ទង្វើ​ប្រាំមួយយ៉ាង​ដែល​ធ្វើ​ឲ្យ​ស្បែក​របស់អ្នកចាស់​មុន​អាយុ​

១.​ជក់បារី​៖ ​ជក់​បារី​គឺ​ជា​ផ្នែក​មួយ​ដែល​ធ្វើឲ្យ​ស្បែក​របស់​អ្នក​មាន​ភាព​ជ្រីវជ្រួញ​។ ដូចនេះ​គួរតែបញ្ឈប់​ការជក់បារី​ដើម្បី​ទទួលបាន​ស្បែក​ស្រស់​ស្អាត​មកវិញ​។​ ២.​របប​អាហារ​៖ ​អាហារ​មិន​ត្រឹមតែ​ជា​សារធាតុ​ដែល​ទ្រទ្រង់​រាងកាយ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​រក្សា​សុខ​ភាព​ស្បែក​ឲ្យនៅតែ​ស្រស់​ស្អាត​បាន​ទៀត​ផង​។ ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​ហួស ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​ការឡើ​ង​ទម្ងន់ និង​មើលទៅ​ចាស់​ជាង​វ័យ​។​ ៣.​ទទួលទាន​ស្រា​៖ ​លោក James C. Marotta, M.D ជា​គ្រូពេទ្យ​ជំនាញ​វះកាត់​កែ​សម្ផស្ស​បាន​ពន្យល់​ថា​គ្រប់​ជាតិ​អាល់កុល​ទាំងអស់ សុទ្ធ​តែ​ធ្វើឲ្យ​ស្បែក​ខ្សោះ​ជាតិ​ទឹក នាំ​ឲ្យ​ស្បែក​បាត់បង់​សំណើម និង​វិវ​ឌ្ឍ​ទៅកាន់​ភាពចាស់​ជ្រីវជ្រួញ​ដែល​បណ្ដាល​មកពី​ខ្វះ​សារ​ធាតុទឹក​ក្នុង​ខ្លួន​។ សរុប​មក​ជាតិ​អាល់កុល​អាច​ផ្ដល់​ភាពអវិជ្ជមាន និង​ប្រឆាំង​សារធាតុ​វីតាមីន​A​នៅក្នុង​ស្បែក និង​ក្នុង​រាងកាយ​។​ ៤.​ញេច​មុន​៖ ​មិន​ត្រូវ​ញេច​មុន​ដែល​ធ្វើឲ្យ​ស្បែក​ក្រហាយ​នោះទេ ប៉ុន្តែ​ត្រូវ​ស្វែងរក​ផលិតផល​ធម្មជាតិ​មក​បំបាត់​ស្នាម​អស់​ទាំងនោះ​វិញ​។ ការ​ញេច​មុន​គឺជា​មូលហេតុ​ធ្វើឲ្យ​ស្បែក​ខូច និង​បង្កើត​ការឈឺចាប់​ទៅវិញ​។​ ៥.​តុបតែង​មុខ​៖ ពេល​ដែល​គេង​ទាំង​មុខ​នៅ​ជាប់​មាន​ក្រេម​ម្សៅ វា​គឺជា​មូលដ្ឋាន​នៃ​ស្នាម​ជ្រីវជ្រួញ​។ ពេល​អ្នក​តុបតែង​មុខ​វា និង​ធ្វើ​ឲ្យ​ជាតិ​កង្វក់​កើនឡើង​ជ្រាប​ចូលទៅ​ក្នុង​រន្ធ​ញើស និង​កាត់បន្ថយ​សំណើម​នៅលើ​ផ្ទៃមុខ​។ ដូចនេះ​ត្រូវ​សម្អាត​និង ផ្ដល់​ជាតិ​សំណើម​ដល់​ស្បែក​របស់​អ្នក​មុនពេល​ចូល​គេង​។​   ៦.ពេលគេង៖ អ្នកប្រាកដជាភ្លេចខ្លួន ពេលដែលអ្នកចូលចិត្តគេងផ្គាប់មុខទប់នឹងខ្នើយ ហើយស្នាមជ្រួញក៏អាចនឹងកើតមាន នៅពេលដែលអ្នកតែងតែធ្វើបែបនេះជាទម្លាប់មួយ។ យល់ល្អគួរតែគេងឲ្យស្រួលបួលទៅ ទើបអាចប្រសើរឡើងខ្លះ ជាការកាត់បន្ថយមួយដ៏ល្អ។

អានបន្ត

វិធីធម្មជាតិល្អៗ ជួយឲ្យសក់ត្រង់ស្អាត ដោយមិនចាំបាច់អ៊ុត ឬកៀបឡើយ!

