ហេតុផល ១៤យ៉ាង ​ដែលមនុស្ស​ស្រីគួរតែ រួមភេទ (ហាមក្មេងក្រោមអាយុ១៨ឆ្នាំមើល)

អ្នកជំនាញបាន​សួរសំនួរផ្ទាល់មាត់ទៅ​មនុស្សស្រី​ជាច្រើន​ថា ហេតុអ្វី​បាន​ជាពួកនាង​គួរ​តែ រួម​ភេទ? ពួកនាង​បានរៀបរាប់​ហូរហែជា​ច្រើន ហើយចម្លើយ​ភាគច្រើន​បង្ហាញ​ពីស្នេហា។ ១. ការរួមភេទ ​ធ្វើឲ្យមនុស្សស្រី​កាន់តែ​មាន​សម្រស់ស្រស់​ស្អាត ព្រោះ​អរម៉ូនភេទជួយ​ជម្រុញ​អូវែទៅ​ឲ្យ​ភេទញី។ អរម៉ូន អឺសស្ត្រូសែន ជួយឲ្យ​ស្បែក​កាន់​តែស្រស់ថ្លា, សរសៃ​សក់​ក្រាស់ និង​ភ្លឺរលោង ជួយពន្យា​ភាពចាស់​ធ្វើឲ្យ​ក្មេង​ជាងវ័យ។ តាម​ការសិក្សាស្រាវជ្រាវ​បានរកឃើញ​ថា មនុស្សស្រី​ដែល​បាន​រួមភេទ ៤ដង​ក្នុង ១សប្តាហ៏​មើលទៅ​ក្មេង​ជាង​មនុស្សស្រី​ដែលមិន​បាន​រួមភេទ​សោះរយៈ​ពេល ៧-១២ឆ្នាំ។ ២. ការរួមភេទ​ជួយឲ្យ​មាន​រាងស្លីម, រួមភេទម្តង​ស្មើនឹង​ការរត់ចម្ងាយ ២-៣ គម អាច​ចំហេះជាតិកាឡូរីបាន​យ៉ាងតិចណាស់ ៨៥កាឡូរី និង​ជួយកាត់​បន្ថយជាតិខ្លាញ់​មិនល្អ។ ៣. ការរួមភេទធ្វើឲ្យ​អរម៉ូន អឺសស្ត្រូសែន កើន​ឡើង ក៏ដូចជា​អរម៉ូន​តេសតូស្តេរ៉ូន វាជួយ​ឲ្យអ្នកមា​នភាពរហ័សរហួន, ជួយពង្រឹង​លក្ខណៈ​សម្បត្តិ​របស់អ្នក។ ៤. ការរួមភេទ​អាចជួយ​កាត់បន្ថយ​ភាពឈឺចាប់។ មូលហេតុដោយ​សារអរម៉ូនចេញ​ពីក្រពេញក្រលៀនមាន​ការកើនឡើង។ វាជាអរម៉ូន​ប្រឆាំងនឹង​ការរលាក។ ការឈឺ​ចាប់​ថយចុះ ដោយសារ​កំណើន​នៃអរម៉ូន​អុកស៊ីតូស៊ីន, អរម៉ូន​ដែលធ្វើឲ្យ​មនុស្សស្រី​ចេះស្រឡាញ់។ ៥. ការរួមភេទ​អាចជួយកាត់បន្ថយ​អាការៈឈឺចាប់​មុនមករដូវ។ ការរួមភេទ​ជួយផ្លាស់ប្តូ​រកម្រិត​អរម៉ូនមុន​ពេលមករដូវ។ អាការៈ​ទាំងអស់នោះ​រួមមាន៖ មួម៉ៅ, ធុញទ្រាំ, តាន​តឹង, ក្រៀមក្រំ, ឆាប់ខឹង, គេង​មិនលក់, ខ្សោយ, ឈឺសាច់ដុំ, ឈឺក្បាល, […]

