ប្រវត្តិរូបសង្ខេប លោក វណ្ណ ម៉ូលីវណ្ណ

ឈ្មោះ វណ្ណ ម៉ូលីវណ្ណ អក្សរឡាតាំង: Vann MolyvanN ថ្ងៃ​/ខែ/ឆ្នាំ កំណើត ២៣ វិច្ឆិកា ១៩២៦ ទីន្លែងកំណើត ស្រុករាម ខេត្តកំពត ឋានៈ អតីតរដ្ឋមន្ដ្រី (ក្រសួងវប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និងសំណង់) គោរមងារ្យ៍កិត្តិយស: បិតាវីរ:ស្ថាបត្យករមរតកជាតិ៚ លោក វណ្ណ ម៉ូលីវណ្ណ [អានថា៖ វ៉ាន់-ម៉ូ-លី-វ៉ាន់] គឺជាអតីតស្ថាបត្យករដ៏ល្បីរបស់ព្រះរាជអាណាចក្រកម្ពុជា ក្រោយសម័យឯករាជ្យ។ លោកបានរួមចំណែកជាច្រើនក្នុងស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប នៅក្នុងសម័យសង្គមរាស្ត្រនិយម នៅពេលដែលវប្បធម៌ខ្មែរមានការរីកចម្រើនក្រោមព្រះរាជកិច្ចដឹកនាំរបស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហនុ។ | ប្រវត្តិ | Histories លោក វណ្ណ ម៉ូលីវណ្ណ កើតនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩២៦ នៅស្រុករាម ខេត្តកំពត។ | ការសិក្សា | Education ដើមឡើយ លោក វណ្ណ […]

អានបន្ត

អាថ៌កំបាំង​៩យ៉ាងដែល​ធ្វើ​ឲ្យ​មនុស្ស​មាន​សុខភាព​ល្អ​និង​អាយុវែង!

ជីវិតរស់នៅ​សព្វថ្ងៃ ក្នុង​សម័យ​ទំនើប​ទាន់​សម័យ ទទួល​នូវ​សម្ពាធ​ជា​ច្រើន​ ដែលធ្វើ​ឲ្យ​មនុស្ស​កើត​រោគ​ស្ត្រេស ឯកោ និង​មិន​សប្បាយ​ចិត្ត។ ប៉ុន្តែ ថ្មីៗនេះ គេហ​ទំព័រ​នៃ​អង្គការ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (World Economic Forum) ចុះផ្សាយ​អត្ថបទ​មួយ អំពី​អាថ៌​កំបាំង ៩យ៉ាង ដែល​នាំ​ឲ្យ​មនុស្ស​​មាន​សុខភាព​ល្អ និងអាយុ​វែង។ អាថ៌​កំបាំង ៩ចំណុច​នេះ គឺ​ជា​លទ្ធផល​នៃ​ការស្រាវជ្រាវ​របស់​លោក Dan Buettner ស្ថាបនិក​ Blue Zones ជាក្រុម​អ្នកស្រាវជ្រាវ​និង​អ្នក​និពន្ធ​ ដែលស្រាវជ្រាវ​និង​បោះពុម្ព​ផ្សាយ​សៀវភៅ​អំពី​រូបមន្ត​ជីវិត​រីករាយ​និង​អាយុ​វែង។ លោក Dan Buettner បាន​ស្រាវជ្រាវ​រក​ឃើញថា កត្តា​ ៩ យ៉ាង ដែល​ធ្វើ​ឲ្យ​មនុស្ស​រស់នៅ​មាន​សុខភាព​ល្អ និង​អាយុ​យឺន​យូរ៖ ១. ធ្វើ​ចលនា​តាម​ធម្មជាតិ ការធ្វើ​ចលនាតាម​បែប​ធម្មជាតិ​ពេញ​មួយ​ថ្ងៃ ដូចជា ដើរ ធ្វើកិច្ចការ​ដាំដុះ​ក្នុង​សួន​ផ្កា ធ្វើកិច្ច​ការងារ​ផ្ទះ ជាដើម គឺ​ជា​ផ្នែក​ដ៏សំខាន់​មួយ​នៃ​របៀប​របប​រស់នៅ​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ។ ២. គោល​បំណង រៀងរាល់​ថ្ងៃ អ្នក​ត្រូវ​កំណត់​គោល​បំណង​ប្រចាំថ្ងៃ ឧ. ហេតុ​អ្វី​ទើប​អ្នក​ត្រូវ​ក្រោក​ពី​ព្រលឹម ជាដើម នឹងធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍រីករាយ មាន​សុខភាព​ល្អ […]