សក់ជាផ្នែកមួយ នៃសម្រស់របស់នារីៗ ដែលជួយបង្កើនភាពទាក់ទាញ និងមន្តស្នេហ៍ បានមួយកម្រិតទៀត។ ចុះបើសក់របស់អ្នក មិនស្អាត រួញមើលមិនយល់នោះ តើនៅតែមានការទាក់ទាញទៀតដែរទេ? ហើយនាពេលបច្ចុប្បន្ន មិនខ្វះទេ ផលិតផល និងឧបករណ៍ធ្វើសក់ ជួយឲ្យសក់ត្រង់បានក្នុងរយៈពេលខ្លី តែវាមិនប្រាកដថា អាចជួយឲ្យសក់ត្រង់ ដោយមានសុខភាពល្អនោះទេ ហើយជួនកាលទៀត កាន់តែធ្វើឲ្យសក់របស់អ្នកខូចខាតជាងមុន ក៏មានដែរ។ ថ្ងៃនេះអ្នកទាំងអស់គ្នានឹងបានជ្រាប ពីវិធីល្អៗ ជួយឲ្យសក់របស់អ្នក ត្រង់ស្អាតតាមបែបធម្មជាតិ។ ១) ប្រេងអ៊ូលីវ និងស៊ុត៖ ចំពោះវិធីនេះពិតជាជួយឲ្យសក់របស់អ្នកត្រង់ស្អាត បានយ៉ាងល្អ ប៉ុន្តែប្រសិនបើអ្នក ចាញ់នឹងក្លិន អ្នកអាចជ្រើសរើស យកស៊ុតលឿង រឺក៏ស៊ុតសក៏បានដែរ ដើម្បីមកលាយជាមួយនឹងប្រេងអ៊ូលីវ។ # វិធីអនុវត្ត៖ លាយស៊ុត ជាមួយនឹងប្រេងអ៊ូលីវ រួចវាយវារហូតទាល់តែចូលគ្នាបានសព្វល្អ ។ បន្ទាប់មក លាបលើសក់ និងទុកចោល ២ ទៅ៣ម៉ោង ទើបលាងចេញជាការស្រេច។ គួរតែព្យាយាមអនុវត្តវិធីនេះយ៉ាងតិច២ដង ក្នុងមួយសប្តាហ៍ ដើម្បីឃើញលទ្ធផល។ ហើយអ្នកនឹងអាចកត់សម្កាល់ឃើញថា សក់របស់អ្នកមិនត្រឹមតែត្រង់ល្អប៉ុណ្ណោះទេ ថែមទាំងទន់ និងមានក្លិនស្រស់ថ្លាទៀតផង។ ២) […]