អានបន្ត

សូមប្រយ័ត្ន! យុវវ័យទទួលទាន តែបៃតង ៣កែវ ក្នុងមួយថ្ងៃ អាចកើតជម្ងឺ រលាកថ្លើម

អង់គ្លេស៖ ក្មេងស្រីវ័យជំទង់ម្នាក់ បានកើតជម្ងឺរលាកថ្លើម ដោយសារតែមូលហេតុ ដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត នោះគឺ តែបៃតង ដែលនាងញ៉ាំរាល់ថ្ងៃ ដើម្បីសម្រកទម្ងន់។ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្មេងស្រីជំទន់ មិនស្គាល់អត្ដសញ្ញាណម្នាក់ អាយុ១៦ឆ្នាំ មានដើមកំណើត មកពីប្រទេស យ៉េមែន បានទៅពិគ្រោះ ជាមួយគ្រូពេទ្យ បន្ទាប់ពីនាង មានអារម្មណ៍ថា វិលមុខ ក្អួតចង្អោរ ឈឺក្រពះ និងឈឺសន្លាក់។ ក្រោយពីពិនិត្យរួចហើយ គ្រូពេទ្យជឿថា នាងមានរោគនៅផ្លូវទឹកនោម ហើយក៏ចេញថ្នាំ Antibiotics (សម្លាប់មេរោគ) រួចឲ្យនាងត្រលប់ទៅផ្ទះវិញ។ ផ្ទុយទៅវិញ នាង​ញ៉ាំថ្នាំនោះ បានត្រឹមតែ ពីរដងប៉ុណ្ណោះ រោគសញ្ញារបស់នាង កាន់តែអាក្រក់ទៅៗ ហើយនាង ក៏ត្រូវបញ្ជូនភ្លាម ទៅផ្នែកសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យ ក្នុងទីក្រុង Birmingham នៃប្រទេសអង់គ្លេស។ ក្រោយពេលពិនិត្យ ទើបដឹងថា នាងមានជម្ងឺលឿង (Jaundice) ដែលបណ្តាលឲ្យ ស្បែក​ និងភ្នែក របស់នាង ប្រែក្លាយទៅជា ពណ៌លឿង […]

អានបន្ត

មិននឹកស្មានថា ទឹកអប់មានផលប៉ះពាល់ ដល់មនុស្សពេញវ័យ និងទារកខ្លាំងយ៉ាងនេះសោះ..!

ទឹកអប់គឺជាល្បាយនៃប្រេង ឬសមាសធាតុក្លិនក្រអូបដែលអាចផ្តល់ “ក្លិនក្រអូបឈ្ងុយឈ្ងប់” មកលើរាងកាយរបស់មនុស្សបាន។ បើយោងតាមកំណាព្យ និងអត្ថបទបុរាណជាច្រើនបានបង្ហាញថា ការប្រើប្រាស់ទឹកអប់របស់មនុស្ស មានតាំងពីយូរយារណាស់មកហើយ គ្រាន់តែមិនសូវជាទាន់សម័យ និងជឿនលឿនដូចសម័យបច្ចុប្បន្នប៉ុណ្ណោះ។ ក្លិនក្រអូប ដែលបានមកពីទឹកអប់ មិនថាថ្លៃ ឬថោកនោះទេ ប្រាកដជាធ្វើឲ្យអ្នកមានអារម្មណ៍ថាជឿជាក់ និងស៊ិចស៊ី ប៉ុន្តែមនុស្សមួយចំនួនមិនបានដឹងទេថា វាអាចបង្កជាផលប៉ះពាល់ដល់សុខភាពបាន។ អ្នកស្រី Jane Houlihan ជាអ្នកចូលរួមសរសេររបាយការណ៍ថ្មីមួយ ដែលចេញផ្សាយដោយ Campaign for Safe Cosmetics សហការជាមួយ Environmental Working Group (EWG) បានលើកឡើងថា គេបានរកឃើញសារធាតុគីមីមួយចំនួនក្នុងទឹកអប់ ដែលអាចនឹងបង្កជាគ្រោះថ្នាក់យ៉ាងក្លាំងខ្លាទៅដល់សុខភាព។ មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រីបានបន្តថា ជាញឹកញាប់ ក្រុមហ៊ុនដែលផលិតទឹកអប់ ឬគ្រឿងក្រអូបទាំងនោះ មិនបង្ហាញពីគ្រឿងផ្សំ បានគ្រប់ទាំងអស់ ដូចមានក្នុងផលិតផលរបស់ខ្លួនឡើយ។ ល្បាយទឹកអប់ អាចមានផ្ទុកសារធាតុគីមីផ្សេងៗគ្នា ពីរាប់សិប រហូតដល់រាប់រយប្រភេទឯណោះ។ នៅក្នុងរបាយការណ៍ស្តីពីទឹកអប់នោះអ្នកស្រី Jane Houlihan បានជ្រើសរើសទឹកអប់ល្បីៗពេញនិយមជាច្រើន ទាំងសម្រាប់បុរស ទាំងសម្រាប់ស្រ្តី និងមិនថាជាប្រភេទខូឡូញ ឬស្រ្ពាយ៍បាញ់ខ្លួននោះទេ […]