អានបន្ត

ទៅ​លេង​អង្គរវត្ត សាក​មើល​ស្រមោល​ចម្រឹង​បង្អួច អ្នកនឹង​ឃើញ​ចំណុច​ដ៏​អស្ចារ្យ

ប្រាសាទ​អង្គរវត្តខ្មែរយើង គឺ​ជា​សំណង់​អច្ឆរិយដ៏អស្ចារ្យដែលមាន​តែ​មួយ​គ្មាន​២ លើ​លោកនេះ ដែល​ដូន​តា​ខ្មែរយើង​បន្សល់​ទុកអោយ​មក​ដល់​សព្វ​ថ្ងៃនេះ និង​មាន​តម្លៃដែល​មិន​អាច​កាត់​ថ្លៃ​បានឡើយ។ ហើយក្រៅ​ពី​មានចំណុច​ដ៏​អស្ចារ្យ​ជា​ច្រើន គឺនៅ​មាន​ស្រមោល​ចម្រឹង​បង្អួច​នៃ​ប្រាសាទអង្គរវត្តខ្មែរយើង ដែលយើង​គ្រប់​គ្នា​មិនដែល​នឹក​ស្មាន​ថា បុព្វបុរស​ខ្មែរយើង​អាច​គិតបាន​ដល់​ឡើយ។ ចម្រឹង​នៃ​បង្អួចរបស់​ប្រាសាទ​អង្គរ​វត្ត​នៃ​ខេត្ត​សៀមរាប​នោះ គឺបាន​បង្កប់​នូវ​អាថ៌​កំបាំង​ដ៏​អស្ចារ្យមួយ ដែល​យើងគ្រប់គ្នា​ភាគ​ច្រើន​មិនបាន​ចាប់​អារម្មណ៍នោះទេ នៅពេលដែលយើងបានទៅលេងអង្គរវត្ត ម្ដងៗ។ បើ​តាម​លោក ​កាន់ សុខ​ម៉េង ដែល​ជា​​មគ្គុទ្ទេសក៍​ប្រចាំ​ប្រាសាទ​អង្គរវត្ត លោកបាន​បក​ស្រាយ​ពី​អាថ៌​កំបាំង​នោះ​ថា ស្រមោល​ពន្លឺ​ថ្ងៃ ដែលបាន​ជះ​ចូលមក​តាម​ចន្លោះ​ចម្រឹង​បង្អួច​នៃ​ប្រាសាទ​អង្គរ​វត្ត ​គឺ​ជា​ប្រាសាទ​កំពូល​ប្រាំ និង​កំពូល​៣ របស់​ប្រាសាទ​ផ្ទាល់​តែ​ម្ដង។ ហើយភាព​អស្ចារ្យ​នេះ គឺពិត​ជា​គំនិត​ច្នៃ​ប្រឌិតដ៏អស្ចារ្យ​​របស់​ដូន​តា​ខ្មែរយើង ដែលបាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។ ចំនុចរឹត​តែ​ពិសេស​ទៅ​ទៀត​នោះ គឺ​ស្រមោល​នៃ​ចម្រឹងនោះ បាន​បង្ហាញ​អោយឃើញជា​កំពូល​ប្រាសាទ​ឆ្លាស់​គ្នា​យ៉ាង​ប្រណិត ​និង​ពោរពេញ​ទៅដោយក្បូរក្បាច់​រចនា​ដ៏​​ល្អ​ឯក​ទៀត​​ផង។ ក្នុង​នាមយើង​ជា​កូន​ខ្មែរ ត្រូវ​ដឹង​ពី​ភាព​អស្ចារ្យ​របស់​ប្រាសាទ​អង្គរវត្តខ្មែរយើងអោយបានច្រើន ដើម្បី​បង្ហាញ​ទៅ​កាន់​បរទេស និង សូមជួយចែករំលែកអត្ថបទនេះទាំងអស់គ្នាផង ដើម្បីអោយកូនខ្មែរគ្រប់រូបបានដឹង ពីភាព​អាថ៌​កំបាំង​ដ៏​អស្ចារ្យមួយនេះ នៃប្រាសាទអង្គរវត្តខ្មែរយើង។  

អានបន្ត

ជឿទេ? ខ្ទឹមបារាំង អាចប្រើដើម្បីសាកថ្មទូរស័ព្ទ គ្រប់ប្រភេទបាន! ជឿ ឬ មិនជឿ សូមទស្សនា វីដេអូ

វីដេអូ​ដែលធ្វើអោយយើង​ហួសចិត្ត​មួយ​បាន​បង្ហោះ​លើ​ប្រព័ន្ធ Youtube ខ្ទឹមបារាំង ពិតជាអាចប្រើប្រាស់ដើម្បីសាកថ្មទូរស័ព្ទបាន ! រឿង​ដែល​យើងមិនគួរអោយ​ជឿ​​នេះ​ គឺ​បាន​ធ្វើអោយ​មហាជន​ដែលលេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ខ្លះ​គឺមិនជឿទេព្រោះ​វាពិតជាហួសចិត្តពេក។ សូមទស្សនាវីដេអូមួយ ដ៏គួរអោយចាប់អារម្មរណ៍ ហើយយើងក៏អាចរៀនពីវាបានដែរ និងដើម្បីយកមកដោះស្រាយបញ្ហា នៅពេលដែលយើងតែងតែជួបវាជាប្រចាំ ជាពិសេសគឺនៅពេលដែលអ្នកទៅតំបន់ដែលមិនមានអគ្គីសនី។ សូមទស្សនាវីដេអូខាងក្រោមនេះ អ្នកនឹងអាចធ្វើការសាកថ្មទូរស័ព្ទរបស់លោកអ្នកជាមួយខ្ទឹមបារាំងបានហើយ។ ដូច្នេះអ្វីដែលត្រូវការចាំបាច់ត្រូវមានដើម្បីធ្វើវានោះគឺ៖ ខ្ទឹមបារាំងធំមួយមើម, ភេសជ្ជៈប៉ូវកំលាំងមួយកំប៉ុង, និងទួលឺវីសមួយតែប៉ុណ្ណោះ។ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