អានបន្ត

ជួយ share បន្តផងដើម្បីបានសក់ស្អាតទាំងអស់គ្នា

វិធីអប់សក់ធ្វើឲ្យសក់រលោងស្អាតដុះច្រើនក្រាស់ល្អ និងមានទម្ងន់ ចំពោះបុរស និងស្ត្រីទាំងទ្បាយដែលមានបញ្ហាសក់ជ្រុះ និយមលេងពណ៌សក់ធ្វើអោយសក់ខូច គិតច្រើនបណ្ដាលឲ្យសក់ជ្រុះ ឬកក់សក់ជ្រុះច្រើន។ល។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តែឃើញការណែនាំនេះតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ តែមិនទាន់បានអនុវត្តផ្ទាល់មែនទេ? នេះនែ៎! មកជួបជាមួយអ្នកដែលបានអនុវត្តរួច ហើយចង់ចែករំលែកបទពិសោធន៍ សូមអនុវត្តការអប់សក់តាមបែបធម្មជាតិដូចខាងក្រោម៖ ១/ ពងមាន់២គ្រាប់សម្រាប់សក់មនុស្សស្រី ចំណែកមនុស្សប្រុសប្រើតែ១គ្រាប់បានហើយ ២/ ក្រូចឆ្មារ១ផ្លែ និងប្រេងអូលីវ២ស្លាបព្រាបាយ ៣/ យកពងមាន់ និងក្រូចឆ្មារ ព្រមទាំងប្រេងអូលីវដែលគេប្រើសម្រាប់សក់ មិនមែនប្រេងធ្វើម្ហូបទេ វាយបញ្ចូលគ្នាឲ្យសព្វរួចយកមកលាបលើសរសៃសក់ និងចាក់ឲ្យជោកតាំងពីចុងសក់ដល់គល់សក់ #វិធីប្រើដើម្បីទទួលបានប្រសិទ្ឋភាពខ្ពស់ *ធ្វើឲ្យបាន២ដងក្នុងមួយសប្តាហ៍ *អប់សក់រយៈពេល១ម៉ោងឬ២ម៉ោងដើម្បីឲ្យវាជ្រាបចូលដល់គល់សក់ ដោយគ្របជាមួយនឹងថង់ប្លាស្ទិច *អនុវត្តបែបនេះឲ្យបានរយៈពេល២ខែ នោះសក់នឹងដុះកាន់តែក្រាស់ និងភ្លឺរលើបរលោងមានទម្ងន់ជាងមុន ចំណាំ -ពងមាន់យកតែពងក្រហមខាងក្នុងបានហើយ (ពងសក៏មានគុណប្រយោជន៍ដែរប៉ុន្តែវាធ្វើអោយមានក្លិនឆ្អាបជាប់សក់) -បើសក់វែងប្រហែលសក់របស់ខ្ញុំត្រូវប្រើពងមាន់៣គ្រាប់ -សម្រាប់សក់មនុស្សប្រុសប្រើក្រូចឆ្មារតែមួយចំហៀងបានហើយ។ បរិមាណក្រូចឆ្មារត្រូវប្រែប្រួលទៅតាមចំនួនពងមាន់ -ប្រេងអូលីវដាក់២ស្លាបព្រាបាយឬប្រែប្រួលទៅតាមចំនួនពងមាន់ដូចគ្នា (បើអត់មានប្រេងអូលីវអាចប្រើប្រេងHoneyជំនួសក៏បានដែរ) ឬបើអាចថែមទឹកឃ្មុំទៀតកាន់តែប្រសើរ -បន្ទាប់ពីអប់សក់រួចសូមលាងជម្រះជាមួយក្រែមបន្ទន់សក់ ដូចជាDove ឬ Sunsilk ជាការស្រេច – ចំពោះអ្នកដែលមានបញ្ហាសក់ឡើងប្រេងធ្ងន់ធ្ងរឬស្បែកក្បាលខូច ធ្ងន់ធ្ងរគួរជៀសវាងកុំប្រើអី ខ្លាចវាមានប្រតិកម្មព្រោះយើងអប់ជាមួយ ប្រេងហើយទុកយូរ។ សម្រាប់អ្នកសក់ឡើងប្រេងតិចៗស្រាប់ហើយគួរកាត់បន្ថយបរិមាណប្រេងអូលីវ។ ថ្ងៃសម្រាកចុងសប្ដាហ៍បើទំនេរអាចសាកល្បងបាន វាចំណាយលុយតិចហើយទទួលបានគុណប្រយោជន៍ខ្ពស់ […]