អានបន្ត

ទាំងនេះ​គឺជា​មូលហេតុ​ដែល​ពិសា​ចេក​ល្អជា​ងលេបថ្នាំ

ចេក​គឺជា​ផ្លែឈើ​ល្អ​បំផុត​មួយ ដែល​អ្នក​អាច​ពិសា​ជា​អាហារសម្រន់​ក៏បាន ឬ​ដា​ក់វា​ក្នុង​របប​អាហារ​ពេលព្រឹក​ក៏បាន​។ ដោយសារ​វា​មាន​សារធាតុចិញ្ចឹម​ច្រើន​ដូចជា​អាមីណូអាស៊ីត ប្រូតេអ៊ីន វីតាមីន A,B,C ជាតិ​រ៉ែ ជាពិសេស​ប៉ូ​តា​ស្យូ​ម និង​មាន​ជាតិ​ស្ករ​និង​ខ្លាញ់​តិច​។​ ទាំងនេះ​គឺជា​មូលហេតុ​ដែល​ពិសា​ចេក​ល្អជា​ងលេបថ្នាំ​៖ – ពិសា​ចេក​ដើម្បី​បំបាត់​ស្ត្រេ​ស​។​ ​- បញ្ចុះ​សីតុណ្ហភាព​ក្នុង​រាងកាយ និង​ល្អ​សម្រាប់​អ្នក​ដែល​គ្រុន​។​ ​​- ជា​ថ្នាំ​បំបាត់​ការ​រលាក​ក្រពះ និង​ដើរតួ​ជា​អ្នក​បញ្ចេញ​ជាតិ​អាស៊ីត​ធម្មជាតិ​។​ ​- វា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​បែប​ធម្មជាតិ និង​លាង​សម្អាត​រាងកាយ​ពី​រ៉ាឌីកាល់​សេរី​។​ ​- ជួយ​នៅពេល​ចង់​ក្អួត​ពេលព្រឹក​។​ ​- ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម ដោយសារ​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ច្រើន​។​ ​- ដោយសារ​ប៉ូ​តា​ស្យូ​ម​ច្រើន​ក្នុង​ចេក ទើប​វា​ជួយ​បំបាត់​ការឈឺ​ចុកចាប់​សាច់ដុំ​។​ ​- ជួយ​ផ្ចង់អារម្មណ៍​បានល្អ និង​រៀនសូត្រ​ឆាប់​ចេះ​។​ ​- ពង្រឹង​ឆ្អឹង​រឹងមាំ​។​ ​- ជួយ​បំបាត់​ជាតិពុល និង​លើស​ជាតិ​ដែក​ធ្ងន់ធ្ងរ​ក្នុង​រាងកាយ​។​ ​- ព្យាបាល​ស្លេកស្លាំង​ ​- ជួយ​ជំរុញ​សាច់ដុំ និង​កោសិកា​ខួរក្បាល​ដោយសារ​ប៉ូ​តា​ស្យូ​ម​ខ្ពស់​ក្នុង​ចេក​។