អានបន្ត

រាប់​ខ្សែ​បន្ទាត់​នៅ​លើ ក​ដៃ រួច​អាន​អត្ថបទ​នេះ អ្នក​នឹង​ភ្ញាក់​ផ្អើល!

លោកអ្នក​អាច​សិក្សា​អំពី​លក្ខណៈ  សុខ​ភាព និង​ពេល​អនាគតរបស់អ្នក យោង​ទៅ​តាម​ចំនួន​ខ្សែ​បន្ទាត់ ដែល​ស្ថិត​នៅ​លើ ក​ដៃ​របស់លោក​អ្នក។ រាប់​ខ្សែ​បន្ទាត់​នៅ​លើ ក​ដៃ របស់​អ្នក រួច​ស្វែង​យល់​អត្ថន័យ​របស់​វា ​ទាំង​អស់គ្នា៖ បន្ទាត់​ទី​១៖ ខ្សែ​បន្ទាត់​ដំបូង​គេ​នេះ គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយ​វា​ចង្អុល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​សប្បាយ​រីករាយ សុខភាព​ល្អ និង​អាយុ​យឺន​យូរ។ នៅ​ក្នុង​ករណី​ខ្សែ​បន្ទាត់​ដំបូង​ដាច់ ដូច្នេះ​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​របៀប​រស់​នៅ​របស់​អ្នក និង​ត្រូវ​ប្រាកដ​ថា​អ្នក​ទទួល​ទាន​ត្រឹម​ត្រូវ ហើយ​សម្រាក​បន្ធូរ​អារម្មណ៍​បាន​ច្រើន។ ប្រសិន​បើ​ខ្សែ​បន្ទាត់​ដំបូង​ដាច់​ច្រើន​កន្លែង នេះ​អាច​ដោយ​សារ​តែ​ការ​លំបាក ក្នុង​ការ​បំពេញ​ក្តី​សុបិន​ពី​កុមារ​ភាព​របស់​អ្នក។ បន្ទាត់​ទី​២៖ ខ្សែ​បន្ទាត់​ទី​២ បង្ហាញ​ថា​អ្នក​មាន​ជីវិត​ពេញ​លេញ និង​ជោគជ័យ ហើយ​មាន​ឱកាស​នៃ​ជីវិត​ដ៏​ប្រណិត និង​ទ្រព្យ​សម្បត្តិ​ច្រើន។ បន្ទាត់​ទី​៣៖ មនុស្ស​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​មាន ខ្សែ​បន្ទាត់​ទី​៣ នៅ​លើ ក​ដៃ​ឡើយ ប៉ុន្តែ​ប្រសិន​បើ​អ្នក​មាន នោះ​បង្ហាញ​ថា​អ្នក​មាន​ឥទ្ធិពល​ដ៏​អស្ចារ្យ​ទៅ​លើ​អ្នក​ដទៃ នៅ​ក្នុង​ជីវិត​ឯក​ជន ឬ​ការងារ​របស់​អ្នក។ នេះ​មាន​ន័យ​ថា អ្នក​នឹង​ត្រូវ​គេ​ចង​ចាំ​ទុក​ជា​និច្ច។ បន្ទាត់​ទី​៤៖ ប្រសិន​បើ​អ្នក​មាន​ខ្សែ​បន្ទាត់​ទី​៤ នៅ​លើ ក​ដៃ នោះ​បង្ហាញ​ថា​អ្នក​នឹង​មាន​អាយុ​វែង ហើយ​មាន​កូន​ច្រើន​ទៀត​ផង។ នៅ​ក្នុង​ករណី​ខ្សែ​បន្ទាត់​ណា​មួយ​ដាច់ សូម​កុំ​ស្រងាក​ចិត្ត​អី ព្រោះ​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​មាន​ទំនួល​ខុស​ត្រូវ ចំពោះ​សុភមង្គល និង​ជោគជ័យ​ផ្ទាល់​ខ្លួន។ អ្នក​គួរ​តែ​ផ្តោត​អារម្មណ៍​លើ​ភាព​ខ្លាំង និង​ទេពកោសល្យ​របស់​អ្នក រួម​ទាំង​របៀប​ប្រើ​ប្រាស់​វា​ឲ្យ​ល្អ​ប្រសើរ​វិញ៕

