយ​ការពារ​ពី​គ្រោះ​អាក្រក់​ផ្សេង​ៗ។ ៨. […]

អានបន្ត

សូមប្រុងប្រយ័ត្នផង ! នារីម្នាក់ស្លាប់បន្ទាប់ពីពិសារភេសជ្ជៈកំប៉ុង បានបីថ្ងៃ!

ប្រទេសចិន៖ កាលពីថ្មីៗនេះមាននារីម្នាក់បានស្លាប់បន្ទាប់ពីនាងបានផឹកស្រាបៀរអស់2តែដបប៉ុណ្ណោះ ដែលនាងបានទិញវាទុកញ៉ាំក្នុងផ្ទះរបស់នាង។ ប្រភពបានបន្តរអោយដឹងទៀតថា ដោយសារតែមានការសង្ស័យ ក្រុមគ្រូពេទ្យក៏បានត្រួតពិនិត្យ ហើយក៏ទទួលបានលទ្ធផលគួរអោយភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលថានាងបានស្លាប់ដោយសារឆ្លងរោគពីសត្វកណ្តុរ ដែលបាននោមដាក់លើកំប៉ុងភេសជ្ជៈរបស់នាង រួចនាងក៏បានផឹកដោយមិនបានលាងសំអាតវាជាមុន។ យើងក៏ដឹងហើយថាមនុស្សមួយចំនួនធំ គឺបានភ្លេចខ្លួនដោយបានទិញភេសជ្ជៈដបឬកំប៉ុងផ្សេងៗពីផ្សារមកទុកញ៉ាំ ប៉ុន្តែដោយសារពួកគាត់មិនបានទុកដាក់អោយបានត្រឹមត្រូវដែលនាំអោយសត្វកណ្តុរ-កន្លាត ជុះនោម-អាចម៍ដាក់នៅលើដបឬកំប៉ុង ដែលសត្វទាំងនេះហើយ គឺជាប្រភពនៃមេរោគយ៉ាងសាហាវ ធ្វើអោយយើងគ្រោះថ្នាក់ដោយមិនដឹងខ្លួន។

អានបន្ត