អានបន្ត

វិធីសាស្ត្រថែ​រក្សា​ខួរក្បាល​របស់អ្នក ឱ្យនៅ​ក្មេង​ចង​ចាំបាន​រហូតដល់​ចាស់​ស្លាប់​

វិធីសាស្ត្រ​រក្សា​ជួយខួរក្បាល​របស់អ្នក ឱ្យនៅ​ក្មេង​ចង​ចាំបាន​រហូតដល់​ចាស់​ស្លាប់​ យើងទាំងអស់គ្នា​តែងតែមាន​ភាព​តានតឹង​ដោយសារ​ស្បែក​ជ្រួញ សក់ស្កូវ ឆ្អឹង​ខ្សោយ ។​ល​។ យើង​ដឹង​ហើយ​ថា​ប្រសិនបើ​បេះដូង​និង​ខួរក្បាល​នៅ​ក្មេង នោះ​យើង​ក៏​ក្មេង​រហូត​តាម​នឹង​ដែរ​។​ ខាងក្រោម​នេះ​គឺជា​គន្លឹះ​ថែរក្សា​ខួរក្បាល​ឱ្យមាន​សុខភាព​ល្អ និង​នៅ​ក្មេង​បានយូរ​។​ ១. ជំរុញ​ផ្នែក​បញ្ញា​ រក្សា​ខួរក្បាល​របស់​អ្នកធ្វើ​ពលកម្ម​។ អ្នក​អាចធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាល​ដោយ​គិត​លេខ ដោះស្រាយ​ល្បែង​ល្បងប្រាជ្ញា ឬក៏​គូរគំនូរ​ជាដើម​។​ ​២. ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ ​ធ្វើ​លំ​ហាត់ប្រាណ​រាងកាយ​ជួយ​ជំរុញ​គ្រាប់​ឈាម និង​អុកស៊ីសែន​ទៅ​ខួរក្បាល​។​ ៣. ជំរុញ​របប​អាហារ​ កាត់បន្ថយ​អាហារ​ដែល​មិន​ផ្ដល់​សុខភាព​ដល់​អ្នក និង​ទទួលទាន​អាហារ​ដែល​មិនមាន​ហានិភ័យ ឬក៏​អាហារ​ដែលមាន Omega 3 ទើប​ខួរក្បាល​មិនឆាប់​ចាស់​។​ ៤. រក្សា​តុល្យភាព​សម្ពាធ​ឈាម​របស់​អ្នក​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​បណ្ដាលឱ្យ​អ្នកមាន​បញ្ហា​ចងចាំ​នៅពេល​អ្នក​ចាស់​។​ ​៥. កុំ​ទទួលទាន​ស្ករ​ច្រើនពេក​ ប្រសិនបើ​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម វា​អាច​ប៉ះពាល់​ដល់​ខួរក្បាល​របស់​អ្នក​។​ ​៦. ពិចារណា​មុនពេល​ប្រើប្រាស់​ថ្នាំ​អា​ស្ពា​រី​ន ឬ​ថ្នាំពេទ្យ​ ​៧. ជៀសវាង​ថ្នាំជក់ ឬ​បារី​ផ្សេងៗ​ ៨. កុំ​ខ្វល់ខ្វាយ​ច្រើនពេក​ កុំ​ធ្វើឱ្យ​ខ្លួនឯង​បាក់​ទឹកចិត្ត ឬក៏​អស់កម្លាំង​ងាយស្រួល​ពេក វា​ធ្វើឱ្យ​អ្នក​មិនអាច​គេង​លក់​ស្រួល និង​ប៉ះពាល់​ដល់​ខួរក្បាល​។​ ​៩. ការពារ​ក្បាល​ ​កុំឱ្យ​ក្បាល​ប៉ះទង្គិច ឬ​របួស​ក្នុង​ជិវិត​របស់​អ្នក វា​អាចឱ្យ​អ្នក​បាត់​ការចងចាំ​នៅពេល​ចាស់​ទៅ​។​ ១០. បង្កើត​ទំនាក់ទំនង​ក្នុងសង្គម​ ជួប​មនុស្ស​ថ្មី​ក្នុងសង្គម​អាច​វិវឌ្ឍន៍​ខួរក្បាល​របស់​អ្នក […]