អានបន្ត

រៀបការ​រួច​ភ្លាម កូន​ក្រមុំ​ដាច់​ខាត​កុំ​ធ្វើ​រឿង​ទាំង​នេះ ព្រោះ​អាច​នាំ​បញ្ហា​មិន​ចេះ​ចប់

ក្រោយ​ពេល​រៀបការ​រួច តាម​ទំនៀម​ពី​បុរាណ​មក បាន​ហាម​ឃាត់​កូន​ក្រមុំ​មិន​ឲ្យ​ធ្វើ​រឿង​រ៉ាវ​មួយ​ចំនួនដើម្បី​ចៀសវាង​ជួប​បញ្ហា ឬ​ ឧបទ្រព​ចង្រៃ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោកតា​ ចក់ ឡាង​ ជា​អាចារ្យ​ក្នុង​ពិធី​មង្គលការ ដោយ​សំអាង​លើ​ឯកសារ​ពី​បុរាណ​មក។ លោក​តា ចក់ ឡាង បាន​និយាយ​ថា តាម​ទំនៀម​ពី​បុរាណ​ព្រេងព្រឹទ្ធ​របស់​ដូនតា​ខ្មែរ ​ថ្ងៃ​រៀប​មង្គល​ការ​រួច​ កូន​ក្រមុំ​ហាម​និយាយ​ផ្ដេសផ្ដាស​ប៉ះពាល់​ព្រលឹង​ដូន​តា​។ ហាម​ចេញ​ពី​ផ្ទះ​ទោះ​ជិត​ឬ​ឆ្ងាយ​ មិន​ថា​ទៅ​មាន​គ្នា​ ពីរ​នាក់​ប្ដី​ប្រពន្ធ​ក៏​ដោយ គឺ​ហាម​ចេញ​ពី​របង​ផ្ទះ​រយៈ​ពេល​បី​ថ្ងៃ​។ ហាម​មាន​ចិត្ត​ហ្មង​សៅ​ក្នុង​ខ្លួន កុំ​គិត​រឿង​មិន​ល្អ​ គឺ​ត្រូវ​ធ្វើ​ចិត្ត​អោយ​ជ្រះ​ស្រឡះ​។ កុំ​និយាយ​ពាក្យ​ប្រមាថ​កាព្យ​ទាន មិន​ថា​ចំពោះ​បុគ្គល​ណា​ឡើយ​។ បើ​មិន​ដូច្នោះ​ទេ នឹង​មាន​រឿង​មិន​ល្អ​កើត​ឡើង​​ដែល​មិន​នឹក​ស្មាន​ដល់ ឬ​នាំ​ឧបទ្រព​ចង្រៃ​តាម​យាយី​មិន​ចេះ​ចប់។ ក្រោយ​ថ្ងៃ​មង្គល​ការ​​ហើយ​បី​ថ្ងៃ ជា​ទំនៀម​ទម្លាប់​គេ​តែង​រៀបចំ​ពិធី​សែន​ព្រេន​នៅ​ផ្ទះ​ខាង​ប្រុស ដើម្បី​ដូន​តា​ទាំង​សង​ខាង​ទទួល​ដឹង​លឺ​មាន​សមាជិក​ថ្មី​ម្នាក់​ទៀត​ហើយ​ ទើប​មាន​សេចក្ដី​សុខ​ចម្រើន។ ​​ លោក​អាចារ្យ ចក់ ឡាង បាន​លើក​ឡើង​ទៀត​ថា កូន​ក្រមុំ​យំ​នៅ​ពេល​រៀប​មង្គល​ការ​ក៏​ជា​រឿង​គួរ​ចៀសវាង​ដែរ ព្រោះ​អាច​នាំ​ឲ្យ​កើត​មាន​រឿង​ហ្មងសៅ​ក្រោយ​ពេល​ចប់​ពិធី។ កូន​ក្រមុំ​ភាគ​ច្រើន​អាច​ស្រណោះ​ខ្លួន​ពេក​រហូត​យំ​ពេល​រៀប​ការជា​រឿង​ធម្មតា ប៉ុន្តែ​បើ​អាច​ទ្រាំ​បាន​ត្រូវ​តែ​ទ្រាំ ដើម្បី​ឲ្យ​បាន​ជួប​សិរី​សួស្ដី។ ម្ល៉ោះ​ហើយ​បាន​ជា​ពេល​ល្ងាច​ថ្ងៃ​ចូល​រោង​ គេ​តែង​ធ្វើ​ពិធី​ក្រុង​ពាលី សូត្រ​មន្ត​សុំ​សេចក្ដី​សុខ សួស្ដី អញ្ជើញ គ្រូ​តូច​ គ្រូ​ធំ ជី​ដូន​ជី​តា ដែល​ចែក​ឋាន​ទៅ​ហើយ​នោះ អោយ​បាន​ដឹង​ឮ ថា​កូន​ចៅ​មាន​គូស្រករ​ហើយ​។ ប៉ុន្តែ​ប្រសិន​បើ​ពេល​សូត្រ​មន្ត​ស្រាប់​តែ​កូន​ក្រមុំ​យំ​ […]

