សត្វ និង​រុក្ខ​ជាតិ​តំណាង​ឲ្យ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា

កម្ពុជា​ជា​​ប្រទេស​​ដែល​មាន​អរិយ​ធម៌​ដ៏​ចំនាស់​មួយ​នៅ​អាស៊ី​ដែល​ត្រូវ​បា​ន​គេ​ស្គាល់​តាមរ​យៈប្រា​ង្គ​ប្រា​សាទ និង​ក្បួន​សាស្ត្រា​នានា​។ ក្រៅ​ពី​អត្ត​សញ្ញា​ណ​ជាតិ​ខ្មែររួម​មាន

អានបន្ត

វិធីជួយសង្គ្រោះមនុស្ស ត្រូវភ្លើងឆក់

អ្នកស្លាប់ដោយឆក់ខ្សែភ្លើងគឺបណ្តាលមកពីការគាំងបេះដូង ភ្លាមៗបើយើងជួយសង្គ្រោះគាត់ដោយធ្វើរចលនាបេះដូងបានត្រឹមត្រូវ ជនរងគ្រោះមានសង្ឃឹមរស់៩០%។ វិធីសង្គ្រោះ ÷ សង្កត់ទ្រូង ៣០ដង ផ្លុំមាត់២ដង ធ្វើអោយបាន ៥លើក ក្នុងរយៈពេល ២នាទី ( ត្រូវប្រាកដថាជនរងគ្រោះគ្មានដង្ហើម ព្រោះវិធីនេះមិនអាចធ្វើទៅលើជនរងគ្រោះដែលមានដង្ហើមបានទេ)( វិធីនេះអាចជួយសង្គ្រោះដូចជា អ្នកលង់ទឹក និង គាំងបេះដូងជាដើម) បើជនរងគ្រោះនៅមានដង្ហើមប្រញាប់បញ្ជូនគាត់ទៅមន្ទីពេទ្យ សូមឈប់ប្រើរវិធីរសង្គ្រោះដូចជា ស្រោចទឹក កប់ភក់ឬក្សាច់ជាដើមបើយើងធ្វើបែបនេះប្រៀបបាននឹងសម្លាប់គាត់។ សូមចែករំលែកដើម្បីខ្មែរ!!!

អានបន្ត

អាថ៌កំបាំងប្រវត្តិសាស្រ្តភ្នំគូលែន ដែលអ្នកទេសចរគួរយល់ដឹង

ភ្នំគូលែន ឬ មហេន្រ្ទបវ៌ត ភ្នំគូលែន មានទីតាំងស្ថិតនៅក្នុងស្រុកពីរ គឺស្រុកស្វាយលើ និងស្រុកវ៉ារិន ខេត្តសៀមរាប មានចំងាយ ៤២​គម តាមផ្លូវកាត់ និង ៥០គម កាត់តាមផ្លូវសាលដឺហ្គោល វង់តូច វង់ធំ ព្រះដាក់។ ឆ្លងតាមឯកសារប្រវត្តិសាស្រ្ត និងបុរាណវត្ថុមួយចំនួនជាភស្តុតាង ភ្នំគូលែនជារាជធានីបុរាណរបស់​ ព្រះរាជាណាចក្រកម្ពុជា ដែលមានឈ្មោះពឹតប្រាកដជាភាសាសំស្រ្កឹតថាៈ មហេន្រ្ទបវ៌ត (មហេន្រ្ទៈ ព្រះសីវៈ និង បវ៌តៈ ភ្នំ) មានន័យថាជាភ្នំដែលគ្រប់គ្រងដោយព្រះសីវៈ ។ ភ្នំគូលែនជានិម្មិតរូបភ្នំមេរុរាជ ដែលមានទីកំពូលរួមទាំងអស់ ១០៩ ហើយកំពូលដែលខ្ពស់ជាងគេមានឈ្មោះថាៈ កំពូលកៃឡាស ដែលជាទីស្ថានរបស់ព្រះសីវៈ និងព្រះនាងឧមាភវតី។ ម៉្យាងទៀតភ្នំគូលែនជានិម្មិតរូប ភ្នំហិមាល័យ ដែលមានដងទន្លេសក្តិសិទ្ឋិមួយ ផុសចេញពីទីនោះ គឺទន្លេគង្គា។ ឈ្មោះភ្នំគូលែនជាឈ្មោះដែលប្រជាជននៅទីនោះបានមូលមតិគ្នាហៅ ព្រោះតាំងពីបុរាណមកទល់សព្វថ្ងៃ នៅលើខ្នងភ្នំនេះសំបូរដើមគូលែនណាស់។   ហេតុអ្វីបានជាព្រះរាជាខ្មែរ សម័យដើមអារ្យធម៌អង្គរកសាងរាជធានីនៅលើភ្នំគូលែន? ព្រឹត្តិការណ៍នោះកើតឡើងនៅ គ.ស ៨០២ ពោលគឺឆ្នាំដែលព្រះបាទជ័យវ័រ្មនទី២ ឡើងគ្រងរាជ មិនត្រឹមតែអ្នកស្រាវជ្រាវសម័យយើងនេះទេ ដែលយល់យ៉ាងនោះ […]