អានបន្ត

ធាត់​លើស​ទម្ងន់​ខ្លួន​ខ្លាំង​អាច​នាំ​ឱ្យ​អាយុកាល​មធ្យម​ថយ​ចុះ​ច្រើនឆ្នាំ

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​កា​ណា​ដា បាន​បង្ហាញ​ថា លោក​អ្នក​ដែល​មាន​សភាព​ធាត់​លើស​ទម្ងន់​ខ្លួន​ខ្លាំង​អាច​នាំ​ឱ្យ​អាយុកាល​មធ្យម​ថយ​ចុះ​ដល់​ទៅ​៨​ឆ្នាំ ខណៈ​ពេលវេលា​លក្ខខណ្ឌ​សុខភាព​របស់​រាង​កាយ​កាត់​បន្ថយ​អស់​១៩​ឆ្នាំ ។ ការ​ស្រាវជ្រាវ​ដែល​ផ្អែក​លើ​មូលដ្ឋាន​ទិន្នន័យ​សុខភាព​របស់​សហរដ្ឋអាមេរិក​នេះ​អាច​ជា​ភស្តុ​តាង​ដ៏​មាន​ប្រយោជន៍​មួយ​សម្រាប់​បណ្តា​វេជ្ជបណ្ឌិត​យក​ទៅ​ទូន្មាន​ក៏​ដូច​ជា​ផ្តល់​អនុសាសន៍​ដល់​អ្នក​ធាត់​ៗ​ដុះពោះ​កំប៉ោង ។ សាស្ត្រាចារ្យ Steven Grover ជា​អ្នកដឹកនាំ​ការ​សិក្សា​មក​ពី​សាកលវិទ្យាល័យ McGill University ទីក្រុង​ម៉ុង​រេ​អាល់ ប្រទេស​កា​ណា​ដា​ថ្លែង​ថា​៖«​ការ​បារម្ភ​ខ្លាំង​ជាងគេ​គឺ​បណ្តា​បុគ្គល​ដែល​ធាត់​ខ្លាំង​ចាប់ពី​វ័យក្មេង ។ អាយុ​នៅ​ក្មេង ប៉ុន្តែ​ទម្ងន់​ខ្លួន​ចេះ​តែ​ឡើងជា​លំដាប់ នោះ​ផល​ប៉ះពាល់​លើ​សុខភាព​គឺ​រឹតតែ​ធំធេង​ផង​ដែរ ។ ច្រើន​ឆ្នាំទៅ​មុខ​ហានិភ័យ​សុខភាព​ផ្សេង​ៗ​បណ្តាល​មក​ពី​រាង​កាយ​ធាត់​ខ្លាំង​នឹង​ប៉ះពាល់​ជា​អវិជ្ជមាន​លើ​ការ​រស់នៅ​របស់​ពួក​គេ​» ។ ការ​ពិសោធ​រយៈពេល​ច្រើន​ឆ្នាំ​លើ​មនុស្ស​រាប់​ពាន់​នាក់​បាន​រក​ឃើញ​ថា បុគ្គល​ដែល​មាន​លេខ​ស​ន្ទ​ស្សន៍​សមាមាត្រ​រវាង​ទម្ងន់​និង​កម្ពស់​-BMI- ២៥​ទៅ​២៩.៩​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ពី​ការ​ថយ​ចុះ​អាយុកាល​មធ្យម​ចន្លោះ​ពី​០-៣​ឆ្នាំ ។ ចំណែក BMI​ពី​៣០​ទៅ​៣៤.៩ អាយុកាល​មធ្យម​ថយ​ចុះ​ចន្លោះ​ពី​០.៨-៥.៩​ឆ្នាំ ។ ដោយឡែក បុគ្គល​ធាត់​ខ្លាំង​ដោយ​លេខ​BMI ចាប់ពី​៣៥​ឡើង​ទៅ បាត់បង់​អាយុកាល​មធ្យម​ចន្លោះ​ពី​០.៩-៨.៤​ឆ្នាំ ។

អានបន្ត

វិធីសាស្រ្តម៉ាស្សា តាមបែបចិនបុរាណ ដោយចំណាយពេលតែ ២ នាទី នឹងទទួលបានក្បាលពោះរាបស្មើ ដូចបំណងប្រាថ្នា!