អានបន្ត

ហេតុ​ផល​នៅ​ពីក្រោយ​​ ​ជំនឿ​​​​ដើរ​​កាត់​​រងើក​ភ្លើង​ដោយ​ជើង​ទទេ

ពិធី​​​​បុណ្យ​បែប​សាសនា​​​ដើរ​កាត់​រងើក​ភ្លើង​ ​ត្រូវ​បាន​គេ​ប្រតិបត្តិ​តាម​​​​តំបន់​ជា​ច្រើន​នៅ​​​ជុំវិញ​ពិភព​លោក​ ​រួម​មាន​ ឥណ្ឌា ​ជប៉ុន ​ចិន ​​កោះ​ហ្វីជី ​ នូវែលហ្សេឡង់ ម៉ូរីតានី ​ប៊ុលហ្គារី អេស្ប៉ាញ ​និង​​​​​ប្រជុំកោះ​ជា​ច្រើន​ទៀត​។ ​ពិធី​នេះ​​​ក៏​ធ្លាប់​​​​ត្រូវ​ប្រជាជន​​ក្រិក​ ប្រារព្ធ​​កាល​សម័យ​​បុរាណ​ដែរ។ ពិធី​ដើរ​កាត់​​​លើ​រងើក​ភ្លើង​ ​មាន​ច្រើន​ទម្រង់ ​តែ​​​​ទម្រង់​​ដែល​​​​ពេញ​និយម​ជាង​គេ​​ ​គឺ​ដើរកាត់​​ដោយ​ជើង​ទទេ​​​យ៉ាង​លឿន​​ ដែល​គេ​​ដាក់​លើ​កម្រាល ឬ​ផ្ទាល់​ដី​​​​​​​តែ​ម្ដង។ ​ពេល​ខ្លះ​​​អ្នក​ប្រតិបត្តិ ឬ​បុព្វ​ជិត​​ ​ត្រូវ​​​ដើរ​លើ​កំណាត់​​​​​​ឈើ​​កំពុង​ឆេះ​ក៏​មាន​។ ​ចំណែក​តំបន់​ខ្លះ​ទៀត​ ​​ដូច​ជា​លើ​កោះ​ហ្វីជី និង​ម៉ូរីតានី ​អ្នក​​ប្រតិបត្តិ​​​ ​​ត្រូវ​គេ​ចាក់​​​​ស្រោច​​​រងើក​ភ្លើង​​លើ​ក្បាល ឬ​​គេ​ហៅ​ “ងូត​រងើក​ភ្លើង”។ ​ជំនឿ​​ទាំង​នេះ​ ​ត្រូវ​គេ​ពន្យល់​​ផ្សេង​ៗ​គ្នា​ថា ពេល​ខ្លះ​គេ​ប្រារព្ធ ​​ដើម្បី​​​​​ឲ្យ​ការ​ប្រមូល​ផល​​ដំណាំបាន​ទិន្នផល​​ខ្ពស់ ឯ​ខ្លះ​​ទៀត​​ដើម្បី​​​​បញ្ជាក់​ថា​មនុស្ស​ម្នាក់​គ្មាន​កំហុស ​ឬ​និយាយ​មិន​ពិត​។ ​បើ​ពួក​គេ​​ពិត​​ជា​មិន​បាន​​ប្រព្រឹត្ត ​ឬ​គ្មាន​កំហុស​ នោះ​​​​គេ​ជឿ​ថា​ភ្លើង​នឹង​មិន​រលាក​ឡើយ​​។ ម្យ៉ាង​ទៀត​ ​​​អ្នក​​​​​ពុំ​មាន​ជំនឿ​​នេះ​ ​ពេល​​ដើរ​កាត់​ភ្លើង​​នឹង​រង​របួស​មិន​ខាន។ ចំណែក​​​​​ជំនឿ​នៅ​ចិន​ គឺ​​ដើម្បី​​ការ​ពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នានា​​ កុំ​ឲ្យ​កើត​មាន។​ ​​​​​​​​​​​​​​​​​​​​​​​​បើ​តាម​ប្រភពគេហទំព័រ​ Fireworking ​និយាយ​ថា ​​​ជំនឿ​​នេះ​មាន​ដំបូង​តាំង​ពី​ ៤០០០​ឆ្នាំ​មុន​គ.ស ​​ក្នុង​ប្រទេស​ឥណ្ឌា​មក​ម្ល៉េះ៕