អានបន្ត

ពិតជាអស្ចារ្យ ! ប្រទះឃើញវត្តបុរាណកប់នៅក្នុងព្រៃព្រឹក្សានៃខ្នងភ្នំគូលែន

ខេត្តសៀមរាប៖ អ្នកទេសចរថ្នើរជើងនៅភ្នំគូលែន អ្នកឡើងភ្នំផ្សងព្រេងនឹងមានឱកាសបានឃើញសត្វស្វាព្រាមឥណ្ឌូចិននៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រខាងជើងក្រុងសៀមរាប។ វត្ដមានរបស់ពពួកស្វាទាំងនេះ ក្រុមអ្នកធ្វើដំណើរផ្សងព្រេងឡើងភ្នំគូលែននាំគ្នារុលទៅគយគន់សត្វផ្សេងៗនៅក្នុងព្រៃនោះ បានប្រទះឃើញវត្តចាសស់មួយមានអាយុកាលជាង១០០ឆ្នាំមុន កប់នៅក្នុងព្រៃព្រឹក្សានៃខ្នងភ្នំគូលែន។ (ទីតាំងវត្តចាស់នោះ មានចម្ងាយតែជាង៣០០មែត្រពីវត្តព្រះអង្គធំ)។ គួររំឭកថា ដំបូង ភ្ញៀវទេសចរ ចេញដំណើរពីភូមិមួយក្បែរព្រះអង្គធំ និងបន្ដដំណើរជារង្វង់តាមជើងភ្នំពី៣ទៅ៥គីឡូម៉ែត្រ ពួកគេនឹងប្រទះឃើញថ្មភក់ រូងសត្វប្រចៀវ ហើយទៅឆ្ងាយបន្ដិច ឆ្ពោះទៅកាន់ថ្មរាងដូចផ្សិតជាសម្បុកសត្វស្វាព្រាមរស់នៅ។ ក្រៅពីសត្វបក្សី សត្វល្មូន និងរុក្ខជាតិមានជីវិត វត្ដមានពូជសត្វប្រចៀវបំបៅកូនដោយទឹកដោះ២៤ប្រភេទដែលក្នុងចំណោម៨ប្រភេទត្រូវបានចុះបញ្ជីដោយសហគមន៍អន្ដរជាតិសម្រាប់ការអភិរក្សធម្មជាតិជាពូជដ៏កម្រ រួមទាំងសត្វស្វាព្រាមផងដែរ។ បើយោងតាមសង្ឃដីការបស់លោក តាឌី ប្រទះឃើញវត្តចាស់ មានអាយុកាលជាង១០០ឆ្នាំមុន កប់នៅក្នុងព្រៃព្រឹក្សាខ្នងភ្នំគូលែននេះ គឺកំពុងតែហុចផ្លែផ្កា ហើយ បានឲ្យយើងមើលឃើញថា អ្នកភូមិកំពុងតែយល់ពីអត្ថប្រយោជន៍ ពីបុរាណដ្ឋាន និងព្រៃឈើ ប្រសិនបើពួកគេរស់នៅ និងចេះការពារតំបន់ព្រៃឈើនោះ៕ កូនខ្មែរគួរតែអាន៖ អាថ៌កំបាំងប្រវត្តិសាស្រ្តភ្នំគូលែន ដែលអ្នកទេសចរគួរយល់ដឹង