មនុស្សភាគច្រើនប្រាកដជាដឹងរួចមកហើយថា សាច់ធ្លាក់ត្រង់ក្បាលពោះ គឺពិបាកនឹងកម្ចាត់ចោលណាស់ ទោះបីអ្នកជាមនុស្សសកម្ម និងទទួលទានតែអាហារដែលមានសុខភាពល្អច្រើនក្តី។ ប៉ុន្តែសូមកុំអស់សង្ឃឹមអី! ថ្ងៃនេះយើងនឹងលើកយក វិធីសាស្រ្តម៉ាស្សា តាមបែបចិនបុរាណមួយ ដែលអាចជួយកម្ចាត់បញ្ហាដុះសាច់ក្បាលពោះនេះបាន ជូនប្រិយមិត្តអ្នកអានទុកសម្រាប់អនុវត្តន៍។ គួរបញ្ជាក់ផងដែរថា អ្នកគួរអនុវត្តការម៉ាស្សានេះ មួយថ្ងៃឲ្យបាន ២ដង។ វាជាលំហាត់ប្រាណបែបផ្ទៃក្នុង ដោយជួយសម្អាត និងបញ្ចេញជាតិពុល រួមទាំងរំលាយជាតិខ្លាញ់ ត្រង់បរិវេណក្បាលពោះបានយ៉ាងប្រសើរ។ មិនតែប៉ុណ្ណោះ វាថែមទាំងជួយដល់ ប្រព័ន្ធអាហារ ជួយពន្លឿនការរំលាយអាហារ និងជួយសម្រួលចលនាឈាមរត់ត្រង់ពោះបានទៀតផង។ ជាពិសេស ត្រូវចងចាំថាវិធីម៉ាស្សានេះ មិនមានប្រសិទ្ធភាព ចំពោះអ្នកដែលមិនសកម្ម និងទទួលទានអាហារមិនល្អ សម្រាប់សុខភាពឡើយ។ របៀបម៉ាស្សា •យើងសូមណែនាំអ្នកឲ្យធ្វើការអនុវត្តជាប្រចាំ នៅមុនពេលទទួលទានអាហារពេលព្រឹក និងមុនពេលចូលគេង •ផ្តេកខ្លួន ទៅនឹងផ្ទៃរាបស្មើណាមួយ •យកបាតដៃ មកត្រដុសគ្នាចុះឡើងៗ ឲ្យក្តៅ •ដាក់បាតដៃម្ខាង ត្រង់ផ្ចិតរបស់អ្នក •បន្ទាប់មក ចាប់ផ្តើមយកបាតដៃត្រដុស សង្កត់ និងបង្វិល តាមទិសដៅទ្រនិចនាឡិកា ជុំវិញផ្ចិត ជារង្វង់ រួចពង្រីកទំហំរង្វង់ រហូតទាល់តែសព្វក្បាលពោះ (អ្នកនឹងចាប់ផ្តើម មានអារម្មណ៍ថា ក្បាលពោះរបស់អ្នកមានកម្តៅ) •បន្តធ្វើបែបនេះ […]

អានបន្ត

វិធីបណ្តេញជាតិពុលក្នុងរាងកាយតាមបែបធម្មជាតិ! ជួយShareអោយមិត្តភក្តិបានដឹងផង

ជំងឺ: បណ្តេញជាតិពុលក្នុងរាងកាយ គ្រឿងផ្សំ: ម្សៅរមៀតមួយស្លាបព្រាកាហ្វេ ខ្ញីមួយចំនួនតូច ប្រេងដូងមួយស្លាបព្រាបាយ​ ខ្ទិះដូងពីរពែង ម្រេចខ្មៅមួយចិប ទឹកឃ្មុំមួយស្លាបព្រាកាហ្វេ វិធីធ្វើ – លាយគ្រឿងផ្សំទាំងអស់ខាងលើចូលគ្នាឱ្យសព្វ – ដាំល្បាយនេះរយៈពេលប្រាំនាទី វិធីប្រើប្រាស់ – អាចញ៉ាំល្បាយនេះពេញមួយថ្ងៃ ឬមុនពេលចូលគេង។ កំណត់ចំណាំ – ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង/ I am sharing this for knowledge and information only. **សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។** សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត ☞☞☞ សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អានបន្ត

ព្យាបាល​ជំងឺ​មហារីក​សុដន់​មាន​ប្រសិទ្ធភាព​បំផុត ដោយគ្រាន់តែ ប្រើធាតុផ្សំតែ ២មុខប៉ុណ្ណោះ!