អានបន្ត

ត្រណម​​​៧​យ៉ាង​នៃ​ពិធី​សែន​ក្បាល​ទឹក ក្នុង​ខែ​ កញ្ញានេះ

ពិធី​បុណ្យ​​​សែន​ក្បាល​ទឹក​ ​ឬ​ Hungry Ghost Festival ​​តែង​តែ​​​ត្រូវ​​គេ​ឃើញ​​​កើត​មាន​រៀង​រាល់​ឆ្នាំ​​តាម​ប្រពៃណី​ចិន​នៅ​ខែ​ទី​​៧​ ក្នុង​ប្រតិទិន​ចន្ទគតិ។​ នៅ​​ឆ្នាំ​២០១៧ គេ​​​ចាប់ផ្ដើម​ប្រារព្ធ​​ឡើង​​​ ត​ទៅ​​ដោយ​គេ​មាន​ជំនឿ​ថា​​​​​​ទ្វារ​​​​ឋាននរក​​​​នឹង​បើក​នា​ពេល​នេះ។ ​តាម​​ជំនឿ​ប្រពៃណី​ចិនដែល​មិន​ខុស​គ្នា​ប៉ុន្មាន​ពី​ជំនឿ​បុណ្យ​ភ្ជុំបិណ្ឌ​របស់​ខ្មែរ​ដែរ​​ ​ព្រលឹង​​​​​​​​​ដែល​ជាប់ឃុំ​​នៅ​ឋាននរក​​​​​ នឹង​ត្រូវ​​គេ​ដោះ​លែង​​​​​​ឲ្យ​មាន​សេរីភាព​ ​និង​ធ្វើ​ដំណើរ​​​​​មក​​ឋាន​​មនុស្ស​​​រយៈពេល​​ ១ខែ ​ដើម្បី​​ស្វែង​​អាហារ​ និង​គ្រឿង​សំណែន​ផ្សេង​ៗ​​ពី​កូន​ចៅ​។​ ​ចំណែក​​មនុស្ស​​ម្នា​​ទាំង​ស្រី​ប្រុស​នាំ​គ្នា​​​​​​ដុត​លុយ​ខ្មោច ​អុជ​ធូប ​និង​​សែន​​​នំចំណី​​​ ​ដើម្បី​ឧទ្ទិស​​ដល់​​​​ព្រលឹង​បុព្វបុរស​ដូន​តា ដែល​​​ជំនឿ​​នេះ​​កើត​ឡើង​​តាំង​ពី​​​​សម័យ​បុរាណ​ចិន​មក​ម្ល៉េះ។​​​​​​​​​ បើ​តាម​​​​​​​​ប្រពៃណី​​ពុទ្ធសាសនា​​​​ព្រលឹង​ខ្មោច​​ទាំង​នោះ ​ត្រូវ​គេ​​ឲ្យ​​ឈ្មោះ​ថា​​ “​ប្រេត” ជា​ភាសា​​សំស្ក្រឹត។ ព្រលឹង​​​​ទាំង​នេះ​​​ត្រូវ​គេ​​ដំណាល​តៗ​គ្នា​ថា​ ​មិន​អាច​​ផឹក ​ឬ​​បរិភោគ​អ្វី​​​បាន​ទាំង​អស់​​​ និង​​​​តែង​តែ​​ស្រេក​ឃ្លាន​​​ជា​រៀង​រហូត​។ ​បើ​តាម​​ជំនឿ​សាសនា​តាវ ​​ប្រេត​ ទាំង​នោះ​ ​ត្រូវ​គេ​ចាត់​ទុក​​​​​ជា​មនុស្ស​​​ដែល​​​​​ស្លាប់​ទៅ​​ដោយ​មិន​សប្បាយ​ចិត្ត​ ​ដោយ​​សារ​​​អំពើ​​ហិង្សា​​​​​​​សម្លាប់ ឬ​​នៅ​​ពេល​​គ្រួសារ​​​​ពួកគេ​លែង​គោរព​បុព្វបុរស​​​ដូន​តា​​។ ​​​មាន​ត្រណម ​ទំនៀម​ទម្លាប់​​​ និង​ជំនឿ​​ជា​ច្រើន​ជុំវិញ​​ពិធី​បុណ្យសែន​ក្បាល​ទឹក​ Hungry Ghost Festival ហើយ​ទាំង​នេះ​ជា​​​​អប្បិយ​ជំនឿ​​​ខ្លះ​ៗ​គេ​​បាន​ហាម​​​​ឃាត់​​​​​​​ ដែល​អ្នក​​មិន​ធ្លាប់​ដឹង៖​ ១. ​មិន​​ត្រូវ​យំ​​កណ្ដាល​អាធ្រាត្រ ការ​​​​ស្រែក​យំ​ ឬ​​យំ​ខ្សឹកខ្សួល​​ ​នៅ​ពាក់​កណ្ដាល​អាធ្រាត្រ​​​​ ​ត្រូវ​គេ​ជឿ​ថា​​​​បាន​ទាក់ទាញ​​​​​ខ្មោច​ព្រាយ​បិសាច​​ ​និង​ផ្តល់​ឱកាស​​ឲ្យ​ពួក​វា​​​ចូល​សណ្ឋិត​ក្នុង​ខ្លួន​របស់​អ្នក​។ ២. មិន​​ត្រូវ​​​រុះរើ​ ​​និង​ជួស​ជុល​​​ ផ្ទះ​​ឬ​ការិយាល័យ​ឡើយ​​​​​ […]

អានបន្ត

សុភាសិតខ្មែរ (មានការបកស្រាយ) “កុំ​ទុំ​មុន​ស្រគាល”