អានបន្ត

ជួយស៊ែរ ចែកគ្នាដឹងផងក្រែងមានអ្នកចង់សស្អាតបែបធម្មជាតិ ហើយចំណាយតិច

រូបមន្តខាត់ស្បែកងាយៗបែបធម្មជាតិដែលបងប្អូនកំពុងស្វែងរក អាចសាកល្បងទាំងអស់គ្នាទៅណាដើម្បីបានស្បែករលោងសស្អាត វីធីខាត់ស្បែកបែបធម្មជាតិជួយផ្ដល់អត្ថប្រយោជន៍ដល់ស្បែកដូចជា៖ – ជួយធ្វើអោយស្បែកស ភ្លឺរលោងស្អាត – បំបាត់ស្នាមអាចម៏រុយ – ជួយបំបាត់ស្នាមសង្វា – ជួយព្យាបាលស្បែកគ្រើមខ្មៅ – ព្យាបាលស្បែកគ្មានសំណើម និងជួយបណ្ដុះកោសិកាថ្មី បណ្ដេញកោសិកាចាស់ៗចោល ជួយធ្វើអោយស្បែកទន់ សស្អាតបែបធម្មជាតិ គ្មានជាតិកាត់ គ្មានជាតិគីមី ធាថាសបន្តិចម្តងៗ ស្អាតតាំងពីប្រើលើកដំបូង។ *គ្រឿងផ្សំ: -ទឹកដោះគោឆៅ -អំពិលទុំ -ក្រូចពោធិ៍សាត់។ * វិធីធ្វើ៖ – យកអំពិលលាយមួយទឹកដោះគោឆៅ – កូរធាតុផ្សំទាំងអស់ឲ្យសព្វហើយយកមកលាបលើស្បែក ទុកពី២៥ទៅ៣០នាទី – បន្ទាប់មកយកក្រូចពោធិ៍សាត់ចិតសំបកហើយពុះជាពីរ ឆ្កឹះគ្រាប់ចេញអោយអស់ហើយច្របាច់ទឹកវាមកត្រដុសជាមួយស្បែក ទុក១៥នាទីហើយសឹមលាងទឹកចេញ នេះជាវិធីដែលក្មួយស្រី Bormey Ly ប្រើរាល់ថ្ងៃដែលទទួលបានផលល្អដូចក្នុងរូបនេះ។ *ប្រសិនជាពេលប្រើវាមានការរមាស់ ឬប្រតិកម្មចំពោះប្រភេទស្បែកមួយចំនួនសូមឈប់ប្រើ។

អានបន្ត

បុរស​កើត​មុន​ពេញ​ផ្ទៃមុខ បង្ហើប​អាថ៌កំបាំង ប្រែ​ជា​ស្រស់​ស្អាត ដោយ​មិន​ចំណាយ​អ្វី​ទាំងអស់

បុរស​ជា​កីឡា​កាយ​វប្បកម្ម ដែល​កើត​មាន​មុន​ពេញ​ផ្ទៃមុខ គាត់បាន​បង្ហើប​អាថ៌កំបាំង ទាក់ទង​នឹង​គន្លឹះ​នៃ​របប​អាហារ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើលមួយ ដែល​អាច​ជម្រះ​ព្យាបាលមុន​ចេញ​ពី​ផ្ទៃមុខ​របស់​គាត់ អស់​រលីង​គ្មានសល់។ Brian Turner អាយុ​ 23​ឆ្នាំ បាន​ប្រែ​ក្លាយទៅ​ជា​អ្នក​ចូលចិត្ត​ញ៉ាំ​បន្លែ បន្ទាប់​ពីគាត់​អស់​សង្ឃឹម​នឹង​គ្រប់​វិធីសាស្ត្រ ក្នុង​ការ​កម្ចាត់​មុននៅ​លើ​ផ្ទៃ​មុខរបស់គាត់ ដែល​បាន​លង​បន្លាច​គាត់រយះពេលយូរណាស់មកហើយ គឺចាប់​តាំង​ពី​គាត់​ពេញ​វ័យ​មក​ម្ល៉េះ។ Brain Turner បាន​បង្ហោះ​វីដេអូរបស់គាត់ ទៅ​លើ​បណ្ដាញ​សង្គម Instagram របស់​គាត់ ដែល​មាន​ Follower ចំនួន 70 000នាក់ ដោយ​ប្រាប់​ពី​អាថ៌កំបាំង ព្រមទាំហ៊ាន​ធានា​ជូន​ពួក​គេ​ថា នឹង​អាច​ដោះ​ស្រាយ​បញ្ហា​មុខ​កើត​មុន​បានយ៉ាងពិតប្រាកដមែន ប្រសិន​បើ​ពួក​គេ​បោះបង់​ចោល​អាហារ បែប​ទឹក​ដោះគោ ជាតិផ្អែម និង​សាច់ ហើយ​ងាក​មក​ទទួល​ទាន​ទឹក​អោយបាន​ច្រើន យ៉ាង​ហោច​ណាស់ 3 ទៅ 4លីត្រ និង​បន្លែ ពី 10 ទៅ 16​ដង​ក្នុង​មួយ​ថ្ងៃ។ គួរ​បញ្ជាក់ផង​ថា Brian ធ្លាប់​បាន​ប្រើប្រាស់​ផលិតផល​ព្យាបាល​បញ្ហា​មុខ​កើត​មុន​ធ្ងន់ធ្ងរ​មួយ​ប្រភេទ អស់​រយៈ​ពេល​ជាង 70សប្តាហ៍ ប៉ុន្តែ​វា​បាន​ប្រែ​មក​សភាព​ដើម​វិញ នៅ​ពេល​ដែល​គាត់​ឈប់​ប្រើ​វា៕  

អានបន្ត