ក្រុមអ្នក​វិទ្យាសាស្ត្រ​នៅ​សកលវិទ្យាល័យ Michigan បាន​រកឃើញ​ថា ម្រេចខ្មៅ​រួម​បញ្ចូល​គ្នា​ជាមួយ​នឹង​រមៀត ​អាចដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការ​ការពារ និង​សូម្បីតែ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ជាច្រើន រួមទាំង​ជំងឺ​មហារីក​សុដន់​បាន​យ៉ាងល្អ​ប្រសើរ។ អត្ថប្រយោជន៍​សុខភាព​នៃ​ម្រេចខ្មៅ និងរមៀត ការសិក្សាថ្មី​នេះបាន​រកឃើញ​ថា សមាសធាតុ​នៅក្នុង​ម្រេចខ្មៅ​ដែលត្រូវ​បាន​គេហៅ​ថា piperine បាន​ចូល​រួមក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង និង​ជំងឺ​មហារីក ពេលផ្សំ​ជាមួយ​រមៀត ហើយ​នឹង​ធ្វើឱ្យ​​សារធាតុ Curcumin ដែល​មាន​នៅក្នុង​រមៀត កាន់តែ​មាន​ភាព​ងាយ​ស្រួលក្នុង​ការស្រូប​យក​ឱ្យបាន ១០០០ ដង នៅក្នុង​រាងកាយ​របស់​យើង។ បើគ្មាន​សារធាតុ piperine របស់​ម្រេចខ្មៅ​ទេ នោះ​សុពលភាព​របស់​រមៀតក៏​មាន​កម្រិត​ទាបដែរ។ ក្នុងការ​សិក្សា​ដែល​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី ​Breast Cancer Research and Treatment បានឱ្យ​ឃើញថា សារជាតិ curcumin និង piperine រួម​បញ្ចូល​គ្នា​ទទួល​បាននូវ​សមត្ថភាព​ខ្ពស់​ដើម្បី​បំផ្លាញ​កោសិកា​មហារីក។ កាត់បន្ថយ​ការឈឺចាប់ និងការរលាក សារជាតិ piperine និង curcumin មាន​សមាសធាតុ​ដែល​មាន​ឥទ្ធិពល​ពីកំណើត​ច្រើនជាង ៧០០ ហើយ​ពួកគេ​អាច​ការពារ​សំយោគ និង​សកម្មភាព​នៃអង់ស៊ីម cyclooxygenase-2 (COX2) និង 5-lipooxygenase (5-LOX) ព្រម​ទាំង​អស់ស៊ីម​ផ្សេង​ទៀត​ដែល​ត្រូវបាន​ចូលរួម​នៅក្នុង​ដំណើរ​ការ​ការរលាក។ សម្រកទម្ងន់ […]