និយមន័យៈ កុំ​តាំង​ខ្លួន​ធ្វើ​គ្រាន់​មុន​ចេះ​ដឹង ។ អត្ថាធិប្បាយ អត្ថានុរូប ផ្លែ​ឈើ​ទាំងអស់​ត្រូវ​មាន​លក្ខណៈ​៥​យ៉ាង​ទើប​ត្រឹមត្រូវ​តាម​លក្ខណៈ​ធម្មជាតិ​គឺ ៖ ក្ដឹប ខ្ចី ចាស់ ស្រគាល និង​ទុំ ។ ប្រសិនបើ​គ្រប់​លក្ខណៈ​ទាំង​៥​នេះ​ហើយ ផ្លែ​ឈើ​នោះ​ទើប​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ពិសា ។ ប្រសិនបើ​មាន​គេ​យក​ផ្លែឈើ​ដែល​ស្ទើរ​ចាស់​ទៅ​បន្ទុំ​ថ្ម វា​អាច​ទុំ​បាន​ដែរ ប៉ុន្តែ​មិន​សូវ​មាន​រសជាតិ​ផ្អែម​ល្អ មិន​គួរ​ឲ្យ​ចង់​បរិភោគ​ទេ ព្រោះ​វា​ទុំ​ទាំង​បង្ខំ ។ អត្ថប្បដិរូប ទង្វើ​អ្វី​ក៏​ដោយ ប្រសិនបើ​ធ្វើ​ដោយ​ច្រូត​កាត់​ច្រើន​តែ​ជួប​នឹង​ផលវិបាក​ផ្សេងៗ ។ ម្យ៉ាងទៀត​មុន​នឹង​ចូល​ទៅ​ប្រកប​ការងារ​អ្វី​មួយ ត្រូវ​ស្វែង​យល់ ស្វែង​ចេះ​អំពី​កិច្ចការ​នោះ​ជាមុន​សិន សឹម​ចាប់​ការងារ​នោះ​ជា​ខាង​ក្រោយ​ទើប​មាន​ប្រសិទ្ធភាព ។ ទំនៀមទម្លាប់​ប្រពៃណី​បាន​ដឹក​នាំ​ឲ្យ​ស្ត្រី​ខ្មែរ​មាន​ចរិយា និង​សណ្ដាប់​ធ្នាប់​ល្អ​ណាស់ គឺ​មុន​នឹង​មាន​ប្ដី ត្រូវ​មាន​គេ​ចូល “ចែចូវ” តាម​ច្បាប់​ទម្លាប់ ។ ប៉ុន្តែ​បើ​មាន​ស្ត្រី​ណា​មាន​ប្ដី​ខ្លួនឯង ឬ​មាន​ទម្ងន់​ទើប​រៀបការ​ជា​ក្រោយ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។ មាន​មន្ត្រី​ខ្លះ​បាន​ចូល​ធ្វើការ​រដ្ឋ ឬ​ចូល​កាន់​តំណែង​ខ្លឹម​ណា​មួយ​តាម​រយៈ​បក្សពួក ឬ​តាម​រយៈ​សំណូក ។ ប៉ុន្តែ​គ្មាន​ចេះ​អ្វី​សោះ ។ លុះ​បាន​ចូល​ធ្វើការ ឬ​ចូល​កាន់​មុខ​តំណែង​ហើយ​ទើប​រៀន​តាម​ក្រោយ ។ អាហ្នឹង​គេ​ហៅ​ថា ទុំ​មុន​ស្រគាល​ហើយ ។

អានបន្ត

ស្វែងយល់​អំពី​ប្រវត្តិ​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​និង​បុណ្យ​ភ្ជុំបិណ្ឌ