អានបន្ត

អាថ៌កំបាំងទាំង២១យ៉ាង ដើម្បីក្លាយខ្លួន ជាមហាសេដ្ឋី

មនុស្ស​គ្រប់គ្នា​តែង​ស្រ​ម៉ៃ​ចង់​ក្លាយជា​អ្នកមាន ចង់​ក្លាយជា​មហាសេដ្ឋី​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​។ ដើម្បី​ក្លាយ​ជា​សេដ្ឋី​បាន​អ្នក​ត្រូវ​ឆ្លង​កាត់​ការ​តស៊ូ​និង​ការ​លំបាក​នានា​ជា​ច្រើន​ក្នុង​ជីវិត។ វា​ទាមទារ​អោយ​អ្នក​មាន​ភាព​អំណត់​​អត់ធន់​និង​ហ៊ាន​ជម្នះ​គ្រប់​ឧបសគ្គ។ នេះ​ជា​អាថ៌កំបាំង​ក្នុង​ការ​ដឹង​នាំ​អ្នក​អោយ​ទទួល​បាន​​ជោគជ័យ​ក្នុង​ជំនួញ​ហើយ​ក្លាយ​ជា​សេដ្ឋី​អោយ​បាន​ឆាប់ ខាងក្រោម​នេះ គឺជា​អាថ៌កំបាំង​ទាំង​២១​យ៉ាង ដើម្បី​ក្លាយខ្លួន ជា​មហាសេដ្ឋី​៖ ១. មាន​ក្តី​ប្រាថ្នា​ខ្ពស់​ ២. កំណត់​ទិសដៅ​ច្បាស់លាស់​ ៣. ធ្វើការ​ឲ្យ​ខ្លួនឯង​ ៤. ធ្វើ​នូវ​អ្វីដែល​អ្នក​ចូលចិត្ត​ធ្វើ​ ៥. ប្រឹងប្រែង​ឲ្យ​ដល់​កម្រិត​ល្អឥតខ្ចោះ​ ៦. ធ្វើការ​ច្រើនជាង​មុន​និង​រយៈពេល​យូរ​ជាង​មុន​ ៧. ជ្រមុជ​ខ្លួន​រៀនសូត្រ​ពេញ​មួយជីវិត​ ៨. ដក​ប្រាក់​សម្រាប់​សន្សំ​/​វិនិយោគ​មុនពេល​ទូរ​ទាត់​ឲ្យ​អ្នកដទៃ​ ៩. សិក្សា​គ្រប់​ជ្រុងជ្រោយ​នៃ​អាជីវកម្ម​របស់​អ្នក​ ១០. ពលិកម្ម​ខ្លួន​ដើម្បី​ជួយ​ដល់​អ្នកដទៃ​ ១១. ស្មោះត្រង់​ដាច់ខាត​ចំពោះ​ខ្លួនឯង​និង​អ្នកដទៃ​ ១២. កំណត់​អាទិភាព​ខ្ពស់បំផុត​របស់​អ្នក ហើយ​ធ្វើ​ម្តង​មួយ​ ១៣. សាង​កេរ្តិ៍ឈ្មោះ​ខាង​ល្បឿន និង​ទំនុកចិត្ត​ ១៤. ត្រៀមលក្ខណៈ​ឡើង​ពី​កំពូល​មួយ​ទៅ​កំពូល​មួយទៀត​ ១៥. មាន​វិន័យ​ចំពោះ​គ្រប់​កិច្ច​ការដែល​ខ្លួន​ធ្វើ​ ១៦. បំផុសគំនិត​ច្នៃប្រឌិត​ពី​កំណើត​របស់​អ្នក​ ១៧. សេពគប់​ត្រូវ​មនុស្ស​ ១៨. យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ខ្ពស់បំផុត​ ១៩. ធ្វើ​សកម្មភាព​លឿន មិន​ស្ទាក់ស្ទើរ​ ២០. មិន​ខ្លាច​បរាជ័យ​ ២១. តស៊ូ​មិន​បោះបង់​សេចក្តី​ព្យាយាម​ ស្រង់​ចេញ​ពីសៀវភៅ […]

អានបន្ត

ប្រជ្រុយ​នៅ​លើ​ខ្លួន​នារី ៦ កន្លែង​ជា​មនុស្ស​មាន​សំណាង​ខ្ពស់ និង​មាន​ថាមពល​ពិសេស​ទាក់ទាញ​បុរស​ឲ្យ​លង់​ស្នេហ៍​លើ​ខ្លួន​បាន