អានបន្ត

មូលហេតុ​មួយចំនួន​ដែល​ធ្វើអោយ​មនុស្ស​ប្រុស​ចូល​ចិត្ត​មើល​វីដេអូ​សិច​

ខ្ញុំ​ក៏​ជា​បុរស ហើយ​អ្នក​មើល​ក៏​ច្រើន​តែ​ជា​ប្រុស​ដែរ​។ ខ្ញុំ​តែងតែ​ត្រូវបាន​គេ​ចោទ​ជា​សំណួរ​សួរថា ហេតុអ្វី​បាន​ជា​មនុស្ស​ប្រុស​ភាគច្រើន​ចូលចិត្ត​ចំណាយ​មើល​វីដេអូ​សិច​? តើ​វា​មិនមែន​ជា​ការ​រួមភេទ​ពិតប្រាកដ​ទេ​មែន​ទេ​? តើ​ការមើល​វីដេអូ​សិច​មាន​អ្វី​ល្អ​ទៅ​? ពិតណាស់ រឿង​ដែល​ពិតប្រាកដ​នោះ​គឺ​វា​ធ្វើអោយ​ជីវិត​ផ្លូវភេទ​កាន់តែ​ល្អ​ជាង​មុន​បាន​។ ចំពោះ​វិស័យ​វីដេអូ​សិច​ក៏​កំពុងតែ​លូតលាស់​យ៉ាង​ខ្លាំង​ណាស់​ដែរ ដូច្នេះ​ទើប​ធ្វើអោយ​មនុស្ស​ជាច្រើន​នៅ​តែ​អោយ​តម្លៃ​លើ​វា​ខ្លាំង​ដដែល​។ ខាងក្រោម​នេះ​គឺជា​មូលហេតុ​មួយចំនួន​ដែល​ធ្វើអោយ​មនុស្ស​ប្រុស​ចូល​ចិត្ត​មើល​វីដេអូ​សិច​។​ ​មាន​សុវត្ថិភាព​ជាង​ការ​រួមភេទ​ជាមួយ​មនុស្ស​ដែល​មិន​ស្គាល់គ្នា​ ​ចំណុច​នេះ​អាច​ប្រើ​បាន​តែ​លើ​បុរស​នៅ​លីវ​ប៉ុណ្ណោះ ប៉ុន្តែ​វា​នៅតែ​ជា​ការពិត​ដែល​ត្រឹមត្រូវ​អញ្ចឹង​។ ការ​ដែល​រួម​ភេទ​ជាមួយ​ស្ត្រី​រកស៊ី​ផ្លូវភេទ​អាច​ក្លាយទៅជា​ផលវិបាក​ទាំង​បុរស និង​ស្ត្រី​បាន ព្រោះ​អី​វា​នឹង​អាច​ធ្វើអោយ​ពួកគេ​កើត​ជា​ជំងឺ​កាមរោគ​, អារម្មណ៍​ឈឺចាប់ និង​ពិបាក​នឹង​និយាយ​គ្នា​នៅ​ព្រឹក​ឡើង​។ ដូច្នេះ​បើ​សិន​ជា​អ្នក​កំពុងតែ​រក​មើល​ភាព​ចម្លែក​ខាង​ផ្លូវភេទ​នោះ វីដេអូ​សិច​គឺជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​ហើយ​។ ការសម្រេច​កាម​ដោយ​ខ្លួន​ឯ​តាមរយៈ​ការមើល​វីដេអូ​សិច​ក៏​អាច​ធ្វើបាន​តាម​បែប​ធម្ម​ជាតិ​ដែរ​។ វា​មិន​ចាំបាច់​អោយ​មាន​ការ​ថប់​អារម្មណ៍​, ភ័យ​ខ្លាច​គេ​បដិសេធន៍ និង​បារម្ភ​ថា​ត្រូវធ្វើ​អ្វី​ទៀត​នៅ​ថ្ងៃ​បន្ទាប់​ឡើយ​។​ ​មាន​សម្រើប​តាមរយៈ​រំញោច​ពី​ភ្នែក​ដែ​ល​មើល​ឃើញ​ ​មាន​បុរស​មួយចំនួន​ហើយ​ដែល​ពិបាក​នឹង​យល់​ដឹង​អំពី​ទឹកចិត្ត​របស់​មនុស្ស​ស្រី​។ មែន​ហើយ យើង​ចូល​ចិត្ត​មើល​វីដេអូ​សិច តែ​មិនមែន​មើល​ក្នុង​ពេល​រួមភេទ​នោះទេ​។ ហេតុផល​ពាក់កណ្តាល​នៃ​រឿង​នេះ​គឺថា យើង​ចូល​ចិត្ត​ផ្លាស់ប្តូរ​ក្បាច់​របស់​វា ជាពិសេស​របៀបរបប​នៃ​ការមើល​ខុសៗ​គ្នា​តែ​ម្តង​។ ជាមួយនឹង​វីដេអូ​សិច​នេះដែរ ការស្រមើស្រមៃ​របស់​យើង​អាច​នឹង​កើតមាន​យ៉ាង​អស្ចារ្យ​ទៀតផង ជាពិសេស​ការផ្តល់​រំញោច​ផ្លូវភេទ​តែម្តង​។​ ​អាច​អោយ​យើង​មើល​អ្វី​ដែល​យើង​ចូល​ចិត្ត​ ​តើ​អ្នក​ចូល​ចិត្ត​មើល​គេ​រួមភេទ​នៅលើ​ឆ្នេរ​ខ្សាច់​ដែរ​ទេ​? ពិតណាស់​។ តើ​អ្នក​ចង់​រួមភេទ​លើ​តុ​ធ្វើការ​របស់​ប្រធាន​អ្នក ដោយ​មិន​ខ្វល់​នឹង​ប្រឈម​ការបញ្ឈប់​ការងារ​ដែរ​ទេ​? មនុស្ស​ប្រុស​តែងតែ​ចង់បាន​អញ្ចឹង​។ មែន​ហើយ រឿង​នេះ​ហាក់បីដូចជា​ចម្លែក​បន្តិច​ហើយ ប៉ុន្តែ​គួរតែ​សាកល្បង​ដែរ​។ មនុស្ស​ប្រុស​ភាគច្រើន​ដែល​សម្តែង​ក្នុង​វីដេអូ​សិច​ហាក់បីដូចជា​ដឹង​ច្បាស់​ថា​ពួកគេ​កំពុងតែ​ធ្វើ​អ្វី​ណាស់​។ យើង​ប្រហែលជា​មិន​ចង់អោយ​ដូច​ជីវិត​របស់​ពួក​គេ​មើល​ទៅ ប៉ុន្តែ គ្រាន់តែ​ចាប់អារម្មណ៍​ប៉ុណ្ណោះ​។ មួយវិញទៀត​យើង​ក៏​ចូលចិត្ត​ការធ្វើសកម្មភាព​នៅ​ខាងក្រៅ និង​ចង់​អោយ​ការ​រួមភេទ​កើតមាន​នៅក្នុង​ភោជនីយដ្ឋាន​ម្តងម្កាល​ដែរ ប៉ុន្តែ​មិនមែន​ចង់​អោយ​វា​កើត​មាន​ពិតប្រាកដ​ចំ​ពោះ​ខ្លួនឯង​នោះទេ​៕

អានបន្ត