ភ្នំពេញ ៖ សៀវភៅ​ប្រជុំរឿងព្រេង​ខ្មែរ​បាន​បង្ហាញថា ប្រជាជន​ខ្មែរ​ដែល​កាន់​ព្រះពុទ្ធសាសនា​បាន​ឲ្យ​តម្លៃ និង​សារៈសំខាន់​ទៅលើ​ពិធីបុណ្យ​ធំៗ​ពីរ គឺ​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ និង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​។ ប្រជាពលរដ្ឋ​ខ្មែរ​តែងតែ​នាំគ្នា​ទៅ​ធ្វើ​បុណ្យកាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ក្នុង​ទី​វត្ដ​អារាម ដែល​ត្រូវ​ប្រ​ព្រឹត្ដ​ទៅ​ចាប់ពី​ថ្ងៃ​១ រោច​រហូតដល់​ថ្ងៃ​១៥​រោច ខែភទ្របទ​។ នៅក្នុង​អំឡុង​១៥​ថ្ងៃនេះ​គេ​តាំង​ចិត្ដ​ដាច់ខាត​ត្រូវ​តែ​ទៅ​វត្ដ​ឲ្យ​បាន​ម្ដង​យ៉ាងតិច​ក្នុង​ថ្ងៃ​ណាមួយ​មិនអាច​ខកខាន​បាន​ឡើយ ទោះជា​មានការ មមាញឹក​ឬ​ក្រី​ក្រលំបាក​យ៉ាងណាក៏ដោយ​។ ពិសេស​ថ្ងៃ​១៥​រោច​ជា​ថ្ងៃ​បង្ហើយ​គេ​ហៅថា​«​ភ្ជុំបិណ្ឌ​»​។ រឿងហេតុ​ទាំងអស់​នោះ​ក៏ដោយ​សារ​គេ​មាន​ជំនឿ​យ៉ាង​មុតមាំ​តាម​សណ្ដាប់​ចាស់ៗ​ដែល​ពោល​ណែនាំ និង​អនុវត្ដ​ជា​រៀងរាល់​ឆ្នាំ​តៗ​គ្នា​មក​។ ផ្នត់​ជំនឿ​នោះ​គឺ​គេ​មាន​មនោសញ្ចេតនា​នឹកគិត និង​អាណិត​ចំពោះ​ញាតិមិត្ត​ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​មាន មាតាបិតា ជីដូន ជីតា បងប្អូន​កូនចៅ ដែល​ដល់​រដូវ​អាច​បាន​មក​ទទួលយក​ភោគផល​។ ព្រោះ​អ្នក​ដែល​ចែក​ឋាន​ទៅ​នោះ​ខ្លះ​មាន​បាបកម្ម​ត្រូវ​ទៅ​សោយ​ទុក្ខទោស​នៅ​ឋាននរក​ប្រេត​កើត​ក្នុង​អបាយភូមិ​វេទនាណាស់​។ ឋាន​នោះ​ស្ថិតនៅ​ជ្រៅ​ឆ្ងាយ​ពី​ឋានមនុស្ស​មិនអាច​ងើប​មក​បានឃើញ​ពន្លឺព្រះអាទិត្យ​ទេ គ្មាន​សម្លៀកបំពាក់ គ្មាន​អាហារ​បរិភោគ​ឡើយ​។ លុះដល់​រដូវ​បុណ្យ​នេះ​គេ​បាន​ដោះលែង​ឲ្យ​មក​ទទួលយក​ផលានិសង្ស ដែល​ញាតិ​សាច់សាលោហិត​ធ្វើបុណ្យ​ឧទ្ទិស​ឲ្យ​។ ម្យ៉ាងទៀត​គេ​ខ្លាច​អ្នក​ទាំងអស់​នោះ​ដាក់​ប្រទេច​បណ្ដាសា​ឲ្យ​គេ​ហិនហោច ប្រសិនបើ​ដើរ​ស្វែងរក​គ្រប់​៧​វត្ដ​ហើយ​មិនឃើញ​សាច់ញាតិ​ធ្វើបុណ្យ​បញ្ជូន​ឲ្យ​ទេ។    ​ ជា​មួយ​គ្នា​នេះដែរ​ដែល​គេ​មាន​ក្ដី​សង្ឃឹម​មួយ​ទៀត​ថា អំពើ​កុសល ដែល​គេ​មាន​សទ្ធា​បាន​បរិច្ចាគ​ឧទ្ទិស​នោះ​នឹង​ងាក​បែរ​មកឲ្យ សព្វ​សាធុការពរ ហើយ​គេ​នឹង​ត្រូវ​បាន​ទទួល​វិញ​ដែរ​នូវ​សេចក្ដីសុខ​និង​សេចក្ដីចម្រើន​។ បុណ្យ​ភ្ជុំបិណ្ឌ​ជា​ពិធីបុណ្យ​មួយ​ក្នុងចំណោម​ពិធីបុណ្យ​ធំៗ​ដទៃទៀត​នៃ​ព្រះ​រាជពិធី​ទ្វាទសមាស​ប្រជារាស្ត្រ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​បុរាណ​រៀងមក (​ពុំ​ដឹង​ពី​ពេលណា​ច្បាស់លាស់​) តែងតែមាន​ប្រារព្ធ​ពិធី​នេះ​មិនដែល​អាក់ខាន​ឡើយ គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែភទ្របទ​រហូតដល់​ថ្ងៃ​ទី​១៥​រោច​មាន​រយៈពេល​១៥​ថ្ងៃ​ដែល​យើង​ហៅថា​បិណ្ឌ​១, បិណ្ឌ​២  និង​ថ្ងៃ​បញ្ចប់ គឺជា​ថ្ងៃ “​ភ្ជុំបិណ្ឌ​”​។ បុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​ធ្វើឡើង​តាម​បែប​ព្រះពុទ្ធសាសនា​។ ជា​រៀងរាល់​ឆ្នាំ​នៅពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​គ្រប់​បងប្អូន​កូនចៅ​សាច់ញាតិ​សន្ដាន​ទាំងអស់​ទោះ​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ​តែងតែ​ធ្វើដំណើរ​ទៅ​ជួបជុំគ្នា ជាពិសេស​ឪពុកម្ដាយ​ដើម្បី​រៀបចំ​ម្ហូបអាហារ​បាយ​សម្ល​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​អារាម​។ ប្រវត្តិ​បុណ្យ​ភ្ជុំបិណ្ឌ ពាក្យ​ថា […]

អានបន្ត