ជំនឿរបស់ចាស់ៗ​បុរាណ​តែង​និយាយ​ត​គ្នា​ ពី​ប្រជ្រុយ​នៅ​លើ​ខ្លួន​នារី ៦ កន្លែង​ជា​មនុស្ស​មាន​សំណាង​ខ្ពស់ និង​មាន​ថាមពល​ពិសេស​ទាក់ទាញ​បុរស​ឲ្យ​លង់​ស្នេហ៍​លើ​ខ្លួន​បាន។ ខាងក្រោម​នេះ​គឺជា​ការ​បកស្រាយ និង​ចំណុច​ពិសេស​របស់​ប្រជ្រុយ​នៅ​លើ​ខ្លួន​មនុស្ស​ស្រី។ ១.នៅ​លើ​ទ្រូង ស្ត្រី​ណា​ដែល​មាន​ប្រជ្រុយ​ នៅ​លើ​ទ្រូង ចាត់​ទុក​ថា​ជា​មនុស្ស​មាន​សំណាង និងសម្បូរមន្តស្នេហ៍​ខ្លាំង​ណាស់។ ២.សុដន់​ស្ដាំ ប្រសិនបើ​ស្ត្រី​ណា​មាន​ប្រជ្រុយ​នៅ​លើ​សុដន់​ខាង​ស្កាំ​របស់​នាង នា​ថ្ងៃ​អនាគត​ត្រូវ​បាន​គេ​ព្យាករ​ថា​មាន​កូន​ច្រើន ដែល​នាំ​ឲ្យ​ជីវិត​នាង​មាន​ភាព​សប្បាយរីករាយ និង​រស់នៅ​ដោយ​ភាព​សុខ​ស្រួល។ ប្រជ្រុយ​ក្រហម៖ ស្រី​ដែល​មាន​ប្រជ្រុយ​ពណ៌​ក្រហម​នៅ​សុដន់​ស្ដាំ គឺជា​មនុស្ស​ស្រី​ដែល​មាន​ឥទ្ធិពល​ទាក់ទាញ​បុរស​ខ្លាំង ឬ​អាច​និយាយ​បាន​ថា​មនុស្ស​ស្រី​ឆ្វាក់​ប្រុស។ ពោល​គឺ​ទៅ​ដល់​ទី​ណា​តែង​មាន​អ្នក​តាម​ស្រលាញ់។ ៣.សុដន់​ខាង​ឆ្វេង ចំណែក​ឯ​ស្ត្រី​ដែល​មាន​ប្រជ្រុយ​ក្រហម​នៅ​លើ​សុដន់​ឆ្វេង ពេល​មាន​កូន​ទៅ កូន​ជា​អ្នក​នាំ​លាភ​សំណាង​មក​ឲ្យ។ ៤. ថ្ងាស៖ បើ​មាន​ប្រជ្រុយ​ក្រហម​នៅ​លើ​ថ្ងាស ចាត់​ទុក​ថា​ជា​មនុស្ស​មាន​សំណាង​ណាស់​នា​ថ្ងៃ​អនាគត។ ៥.ថ្ពាល់ បើ​មាន​ប្រជ្រុយ​ក្រហម​នៅ​ថ្ពាល់​ឆ្វេង​របស់​នាង បញ្ជាក់​បាន​ថា​នាង​ពិត​ជា​មាន​ភាព​ទាក់ទាញ​ពី​កំណើត​ពេញ​មួយ​ជីវិត។ ៦.ច្រមុះ មាន​ប្រជ្រុយ​នៅ​លើ​ច្រមុះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​បន្ទាប់​ពី​បាន​រៀបការ​ជាមួយ​បុរស​ណា​ម្នាក់ នាង​នឹង​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ខ្ពង់ខ្ពស់។

អានបន្ត

គន្លឹះ​ដើ​ម្បីឈានរកភាពជោគជ័យក្នុងជីវិត សាកល្បងទាំងអស់គ្នាណា

មនុស្សគ្រប់​រូប​សុទ្ធ​តែ​ចង់​ឲ្យ​ខ្លួន​ឯង​ជោគ​ជ័យ​ទាំង​វ័យ​ក្មេង​មិន​ថា​ចំពោះ​ជីវិត​ផ្ទាល់​ខ្លួន ឬ​រឿង​ការងារ​ឡើយ។ ប៉ុន្តែ​ផ្លូវ​ទៅ​កាន់​ភាព​ជោគជ័យ​នេះ​មិន​ងាយ​ស្រួល​ដូច​ដែល​យើង​គិត​នោះ​ទេ វា​ទាមទារ​ឲ្យ​យើង​រុករក​វា បញ្ចេញ​សកម្មភាព និង​មាន​ក្ដី​រំពឹង​ក្នុង​ជីវិត។ ទោះ​បី​ជា​លំបាក​បន្តិច​មែន តែ​គន្លឹះ​ខាង​ក្រោម​នេះ​អាច​ជួយ​បាន៖ គន្លឹះ​ជោគ​ជ័យ​រឿង​ជីវិត​ផ្ទាល់​ខ្លួន៖ កំណត់​គោលដៅ​ជីវិត មាន​ទំនុក​ចិត្ត​ហើយ​ជឿ​ថា​ខ្លួន​នឹង​ជោគជ័យ កុំ​គិត​ថា​ខ្លួន​ឯង​ល្អ​ឥត​ខ្ចោះ មាន​ទំនាក់​ទំនង​ដ៏​មាន​ន័យ​មួយ​ជាមួយ​មិត្តភក្ដិ គ្រួសារ ឬ​ដៃគូ ថែរក្សា​ខ្លួន​ឯង​ឲ្យ​បាន​ល្អ​ទាំង​ផ្លូវ​ចិត្ត​និង​ផ្លូវកាយ ប្រើប្រាស់​ហិរញ្ញវត្ថុ​ឲ្យ​បាន​ត្រឹម​ត្រូវ គន្លឹះ​ជោគ​ជ័យ​ខាង​វិជ្ជាជីវៈ រៀប​ចំ​ផែន​ការ និង​កំណត់​គោលដៅ​ច្បាស់​លាស់ ទទួល​ការ​អប់រំ និង​ការ​បណ្ដុះ​បណ្ដាល​ផ្សេងៗ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន មាន​ទំនុក​ចិត្ត​ហើយ​ជឿ​ថា​អ្នក​នឹង​ជោគជ័យ ស្រលាញ់​ការងារ​ដែល​ខ្លួន​ឯង​ធ្វើ កុំ​ខ្លាច​នឹង​ការ​ប្រថុយប្រថាន មាន​ទំនាក់​ទំនង​ល្អ ពង្រឹង​ទំនាក់​ទំនង​ការ​ងារ មាន​ពេល​សម្រាក លំហែ​ខួរក្បាល

អានបន្ត

ស្រាយ​អាថ៌កំបាំង «ខ្មោច​សង្កត់» ដែល​គ្រប់គ្នា​មិន​ដែល​ដឹង

ចាស់ៗតែងតែនិយាយថា ពេលគេងប្រយ័ត្ន មានខ្មោចសង្កត់ តើវាមានពិត រឺយ៉ាងណា? ប្រិយមិត្ត​មួយ​ចំនួន ប្រហែល​ជា​ធ្លាប់​បាន​ឆ្លង​កាត់​អាការ «ខ្មោចសង្កត់» រួច​មក​ហើយ។ អាការ «ខ្មោចសង្កត់» ឬ​អ្នក​វិទ្យាសាស្ត្រ​ហៅ​ថា «Sleep Paralysis» បាន​កើត​ឡើង​នៅ​ពេល​ដែល​អ្នក ឆ្លង​កាត់​ដំណាក់​កាល រលឹក និង​គេងលក់។ វា​គឺ​ជា​អារម្មណ៍​ដ៏​រន្ធត់ និង​តក់​ស្លុត​មួយ នៅ​ពេល​ដែល​ខ្លួន​ប្រាណ​អ្នក នៅ​គេង​លក់​នៅ​ឡើយ ប៉ុន្តែ​ផ្នែក​ខ្លះ​បាន​ភ្ញាក់​ដឹង​ខ្លួន និង​មិន​អាច​កម្រើក​ខ្លួន​បាន តែ​អាច​មើល​ឃើញ​អ្វីៗ​ទាំង​អស់ នៅ​ជុំ​វិញ​ខ្លួន​អ្នក។ ទោះ​ជា​យ៉ាង​ណា វា​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ហើយ​មិន​បណ្តាល​ឲ្យ​ប៉ះពាល់​អ្វី​ឡើយ​ចំពោះ​ខ្លួនប្រាណ​អ្នក។ អាការ «ខ្មោចសង្កត់» ឬ «Sleep Paralysis» កើតឡើង នៅ​ចន្លោះ​ដំណាក់​កាល ចំនួន​២ គឺ «Hypnagogic» និង «Hypnopompic»។ ដំណាក់​កាល «Hypnagogic» កើត​ឡើង​នៅ​ពេល​ដែល​អ្នក​គេង​លក់ ខណៈ​ដំណាក់​កាល «Hypnopompic» កើត​ឡើង​នៅ​ពេល​ដែល​អ្នក​រៀប​នឹង​ភ្ញាក់​ដឹង​ខ្លួន ពី​ដំណាក់​កាល REM (Rapid Eye Movement)។ នៅ​ពេល​ដែល​អ្នក​គេង​លក់ ខ្លួន​ប្រាណ​របស់​អ្នក​បាន​សម្រាក​យ៉ាង​ខ្លាំង ខណៈ​អារម្មណ៍​របស់​អ្នក […]

អានបន្ត

បច្ចេកទេស​ដាំ​ឈូក​ក្នុង​ស្រែ​ដើម្បី​យក​គ្រាប់

ឈូក ជា​រុក្ខជាតិ​ដែល​ប្រជាជន​ទូទៅ​ទទួល​ស្គាល់​ថា មាន​ប្រយោជន៍​ខ្លាំង​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។ ឈូក​ដែល​ដុះ​នៅ​ក្នុង​ស្រែ ស្រះ ត្រពាំង បឹងបួ​គ្រប់​ទី​តំបន់​ក្នុង​ប្រទេស​កម្ពុជា ផ្តល់​ប្រយោជន៍​ដល់​យើង​តាំង​ពី​ឫស​រហូត​ដល់​ស្លឹក ផ្កា និង​ផ្លែ​របស់​វា​ទៀត។ ដោយ​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ច្រើន​នៃ​ដំណាំ​ឈូក កសិករ​នៅ​ខេត្ត​កណ្ដាល នាំ​គ្នា​ដាំ​ឈូក​ក្នុង​ដី​ស្រែ​ស្ទើរ​គ្រប់​គ្រួសារ។តើ​បច្ចេកទេស​ដាំ​ឈូក​ក្នុង​ស្រែ​ដើម្បី​យក​គ្រាប់​លក់​របស់​កសិករ​នៅ​ភូមិ​ព្រៃចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល មាន​របៀប​ដូចម្តេច​ខ្លះ? កសិករ​ដែល​ប្រកប​របរ​ដាំ​ឈូក លើក​ឡើង​ថា រដូវ​វស្សា​ឆ្នាំ​២០១៥ កសិករ​ច្រើន​ខេត្ត​ដាំ​ស្រូវ​វស្សា​មិន​អស់​ដី​ទេ ដោយសារ​ទឹក​ភ្លៀង​ធ្លាក់​មិន​ទៀងទាត់។ ផ្ទៃ​ដី​ដែល​នៅ​សេសសល់​ពី​ការ​ដាំ​ស្រូវ​នេះ កសិករ​នៅ​ខេត្ត​កណ្ដាល បាន​នាំ​គ្នា​ដាំ​ឈូក​ជំនួស​ទៅ​វិញ។ ជាង​នេះ​ទៀត កសិករ​យល់​ថា តម្រូវ​ការ​គ្រាប់​ឈូក​បាន​កើន​ឡើង ខណៈ​តម្រូវ​ការ​ទីផ្សារ​ឈូក​មាន​តម្លៃ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន ស្រប​ពេល​មនុស្ស​ទទួល​ស្គាល់​ផល​ប្រយោជន៍​របស់​ឈូក​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ លើស​ពី​នេះ កសិករ​យល់​ថា ដំណាំ​ឈូក​ងាយ​ស្រួល​ដាំ លក់​បាន​តម្លៃ​សមរម្យ និង​មិន​សូវ​មាន​បញ្ហា​ប្រឈម​ច្រើន បើ​ធៀប​នឹង​ដំណាំ​ស្រូវ៖ «ដី​ហ្នឹង​ខ្ញុំ​ជួយ​គេ​មក​ដើម្បី​តែ​ធ្វើ​ស្រូវ តែ​ដល់​ធ្វើ​ស្រូវ​អត់​បាន​ទៅ ខ្ញុំ​ដាំ​ឈូក​វិញ វា​អាច​ទទួល​ផល​ចំណេញ​ជាង​ស្រូវ អាច​រក​បាន ១​លាន​ទៅ ២​លាន​រៀល​ដែរ»។ កសិករ​ម្នាក់​ក្នុង​ចំណោម​កសិករ​ជាច្រើន​ទៀត​ដែល​ប្រកប​របរ​ដាំ​ឈូក​យក​គ្រាប់​លក់ នៅ​ភូមិ​ព្រៃចាស់ ឃុំ​វិហារសួគ៌ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល លោក សើយ ហៀង បាន​រៀបរាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ឈូក​មាន​ពីរ​ប្រភេទ គឺ​ឈូក​បេង​មាន​ផ្កា​ពណ៌​ស […]

អានបន្ត